• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហាជ័យជំនះនិទាឃរដូវឆ្នាំ ១៩៧៥ គឺជាជ័យជម្នះដ៏មហិមារក្នុងប្រវត្តិសាស្ត្ររបស់ប្រជាជាតិវៀតណាម

យោងតាមលោកប្រធានរដ្ឋ លឿង គឿង មហាជ័យជំនះនិទាឃរដូវឆ្នាំ ១៩៧៥ ត្រូវបានកត់ត្រាជារៀងរហូតនៅក្នុងប្រវត្តិសាស្ត្រជាតិ ដូចជាទំព័រមួយក្នុងចំណោមទំព័រដ៏ត្រចះត្រចង់បំផុត ជានិមិត្តសញ្ញាដ៏ភ្លឺស្វាងនៃជ័យជំនះទាំងស្រុងនិងពេញលេញរបស់លទ្ធិវីរភាពបដិវត្តន៍ និងបញ្ញាមនុស្ស ហើយបានឈានចូលក្នុងប្រវត្តិសាស្ត្រពិភពលោកដូចយុទ្ធជ័យដ៏មហិមារមួយនៃសតវត្សទី ២០ ដែលជាព្រឹត្តិការណ៍ជាមួយនឹងសារៈសំខាន់អន្តរជាតិនិងលក្ខណៈសម័យកាលដ៏ជ្រាលជ្រៅ។
រថក្រោះរបស់កងទ័ពរំដោះឆ្លងកាត់ទ្វារដែក ចូលកាន់កាប់វិមានប្រធានាធិបតីអាយ៉ង Sai Gon ថ្ងៃត្រង់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥។ (រូបថត៖ Mai Huong/VNA)

ក្នុងឱកាសរំលឹកខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូង និងឯកភាពប្រទេសជាតិ (ថ្ងៃទី ៣០ មេសា ឆ្នាំ ១៩៧៥ - ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥) ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានសរសេរអត្ថបទក្រោមចំណងជើងថា "ជ័យជំនះនៃការតស៊ូប្រឆាំងនឹងចក្រពត្តិអាមេរិកសង្គ្រោះប្រទេសជាតិ - មេរៀនអំពីការកសាងកម្លាំងប្រដាប់អាវុធប្រជាជនដ៏រឹងមាំក្នុងយុគសម័យថ្មី"។

លោកប្រធានរដ្ឋបានអះអាងថា មហាជ័យជំនះនៅនិទាឃរដូវឆ្នាំ ១៩៧៥ គឺជាជ័យជម្នះដ៏មហិមារក្នុងប្រវត្តិសាស្ត្រនៃការកសាងនិងការពារប្រទេសជាតិរាប់ពាន់ឆ្នាំរបស់ប្រជាជនវៀតណាម។ យោងតាមលោកប្រធានរដ្ឋ លឿង គឿង មហាជ័យជំនះនិទាឃរដូវឆ្នាំ ១៩៧៥ ត្រូវបានកត់ត្រាជារៀងរហូតនៅក្នុងប្រវត្តិសាស្ត្រជាតិ ដូចជាទំព័រមួយក្នុងចំណោមទំព័រដ៏ត្រចះត្រចង់បំផុត ជានិមិត្តសញ្ញាដ៏ភ្លឺស្វាងនៃជ័យជំនះទាំងស្រុងនិងពេញលេញរបស់លទ្ធិវីរភាពបដិវត្តន៍ និងបញ្ញាមនុស្ស ហើយបានឈានចូលក្នុងប្រវត្តិសាស្ត្រពិភពលោកដូចយុទ្ធជ័យដ៏មហិមារមួយនៃសតវត្សទី ២០ ដែលជាព្រឹត្តិការណ៍ជាមួយនឹងសារៈសំខាន់អន្តរជាតិនិងលក្ខណៈសម័យកាលដ៏ជ្រាលជ្រៅ។ ជ័យជម្នះមហិមារនោះបានបើកយុគសម័យថ្មីក្នុងប្រវត្តិសាស្ត្រជាតិ ដែលជាយុគសម័យនៃឯករាជ្យ ឯកភាពនិងប្រទេសជាតិទាំងមូលឈានឡើងសង្គមនិយម។

សព្វថ្ងៃនេះ ប្រឈមមុខនឹងតម្រូវការភារកិច្ចក្នុងស្ថានភាពថ្មី កងកម្លាំងប្រដាប់អាវុធប្រជាជនត្រូវបន្តស្រាវជ្រាវ កែសម្រួល រៀបចំឡើងវិញ ធានាគុណភាព និងមានបរិមាណ សមាសភាព អង្គភាព និងរចនាសម្ព័ន្ធដ៏សមស្រប។ តាមនោះ កងកម្លាំងប្រដាប់អាវុធប្រជាជនត្រូវជ្រួតជ្រាបយ៉ាងជ្រាលជ្រៅ និងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ ប្រកបដោយប្រសិទ្ធភាពនូវគោលជំហររបស់បក្ស និងរដ្ឋក្នុងការរៀបចំក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយដើម្បីប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ជប៉ុន

ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ជប៉ុន

នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក Ito Naoki ដើម្បីពិភាក្សាលើខ្លឹមសារមួយចំនួនដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ។

Top