• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មិត្តភក្តិជាមួយនឹងវៀតណាម

លោក Thierry Vergon រួមនឹងវិទ្យាស្ថានបារាំងនៅហាណូយ ផ្សព្វផ្សាយវប្បធម៌ច្នៃប្រឌិតទៅដល់មហាជន

លោក​ Thierry Vergonអនុពន្ធ​វប្បធម៌​ - ​ស្ថានទូត​បារាំង​ នាយក​នៃ​វិទ្យាស្ថាន​បារាំង​​នៅ​ហាណូយ​ ជា​អ្នក​​រស់នៅ​និង​ធ្វើការ​នៅ​ប្រទេស​វៀតណាម និង​ជា​អ្នក​សកម្មជន​។ លោក​ Thierry Vergon បាន​និង​​កំពុង​ជាស្ពាន​អំណះអំណាង​ទំនាក់ទំនង​​ល្អប្រពៃ​ រវាង​បារាំង​​និង​វៀតណាម​។

លោក​ Thierry Vergon អនុពន្ធ​វប្បធម៌​ ​ស្ថានទូត​បារាំង​ នាយក​នៃ​វិទ្យាស្ថាន​បារាំង​​នៅ​ហាណូយ​ ជា​អ្នក​​រស់នៅ​និង​ធ្វើការ​នៅ​ប្រទេស​វៀតណាម និង​ជា​អ្នក​សកម្មជន​។ លោក​ Thierry Vergon បាន​និង​​កំពុង​ជាស្ពាន​អំណះអំណាង​ទំនាក់ទំនង​​ល្អប្រពៃ​ រវាង​បារាំង​​និង​វៀតណាម​។ លោក Thierry Vergon​​​អភិវឌ្ឍន៍​គម្រោង​វប្បធម៌​ បរិយាកាល ច្នៃប្រឌិត​ជាច្រើន ​ដោយ​​​អស់ពីចិត្ត ដើម្បីនាំយក​វប្បធម៌​ សិល្បៈ​ច្នៃប្រឌិត ​ទៅ​ដល់​មហាជន​វៀតណាម​។​

នៅប្រទេស​វៀតណាម​ មហាជន​នរណាក៏ស្គាល់​ដល់​វិទ្យាស្ថាន​បារាំង​នៅ​រដ្ឋធានី​ហាណូយ​ (LEspace ឥឡូវ​ជា I'Institut Français de Hanoi​)ដែរ​។ នោះ​ជា​បរិយាកាស​វប្បធម៌​សិល្បៈ​មួយ​ ដែល​​មាន​​សកម្មភាព​ជាច្រើន​​ដូចជា​៖ បង្រៀន​ភាសាបារាំង បញ្ចាំង​ភាពយន្ត​ តាំងពិព័រណ៍​សិល្បៈ កិច្ច​ជំនួប​សំណេះសំណាល ​អំពី​សៀវ​ភៅ​ វិជ្ជាជីវៈ សំណេះសំណាល​ជាមួយ​នឹង​សិល្បករ សិល្បការិនី​​ភាព​យន្ត​ តន្រ្តីការ​​ល្បី​ឈ្មោះ​ ។ល។ លោក​ Thierry Vergon ជា​​នាយក​នៃវិទ្យាស្ថាន​បារាំង​ ​នៅ​រដ្ឋធានី​ហាណូយ​ (IF Hanoi)។​ មនុស្ស​គ្រប់គ្នា​តែង​ស្រឡាញ់​រាប់អាន​លោក ​ដោយសារ​​ភាព​រីករាយ​ សុភាព​រាបសារ​ និង​ពោរពេញ​ទៅ​ដោយ​ថាមពល​រស់​របស់​លោក​។​ លោក​តែង​​បើកចិត្តទូលាយ​ ​និង​ស្វាគមន៍​សមាជិក​វៀតណាម ដែល​​ស្រឡាញ់​វប្បធម៌​​បារាំង​និង​​មានស្មារតី​រៀន​​សូត្រ​ ចូល​មកធ្វើ​ការ​នៅ​ IF Hanoi ។ លោក​រៀប​រាប់​៖ វិទ្យាស្ថាន​ជា​ផ្ទះសុភមង្គល​មួយ​ ជា​ទីលាន​សម្រាប់​យុវវ័យ​វៀតណាម ​និង​អន្តរជាតិ​។​ នៅ​ទីនេះ មាន​​ថ្នាក់រៀន​ភាសាបារាំង​​ជា​​ច្រើន​ មាន​បញ្ចាំង​ភាពយន្ត​បារាំង ​​ឧទ្ទេសនាម​​សៀវ​ភៅ បណ្តាល័យ​នៃ​វិទ្យាស្ថាន​ពោរពេញទៅ​ដោយ​សៀវ​ភៅ និង​សិក្ខាសាលាដ៏​ចំណាប់​អារម្មណ៍​​។​ បច្ចុប្បន្ន​ វិទ្យាស្ថានបារាំង ​​នៅ​វៀតណាម ​ចូល​ជិត​​អ្នក​​អាន​ដែល​ស្រឡាញ់​វប្បធម៌​ និង​ឆ្ពោះទៅរក​ស្មារតីមួយ​វ័យ​​ក្មេង​​ជាង ជិត​ស្និទ្ធ​នឹង​សហគមន៍​​ជាង​។ គម្រោង​​អភិរក្ស​​តម្រង់ទិសដៅ​អភិវឌ្ឍន៍ ​តែង​រួម​ដំណើរ​នឹង​​ការ​រក្សា​ ផ្លាស់​ប្តូរ​ថ្មី​ ផ្តើមពី​នោះ​​ផ្សព្វផ្សាយ​វៀតណាម​ ក្លាយ​ជា​អាសយដ្ឋាន​ណាត់​ជួប​មួយ​ធំ នៅលើ​​ផែនទី​សកលលោក​។​

