បទយកការណ៍ឯកទេស លក្ខណៈវប្បធម៌ជនជាតិខ្មែរ 18/08/2017 ទៅកាន់វាលទំនាបទន្លេគឺឡុង ទស្សនាតាមតំបន់ដីខេត្តត្រាវិញ (Tra Vinh) ខេត្តសុកត្រាំង (Soc Trang) ខេត្តកៀនយ៉ាង (Kien Giang) ខេត្តអានយ៉ាង (An Giang) ...។ល។ យើងខ្ញុំងាយស្រួលសម្លឹងឃើញតំបន់ប្រជុំជន មានបងប្អូនជនជាតិខ្មែររស់នៅយ៉ាងកុះករ។ ពីព្រោះទីនោះ មានវត្តអារាមខ្មែរ បានកសាងតាមបែបស្ថាបត្យកម្មវត្តថេរវាទដ៏វិចិត្រ តម្កល់ខ្លួនលេចអណ្តែតលើទីទួលខ្ពស់ ទូលាយ។ បរិវេណខាងក្រៅវត្ត មានភូមិស្រុកជនជាតិខ្មែររស់នៅយ៉ាងសុខសាន្ត ជាមួយពិធីបុណ្យវប្បធម៌ពោរពេញលក្ខណៈសញ្ជាតិខ្មែរ។ វត្តអារាម “បេះដូង” នៃបងប្អូនជនជាតិខ្មែរ យើងខ្ញុំធ្វើដំណើរតាមមិត្តជនជាតិខ្មែរម្នាក់ ឈ្មោះថាច់រីកើង ទៅលេងស្រុកកំណើតខេត្តត្រាវិញ (Tra Vinh) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ទីកន្លែង ដែលមិត្តរីកើងនាំយើងខ្ញុំទៅលេងមុនដំបូងបង្អស់ មិនមែនជាផ្ទះរបស់ខ្លួន តែជាមណ្ឌលវត្តអារាមខ្មែរ មានឈ្មោះថាស្វាយសៀមថ្មី។ មិត្តរីកើង ទៅក្រាបថ្វាយបង្គំព្រះចៅអធិការវត្ត ថាច់ញ៉ឹក ដែលជាគ្រូបង្ហាត់បង្រៀនកាលពីមុខរបស់គាត់។ នោះជារបៀបដែលពុទ្ធបរិសទ្យជនជាតិខ្មែរ បង្ហាញពីទឹកចិត្តគោរពស្រឡាញ់ ដឹងគុណដល់ព្រះអង្គ។ មិត្តថាច់រីកើងឲ្យដឹងថា៖ វត្តអារាមជាទីគោរពសក្ការបូជា និងសំខាន់បំផុតរបស់ជនជាតិខ្មែរ ហើយមួយជីវិតនៃជនជាតិខ្មែរម្នាក់ ដែលរស់នៅក្នុងខេត្តត្រាវិញ (Tra Vinh) ជាស្រុកកំណើតរបស់គាត់ ស្ទើរតែទាំងអស់បានផ្សារភ្ជាប់ជាមួយវត្តអារាម។ ចំពោះជនជាតិខែ្មរ វត្តអារាមជាទីគោរពសក្ការបូជា និងសំខាន់បំផុត។ រូបថត៖ ង្វៀនឡឹន ខ្លោងទ្វារនិងជញ្ជាំងរបងពទ្ធជុំវិញវត្ត បានតុបតែងដោយរូបភាពសិល្បៈ បន្ទំក្បូរក្បាច់រចនា ពណ៌នាពីជីវប្រវត្តិព្រះពុទ្ធ សាងដោយសិប្បករខ្មែរ។ រូបថត៖ ង្វៀនឡឹន ជនជាតិខ្មែរពេលស្លាប់ទៅ មានទំនៀមទម្លាប់បូជាព្រះភ្លើង យកធាតុទៅបញ្ចុះនៅក្នុងចេតិយក្នុងបរិវេណវត្ត។ រូបថត៖ ង្វៀនឡឹន បរិយាកាសព្រះវិហារនៃវត្តអារាមខ្មែរ បានរៀបចំតុបតែងផ្ទាំងគំនូរធំៗ ដែលមានខ្លឹមសារពណ៌នាពីពុទ្ធប្បវត្តិ។ រូបថត៖ ង្វៀនឡឹន សកម្មភាពសាសនាមួយពេល របស់ជនជាតិខ្មែរ នៅខាងក្នុងសាលាឆទានវត្តមួយ។ រូបថត៖ ង្វៀនឡឹន យុវតីខ្មែរសម្តែងរបាំប្រពៃណីរបស់ជនជាតិខ្លួន នៅវត្តឃ្លាំង ជាវត្តមួយក្នុងចំណោមវត្តធំបំផុត នៅខេត្តសុកត្រាំង (Soc Trang)។ រូបថត៖ មិញក្វឹក តាមដីការព្រះចៅអធិការថាច់ញ៉ឹក តាំងពីយូរ នារីខ្មែរមិនចាំបាច់ទៅសាងផ្នូសបួសនៅក្នុងវត្ត រីឯបុរសវិញពេលធំពេញវ័យ ត្រូវមានពេលវេលាចូលទៅវត្តសិក្សាចំណេះដឹងនិងបំពេញកុសល។ បើមិនទាន់បានបួសនៅក្នុងវត្ត គឺមិនទាន់បានទទួលស្គាល់ជាអ្នកពេញលក្ខណៈ។ ជនជាតិខ្មែរ ភាគច្រើនកាន់ព្រះពុទ្ធសាសនាថេរវាទ ហេតុនេះវត្តមានអត្ថន័យជាទីគោរពសក្ការបូជា និងសំខាន់នៅក្នុងជីវភាពរស់នៅ។ នៅតំបន់ភូមិភាគខាងត្បូង សព្វថ្ងៃមានវត្តអារាមខ្មែរប្រហែល៦០០វត្តធំតូច មានព្រះសង្ឃជាង១០.០០០ព្រះអង្គ ក្នុងចំណោមនោះមានវត្តបានកសាងមុននេះរាប់សិបសតវត្សរ៍ ហើយបានទទួលស្គាល់ជាកេរដំណែលវប្បធម៌ កេរដំណែលស្ថាបត្យកម្មសិល្បៈលំដាប់ជាតិ ដូចជា៖ វត្តអង្គ វត្តកំពង់ វត្តកំពង់ជ្រៃ វត្តមហាទប់...