ក្នុងឱកាសរំលឹកខួបលើកទី ៩៥ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ១៩៣០- ៣ កុម្ភៈ ២០២៥) ថ្នាក់ដឹកនាំគណបក្សនយោបាយនិងប្រទេសនានាបានបន្តផ្ញើលិខិតនិងសារទូរលេខទៅកាន់គណៈកម្មា ធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម និងអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម លោក តូ ឡឹម។
លិខិតអបអរសាទររបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស លោក Aleksandr Lukashenko បានសរសេរថា៖ សមាជិកបក្សកុម្មុយនិស្តវៀត ណាមតែងតែជាគំរូនៃអ្នកស្នេហាជាតិសុច្ចរិត នាំមុខក្នុងការអភិវឌ្ឍនយោបាយ សេដ្ឋកិច្ច និងសង្គមនៃប្រទេសមាតុភូមិ ដើម្បីកសាងប្រទេសមានអធិបតេយ្យភាពខ្លាំងមាំមួន។ សាធារណរដ្ឋបេឡារុស្សនិងសាធារណៈរដ្ឋសង្គមនិយមវៀតណាម គឺជាមិត្តស្មោះត្រង់ និងជាដៃគូដែលមានទំនួលខុសត្រូវ ដែលមានទំនាក់ទំនងឈរលើគោលការណ៍គោរព និងគាំទ្រគ្នាទៅវិញទៅមក។
លិខិតអបអរសាទររបស់ប្រធានបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី លោក Gennady Zyuganov បានសង្កត់ធ្ងន់ថា៖ ក្នុងឱកាសខួបលើកទី ៩៥ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម យើងខ្ញុំសូមជូនពរជនកុម្មុយនិស្ត និងប្រជាជនវៀតណាមទាំងអស់ ខិតខំប្រឹងប្រែងអនុវត្តផែនការដែលបានកំណត់ប្រកបដោយជោគជ័យ ហើយយើងសង្ឃឹមថា ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងរុស្ស៊ីនឹងបន្តត្រូវបានពង្រឹងនិងអភិវឌ្ឍន៍ជានិច្ច។
ក្នុងលិខិតអបអរសាទរ លេខាជាតិនៃបក្សកុម្មុយនិស្តបារាំង Fabien Roussel បានសង្កត់ធ្ងន់ថា៖ ក្នុងរយៈពេលមួយសតវត្សកន្លងទៅនេះ វៀតណាមបានអនុវត្តបេសកកម្មវីរភាពដើម្បីស្ទុះឈានឡើង ស្ថិតក្នុងចំណោមប្រជាជាតិដែលទទួលបានការគោរពបំផុត មានថាមវន្តនិងអភិវឌ្ឍន៍ល្អបំផុត។ បក្សកុម្មុយនិស្តបារាំងជឿជាក់ថា បក្សកុម្មុយនិស្ត វៀតណាមក្រោមការដឹកនាំរបស់លោកអគ្គលេខាបក្ស តូ ឡឹម នឹងបន្តជម្នះបញ្ហាប្រឈមនៃការអភិវឌ្ឍន៍ឥតឈប់ឈរនៅក្នុងពិភពសហសម័យបច្ចុប្បន្នប្រកបដោយភាពរុងរឿង។ បក្សកុម្មុយនិស្តបារាំងនឹងតែងតែគាំទ្រអ្នកនៅលើផ្លូវនេះ។
ក្នុងលិខិតអបអរសាទរ បក្សកុម្មុយនិស្តអាមេរិកបានបញ្ជាក់ថា បក្សកុម្មុយនិស្តអាមេរិក តែងតែទន្ទឹងរង់ចាំនិងបំផុសគំនិតពីសមិទ្ធិផលធំៗ ដែលបក្សកុម្មុយនិស្តវៀតណាម និងប្រជាជនវៀតណាមសម្រេចបាន។ វៀតណាមបន្តអភិវឌ្ឍន៍ក្នុងល្បឿនយ៉ាងលឿន ហើយកំពុងបង្ហាញដល់ពិភពលោកនូវអ្វីដែលប្រទេសសង្គមនិយមអាចសម្រេចបាន។ បក្សកុម្មុយនិស្តអាមេរិកជឿជាក់ថា ក្នុងប៉ុន្មានឆ្នាំខាងមុខ វៀតណាមនិងបក្សកុម្មុយនិស្តវៀតណាមនឹងសម្រេចបាននូវគោលដៅសំខាន់ៗដែលបានកំណត់នៅពាក់កណ្តាលសតវត្ស រួមទាំងគោលដៅក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។
ក្នុងឱកាសនេះ បក្សកុម្មុយនិស្តវៀតណាមក៏បានទទួលលិខិតអបអរសាទរពីប្រធានបក្សកុម្មុយនិស្តអាល្លឺម៉ង់ Patrik Köbele, ប្រធានគណ បក្សពលករហុងគ្រី Gyula Thurmer; អគ្គលេខាបក្សកុម្មុយនិស្តអ៊ីរ៉ាក់ Raid Fahmi; ប្រធានសម្ព័ន្ធនៃគណបក្សឆ្វេងនិយមអឺរ៉ុប លោក Walter Baier; អនុប្រធានគណបក្ស Azerbaijan ថ្មី Tahir Budagov៕
តាម VOV5 - វិទ្យុសម្លេងវៀតណាមo