លោក Thierry Vergon នាយក​នៃ​វិទ្យាស្ថាន​បារាំង​នៅ​ហាណូយ​ ជាមួយនឹង​គម្រោង​ច្នៃ​ប្រឌិត​ ផ្សព្វផ្សាយ​កេរដំណែល​វប្បធម៌​វៀតណាម​។​
លោក Thierry Vergon ប្តេជ្ញា​អភិវឌ្ឍន៍​គម្រោង​វប្បធម៌ បរិយាកាស​ច្នៃប្រឌិត​ជាច្រើន​ ដើម្បី​នាំ​យក​វប្បធម៌​ សិល្បៈ​ច្នៃប្រឌិត​ ទៅ​ដល់​មហាជន​វៀតណាម​។​
ជាអ្នក​មាន​ចិត្ត​ទូលាយ​ លោក​ Thierry Vergon បាន​សំណេះសំណាល​រីករាយ​ជាមួយនឹង​បុគ្គលិក​​នៅ​វិទ្យាស្ថាន​បារាំង​។​
សិក្ខាកាម​នៃវិទ្យាស្ថាន​បារាំង​ ស្តាប់ការ​​ចែក​រំលែក​របស់​លោក​ Thierry Vergon អំពី​បញ្ហា​វប្បធម៌។
បណ្ណាល័យ​នៅ​វិទ្យាស្ថាន​បារាំង​ ជា​ទីកន្លែង​ដែល​លោក​ Thierry Vergon  តែង​អញ្ជើញ​មកជំនួប​នឹង​សំណេះសំណាល​​ រៀបរាប់​អំពី​វប្បធម៌​ជាមួយនឹង​​មិត្ត​យុវវ័យ។
លោក Thierry Vergon ចូល​រួម​សិក្ខាសាលា​អន្តរជាតិ​ “​ឧស្សាហកម្ម​ច្នៃប្រឌិត​៖ អតីតកាល បច្ចុប្បន្ន​ និង​អនាគត”។​

លោក​ Thierry Vergon មិនត្រឹមតែ​ជា​អ្នក​យុទ្ធសាស្រ្ត​គ្រប់គ្រង​សកម្មភាព​វប្បធម៌​នៅ​វិទ្យាស្ថាន​បារាំង​នៅ​ហាណូយ​ ថែមទាំង​លោក​​មា​នវត្ត​មាន​ស្ទើរទាំង​អស់​នៅ​តាម​ព្រឹត្តិការណ៍​វប្បធម៌​ធំ​​របស់​វៀតណាម​​ លោក​ Thierry Vergon ធ្វើ​ដំណើរ​​ស្ទើរទាំងអស់​នៅ​តាម​​ខេត្ត​ក្រុង​វៀតណាម​ ដើម្បី​​រួម​ជាមួយនឹង​មូលដ្ឋាន​សហការ​កម្មវិធី​វប្បធម៌​ ផ្សព្វ​ផ្សាយ​​កេរដំណែល​វៀតណាម​។ ​ជំនួបរវាងលោកជាមួយ​​នឹង​សិល្បករ​​ភាពយន្ត​ ​ដែល​មាន​ទេពកោសល្យ​​​​ជនជាតិ​​វៀតណាម​ ធ្វើ​ជា​​វាគ្មិន​នៅ​សិក្ខាសាលា​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​​ច្នៃប្រឌិត​ សំណេះសំណាល​ជាមួយ​​នឹង​យុវវ័យ​​នៅ​បណ្ណាល័យ​ ឬតាម​ថ្នាក់​រៀន​ភាសា​​បារាំង​។ល។ នៅ​​វិស័យ​ណាក៏ដោយ​ តែងតែឃើញ​មាន​រូប​​​លោក ប្រកបដោយ​​​​ទឹក​ចិត្ត​ស្វាហាប់​​និង​ថាមពល​។​