។ល។ សហគមន៍ជនជាតិខ្មែរ មានភាសានិងអក្សរដោយឡែក។ ក្នុងវេលាសិក្សាអក្សរនៅក្នុងវត្ត នឹងរួមចំណែកជួយយុវជនខ្មែរ រៀនសរសេរអក្សរ បញ្ចេញសូរសព្ទត្រឹមត្រូវតាមបែបភាសាខ្មែរនិងបាលី។ ក្រៅពីនោះ សមណៈសិស្ស សិស្សានុសិស្សនៅបានសិក្សាអំពីធម៌អាថ៌ព្រះពុទ្ធ យល់ដឹងបន្ថែមពីច្បាច់សុជីវធម៌ សីលធម៌ រួមចំណែករក្សានិងអភិវឌ្ឍន៍អក្សរសាស្រ្ត ភាសា ក៏ដូចជារក្សាវប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួនដែរ។ បន្ទាប់ពីពេលសិក្សានៅក្នុងវត្ត ពួកគាត់អាចជ្រើសផ្លូវបួលអស់មួយជីវិតតាមទ្រឹស្តីព្រះពុទ្ធ ឬលាចាកសិក្ខាបទ ត្រឡប់មកជាមួយជីវភាពជាគ្រហស្ថ យកចំណេះដឹងបម្រើខ្លួន បម្រើសហគមន៍ដូចជាមិត្តរីកើងរបស់ខ្ញុំ សព្វថ្ងៃជាអ្នកបកប្រែភាសាខ្មែរ បម្រើការងារនៅការិយាល័យនិពន្ធកាសែតពហុភាសា នៅទីក្រុងហូជីមិញ។ ថាច់រីកើងឲ្យដឹងថា មិត្តរួមជាតិរបស់គាត់នៅខេត្តត្រាវិញ (Tra Vinh) ជាច្រើននាក់ បានតាមរៀនយកមុខរបរជាងឈើ របរធ្វើទូកង របរចម្លាក់ នៅក្នុងវត្តអារាមខ្មែរ ជួយពួកគាត់មានការងារធ្វើ ហើយក៏ជារបៀបរក្សាមុខរបរប្រពៃណីរបស់ជនជាតិខ្លួនផងដែរ។ វត្តក៏ជាទីកន្លែងបណ្តុះបណ្តាលមុខរបរជាងឈើ ចម្លាក់ប្រពៃណី របស់ជនជាតិខ្មែរ។ រូបថត៖ ង្វៀនឡឹន ព្រះសង្ឃវត្តកំពង់ (ត្រាវិញ - Tra Vinh) ប្រើដីឥដ្ឋសាងភ្នំតម្កល់ក្បាលព្រហ្ម ត្រៀមទទួលបុណ្យចូលឆ្នាំថ្មី។ រូបថត៖ ង្វៀនឡឹន សមណៈសិស្សសិក្សាអក្សរខ្មែរនៅក្នុងវត្តកំពង់ (ត្រាវិញ - Tra Vinh))។ រូបថត៖ ង្វៀនឡឹន អ្នកស្រុកអុជធូបរលឹកគុណព្រះពុទ្ធ និងសុំសេចក្តីសុខ ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី។ រូបថត៖ ង្វៀនឡឹន ពុទ្ធបរិសទ្យគោរពស្តាប់ដីការព្រះសង្ឃ។ រូបថត៖ ង្វៀនឡឹន ទន្ទឹមនោះ ជនជាតិខ្មែរនៅរក្សាបានមុខរបរសិប្បកម្មប្រពៃណី ដូចជា៖ តម្បាញកន្ទេល តម្បាញឫស្សី តម្បាញសំពត់ ធ្វើសេរាមិច ធ្វើរបាំងមុខ ធ្វើចាប៉ីពិណ ស្គរ...។ល។ ផលិតផលធ្វើចេញក្រៅពីជួយអ្នកស្រុកអភិវឌ្ឍន៍សេដ្ឋកិច្ច នៅទាំងជួយទំនុកបម្រុងវត្តអារាមក្នុងថ្ងៃបុណ្យទាន។ លក្ខណៈវប្បធម៌ផ្សេងមួយ បានឲ្យឃើញថា វត្តអារាមមានសារៈសំខាន់ក្នុងជីវភាពរស់នៅរបស់ជនជាតិខ្មែរ នោះគឺពេលចែកឋានទៅ រាងកាយនឹងបានបូជាព្រះអគ្គី ហើយធាតុរបស់ពួកគាត់នឹងបានបញ្ចុះទៅក្នុងចេតិយ នៅក្នុងបរិវេណវត្ត។ ដូចនេះអាចឃើញថាមួយជីវិតរបស់ជនជាតិខ្មែរ តែងផ្សារភ្ជាប់ជាមួយវត្តអារាម ហើយខណៈពេលចែកឋាន ពួកគាត់ក៏នៅតែផ្សារភ្ជាប់ ជាមួយទីកន្លែងគោរពសក្ការបូជាពិសិដ្ឋនេះដែរ។ ភាពរស់រវើកនៃពិធីបុណ្យទានរបស់ជនជាតិខ្មែរ យើងខ្ញុំនិងមិត្តថាច់រីកើង ចុះទៅស្រុកថ្កូវ ខេត្តត្រាវិញ (Tra Vinh) ជាច្រើនលើកច្រើនសា ជាស្រុកជម្រៅលំនៅឆ្ងាយ ដែលមានសហគមន៍ជនជាតិខ្មែររស់នៅកុះករបំផុតរបស់ខេត្ត (៦២% ប្រជាជន) ដើម្បីស្វែងយល់ពីជីវភាពរស់នៅ និងវប្បធម៌របស់បងប្អូនជនជាតិខ្មែរ។ ជារៀងរាល់លើកដែល យើងខ្ញុំសុទ្ធតែមានអារម្មណ៍រំភើប ជាមួយលក្ខណៈវប្បធម៌ប្រពៃណីពិសេស ស្រស់ស្អាត ដែលអ្នកស្រុកខំថែរក្សាតាំងពីយូរលង់ណាស់មកហើយ។ រាល់រដូវប្រមូលផលមកដល់ មិត្តថាច់រីកើង តែងត្រឡប់ទៅស្រុកកំណើត រួមជាមួយមាមីងបងប្អូនចូលកាន់វត្តអុជធូប ធ្វើពិធីអំណរគុណព្រះមេ។ មិត្តរីកើងឲ្យដឹងថា ជនជាតិខ្មែរមានពិធីពាក់ព័ន្ធដល់រដូវកាល និងទំនៀមទម្លាប់ជាច្រើនបង្ហាញពីផ្នត់រស់នៅវប្បធម៌កសិកម្ម។ ដូចជាឱកាសពិធីបុណ្យអកអំបុក (បានរៀបចំនាថ្ងៃ១៥ ខែ១០ចន្ទគតិ) ជាថ្ងៃចុងក្រោយនៃរដូវប្រាំង បន្ទាប់ពីពេលប្រមូលផលដំណាំ ដើម្បីរំលឹកគុណដល់ព្រះចន្ទ ពួកគាត់តែងធ្វើអំបុក សម្រាប់ពិធីសំណែនព្រះចន្ទ។ នៅរដូវបុណ្យចូលឆ្នាំថ្មី ពិធីអំណរឆ្នាំថ្មី តាមប្រក្រតិទិនបុរាណ ជនជាតិខ្មែររំលឹកដល់គុណព្រះសម្មាសម្ពុទ្ធ និងប្រគេនដល់ព្រះសង្ឃនូវបាយចង្ហាន់ ដែលធ្វើដោយដៃឯង ហើយពឹងលើព្រះសង្ឃសូត្រទិព្វមន្តចម្រើនសុខភាព ជូនក្រុមគ្រួសារ ទន្ទឹមនោះ បួងសួងសុំអាកាសធាតុអំណោយផល ដើម្បីរដូវកាលខាងមុខលូតលាស់ល្អ ។ កាលនោះ មិត្តរីកើងនាំយើងខ្ញុំចូលទស្សនាមួយជុំវត្តស្វាយសៀមថ្មី បានជួបប្រទះពុទ្ធបរិសទ្យ និងព្រះសង្ឃកំពុងមមាញឹករៀបចំត្រៀមឲ្យថ្ងៃបុណ្យចូលឆ្នាំថ្មី។ អ្នកមីង ខុវធីហ្វ័រ (Khau Thi Hoa) (អាយុ៥៤ឆ្នាំ សង្កាត់ទី១ ក្រុងត្រាវិញ - Tra Vinh) ឲ្យដឹងថា៖ “មុខបុណ្យចូលឆ្នាំថ្មីប៉ុន្មានថ្ងៃ មាមីងពុទ្ធបរិសទ្យចំណុះជើងវត្ត នឹងអញ្ជើញមកជួយជ្រំជ្រែងព្រះសង្ឃបោសសម្អាតព្រះវិហារ បោសសំរាម សម្បុកពីងពាង ឃើញអ្វីក៏ធ្វើទាំងអស់។ ខ្ញុំបបួលបន្ថែមបងស្រីនិងក្មួយស្រីទៅជួយធ្វើផង ពីព្រោះនេះជាប្រពៃណីរបស់គ្រួសារ ដែលមានតាំងពីយូរមកហើយ ដូចនេះនរណាក៏ចូលចិត្តស្មគ្រចិត្តបំពេញកុសលទាំងអស់។ លោកតាថាច់តង ឃុំឡឺវង៉ិបអាញ (Luu Nghiep Anh) ស្រុកថ្កូវ (Tra Cu) ខេត្តត្រាវិញ (Tra Vinh) សម្អាតព្រះពុទ្ធប្បដិមា ត្រៀមអំណរបុណ្យចូលឆ្នាំថ្មី។ រូបថត៖ ង្វៀនឡឹន ទីសក្ការបូជាព្រះពុទ្ធនៅក្នុងផ្ទះជនជាតិខ្មែរ បានរៀបចំតុបតែងយ៉ាងស្អាត ទទួលបុណ្យចូលឆ្នាំថ្មី។ រូបថត៖ ង្វៀនឡឹន ពុទ្ធបរិសទ្យខ្មែរជាច្រើន ប្រព្រឹត្តពិធីដាក់បាត្រ នាថ្ងៃបឋមចូលឆ្នាំថ្មី ដើម្បីសម្តែងទឹកចិត្តអំណរគុណនិងបំពេញកុសល។ រូបថត៖ ង្វៀនឡឹន ជនជាតិខ្មែរប្រើទឹកអប់ប្រោះព្រំលើព្រះពុទ្ធប្បដិមា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី...។ល។ រូបថត៖ ង្វៀនឡឹន ចំណែកទឹកដែលនៅសល់ នឹងបានពុទ្ធបរិសទ្យយកទៅផ្ទះប្រព្រឹត្តកិច្ចលាងដៃជើងជីដូនជីតា ឪពុកម្តាយ សម្តែងពីទឹកចិត្តកតញ្ញូ កតវេទិតាធម៌។ រូបថត៖ ង្វៀនឡឹន ព្រះសង្ឃគ្រងចីវរ និមន្តជាជួរខាងមុខព្រះវិហារវត្តស្វាយសៀមថ្មី (ស្រុកថ្កូវ - Tra Cu ខេត្តត្រាវិញ - Tra Vinh) ទទួលគ្រឿងបរិក្ខារ ពីពុទ្ធបរិសទ្យនេះជាកិច្ចសំខាន់និងពិសេសនៃពិធីរាប់បាត្រអំណរបុណ្យចូលឆ្នាំថ្មី។ រូបថត៖ ង្វៀនឡឹន មុនថ្ងៃចូលឆ្នាំថ្មីប៉ុន្មានថ្ងៃ ជនជាតិខ្មែររៀបចំពិធីសាងភ្នំខ្សាច់ ពូនភ្នំស្រូវនៅលើទីធ្លាវត្ត ដើម្បីបួងសួងសុំសំណាង បំណងជៀសវាងឧបទ្រុឌចង្រៃ នឹងរៀបចំផ្ទះសម្បែង ត្រៀមនំនៀកផ្លែឈើគ្រប់មុខដូចជា៖ នំអន្សម នំទៀន នំខ្ញី ផ្លែឈរ ធូបទៀន...។ល។ យកទៅវត្តបូជាព្រះពុទ្ធនិងថ្វាយប្រគេនដល់ព្រះសង្ឃ។ ជនជាតិខ្មែរនៅវៀតណាម មានជាង១,៣លាននាក់ រស់នៅប្រមូលផ្តុំតាមតំបន់វាលទំនាបទន្លេគឺឡុង ឈរលេខពីរអំពីប្រជាជននៅតំបន់នេះ ក្រោយជនជាតិកិញ។ ពួកគាត់រស់នៅប្រមូលផ្តុំនៅតាមខេត្ត៖ ត្រាវិញ (Tra Vinh) សុកត្រាំង (Soc Trang) កៀនយ៉ាង (Kien Giang) អានយ៉ាង (An Giang) បាកលិវ (Bac Lieu) វិញឡុង (Vinh Long) កឹនធើ (Can Tho) ...