• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រីបញ្ជាណែនាំឲ្យពន្លឿនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី៣ និងដូសទី៤

នៅថ្ងៃទី ២ ខែកក្កដា ខុទ្ទកាល័យរដ្ឋាភិ បាលបានចេញឯកសារដោយផ្សព្វផ្សាយមតិបញ្ជាណែនាំរបស់លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាល ស្តីពីការបង្កើនការងារបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
  ជំរុញការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ដូសទី ៣ និងទី៤ សម្រាប់មនុស្សដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅ និងការចាក់វ៉ាក់សាំងគ្រប់ពីរដូស សម្រាប់កុមារអាយុពី ៥ឆ្នាំដល់ក្រោម១២ឆ្នាំ (ប្រភព៖ baochinhphu.vn)  

នៅចំពោះមុខការវិវឌ្ឍន៍ដែលមិនអាចទាយទុកជាមុនបាននៃការរាតត្បាតជំងឺកូវីដ -១៩ ជាពិសេសការលេចចេញនូវប្រភេទថ្មី BA.5 នៃមេរោគ SARS-CoV-2 ដែលបានជ្រៀបចូលប្រទេសវៀតណាម បង្កើនហានិភ័យនៃការផ្ទុះជំងឺរាតត្បាតឡើងវិញនោះ នៅថ្ងៃទី ២ ខែកក្កដា ខុទ្ទកាល័យរដ្ឋាភិបាលបានចេញឯកសារដោយផ្សព្វផ្សាយមតិបញ្ជាណែនាំរបស់លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាល ស្តីពីការបង្កើនការងារបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

តាមនោះ ដើម្បីបង្កើនការគ្រប់គ្រងជំងឺរាតត្បាត និងបង្កើតលក្ខខណ្ឌអំណោយផលក្នុងការជំរុញការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួងសុខាភិបាល ជម្រុញឱ្យកាន់តែខ្លាំងក្លាថែមទៀតរួមទាំងជួយឧបត្ថម្ភដល់មូលដ្ឋាននានា ក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាពិសេសដូសទី ៣ និងដូសទី ៤ សម្រាប់មនុស្សដែលមានអាយុពី ១២ ឆ្នាំឡើងទៅ; ការចាក់វ៉ាក់សាំង ដូសទី ២ សម្រាប់កុមារអាយុចាប់ពី ៥ ឆ្នាំ ដល់អាយុក្រោម ១២ ឆ្នាំ តាមគោលដៅកំណត់របស់រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី ដោយធានាសុវត្ថិភាព តាមបែបវិទ្យាសាស្រ្ត និងប្រកបដោយប្រសិទ្ធភាព។

ទន្ទឹមនឹងនោះ ត្រូវប្រើប្រាស់ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពនូវចំនួនវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលក្រសួងសុខាភិបាលបានបែងចែក ជៀសវាងការខ្ជះខ្ជាយ។ ធានាបាននូវថ្នាំពេទ្យ ផលិតផលជីវសាស្រ្ត ការផ្គត់ផ្គង់ និងឧបករណ៍គ្រប់គ្រាន់ និងទាន់ពេលវេលាសម្រាប់ការបង្ការ និងត្រួតពិនិត្យការរីករាលដាល និងការពិនិត្យ ព្យាបាលជំងឺសម្រាប់ប្រជាជនក្នុងតំបន់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top