វត្តអារាម “បេះដូង” នៃបងប្អូនជនជាតិខ្មែរ
យើងខ្ញុំធ្វើដំណើរតាមមិត្តជនជាតិខ្មែរម្នាក់ ឈ្មោះថាច់រីកើង ទៅលេងស្រុកកំណើតខេត្តត្រាវិញ (Tra Vinh) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ទីកន្លែង ដែលមិត្តរីកើងនាំយើងខ្ញុំទៅលេងមុនដំបូងបង្អស់ មិនមែនជាផ្ទះរបស់ខ្លួន តែជាមណ្ឌលវត្តអារាមខ្មែរ មានឈ្មោះថាស្វាយសៀមថ្មី។ មិត្តរីកើង ទៅក្រាបថ្វាយបង្គំព្រះចៅអធិការវត្ត ថាច់ញ៉ឹក ដែលជាគ្រូបង្ហាត់បង្រៀនកាលពីមុខរបស់គាត់។ នោះជារបៀបដែលពុទ្ធបរិសទ្យជនជាតិខ្មែរ បង្ហាញពីទឹកចិត្តគោរពស្រឡាញ់ ដឹងគុណដល់ព្រះអង្គ។
មិត្តថាច់រីកើងឲ្យដឹងថា៖ វត្តអារាមជាទីគោរពសក្ការបូជា និងសំខាន់បំផុតរបស់ជនជាតិខ្មែរ ហើយមួយជីវិតនៃជនជាតិខ្មែរម្នាក់ ដែលរស់នៅក្នុងខេត្តត្រាវិញ (Tra Vinh) ជាស្រុកកំណើតរបស់គាត់ ស្ទើរតែទាំងអស់បានផ្សារភ្ជាប់ជាមួយវត្តអារាម។
|
ចំពោះជនជាតិខែ្មរ វត្តអារាមជាទីគោរពសក្ការបូជា និងសំខាន់បំផុត។ រូបថត៖ ង្វៀនឡឹន ខ្លោងទ្វារនិងជញ្ជាំងរបងពទ្ធជុំវិញវត្ត បានតុបតែងដោយរូបភាពសិល្បៈ បន្ទំក្បូរក្បាច់រចនា ពណ៌នាពីជីវប្រវត្តិព្រះពុទ្ធ សាងដោយសិប្បករខ្មែរ។ រូបថត៖ ង្វៀនឡឹន ![]() ជនជាតិខ្មែរពេលស្លាប់ទៅ មានទំនៀមទម្លាប់បូជាព្រះភ្លើង យកធាតុទៅបញ្ចុះនៅក្នុងចេតិយក្នុងបរិវេណវត្ត។ រូបថត៖ ង្វៀនឡឹន បរិយាកាសព្រះវិហារនៃវត្តអារាមខ្មែរ បានរៀបចំតុបតែងផ្ទាំងគំនូរធំៗ ដែលមានខ្លឹមសារពណ៌នាពីពុទ្ធប្បវត្តិ។ រូបថត៖ ង្វៀនឡឹន សកម្មភាពសាសនាមួយពេល របស់ជនជាតិខ្មែរ នៅខាងក្នុងសាលាឆទានវត្តមួយ។ រូបថត៖ ង្វៀនឡឹន ![]() យុវតីខ្មែរសម្តែងរបាំប្រពៃណីរបស់ជនជាតិខ្លួន នៅវត្តឃ្លាំង ជាវត្តមួយក្នុងចំណោមវត្តធំបំផុត នៅខេត្តសុកត្រាំង (Soc Trang)។ រូបថត៖ មិញក្វឹក |
តាមដីការព្រះចៅអធិការថាច់ញ៉ឹក តាំងពីយូរ នារីខ្មែរមិនចាំបាច់ទៅសាងផ្នូសបួសនៅក្នុងវត្ត រីឯបុរសវិញពេលធំពេញវ័យ ត្រូវមានពេលវេលាចូលទៅវត្តសិក្សាចំណេះដឹងនិងបំពេញកុសល។ បើមិនទាន់បានបួសនៅក្នុងវត្ត គឺមិនទាន់បានទទួលស្គាល់ជាអ្នកពេញលក្ខណៈ។
|
