ជីវភាពរស់នៅរបស់ប្រជាជនវៀតណាម រដ្ឋធានីហាណូយពោពេញទៅដោយទង់ជាតិនិងផ្កា អប់អរសាទរមហាសន្និបាតលើកទី១៤ របស់បក្ស 15/01/2026 នាប៉ុន្មានថ្ងៃនេះ ទីក្រុងហាណូយពោពេញទៅដោយពណ៌ក្រហមនៃទង់ជាតិ ផ្កា បដា និងពាក្យស្លោក ដើម្បីអប់អរសាទរមហាសន្និបាតទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្ត វៀតណាម ដែលជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ មានអត្ថន័យពិសេសចំពោះអនាគត និងការអភិវឌ្ឍរបស់ប្រទេសជាតិ។ ប្រជាជនរដ្ឋធានីកំពុងរស់នៅប្រចាំថ្ងៃក្នុងបរិយាកាសចម្រុះពណ៌ ដែលពោពេញទៅដោយទង់បក្ស ទង់ជាតិ និងផ្ទាំងបដាអប់អរសាទរមហាសន្និបាត។ចរាចរណ៍ដំណើរការយ៉ាងរលូននិងមានសណ្តាប់ធ្នាប់ រួមចំណែកដល់ទេសភាពទីក្រុងដ៏ស៊ីវិល័យ ក្នុងអំឡុងពេលប្រព្រឹត្តិទៅមហាសន្និបាតទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។បរិយាកាសដ៏ឧឡារិក ដើម្បីអប់អរសាទរមហាសន្និបាតជាតិលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានរីករាលដាលតាមដងវិថីនៃរដ្ឋធានីហាណូយ ជាមួយនឹងទង់ជាតិ បដា និងផ្ទាំងរូបភាពចម្រុះពណ៌។ទីលានបាឌីញ ដែលជាមជ្ឈមណ្ឌលនយោបាយរបស់ប្រទេសទាំងមូល ត្រូវបានតុបតែងលម្អយ៉ាងមហោឡារិក ឆ្លុះបញ្ចាំងពីអត្ថន័យពិសេសនៃមហាសន្និបាតបក្សលើកទី១៤។តាមបណ្តោយផ្លូវសំខាន់ៗរបស់រដ្ឋធានី ប្រព័ន្ធបដា ផ្ទាំងរូបភាព និងនិមិត្តសញ្ញាត្រូវបានរៀបចំយ៉ាងឧឡារិក។សកម្មភាពផ្សព្វផ្សាយត្រូវបានអនុវត្តន៍ដោយសមកាលកម្មនៅតាមកន្លែងសាធារណៈ។អេក្រង់ LED និងផ្ទាំងប៉ាណូអេឡិចត្រូនិចតាមដងវិថីនៅកណ្តាលទីក្រុង បានបង្ហាញខ្លឹមសារអប់អរសាទរមហាសន្និបាតបក្សលោកទី ១៤។គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានបោះពុម្ព និងដំឡើងបដាធំៗដើម្បីអប់អរសាទរមហាសន្និបាតទូទាំងប្រទេសលើកទី ១៤ របស់បក្ស នៅខាងមុខទីស្នាក់ការកណ្តាលរបស់ខ្លួន។វិទ្យុសំឡេងវៀតណាម អនុវត្តន៍យ៉ាងសកម្មនូវការតុបតែងលម្អ និងសកម្មភាពផ្សព្វផ្សាយដើម្បីអប់អរសាទរមហាសន្និបាត។ចាប់ពីដងផ្លូវរហូតដល់ទីស្នាក់ការអង្គភាពរដ្ឋបាល ទេសភាពទីក្រុងត្រូវបានតុបតែងលម្អយ៉ាងឧឡារិក មានភាពសុខដុមរមនា និងសោភ័ណភាព។សាលារៀនត្រូវបានតុបតែងលម្អដោយទង់ជាតិ បដា និងផ្ទាំងរូបភាពចម្រុះពណ៌...