។ល។ ព្រះតេជគុណ ត្រឹនយឹន (Tran Dan) ចៅអធិការវត្តខ្ទឹងឲ្យដឹងថា វត្តមានភារកិច្ចប្រកាសដល់អ្នកស្រុកនូវពេលវេលាទទួលឆ្នាំថ្មី ដើម្បីអ្នកស្រុកត្រៀមរៀបចំផ្ទះ និមន្តព្រះសង្ឃ និងធ្វើដំណើរដង្ហែក្បាលព្រហ្មស្វាគមន៍ឆ្នាំថ្មី។ តាមប្រពៃណី ជិតដល់ពេលវេលាឆ្លងឆ្នាំចាស់ រាល់ក្រុមគ្រួសារនឹងត្រៀមផ្លែឈើ ផ្កា ទៀនធូប ធ្វើពិធីជូនដំណើរទេវតាឆ្នាំចាស់ទៅកាន់ទេវលោក និងទទួលទេវតាឆ្នាំថ្មីយាងចុះថែរក្សាមនុស្សលោក។ ជនជាតិខ្មែរជឿថា ឆ្នាំនីមួយៗនឹងមានទេវតាមួយព្រះអង្គយាងចុះថែរក្សាជីវភាពរស់នៅរបស់ពួកគាត់។ នៅរដូវបុណ្យចូលឆ្នាំថ្មី តាមវត្តអារាមខ្មែរតែងប្រព្រឹត្តទៅនូវសកម្មភាពសម្តែងសិល្បៈប្រពៃណីដូចជា៖ រាំរបាំ ច្រៀងអាយ៉ៃ ច្រៀងប្រជាប្រិយ ជាមួយបរិយាកាសរីករាយសប្បាយ។ ជាពិសេស រឿងល្ខោនយីកេ ជាប្រភេទល្ខោនចម្រៀង និងរបាំប្រពៃណីរបស់ជនជាតិខ្មែរ បានសិល្បករ សិល្បការិនីសម្តែងយ៉ាងជក់ចិត្ត ទាក់ទាញអ្នកទស្សនា។ ក្នុងបីថ្ងៃបុណ្យចូលឆ្នាំថ្មី សកម្មភាពវប្បធម៌ពិសេសជាច្រើនរបស់ជនជាតិខ្មែរ បានប្រព្រឹត្តទៅយ៉ាងអធិកអធម នៅតាមវត្តអារាមនិងភូមិស្រុក។ គំរូដូចជា៖ ទំនៀមទម្លាប់យកចង្ហាន់នំផ្លែឈើគ្រប់មុខ ទៅកាន់វត្តថ្វាយប្រគេនដល់ព្រះសង្ឃ។ ព្រះសង្ឃទទួលនិងបំពេញកិច្ចបង្សុកូលជូនពរប្រពៃ ដល់អ្នកផលិតចេញគ្រាប់ធញ្ញជាតិ ចិញ្ចឹមសត្វ ទទួលបានសេចក្តីសុខសេចក្តីចម្រើន សុខដុមរមនា។ ឬដូចពិធីស្រង់ទឹកព្រះ លាងដៃជើងជីដូនជីតាឪពុកម្តាយ ដោយបំណងសុំសេចក្តីសុខ និងបំពេញភាពកតញ្ញូរបស់កូនចៅដល់អ្នកមានគុណ។ បងថាច់សំខាន់ (អាយុ៣៧ឆ្នាំ នៅឃុំង៉ាយស្វៀន - Ngai Xuyen) ចំណុះវត្តស្វាយសៀមថ្មីចែករំលែកថា៖ “ខ្ញុំគោរពបួងស្រួងដល់ព្រះអង្គ សុំព្រះអង្គជួយថែរក្សាជីដូនជីតា និងសមាជិកក្នុងសង្គមគ្រួសារ ជួបប្រទះតែសេចក្តីសុខគ្រប់ប្រការ គឺខ្ញុំពេញបំណងរបស់ខ្ញុំហើយ!”។ នៅថ្ងៃចូលឆ្នាំថ្មី យុវជនខ្មែរតែងខ្លួនជាតួអង្គប្រជាប្រិយ ចូលរួមសម្តែងឧបករណ៍តន្រ្តីជនជាតិ និងលេងល្បែងប្រជាប្រិយ នៅនឹងទីធ្លាវត្ត ឬតាមភូមិស្រុក។ រូបថត៖ ង្វៀនឡឹន យុវជនខែ្មរក្នុងសម្លៀកបំពាក់ពាក់របាំងមុខ រាំរបាំប្រពៃណីរបស់ជនជាតិខ្មែរ។ រូបថត៖ ង្វៀនឡឹន នាឱកាសបុណ្យទាន ជនជាតិខ្មែររីករាយ ចូលរួមលេងល្បែងប្រជាប្រិយដូចជា៖ ទាញព្រ័ត្រ លោតការុង វាយឆ្នាំងដី វាយបាល់...។ល។ រូបថត៖ ង្វៀនឡឹន ពិធីប្រណាំងគោតំបន់ភ្នំប្រាំពីរ (Bay Nui) ខេត្តអានយ៉ាង (An Giang) របស់ជនជាតិខ្មែរ។ រូបថត៖ គីមផឿង ជនជាតិខ្មែរនៅខេត្តសុកត្រាំង (Soc Trang) ចូលរួមពិធីប្រណាំងទូកងប្រពៃណី នាឱកាសអំណរបុណ្យអកអំបុក។ រូបថត៖ មិញក្វឹក ក្នុងមួយឆ្នាំ សហគមន៍ខ្មែរនៅភាគខាងត្បូង មានប្រមាណជាងដប់ពិធីបុណ្យទាន ក្នុងនោះមានបីពិធីបុណ្យទានធំៗ៖ បុណ្យដូនតា បុណ្យចុលឆ្នាំថ្មី បុណ្យអកអំបុក។ អាចនិយាយបានថា ជីវភាពរស់នៅវប្បធម៌ស្មារតី របស់ជនជាតិខ្មែរនៅខេត្តត្រាវិញ (Tra Vinh) និយាយដោយឡែកនិងភាគខាងត្បូងនិយាយរួម មានសភាពរស់រវើក ពោរពេញទៅដោយលក្ខណៈវប្បធម៌ពិសេសដោយឡែក ផ្សារភ្ជាប់ជិតដិតជាមួយជីវភាពរស់នៅ ជំនឿ និងសាសនា។ ទន្ទឹមនោះ សហគមន៍ខ្មែរនៅមានជីវភាពសាមញ្ញ សុខសាន្តរីករាយសប្បាយ គ្រប់លក្ខណៈវប្បធម៌ រួមចំណែកក្នុងចរន្តរួមយ៉ាងសម្បូរបែបដ៏វិពិសេសនៃមហាគ្រួសារជនជាតិវៀតណាម៕ អត្ថបទ៖ សើនងៀ រូបថត៖ ង្វៀនឡឹន និងឯកសារកាសែតរូបភាពវៀតណាម