ជនជាតិខ្មែរ ភាគច្រើនកាន់ព្រះពុទ្ធសាសនាថេរវាទ ហេតុនេះវត្តមានអត្ថន័យជាទីគោរពសក្ការបូជា និងសំខាន់នៅក្នុងជីវភាពរស់នៅ។ នៅតំបន់ភូមិភាគខាងត្បូង សព្វថ្ងៃមានវត្តអារាមខ្មែរប្រហែល៦០០វត្តធំតូច មានព្រះសង្ឃជាង១០.០០០ព្រះអង្គ ក្នុងចំណោមនោះមានវត្តបានកសាងមុននេះរាប់សិបសតវត្សរ៍ ហើយបានទទួលស្គាល់ជាកេរដំណែលវប្បធម៌ កេរដំណែលស្ថាបត្យកម្មសិល្បៈលំដាប់ជាតិ ដូចជា៖ វត្តអង្គ វត្តកំពង់ វត្តកំពង់ជ្រៃ វត្តមហាទប់...។ល។ |
សហគមន៍ជនជាតិខ្មែរ មានភាសានិងអក្សរដោយឡែក។ ក្នុងវេលាសិក្សាអក្សរនៅក្នុងវត្ត នឹងរួមចំណែកជួយយុវជនខ្មែរ រៀនសរសេរអក្សរ បញ្ចេញសូរសព្ទត្រឹមត្រូវតាមបែបភាសាខ្មែរនិងបាលី។ ក្រៅពីនោះ សមណៈសិស្ស សិស្សានុសិស្សនៅបានសិក្សាអំពីធម៌អាថ៌ព្រះពុទ្ធ យល់ដឹងបន្ថែមពីច្បាច់សុជីវធម៌ សីលធម៌ រួមចំណែករក្សានិងអភិវឌ្ឍន៍អក្សរសាស្រ្ត ភាសា ក៏ដូចជារក្សាវប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួនដែរ។
បន្ទាប់ពីពេលសិក្សានៅក្នុងវត្ត ពួកគាត់អាចជ្រើសផ្លូវបួលអស់មួយជីវិតតាមទ្រឹស្តីព្រះពុទ្ធ ឬលាចាកសិក្ខាបទ ត្រឡប់មកជាមួយជីវភាពជាគ្រហស្ថ យកចំណេះដឹងបម្រើខ្លួន បម្រើសហគមន៍ដូចជាមិត្តរីកើងរបស់ខ្ញុំ សព្វថ្ងៃជាអ្នកបកប្រែភាសាខ្មែរ បម្រើការងារនៅការិយាល័យនិពន្ធកាសែតពហុភាសា នៅទីក្រុងហូជីមិញ។
ថាច់រីកើងឲ្យដឹងថា មិត្តរួមជាតិរបស់គាត់នៅខេត្តត្រាវិញ (Tra Vinh) ជាច្រើននាក់ បានតាមរៀនយកមុខរបរជាងឈើ របរធ្វើទូកង របរចម្លាក់ នៅក្នុងវត្តអារាមខ្មែរ ជួយពួកគាត់មានការងារធ្វើ ហើយក៏ជារបៀបរក្សាមុខរបរប្រពៃណីរបស់ជនជាតិខ្លួនផងដែរ។
![]() វត្តក៏ជាទីកន្លែងបណ្តុះបណ្តាលមុខរបរជាងឈើ ចម្លាក់ប្រពៃណី របស់ជនជាតិខ្មែរ។ រូបថត៖ ង្វៀនឡឹន ![]() ព្រះសង្ឃវត្តកំពង់ (ត្រាវិញ - Tra Vinh) ប្រើដីឥដ្ឋសាងភ្នំតម្កល់ក្បាលព្រហ្ម ត្រៀមទទួលបុណ្យចូលឆ្នាំថ្មី។ រូបថត៖ ង្វៀនឡឹន ![]() សមណៈសិស្សសិក្សាអក្សរខ្មែរនៅក្នុងវត្តកំពង់ (ត្រាវិញ - Tra Vinh))។ រូបថត៖ ង្វៀនឡឹន ![]() អ្នកស្រុកអុជធូបរលឹកគុណព្រះពុទ្ធ និងសុំសេចក្តីសុខ ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី។ រូបថត៖ ង្វៀនឡឹន ![]() ពុទ្ធបរិសទ្យគោរពស្តាប់ដីការព្រះសង្ឃ។ រូបថត៖ ង្វៀនឡឹន |