ដោយឆ្លុះបញ្ចាំងពីការបន្តមរតកពីជំនាន់មួយទៅជំនាន់មួយទៀតនៅក្នុងលំហូរប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ។តំបន់លំនៅដ្ឋានមានភាពសុខសាន្ត ភ្លឺចែងចាំងជាមួយនឹងពណ៌របស់ទង់ជាតិ ដោយរីកសាយភាយបរិយាកាសអប់អរសាទរមហាសន្និបាតដល់ប្រជាជនគ្រប់រូប។សកម្មភាពឃោសនានិងផ្សព្វផ្សាយបាននាំមកនូវបរិយាកាសដើមនិទាឃរដូវដល់រដ្ឋធានី ខណៈពេលដែលបានរីកសាយភាយជំនឿជាក់ និងការរំពឹងទុករបស់ប្រជាជនចំពោះមហាសន្និបាតទូទាំងប្រទេសលើកទី ១៤ របស់បក្ស។យោងតាមផែនការ មហាសន្និបាតទូទាំងប្រទែសលើកទី ១៤ របស់បក្សនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៩ ខែមករា ដល់ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៦ នៅមជ្ឈមណ្ឌលសន្និបាតជាតិ (ហាណូយ)៕ តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាប៉ុន្មានថ្ងៃនេះ ទីក្រុងហាណូយពោពេញទៅដោយពណ៌ក្រហមនៃទង់ជាតិ ផ្កា បដា និងពាក្យស្លោក ដើម្បីអប់អរសាទរមហាសន្និបាតទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្ត វៀតណាម ដែលជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ មានអត្ថន័យពិសេសចំពោះអនាគត និងការអភិវឌ្ឍរបស់ប្រទេសជាតិ។ ប្រជាជនរដ្ឋធានីកំពុងរស់នៅប្រចាំថ្ងៃក្នុងបរិយាកាសចម្រុះពណ៌ ដែលពោពេញទៅដោយទង់បក្ស ទង់ជាតិ និងផ្ទាំងបដាអប់អរសាទរមហាសន្និបាត។ចរាចរណ៍ដំណើរការយ៉ាងរលូននិងមានសណ្តាប់ធ្នាប់ រួមចំណែកដល់ទេសភាពទីក្រុងដ៏ស៊ីវិល័យ ក្នុងអំឡុងពេលប្រព្រឹត្តិទៅមហាសន្និបាតទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។បរិយាកាសដ៏ឧឡារិក ដើម្បីអប់អរសាទរមហាសន្និបាតជាតិលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានរីករាលដាលតាមដងវិថីនៃរដ្ឋធានីហាណូយ ជាមួយនឹងទង់ជាតិ បដា និងផ្ទាំងរូបភាពចម្រុះពណ៌។ទីលានបាឌីញ ដែលជាមជ្ឈមណ្ឌលនយោបាយរបស់ប្រទេសទាំងមូល ត្រូវបានតុបតែងលម្អយ៉ាងមហោឡារិក ឆ្លុះបញ្ចាំងពីអត្ថន័យពិសេសនៃមហាសន្និបាតបក្សលើកទី១៤។តាមបណ្តោយផ្លូវសំខាន់ៗរបស់រដ្ឋធានី ប្រព័ន្ធបដា ផ្ទាំងរូបភាព និងនិមិត្តសញ្ញាត្រូវបានរៀបចំយ៉ាងឧឡារិក។សកម្មភាពផ្សព្វផ្សាយត្រូវបានអនុវត្តន៍ដោយសមកាលកម្មនៅតាមកន្លែងសាធារណៈ។អេក្រង់ LED និងផ្ទាំងប៉ាណូអេឡិចត្រូនិចតាមដងវិថីនៅកណ្តាលទីក្រុង បានបង្ហាញខ្លឹមសារអប់អរសាទរមហាសន្និបាតបក្សលោកទី ១៤។គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានបោះពុម្ព និងដំឡើងបដាធំៗដើម្បីអប់អរសាទរមហាសន្និបាតទូទាំងប្រទេសលើកទី ១៤ របស់បក្ស នៅខាងមុខទីស្នាក់ការកណ្តាលរបស់ខ្លួន។វិទ្យុសំឡេងវៀតណាម អនុវត្តន៍យ៉ាងសកម្មនូវការតុបតែងលម្អ និងសកម្មភាពផ្សព្វផ្សាយដើម្បីអប់អរសាទរមហាសន្និបាត។ចាប់ពីដងផ្លូវរហូតដល់ទីស្នាក់ការអង្គភាពរដ្ឋបាល ទេសភាពទីក្រុងត្រូវបានតុបតែងលម្អយ៉ាងឧឡារិក មានភាពសុខដុមរមនា និងសោភ័ណភាព។សាលារៀនត្រូវបានតុបតែងលម្អដោយទង់ជាតិ បដា និងផ្ទាំងរូបភាពចម្រុះពណ៌...ដោយឆ្លុះបញ្ចាំងពីការបន្តមរតកពីជំនាន់មួយទៅជំនាន់មួយទៀតនៅក្នុងលំហូរប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ។តំបន់លំនៅដ្ឋានមានភាពសុខសាន្ត ភ្លឺចែងចាំងជាមួយនឹងពណ៌របស់ទង់ជាតិ ដោយរីកសាយភាយបរិយាកាសអប់អរសាទរមហាសន្និបាតដល់ប្រជាជនគ្រប់រូប។សកម្មភាពឃោសនានិងផ្សព្វផ្សាយបាននាំមកនូវបរិយាកាសដើមនិទាឃរដូវដល់រដ្ឋធានី ខណៈពេលដែលបានរីកសាយភាយជំនឿជាក់ និងការរំពឹងទុករបស់ប្រជាជនចំពោះមហាសន្និបាតទូទាំងប្រទេសលើកទី ១៤ របស់បក្ស។យោងតាមផែនការ មហាសន្និបាតទូទាំងប្រទែសលើកទី ១៤ របស់បក្សនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៩ ខែមករា ដល់ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៦ នៅមជ្ឈមណ្ឌលសន្និបាតជាតិ (ហាណូយ)៕
អត្ថបទផ្សេងទៀត ភូមិរបរប្របមាត់សមុទ្រខេត្ត កាម៉ៅ អ៊ូអរឈានចូលរដូវចូលឆ្នាំវៀតណាម02/02/2026ជីវភាពរស់នៅរបស់ប្រជាជនវៀតណាមកៀកជិតដល់បុណ្យចូលឆ្នាំមមីអដ្ឋស័ក ២០២៦ បរិយាកាសពលកម្ម ផលិតកម្មនៅបណ្តាភូមិរបរប្រពៃណីលើមូលដ្ឋានខេត្ត កាម៉ៅ ក្លាយទៅជាអ៊ូអរ រួសរាន់។ ប្រជាជននៅតំបន់ដីសណ្តទន្លេ Cuu Long តាមដានយ៉ាងដិតដល់នូវមហាសន្និបាតលើកទី១៤ របស់បក្ស19/01/2026ជីវភាពរស់នៅរបស់ប្រជាជនវៀតណាមរក្សាដួងព្រលឹងវប្បធម៌ ពូនជ្រំសាមគ្គីភាពជាធ្លុងមួយក្នុងសហគមន៍15/01/2026ជីវភាពរស់នៅរបស់ប្រជាជនវៀតណាមផ្តល់អាទិភាពរាល់កម្មវិធីបង្រៀនភាសា ខ្មែរ ភាសា ឡាវ នៅបណ្តាឃុំព្រំដេន12/01/2026ជីវភាពរស់នៅរបស់ប្រជាជនវៀតណាមអភិរក្សអក្សរបាលី រក្សាប្រពៃណីវប្បធម៌ខ្មែរ10/01/2026ជីវភាពរស់នៅរបស់ប្រជាជនវៀតណាមសប្បាយរីករាយ "បុណ្យចូលឆ្នាំថ្មីក្នុងភូមិនិគម" ជាមួយបងប្អូនជនជាតិនៅភូមិវប្បធម៌ ទេសចរណ៍បណ្តាជនជាតិ វៀតណាម09/01/2026ជីវភាពរស់នៅរបស់ប្រជាជនវៀតណាមដ៏វិសេសវិសាលនៃបច្ចេកទេសរវៃអំបោះរបស់នារីជនជាតិ យ៉ាវ នៅខេត្ត ឡាយចូវ08/01/2026ជីវភាពរស់នៅរបស់ប្រជាជនវៀតណាម អត្ថបទផ្សេងទៀត