ទៅកាន់វាលទំនាបទន្លេគឺឡុង ទស្សនាតាមតំបន់ដីខេត្តត្រាវិញ (Tra Vinh) ខេត្តសុកត្រាំង (Soc Trang) ខេត្តកៀនយ៉ាង (Kien Giang) ខេត្តអានយ៉ាង (An Giang) ...។ល។ យើងខ្ញុំងាយស្រួលសម្លឹងឃើញតំបន់ប្រជុំជន មានបងប្អូនជនជាតិខ្មែររស់នៅយ៉ាងកុះករ។ ពីព្រោះទីនោះ មានវត្តអារាមខ្មែរ បានកសាងតាមបែបស្ថាបត្យកម្មវត្តថេរវាទដ៏វិចិត្រ តម្កល់ខ្លួនលេចអណ្តែតលើទីទួលខ្ពស់ ទូលាយ។ បរិវេណខាងក្រៅវត្ត មានភូមិស្រុកជនជាតិខ្មែររស់នៅយ៉ាងសុខសាន្ត ជាមួយពិធីបុណ្យវប្បធម៌ពោរពេញលក្ខណៈសញ្ជាតិខ្មែរ។ វត្តអារាម “បេះដូង” នៃបងប្អូនជនជាតិខ្មែរ យើងខ្ញុំធ្វើដំណើរតាមមិត្តជនជាតិខ្មែរម្នាក់ ឈ្មោះថាច់រីកើង ទៅលេងស្រុកកំណើតខេត្តត្រាវិញ (Tra Vinh) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ទីកន្លែង ដែលមិត្តរីកើងនាំយើងខ្ញុំទៅលេងមុនដំបូងបង្អស់ មិនមែនជាផ្ទះរបស់ខ្លួន តែជាមណ្ឌលវត្តអារាមខ្មែរ មានឈ្មោះថាស្វាយសៀមថ្មី។ មិត្តរីកើង ទៅក្រាបថ្វាយបង្គំព្រះចៅអធិការវត្ត ថាច់ញ៉ឹក ដែលជាគ្រូបង្ហាត់បង្រៀនកាលពីមុខរបស់គាត់។ នោះជារបៀបដែលពុទ្ធបរិសទ្យជនជាតិខ្មែរ បង្ហាញពីទឹកចិត្តគោរពស្រឡាញ់ ដឹងគុណដល់ព្រះអង្គ។ មិត្តថាច់រីកើងឲ្យដឹងថា៖ វត្តអារាមជាទីគោរពសក្ការបូជា និងសំខាន់បំផុតរបស់ជនជាតិខ្មែរ ហើយមួយជីវិតនៃជនជាតិខ្មែរម្នាក់ ដែលរស់នៅក្នុងខេត្តត្រាវិញ (Tra Vinh) ជាស្រុកកំណើតរបស់គាត់ ស្ទើរតែទាំងអស់បានផ្សារភ្ជាប់ជាមួយវត្តអារាម។ ចំពោះជនជាតិខែ្មរ វត្តអារាមជាទីគោរពសក្ការបូជា និងសំខាន់បំផុត។ រូបថត៖ ង្វៀនឡឹន ខ្លោងទ្វារនិងជញ្ជាំងរបងពទ្ធជុំវិញវត្ត បានតុបតែងដោយរូបភាពសិល្បៈ បន្ទំក្បូរក្បាច់រចនា ពណ៌នាពីជីវប្រវត្តិព្រះពុទ្ធ សាងដោយសិប្បករខ្មែរ។ រូបថត៖ ង្វៀនឡឹន ជនជាតិខ្មែរពេលស្លាប់ទៅ មានទំនៀមទម្លាប់បូជាព្រះភ្លើង យកធាតុទៅបញ្ចុះនៅក្នុងចេតិយក្នុងបរិវេណវត្ត។ រូបថត៖ ង្វៀនឡឹន បរិយាកាសព្រះវិហារនៃវត្តអារាមខ្មែរ បានរៀបចំតុបតែងផ្ទាំងគំនូរធំៗ ដែលមានខ្លឹមសារពណ៌នាពីពុទ្ធប្បវត្តិ។ រូបថត៖ ង្វៀនឡឹន សកម្មភាពសាសនាមួយពេល របស់ជនជាតិខ្មែរ នៅខាងក្នុងសាលាឆទានវត្តមួយ។ រូបថត៖ ង្វៀនឡឹន យុវតីខ្មែរសម្តែងរបាំប្រពៃណីរបស់ជនជាតិខ្លួន នៅវត្តឃ្លាំង ជាវត្តមួយក្នុងចំណោមវត្តធំបំផុត នៅខេត្តសុកត្រាំង (Soc Trang)។ រូបថត៖ មិញក្វឹក តាមដីការព្រះចៅអធិការថាច់ញ៉ឹក តាំងពីយូរ នារីខ្មែរមិនចាំបាច់ទៅសាងផ្នូសបួសនៅក្នុងវត្ត រីឯបុរសវិញពេលធំពេញវ័យ ត្រូវមានពេលវេលាចូលទៅវត្តសិក្សាចំណេះដឹងនិងបំពេញកុសល។ បើមិនទាន់បានបួសនៅក្នុងវត្ត គឺមិនទាន់បានទទួលស្គាល់ជាអ្នកពេញលក្ខណៈ។ ជនជាតិខ្មែរ ភាគច្រើនកាន់ព្រះពុទ្ធសាសនាថេរវាទ ហេតុនេះវត្តមានអត្ថន័យជាទីគោរពសក្ការបូជា និងសំខាន់នៅក្នុងជីវភាពរស់នៅ។ នៅតំបន់ភូមិភាគខាងត្បូង សព្វថ្ងៃមានវត្តអារាមខ្មែរប្រហែល៦០០វត្តធំតូច មានព្រះសង្ឃជាង១០.០០០ព្រះអង្គ ក្នុងចំណោមនោះមានវត្តបានកសាងមុននេះរាប់សិបសតវត្សរ៍ ហើយបានទទួលស្គាល់ជាកេរដំណែលវប្បធម៌ កេរដំណែលស្ថាបត្យកម្មសិល្បៈលំដាប់ជាតិ ដូចជា៖ វត្តអង្គ វត្តកំពង់ វត្តកំពង់ជ្រៃ វត្តមហាទប់...