ទន្ទឹមនោះ ជនជាតិខ្មែរនៅរក្សាបានមុខរបរសិប្បកម្មប្រពៃណី ដូចជា៖ តម្បាញកន្ទេល តម្បាញឫស្សី តម្បាញសំពត់ ធ្វើសេរាមិច ធ្វើរបាំងមុខ ធ្វើចាប៉ីពិណ ស្គរ...។ល។ ផលិតផលធ្វើចេញក្រៅពីជួយអ្នកស្រុកអភិវឌ្ឍន៍សេដ្ឋកិច្ច នៅទាំងជួយទំនុកបម្រុងវត្តអារាមក្នុងថ្ងៃបុណ្យទាន។
លក្ខណៈវប្បធម៌ផ្សេងមួយ បានឲ្យឃើញថា វត្តអារាមមានសារៈសំខាន់ក្នុងជីវភាពរស់នៅរបស់ជនជាតិខ្មែរ នោះគឺពេលចែកឋានទៅ រាងកាយនឹងបានបូជាព្រះអគ្គី ហើយធាតុរបស់ពួកគាត់នឹងបានបញ្ចុះទៅក្នុងចេតិយ នៅក្នុងបរិវេណវត្ត។ ដូចនេះអាចឃើញថាមួយជីវិតរបស់ជនជាតិខ្មែរ តែងផ្សារភ្ជាប់ជាមួយវត្តអារាម ហើយខណៈពេលចែកឋាន ពួកគាត់ក៏នៅតែផ្សារភ្ជាប់ ជាមួយទីកន្លែងគោរពសក្ការបូជាពិសិដ្ឋនេះដែរ។
ភាពរស់រវើកនៃពិធីបុណ្យទានរបស់ជនជាតិខ្មែរ
យើងខ្ញុំនិងមិត្តថាច់រីកើង ចុះទៅស្រុកថ្កូវ ខេត្តត្រាវិញ (Tra Vinh) ជាច្រើនលើកច្រើនសា ជាស្រុកជម្រៅលំនៅឆ្ងាយ ដែលមានសហគមន៍ជនជាតិខ្មែររស់នៅកុះករបំផុតរបស់ខេត្ត (៦២% ប្រជាជន) ដើម្បីស្វែងយល់ពីជីវភាពរស់នៅ និងវប្បធម៌របស់បងប្អូនជនជាតិខ្មែរ។ ជារៀងរាល់លើកដែល យើងខ្ញុំសុទ្ធតែមានអារម្មណ៍រំភើប ជាមួយលក្ខណៈវប្បធម៌ប្រពៃណីពិសេស ស្រស់ស្អាត ដែលអ្នកស្រុកខំថែរក្សាតាំងពីយូរលង់ណាស់មកហើយ។
រាល់រដូវប្រមូលផលមកដល់ មិត្តថាច់រីកើង តែងត្រឡប់ទៅស្រុកកំណើត រួមជាមួយមាមីងបងប្អូនចូលកាន់វត្តអុជធូប ធ្វើពិធីអំណរគុណព្រះមេ។ មិត្តរីកើងឲ្យដឹងថា ជនជាតិខ្មែរមានពិធីពាក់ព័ន្ធដល់រដូវកាល និងទំនៀមទម្លាប់ជាច្រើនបង្ហាញពីផ្នត់រស់នៅវប្បធម៌កសិកម្ម។ ដូចជាឱកាសពិធីបុណ្យអកអំបុក (បានរៀបចំនាថ្ងៃ១៥ ខែ១០ចន្ទគតិ) ជាថ្ងៃចុងក្រោយនៃរដូវប្រាំង បន្ទាប់ពីពេលប្រមូលផលដំណាំ ដើម្បីរំលឹកគុណដល់ព្រះចន្ទ ពួកគាត់តែងធ្វើអំបុក សម្រាប់ពិធីសំណែនព្រះចន្ទ។
