ក្រុមឆ្មាំគ្រប់គ្រងសមុទ្រគូឡាវចាម (Cu Lao Cham) រួមមាន១៨នាក់។ ការងារប្រចាំថ្ងៃរបស់ក្រុមគឺឆ្មាំសមុទ្រ អណ្តែតរសែតលើផ្ទៃទឹករលក មុជចុះក្រោមបាតសមុទ្រជ្រៅ ដើម្បីការពារប្រព័ន្ធអេកូឡូស៊ីសមុទ្រគូឡាវចាម (Cu Lao Cham) នឹងដើម្បីបង្កើតបរិស្ថានឧត្តមភាព សម្រាប់សត្វរុក្ខជាតិសមុទ្រគ្រប់ប្រភេទ ដែលជ្រកកោនរស់នៅលើផ្ទៃសមុទ្រ។
តំបន់ស្នូលនៃឋបនីយជីវមណ្ឌលពិភលោកគូឡាវចាម (Cu Lao Cham) គឺជាតំបន់អភិរក្សសមុទ្រគូឡាវចាម (Cu Lao Cham) ទាំងស្រុង (ខេត្តក្វានណាម - Quang Nam) ដែលមានផ្ទៃដី ២.៤៧១ហិកតា ពិសេសទូទៅគឺប្រព័ន្ធអេកូឡូស៊ីព្រៃភ្នំ និងសមុទ្រដូចជា៖ វាលផ្កាថ្ម ព្រំស្មៅសមុទ្រ ព្រៃពិសេសជាដើម។ល។ នៅទីនេះ មជ្ឈដ្ឋានអ្នកស្រាវជ្រាវ បានរកឃើញផ្កាថ្មជាង៣១១ប្រភេទ មានភាគច្រើនផ្កាថ្មបែបទន់ប្រហែល៣០០ប្រភេទ គ្របដណ្តប់មធ្យម៤១%, ផ្ទៃដីមានព្រំស្មៅសមុទ្រចំនួន៥០ហិកតា ពិសេសទូទៅមាន៥ប្រភេទ គ្របដណ្តប់មធ្យមពី១៥ ទៅដល់២៥%, សារាយសមុទ្រមាន៧៦ប្រភេទ ត្រីមានជាង២៧០ប្រភេទ ប្រភេទខ្លួនទន់មាន៩៧ប្រភេទ ប្រភេទសត្វស្បែកបន្លា១១ប្រភេទជាដើម។ល។ សព្វថ្ងៃ ប្រព័ន្ធអេកូឡូស៊ីសមុទ្រនៅទីនេះ នៅតែបានរក្សា និង អភិរក្សប្រហាក់ប្រហែលដូចសភាពដើម។ ដើម្បីអនុវត្តបានប្រការនោះ មានការរួមចំណែកកម្លាំងធំមួយ នៃក្រុមឆ្មាំគ្រប់គ្រង ចំណុះគណៈកម្មការគ្រប់គ្រងសមុទ្រគូឡាវចាម(Cu Lao Cham)។