លោកនាយករដ្ឋមន្ត្រី អញ្ជើញចូលរួមសន្និសីទបូកសរុបការវិនិយោគសាងសង់គម្រោងខ្សែបណ្តាញ ៥០០kV សៀគ្វី ៣។
នាព្រឹកថ្ងៃទី ៨ ធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមសន្និសីទបូកសរុបការវិនិយោគសាងសង់គម្រោងខ្សែបណ្ដាញ ៥០០kV សៀគ្វី ៣ ពី Quang Trach (Quang Binh) ទៅ Pho Noi (Hung Yen)។
ថ្លែងមតិនៅសន្និសីទនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចង្អុលបង្ហាញថា គម្រោងនេះបានរួមចំណែកលើកកំពស់កិត្យានុភាពនិងឋានៈរបស់ផ្នែកថាមពលអគ្គិសនីនៅក្នុងប្រទេសនិងអន្តរជាតិ។
លោកនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា នាពេលខាងមុខ ខណៈប្រទេសជាតិឈានចូលយុគសម័យថ្មី ដែលជាយុគសម័យនៃការស្ទុះឈានទៅមុខនោះ ផ្នែកថាមពលអគ្គិសនីត្រូវតែមានការទម្លុះទម្លាយ ត្រូវតែមានគម្រោងនៃសតវត្ស ហើយជាដាច់ខាតមិនបណ្ដោយឲ្យកើតឡើងកង្វះអគ្គិសនីឡើយ។
ដើម្បីធ្វើដូច្នេះបាន ផ្នែកអគ្គិសនីត្រូវតែលើកកម្ពស់ឫទ្ធានុភាព ភាពបត់បែន ការច្នៃប្រឌិត និងនវានុវត្តន៍; អនុវត្តន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត និងកុំព្យូទ័រលើពពក ដើម្បីជួយឱ្យឧស្សាហកម្មអគ្គិសនីអភិវឌ្ឍន៍ក្នុងកម្រិតត្រឹមត្រូវ និងស្របតាមនិន្នាការរបស់ពិភពលោក។ ទន្ទឹមនឹងនោះ ផ្នែកអគ្គិសនីត្រូវតែអនុវត្តន៍ឲ្យបានល្អនូវយន្តការ និងគោលនយោបាយ ដើម្បីធានាបាននូវភាពសុខដុមរមនាសមហេតុផលជាមួយឧស្សាហកម្មផ្សេងទៀត ប៉ុន្តែទន្ទឹមនឹងនោះ ក៏មានលក្ខណៈពិសេសដោយឡែកនៃឧស្សាហកម្មនេះផងដែរ៕