នៅរដូវបុណ្យចូលឆ្នាំថ្មី ពិធីអំណរឆ្នាំថ្មី តាមប្រក្រតិទិនបុរាណ ជនជាតិខ្មែររំលឹកដល់គុណព្រះសម្មាសម្ពុទ្ធ និងប្រគេនដល់ព្រះសង្ឃនូវបាយចង្ហាន់ ដែលធ្វើដោយដៃឯង ហើយពឹងលើព្រះសង្ឃសូត្រទិព្វមន្តចម្រើនសុខភាព ជូនក្រុមគ្រួសារ ទន្ទឹមនោះ បួងសួងសុំអាកាសធាតុអំណោយផល ដើម្បីរដូវកាលខាងមុខលូតលាស់ល្អ ។
កាលនោះ មិត្តរីកើងនាំយើងខ្ញុំចូលទស្សនាមួយជុំវត្តស្វាយសៀមថ្មី បានជួបប្រទះពុទ្ធបរិសទ្យ និងព្រះសង្ឃកំពុងមមាញឹករៀបចំត្រៀមឲ្យថ្ងៃបុណ្យចូលឆ្នាំថ្មី។ អ្នកមីង ខុវធីហ្វ័រ (Khau Thi Hoa) (អាយុ៥៤ឆ្នាំ សង្កាត់ទី១ ក្រុងត្រាវិញ - Tra Vinh) ឲ្យដឹងថា៖ “មុខបុណ្យចូលឆ្នាំថ្មីប៉ុន្មានថ្ងៃ មាមីងពុទ្ធបរិសទ្យចំណុះជើងវត្ត នឹងអញ្ជើញមកជួយជ្រំជ្រែងព្រះសង្ឃបោសសម្អាតព្រះវិហារ បោសសំរាម សម្បុកពីងពាង ឃើញអ្វីក៏ធ្វើទាំងអស់។ ខ្ញុំបបួលបន្ថែមបងស្រីនិងក្មួយស្រីទៅជួយធ្វើផង ពីព្រោះនេះជាប្រពៃណីរបស់គ្រួសារ ដែលមានតាំងពីយូរមកហើយ ដូចនេះនរណាក៏ចូលចិត្តស្មគ្រចិត្តបំពេញកុសលទាំងអស់។
![]() លោកតាថាច់តង ឃុំឡឺវង៉ិបអាញ (Luu Nghiep Anh) ស្រុកថ្កូវ (Tra Cu) ខេត្តត្រាវិញ (Tra Vinh) សម្អាតព្រះពុទ្ធប្បដិមា ត្រៀមអំណរបុណ្យចូលឆ្នាំថ្មី។ រូបថត៖ ង្វៀនឡឹន ![]() ទីសក្ការបូជាព្រះពុទ្ធនៅក្នុងផ្ទះជនជាតិខ្មែរ បានរៀបចំតុបតែងយ៉ាងស្អាត ទទួលបុណ្យចូលឆ្នាំថ្មី។ រូបថត៖ ង្វៀនឡឹន ![]() ពុទ្ធបរិសទ្យខ្មែរជាច្រើន ប្រព្រឹត្តពិធីដាក់បាត្រ នាថ្ងៃបឋមចូលឆ្នាំថ្មី ដើម្បីសម្តែងទឹកចិត្តអំណរគុណនិងបំពេញកុសល។ រូបថត៖ ង្វៀនឡឹន ជនជាតិខ្មែរប្រើទឹកអប់ប្រោះព្រំលើព្រះពុទ្ធប្បដិមា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី...។ល។ រូបថត៖ ង្វៀនឡឹន ចំណែកទឹកដែលនៅសល់ នឹងបានពុទ្ធបរិសទ្យយកទៅផ្ទះប្រព្រឹត្តកិច្ចលាងដៃជើងជីដូនជីតា ឪពុកម្តាយ សម្តែងពីទឹកចិត្តកតញ្ញូ កតវេទិតាធម៌។ រូបថត៖ ង្វៀនឡឹន ព្រះសង្ឃគ្រងចីវរ និមន្តជាជួរខាងមុខព្រះវិហារវត្តស្វាយសៀមថ្មី (ស្រុកថ្កូវ - Tra Cu ខេត្តត្រាវិញ - Tra Vinh) ទទួលគ្រឿងបរិក្ខារ ពីពុទ្ធបរិសទ្យនេះជាកិច្ចសំខាន់និងពិសេសនៃពិធីរាប់បាត្រអំណរបុណ្យចូលឆ្នាំថ្មី។ រូបថត៖ ង្វៀនឡឹន |