។ល។ សហគមន៍ជនជាតិខ្មែរ មានភាសានិងអក្សរដោយឡែក។ ក្នុងវេលាសិក្សាអក្សរនៅក្នុងវត្ត នឹងរួមចំណែកជួយយុវជនខ្មែរ រៀនសរសេរអក្សរ បញ្ចេញសូរសព្ទត្រឹមត្រូវតាមបែបភាសាខ្មែរនិងបាលី។ ក្រៅពីនោះ សមណៈសិស្ស សិស្សានុសិស្សនៅបានសិក្សាអំពីធម៌អាថ៌ព្រះពុទ្ធ យល់ដឹងបន្ថែមពីច្បាច់សុជីវធម៌ សីលធម៌ រួមចំណែករក្សានិងអភិវឌ្ឍន៍អក្សរសាស្រ្ត ភាសា ក៏ដូចជារក្សាវប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួនដែរ។ បន្ទាប់ពីពេលសិក្សានៅក្នុងវត្ត ពួកគាត់អាចជ្រើសផ្លូវបួលអស់មួយជីវិតតាមទ្រឹស្តីព្រះពុទ្ធ ឬលាចាកសិក្ខាបទ ត្រឡប់មកជាមួយជីវភាពជាគ្រហស្ថ យកចំណេះដឹងបម្រើខ្លួន បម្រើសហគមន៍ដូចជាមិត្តរីកើងរបស់ខ្ញុំ សព្វថ្ងៃជាអ្នកបកប្រែភាសាខ្មែរ បម្រើការងារនៅការិយាល័យនិពន្ធកាសែតពហុភាសា នៅទីក្រុងហូជីមិញ។ ថាច់រីកើងឲ្យដឹងថា មិត្តរួមជាតិរបស់គាត់នៅខេត្តត្រាវិញ (Tra Vinh) ជាច្រើននាក់ បានតាមរៀនយកមុខរបរជាងឈើ របរធ្វើទូកង របរចម្លាក់ នៅក្នុងវត្តអារាមខ្មែរ ជួយពួកគាត់មានការងារធ្វើ ហើយក៏ជារបៀបរក្សាមុខរបរប្រពៃណីរបស់ជនជាតិខ្លួនផងដែរ។ វត្តក៏ជាទីកន្លែងបណ្តុះបណ្តាលមុខរបរជាងឈើ ចម្លាក់ប្រពៃណី របស់ជនជាតិខ្មែរ។ រូបថត៖ ង្វៀនឡឹន ព្រះសង្ឃវត្តកំពង់ (ត្រាវិញ - Tra Vinh) ប្រើដីឥដ្ឋសាងភ្នំតម្កល់ក្បាលព្រហ្ម ត្រៀមទទួលបុណ្យចូលឆ្នាំថ្មី។ រូបថត៖ ង្វៀនឡឹន សមណៈសិស្សសិក្សាអក្សរខ្មែរនៅក្នុងវត្តកំពង់ (ត្រាវិញ - Tra Vinh))។ រូបថត៖ ង្វៀនឡឹន អ្នកស្រុកអុជធូបរលឹកគុណព្រះពុទ្ធ និងសុំសេចក្តីសុខ ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី។ រូបថត៖ ង្វៀនឡឹន ពុទ្ធបរិសទ្យគោរពស្តាប់ដីការព្រះសង្ឃ។ រូបថត៖ ង្វៀនឡឹន ទន្ទឹមនោះ ជនជាតិខ្មែរនៅរក្សាបានមុខរបរសិប្បកម្មប្រពៃណី ដូចជា៖ តម្បាញកន្ទេល តម្បាញឫស្សី តម្បាញសំពត់ ធ្វើសេរាមិច ធ្វើរបាំងមុខ ធ្វើចាប៉ីពិណ ស្គរ...។ល។ ផលិតផលធ្វើចេញក្រៅពីជួយអ្នកស្រុកអភិវឌ្ឍន៍សេដ្ឋកិច្ច នៅទាំងជួយទំនុកបម្រុងវត្តអារាមក្នុងថ្ងៃបុណ្យទាន។ លក្ខណៈវប្បធម៌ផ្សេងមួយ បានឲ្យឃើញថា វត្តអារាមមានសារៈសំខាន់ក្នុងជីវភាពរស់នៅរបស់ជនជាតិខ្មែរ នោះគឺពេលចែកឋានទៅ រាងកាយនឹងបានបូជាព្រះអគ្គី ហើយធាតុរបស់ពួកគាត់នឹងបានបញ្ចុះទៅក្នុងចេតិយ នៅក្នុងបរិវេណវត្ត។ ដូចនេះអាចឃើញថាមួយជីវិតរបស់ជនជាតិខ្មែរ តែងផ្សារភ្ជាប់ជាមួយវត្តអារាម ហើយខណៈពេលចែកឋាន ពួកគាត់ក៏នៅតែផ្សារភ្ជាប់ ជាមួយទីកន្លែងគោរពសក្ការបូជាពិសិដ្ឋនេះដែរ។ ភាពរស់រវើកនៃពិធីបុណ្យទានរបស់ជនជាតិខ្មែរ យើងខ្ញុំនិងមិត្តថាច់រីកើង ចុះទៅស្រុកថ្កូវ ខេត្តត្រាវិញ (Tra Vinh) ជាច្រើនលើកច្រើនសា ជាស្រុកជម្រៅលំនៅឆ្ងាយ ដែលមានសហគមន៍ជនជាតិខ្មែររស់នៅកុះករបំផុតរបស់ខេត្ត (៦២% ប្រជាជន) ដើម្បីស្វែងយល់ពីជីវភាពរស់នៅ និងវប្បធម៌របស់បងប្អូនជនជាតិខ្មែរ។ ជារៀងរាល់លើកដែល យើងខ្ញុំសុទ្ធតែមានអារម្មណ៍រំភើប ជាមួយលក្ខណៈវប្បធម៌ប្រពៃណីពិសេស ស្រស់ស្អាត ដែលអ្នកស្រុកខំថែរក្សាតាំងពីយូរលង់ណាស់មកហើយ។ រាល់រដូវប្រមូលផលមកដល់ មិត្តថាច់រីកើង តែងត្រឡប់ទៅស្រុកកំណើត រួមជាមួយមាមីងបងប្អូនចូលកាន់វត្តអុជធូប ធ្វើពិធីអំណរគុណព្រះមេ។ មិត្តរីកើងឲ្យដឹងថា ជនជាតិខ្មែរមានពិធីពាក់ព័ន្ធដល់រដូវកាល និងទំនៀមទម្លាប់ជាច្រើនបង្ហាញពីផ្នត់រស់នៅវប្បធម៌កសិកម្ម។ ដូចជាឱកាសពិធីបុណ្យអកអំបុក (បានរៀបចំនាថ្ងៃ១៥ ខែ១០ចន្ទគតិ) ជាថ្ងៃចុងក្រោយនៃរដូវប្រាំង បន្ទាប់ពីពេលប្រមូលផលដំណាំ ដើម្បីរំលឹកគុណដល់ព្រះចន្ទ ពួកគាត់តែងធ្វើអំបុក សម្រាប់ពិធីសំណែនព្រះចន្ទ។ នៅរដូវបុណ្យចូលឆ្នាំថ្មី ពិធីអំណរឆ្នាំថ្មី តាមប្រក្រតិទិនបុរាណ ជនជាតិខ្មែររំលឹកដល់គុណព្រះសម្មាសម្ពុទ្ធ និងប្រគេនដល់ព្រះសង្ឃនូវបាយចង្ហាន់ ដែលធ្វើដោយដៃឯង ហើយពឹងលើព្រះសង្ឃសូត្រទិព្វមន្តចម្រើនសុខភាព ជូនក្រុមគ្រួសារ ទន្ទឹមនោះ បួងសួងសុំអាកាសធាតុអំណោយផល ដើម្បីរដូវកាលខាងមុខលូតលាស់ល្អ ។ កាលនោះ មិត្តរីកើងនាំយើងខ្ញុំចូលទស្សនាមួយជុំវត្តស្វាយសៀមថ្មី បានជួបប្រទះពុទ្ធបរិសទ្យ និងព្រះសង្ឃកំពុងមមាញឹករៀបចំត្រៀមឲ្យថ្ងៃបុណ្យចូលឆ្នាំថ្មី។ អ្នកមីង ខុវធីហ្វ័រ (Khau Thi Hoa) (អាយុ៥៤ឆ្នាំ សង្កាត់ទី១ ក្រុងត្រាវិញ - Tra Vinh) ឲ្យដឹងថា៖ “មុខបុណ្យចូលឆ្នាំថ្មីប៉ុន្មានថ្ងៃ មាមីងពុទ្ធបរិសទ្យចំណុះជើងវត្ត នឹងអញ្ជើញមកជួយជ្រំជ្រែងព្រះសង្ឃបោសសម្អាតព្រះវិហារ បោសសំរាម សម្បុកពីងពាង ឃើញអ្វីក៏ធ្វើទាំងអស់។ ខ្ញុំបបួលបន្ថែមបងស្រីនិងក្មួយស្រីទៅជួយធ្វើផង ពីព្រោះនេះជាប្រពៃណីរបស់គ្រួសារ ដែលមានតាំងពីយូរមកហើយ ដូចនេះនរណាក៏ចូលចិត្តស្មគ្រចិត្តបំពេញកុសលទាំងអស់។ លោកតាថាច់តង ឃុំឡឺវង៉ិបអាញ (Luu Nghiep Anh) ស្រុកថ្កូវ (Tra Cu) ខេត្តត្រាវិញ (Tra Vinh) សម្អាតព្រះពុទ្ធប្បដិមា ត្រៀមអំណរបុណ្យចូលឆ្នាំថ្មី។ រូបថត៖ ង្វៀនឡឹន ទីសក្ការបូជាព្រះពុទ្ធនៅក្នុងផ្ទះជនជាតិខ្មែរ បានរៀបចំតុបតែងយ៉ាងស្អាត ទទួលបុណ្យចូលឆ្នាំថ្មី។ រូបថត៖ ង្វៀនឡឹន ពុទ្ធបរិសទ្យខ្មែរជាច្រើន ប្រព្រឹត្តពិធីដាក់បាត្រ នាថ្ងៃបឋមចូលឆ្នាំថ្មី ដើម្បីសម្តែងទឹកចិត្តអំណរគុណនិងបំពេញកុសល។ រូបថត៖ ង្វៀនឡឹន ជនជាតិខ្មែរប្រើទឹកអប់ប្រោះព្រំលើព្រះពុទ្ធប្បដិមា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី...។ល។ រូបថត៖ ង្វៀនឡឹន ចំណែកទឹកដែលនៅសល់ នឹងបានពុទ្ធបរិសទ្យយកទៅផ្ទះប្រព្រឹត្តកិច្ចលាងដៃជើងជីដូនជីតា ឪពុកម្តាយ សម្តែងពីទឹកចិត្តកតញ្ញូ កតវេទិតាធម៌។ រូបថត៖ ង្វៀនឡឹន ព្រះសង្ឃគ្រងចីវរ និមន្តជាជួរខាងមុខព្រះវិហារវត្តស្វាយសៀមថ្មី (ស្រុកថ្កូវ - Tra Cu ខេត្តត្រាវិញ - Tra Vinh) ទទួលគ្រឿងបរិក្ខារ ពីពុទ្ធបរិសទ្យនេះជាកិច្ចសំខាន់និងពិសេសនៃពិធីរាប់បាត្រអំណរបុណ្យចូលឆ្នាំថ្មី។ រូបថត៖ ង្វៀនឡឹន មុនថ្ងៃចូលឆ្នាំថ្មីប៉ុន្មានថ្ងៃ ជនជាតិខ្មែររៀបចំពិធីសាងភ្នំខ្សាច់ ពូនភ្នំស្រូវនៅលើទីធ្លាវត្ត ដើម្បីបួងសួងសុំសំណាង បំណងជៀសវាងឧបទ្រុឌចង្រៃ នឹងរៀបចំផ្ទះសម្បែង ត្រៀមនំនៀកផ្លែឈើគ្រប់មុខដូចជា៖ នំអន្សម នំទៀន នំខ្ញី ផ្លែឈរ ធូបទៀន...។ល។ យកទៅវត្តបូជាព្រះពុទ្ធនិងថ្វាយប្រគេនដល់ព្រះសង្ឃ។ ជនជាតិខ្មែរនៅវៀតណាម មានជាង១,៣លាននាក់ រស់នៅប្រមូលផ្តុំតាមតំបន់វាលទំនាបទន្លេគឺឡុង ឈរលេខពីរអំពីប្រជាជននៅតំបន់នេះ ក្រោយជនជាតិកិញ។ ពួកគាត់រស់នៅប្រមូលផ្តុំនៅតាមខេត្ត៖ ត្រាវិញ (Tra Vinh) សុកត្រាំង (Soc Trang) កៀនយ៉ាង (Kien Giang) អានយ៉ាង (An Giang) បាកលិវ (Bac Lieu) វិញឡុង (Vinh Long) កឹនធើ (Can Tho) ...