លោក​ Thierry Vergon ឱ្យ​ដឹង​៖ វៀតណាម​មាន​ប្រៀប​ខ្លាំង​ជាច្រើន​ សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​វប្បធម៌ច្នៃប្រឌិត​ដូចជា៖ ភាព​សម្បូរ​បែប​ ប្រវត្តិ​អាយុកាល​នៃកេរដំណែល​ស្ថាបត្យកម្ម​ អ្នក​ច្នៃប្រឌិតតែ​មាន​ភាព​មធ្យ័ត​​ប្រាកដ​។ល។ វិទ្យាស្ថាន​បារាំង​ ​បាន​និងកំពុង​ពង្រឹងការ​អភិវឌ្ឍ​គម្រោង​ អំពីកេរ​ដំណែល​ ដើម្បី​លើក​ស្ទួ​យ​ស្ពាន​​តំណ​​វប្បធម៌ ​រវាង​វៀតណាម​និង​បារាំង​។ ក្នុង​ប៉ុន្មាន​​ឆ្នាំថ្មីៗនេះ វិទ្យាស្ថាន​​បាន​រៀប​ចំ​​កម្មវិធី​សិល្បៈ​កែវ​នេត្រា​កតវេទី ​ចំពោះ​សិល្បករ​ដែល​បាន​បូជា​​ជីវិត ​ដើម្បី​សិល្បៈ​​ ផ្តើមពី​នោះ​ ផ្សព្វផ្សាយ​រូបភាព​​ហាណូយ​ ទៅ​ដល់​ភ្ញៀវ​ទេសចរអន្តរជាតិ​ ដែល​ស្វែង​យល់​អំពីហាណូយ​ ​តាម​រយៈ​រឿង​រ៉ាវ ​និង​ទស្សនីយភាព​​នៃជីវិតរស់នៅ​។​​ នៅ​ឆ្នាំ​២០២៣ វិទ្យាស្ថាន​នឹង​រៀប​ចំ​តាំងពិព័រណ៍​រូបភាព​ហាណូយ​ តាម​រយៈ​រូបថត​និង​អារម្មណ៍​​​​សិស្បករ ​ឧទ្ទេសនាម​អំពី​ក្រុង​ហាណូយ​មួយ​ សន្តិភាព និង​​រាក់ទាក់ភ្ញៀវ​។ ទន្ទឹមនោះ​​នៅមាន​កម្មវិធី​ផ្សេងៗ​ជាច្រើន​ ផ្នែកខាង​​ភាពយន្ត​ តន្ត្រី​ ដែល​​វិទ្យាស្ថាន​បារាំង​​អនុវត្ត​ក្លាយ​ជា​​ខ្សែ​សង្វាក់​ បង្កើត​​បាន​​ជា​បរិយាកាស​​សិល្បៈ​ច្នៃប្រឌិត​មួយ​​ ជា​អាសយដ្ឋាន​​សម្រាប់​​មជ្ឈដ្ឋាន​​យុវវ័យ ដែល​​ស្រឡាញ់វប្បធម៌​វៀតណាម​ ចូល​រួម​ជាមួយ​គ្នា។​