មុនថ្ងៃចូលឆ្នាំថ្មីប៉ុន្មានថ្ងៃ ជនជាតិខ្មែររៀបចំពិធីសាងភ្នំខ្សាច់ ពូនភ្នំស្រូវនៅលើទីធ្លាវត្ត ដើម្បីបួងសួងសុំសំណាង បំណងជៀសវាងឧបទ្រុឌចង្រៃ នឹងរៀបចំផ្ទះសម្បែង ត្រៀមនំនៀកផ្លែឈើគ្រប់មុខដូចជា៖ នំអន្សម នំទៀន នំខ្ញី ផ្លែឈរ ធូបទៀន...។ល។ យកទៅវត្តបូជាព្រះពុទ្ធនិងថ្វាយប្រគេនដល់ព្រះសង្ឃ។
|
ជនជាតិខ្មែរនៅវៀតណាម មានជាង១,៣លាននាក់ រស់នៅប្រមូលផ្តុំតាមតំបន់វាលទំនាបទន្លេគឺឡុង ឈរលេខពីរអំពីប្រជាជននៅតំបន់នេះ ក្រោយជនជាតិកិញ។ ពួកគាត់រស់នៅប្រមូលផ្តុំនៅតាមខេត្ត៖ ត្រាវិញ (Tra Vinh) សុកត្រាំង (Soc Trang) កៀនយ៉ាង (Kien Giang) អានយ៉ាង (An Giang) បាកលិវ (Bac Lieu) វិញឡុង (Vinh Long) កឹនធើ (Can Tho) ...។ល។ |
ព្រះតេជគុណ ត្រឹនយឹន (Tran Dan) ចៅអធិការវត្តខ្ទឹងឲ្យដឹងថា វត្តមានភារកិច្ចប្រកាសដល់អ្នកស្រុកនូវពេលវេលាទទួលឆ្នាំថ្មី ដើម្បីអ្នកស្រុកត្រៀមរៀបចំផ្ទះ និមន្តព្រះសង្ឃ និងធ្វើដំណើរដង្ហែក្បាលព្រហ្មស្វាគមន៍ឆ្នាំថ្មី។
តាមប្រពៃណី ជិតដល់ពេលវេលាឆ្លងឆ្នាំចាស់ រាល់ក្រុមគ្រួសារនឹងត្រៀមផ្លែឈើ ផ្កា ទៀនធូប ធ្វើពិធីជូនដំណើរទេវតាឆ្នាំចាស់ទៅកាន់ទេវលោក និងទទួលទេវតាឆ្នាំថ្មីយាងចុះថែរក្សាមនុស្សលោក។ ជនជាតិខ្មែរជឿថា ឆ្នាំនីមួយៗនឹងមានទេវតាមួយព្រះអង្គយាងចុះថែរក្សាជីវភាពរស់នៅរបស់ពួកគាត់។
នៅរដូវបុណ្យចូលឆ្នាំថ្មី តាមវត្តអារាមខ្មែរតែងប្រព្រឹត្តទៅនូវសកម្មភាពសម្តែងសិល្បៈប្រពៃណីដូចជា៖ រាំរបាំ ច្រៀងអាយ៉ៃ ច្រៀងប្រជាប្រិយ ជាមួយបរិយាកាសរីករាយសប្បាយ។ ជាពិសេស រឿងល្ខោនយីកេ ជាប្រភេទល្ខោនចម្រៀង និងរបាំប្រពៃណីរបស់ជនជាតិខ្មែរ បានសិល្បករ សិល្បការិនីសម្តែងយ៉ាងជក់ចិត្ត ទាក់ទាញអ្នកទស្សនា។
ក្នុងបីថ្ងៃបុណ្យចូលឆ្នាំថ្មី សកម្មភាពវប្បធម៌ពិសេសជាច្រើនរបស់ជនជាតិខ្មែរ បានប្រព្រឹត្តទៅយ៉ាងអធិកអធម នៅតាមវត្តអារាមនិងភូមិស្រុក។ គំរូដូចជា៖ ទំនៀមទម្លាប់យកចង្ហាន់នំផ្លែឈើគ្រប់មុខ ទៅកាន់វត្តថ្វាយប្រគេនដល់ព្រះសង្ឃ។ ព្រះសង្ឃទទួលនិងបំពេញកិច្ចបង្សុកូលជូនពរប្រពៃ ដល់អ្នកផលិតចេញគ្រាប់ធញ្ញជាតិ ចិញ្ចឹមសត្វ ទទួលបានសេចក្តីសុខសេចក្តីចម្រើន សុខដុមរមនា។ ឬដូចពិធីស្រង់ទឹកព្រះ លាងដៃជើងជីដូនជីតាឪពុកម្តាយ ដោយបំណងសុំសេចក្តីសុខ និងបំពេញភាពកតញ្ញូរបស់កូនចៅដល់អ្នកមានគុណ។