។ល។ ព្រះតេជគុណ ត្រឹនយឹន (Tran Dan) ចៅអធិការវត្តខ្ទឹងឲ្យដឹងថា វត្តមានភារកិច្ចប្រកាសដល់អ្នកស្រុកនូវពេលវេលាទទួលឆ្នាំថ្មី ដើម្បីអ្នកស្រុកត្រៀមរៀបចំផ្ទះ និមន្តព្រះសង្ឃ និងធ្វើដំណើរដង្ហែក្បាលព្រហ្មស្វាគមន៍ឆ្នាំថ្មី។ តាមប្រពៃណី ជិតដល់ពេលវេលាឆ្លងឆ្នាំចាស់ រាល់ក្រុមគ្រួសារនឹងត្រៀមផ្លែឈើ ផ្កា ទៀនធូប ធ្វើពិធីជូនដំណើរទេវតាឆ្នាំចាស់ទៅកាន់ទេវលោក និងទទួលទេវតាឆ្នាំថ្មីយាងចុះថែរក្សាមនុស្សលោក។ ជនជាតិខ្មែរជឿថា ឆ្នាំនីមួយៗនឹងមានទេវតាមួយព្រះអង្គយាងចុះថែរក្សាជីវភាពរស់នៅរបស់ពួកគាត់។ នៅរដូវបុណ្យចូលឆ្នាំថ្មី តាមវត្តអារាមខ្មែរតែងប្រព្រឹត្តទៅនូវសកម្មភាពសម្តែងសិល្បៈប្រពៃណីដូចជា៖ រាំរបាំ ច្រៀងអាយ៉ៃ ច្រៀងប្រជាប្រិយ ជាមួយបរិយាកាសរីករាយសប្បាយ។ ជាពិសេស រឿងល្ខោនយីកេ ជាប្រភេទល្ខោនចម្រៀង និងរបាំប្រពៃណីរបស់ជនជាតិខ្មែរ បានសិល្បករ សិល្បការិនីសម្តែងយ៉ាងជក់ចិត្ត ទាក់ទាញអ្នកទស្សនា។ ក្នុងបីថ្ងៃបុណ្យចូលឆ្នាំថ្មី សកម្មភាពវប្បធម៌ពិសេសជាច្រើនរបស់ជនជាតិខ្មែរ បានប្រព្រឹត្តទៅយ៉ាងអធិកអធម នៅតាមវត្តអារាមនិងភូមិស្រុក។ គំរូដូចជា៖ ទំនៀមទម្លាប់យកចង្ហាន់នំផ្លែឈើគ្រប់មុខ ទៅកាន់វត្តថ្វាយប្រគេនដល់ព្រះសង្ឃ។ ព្រះសង្ឃទទួលនិងបំពេញកិច្ចបង្សុកូលជូនពរប្រពៃ ដល់អ្នកផលិតចេញគ្រាប់ធញ្ញជាតិ ចិញ្ចឹមសត្វ ទទួលបានសេចក្តីសុខសេចក្តីចម្រើន សុខដុមរមនា។ ឬដូចពិធីស្រង់ទឹកព្រះ លាងដៃជើងជីដូនជីតាឪពុកម្តាយ ដោយបំណងសុំសេចក្តីសុខ និងបំពេញភាពកតញ្ញូរបស់កូនចៅដល់អ្នកមានគុណ។ បងថាច់សំខាន់ (អាយុ៣៧ឆ្នាំ នៅឃុំង៉ាយស្វៀន - Ngai Xuyen) ចំណុះវត្តស្វាយសៀមថ្មីចែករំលែកថា៖ “ខ្ញុំគោរពបួងស្រួងដល់ព្រះអង្គ សុំព្រះអង្គជួយថែរក្សាជីដូនជីតា និងសមាជិកក្នុងសង្គមគ្រួសារ ជួបប្រទះតែសេចក្តីសុខគ្រប់ប្រការ គឺខ្ញុំពេញបំណងរបស់ខ្ញុំហើយ!”។ នៅថ្ងៃចូលឆ្នាំថ្មី យុវជនខ្មែរតែងខ្លួនជាតួអង្គប្រជាប្រិយ ចូលរួមសម្តែងឧបករណ៍តន្រ្តីជនជាតិ និងលេងល្បែងប្រជាប្រិយ នៅនឹងទីធ្លាវត្ត ឬតាមភូមិស្រុក។ រូបថត៖ ង្វៀនឡឹន យុវជនខែ្មរក្នុងសម្លៀកបំពាក់ពាក់របាំងមុខ រាំរបាំប្រពៃណីរបស់ជនជាតិខ្មែរ។ រូបថត៖ ង្វៀនឡឹន នាឱកាសបុណ្យទាន ជនជាតិខ្មែររីករាយ ចូលរួមលេងល្បែងប្រជាប្រិយដូចជា៖ ទាញព្រ័ត្រ លោតការុង វាយឆ្នាំងដី វាយបាល់...។ល។ រូបថត៖ ង្វៀនឡឹន ពិធីប្រណាំងគោតំបន់ភ្នំប្រាំពីរ (Bay Nui) ខេត្តអានយ៉ាង (An Giang) របស់ជនជាតិខ្មែរ។ រូបថត៖ គីមផឿង ជនជាតិខ្មែរនៅខេត្តសុកត្រាំង (Soc Trang) ចូលរួមពិធីប្រណាំងទូកងប្រពៃណី នាឱកាសអំណរបុណ្យអកអំបុក។ រូបថត៖ មិញក្វឹក ក្នុងមួយឆ្នាំ សហគមន៍ខ្មែរនៅភាគខាងត្បូង មានប្រមាណជាងដប់ពិធីបុណ្យទាន ក្នុងនោះមានបីពិធីបុណ្យទានធំៗ៖ បុណ្យដូនតា បុណ្យចុលឆ្នាំថ្មី បុណ្យអកអំបុក។ អាចនិយាយបានថា ជីវភាពរស់នៅវប្បធម៌ស្មារតី របស់ជនជាតិខ្មែរនៅខេត្តត្រាវិញ (Tra Vinh) និយាយដោយឡែកនិងភាគខាងត្បូងនិយាយរួម មានសភាពរស់រវើក ពោរពេញទៅដោយលក្ខណៈវប្បធម៌ពិសេសដោយឡែក ផ្សារភ្ជាប់ជិតដិតជាមួយជីវភាពរស់នៅ ជំនឿ និងសាសនា។ ទន្ទឹមនោះ សហគមន៍ខ្មែរនៅមានជីវភាពសាមញ្ញ សុខសាន្តរីករាយសប្បាយ គ្រប់លក្ខណៈវប្បធម៌ រួមចំណែកក្នុងចរន្តរួមយ៉ាងសម្បូរបែបដ៏វិពិសេសនៃមហាគ្រួសារជនជាតិវៀតណាម៕ អត្ថបទ៖ សើនងៀ រូបថត៖ ង្វៀនឡឹន និងឯកសារកាសែតរូបភាពវៀតណាម