លោកនាយករដ្ឋមន្ត្រីបានអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅកន្លែងគោរពវិញ្ញាណក្ខន្ធជាតិពិសេសនៃជ័យជម្នះព្រំដែនឆ្នាំ ១៩៥០ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅខេត្ត កាវ បាំង ក្នុងឱកាសអំណរស្វាគមន៍និទាឃរដូវសប្តស័ក ២០២៥ និងអបអរសាទរខួបលើកទី ៩៥នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ១៩៣០ - ៣ កុម្ភៈ ២០២៥) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ និងគណៈប្រតិភូបានអញ្ជើញដាក់ផ្កា និងអុជធូបនៅវិមានអនុស្សាវរីយ៍លោកប្រធានហូជីមិញ និងតំបន់បេតិកភណ្ឌជាតិពិសេសនៃតំបន់ជ័យជំនះព្រំដែនឆ្នាំ ១៩៥០។
នៅចំពោះមុខវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ លោកនាយករដ្ឋមន្រ្តី ហ្វាម មិញ ជីញនិងគណៈប្រតិភូបានចំណាយពេលមួយនាទីដើម្បីគោរពវិញ្ញាណក្ខន្ធ សម្តែងនូវការគោរពនិងដឹងគុណដ៏វិសេសវិសាលចំពោះការរួមចំណែកដ៏ធំធេងដ៏មហិមាររបស់លោកប្រធានហូជីមិញ។
សូមគូសបញ្ជាក់ថា ទីតាំងប្រវត្តិសាស្ត្រនៃយុទ្ធនាការព្រំដែនឆ្នាំ ១៩៥០ មានទីតាំងនៅ Na Lan ឃុំ Duc Long ស្រុក Thach An ចម្ងាយប្រហែល ៦០ គីឡូម៉ែត្រពីទីក្រុង កាវបាំង។ នេះគឺជាមណ្ឌលកេរដំណែលផ្សាភ្ជាប់នឹងបុព្វបទបដិវត្តន៍របស់លោកប្រធានហូជីមិញ ជាមួយនឹងជ័យជំនះនៃយុទ្ធនាការព្រំដែនឆ្នាំ ១៩៥០ ដែលរៀបចំដោយបញ្ជាការដ្ឋានយោធភូមិ ភាគទី ១ យោធភូមិភាគទី ២ និងខេត្ត កាវបាំង។ ទីតាំងនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០០៤៕