បងថាច់សំខាន់ (អាយុ៣៧ឆ្នាំ នៅឃុំង៉ាយស្វៀន - Ngai Xuyen) ចំណុះវត្តស្វាយសៀមថ្មីចែករំលែកថា៖ “ខ្ញុំគោរពបួងស្រួងដល់ព្រះអង្គ សុំព្រះអង្គជួយថែរក្សាជីដូនជីតា និងសមាជិកក្នុងសង្គមគ្រួសារ ជួបប្រទះតែសេចក្តីសុខគ្រប់ប្រការ គឺខ្ញុំពេញបំណងរបស់ខ្ញុំហើយ!”។
![]() នៅថ្ងៃចូលឆ្នាំថ្មី យុវជនខ្មែរតែងខ្លួនជាតួអង្គប្រជាប្រិយ ចូលរួមសម្តែងឧបករណ៍តន្រ្តីជនជាតិ និងលេងល្បែងប្រជាប្រិយ នៅនឹងទីធ្លាវត្ត ឬតាមភូមិស្រុក។ រូបថត៖ ង្វៀនឡឹន ![]() យុវជនខែ្មរក្នុងសម្លៀកបំពាក់ពាក់របាំងមុខ រាំរបាំប្រពៃណីរបស់ជនជាតិខ្មែរ។ រូបថត៖ ង្វៀនឡឹន ![]() នាឱកាសបុណ្យទាន ជនជាតិខ្មែររីករាយ ចូលរួមលេងល្បែងប្រជាប្រិយដូចជា៖ ទាញព្រ័ត្រ លោតការុង វាយឆ្នាំងដី វាយបាល់...។ល។ រូបថត៖ ង្វៀនឡឹន ពិធីប្រណាំងគោតំបន់ភ្នំប្រាំពីរ (Bay Nui) ខេត្តអានយ៉ាង (An Giang) របស់ជនជាតិខ្មែរ។ រូបថត៖ គីមផឿង ![]() ជនជាតិខ្មែរនៅខេត្តសុកត្រាំង (Soc Trang) ចូលរួមពិធីប្រណាំងទូកងប្រពៃណី នាឱកាសអំណរបុណ្យអកអំបុក។ រូបថត៖ មិញក្វឹក |
ក្នុងមួយឆ្នាំ សហគមន៍ខ្មែរនៅភាគខាងត្បូង មានប្រមាណជាងដប់ពិធីបុណ្យទាន ក្នុងនោះមានបីពិធីបុណ្យទានធំៗ៖ បុណ្យដូនតា បុណ្យចុលឆ្នាំថ្មី បុណ្យអកអំបុក។
អាចនិយាយបានថា ជីវភាពរស់នៅវប្បធម៌ស្មារតី របស់ជនជាតិខ្មែរនៅខេត្តត្រាវិញ (Tra Vinh) និយាយដោយឡែកនិងភាគខាងត្បូងនិយាយរួម មានសភាពរស់រវើក ពោរពេញទៅដោយលក្ខណៈវប្បធម៌ពិសេសដោយឡែក ផ្សារភ្ជាប់ជិតដិតជាមួយជីវភាពរស់នៅ ជំនឿ និងសាសនា។ ទន្ទឹមនោះ សហគមន៍ខ្មែរនៅមានជីវភាពសាមញ្ញ សុខសាន្តរីករាយសប្បាយ គ្រប់លក្ខណៈវប្បធម៌ រួមចំណែកក្នុងចរន្តរួមយ៉ាងសម្បូរបែបដ៏វិពិសេសនៃមហាគ្រួសារជនជាតិវៀតណាម៕
អត្ថបទ៖ សើនងៀ រូបថត៖ ង្វៀនឡឹន និងឯកសារកាសែតរូបភាពវៀតណាម