តន្រ្តីករ ដាំង​ ថៃ​សើន (Dang Thai Son) សំណេះ​សំណាល​ជាមួយនឹង​​លោក​ Thierry Vergon នៅ​​កម្មវិធី​វប្បធម៌ ​​រៀប​ចំនៅ​វិទ្យាស្ថាន​។
តាម​លោក​ Thierry Vergon វប្បធម៌​ជាវិស័យ​មួយ​ក្នុង​ចំណោម​វិស័យ​ដ៏សំខាន់​ “កំណត់​យក​​ទីតាំង​ពិសេសមួយ​” ចំពោះ​​ទំនាក់ទំនង​​សហប្រតិបត្តិការ ​រវាង​វៀតណាម​ និង​បារាំង​ នា​​អតីតកាល បច្ចុប្បន្ន​ និង​អនាគត។​
លោក Thierry Vergon អនុព​ន្ធ​វប្បធម៌​​​ស្ថានទូត​បារាំង​ នាយក​នៃ​វិទ្យាស្ថាន​បារាំង​នៅ​ក្រុង​ហាណូយ​ ជា​អ្នកមាន​​​ឆន្ទៈ​មោះមុត​លើការ​អភិវឌ្ឍ​គម្រោង​វប្បធម៌​ បរិយាកាស​ច្នៃ​ប្រឌិត​ ដើម្បី​​នាំយក​វប្បធម៌​ សិល្បៈ​ច្នៃប្រឌិត​ ទៅដល់​មហាជនជិត​ជាង​។​
លោក​ Thierry Vergon ចូលរួម​ព្រឹត្តិការណ៍​វិចិត្រសិល្បៈ​នៃ​វិចិត្រករ ​ឡេ ធៀត​គឿង​ (Le Thiet Cuong) ​រៀបចំ​ធ្វើ​​​នៅ​វិទ្យាស្ថាន​បារាំង​។​

ហាណូយ​ជា​ទីកន្លែង​ដែល​លោក​ Thierry Vergon​ បាន​ផ្សារភ្ជាប់​ការងារ​ ជីវភាព​រស់នៅ​ លោក​ស្គាល់​ផ្លូវ​គ្រប់​ច្រល្ហក និង​តែង​ផ្តល់​ចិត្ត​ស្រឡាញ់​ពិសេស ​ចំពោះក្រុង​ហាណូយ​។​ ព្រឹត្តិការណ៍​វប្បធម៌ដែល​លោក​និង​វិទ្យាស្ថាន​បារាំង​ បាន​រៀប​ចំ​តែង​ផ្តល់​អាទិភាព​លើក្រុង​ហាណូយជានិច្ច​​។ លោក​ Thierry Vergon សង្កត់​ធ្ងន់ថា​​៖ ទីក្រុង​ច្នៃប្រឌិតមួយ​ ត្រូវ​ការ​ចិញ្ចឹម​បំប៉ន​សហគមន៍​សិល្បករ​ច្នៃប្រឌិត​ ជំនួយ​វិស័យ​ឧស្សាហកម្ម​វប្បធម៌​ និងផ្តួច​ផ្តើ​ម​បណ្តាញ​បរិយាកាស ​រៀប​ចំជួយ​ពួកគាត់​បាន​រីក​ចម្រើន​។​ វិទ្យាស្ថាន​បារាំង​នៅហាណូយ​ ត្រៀម​រួម​ដំណើរ​ជាមួយនឹង​ក្រុង​ហាណូយ​ នាំយក​វប្បធម៌ច្នៃប្រឌិត​ ជា​អាទិភាព​លំដាប់​ជួរមុខមួយ​ក្នុង​ចំណោម​អាទិភាព​លំដាប់​ជួរ​ទាំងឡាយ​ ក្នុង​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​វៀតណាម​និង​បារាំង​៕​

អត្ថបទ៖ ប៊ិចវឹន រូបថត៖ ថាញយ៉ាង ប្រែសម្រួល៖ រីកើង

វិចិត្រការិនី Ando Saeko ជាមួយមនោសញ្ចេតនានឹងគំនូរខ្មុកម្រក្សណ៍វៀតណាម

វិចិត្រការិនី Ando Saeko ជាមួយមនោសញ្ចេតនានឹងគំនូរខ្មុកម្រក្សណ៍វៀតណាម

មកកាន់​ប្រទេសវៀតណាម​កាលពី​ឆ្នាំ​១៩៩៥ វិចិត្រការិនី​​ជនជាតិ​ជប៉ុន​ Ando Saeko បាន​ចំណាយ​រយៈពេល​ជិត​៣០ឆ្នាំ​ សម្រាប់បុព្វហេតុ​របរ​សិល្បៈគំនូរ​​ខ្មុក​ម្រក្សណ៍​ និងរបរ​ថ្នាំពណ៌​​ប្រពៃណរបស់​វៀតណាម​។

Top