• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សក្តានុពលមូលដ្ឋាន

ភូមិដាំផ្កាដោយបច្ចេកវិទ្យាខ្ពស់

ទោះបីទើបប្តូរមកដាំផ្កាក្នុងរយៈពេលជិត ២០ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែភូមិផ្កាតីទឹវ (ស្រុកបាក់ទឹលាម ហា ណូយ) មានល្បីឈ្មោះ គឺជាតំបន់ឯកវប្បកម្មដាំផ្កាធំបំផុត នៅជាយក្រុងហាណូយ។ អ្នកដាំផ្កានៅ​ទី​នេះ សព្វថ្ងៃបានកសាងពាណិជ្ជសញ្ញាឲ្យផ្កាតីទឹវ ពីការអនុវត្តបច្ចេកវិទ្យា និងប្តូររចនាសម្ព័ន្ធពូជផ្កា តាម​និន្នាការរបស់អ្នកប្រើប្រាស់។

ពីតំបន់ដាំស្រូវប្តូរទៅដាំផ្កា … 

មុនឆ្នាំ ១៩៩៤ តីទឹវធ្លាប់ជាតំបន់កសិកម្ម នៅជាយទីក្រុងហាណូយ។ ក្រោម​សម្ពាធ​របស់​ដំណើរ​នគរូបនីយកម្ម​​ តំបន់ដាំផ្កាល្បីឈ្មោះនៅរដ្ឋធានីហាណូយបុរាណជាច្រើន ដូចជា៖ ង៉ុកហា ស្វឹនឌីញ បាត់​ដី​ឯកវប្បកម្ម​ជាបណ្តើរៗ ផ្ទៃដីដាំផ្កាត្រូវរើទៅដល់តំបន់ជាយក្រុង។ នេះគឺចំពេលចាប់ផ្តើមបង្កើតភូមិផ្កាតីទឹវ នា​​ពេលអនាគត។

ចំពោះដីស្រែដាំស្រូវប្តូរទៅដាំផ្កា គ្រាដំបូងមានទំហំ ១៨ ហិកតា ក្រោយប៉ុន្មានរដូវប្រមូលផល ឃើញ​ថា​ដើម​ផ្កាសមស្រប ផ្តល់ទិន្នផលខ្ពស់ ផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចលើស ច្រើនដង ប្រៀបធៀបនឹងដាំស្រូវ បណ្តា​​គ្រួសារនៅតីទឹវ ចាប់ផ្តើមនាំគ្នាបោះបង់ចោលស្រូវ ដើម្បីដាំឯកវប្បកម្មផ្កា។


ផ្កាលីលី​ចាំដល់​ថ្ងៃប្រមូលផលផ្កា។

វាលដាំផ្កាលីលី របស់បងង្វៀនវ៉ាន់ស្វឹន អ្នកដាំសាកល្បងពូជផ្កាថ្មីប្រកបដោយជោគជ័យ នៅតីទឹវ និងផ្គត់ផ្គង់ដល់ទីផ្សារ នៅភាគខាងជើង។

ក្រោយ ២០ ឆ្នាំផ្លាស់ប្តូរ សព្វថ្ងៃនេះ ទូទាំងឃុំតីទឹវ មានផ្ទៃដីសំរាប់ដាំផ្កាទំហំជិត ៣០០ ហិកតា (គឺ ៨៤,៦% នៃ​​ទំហំដីឯកវប្បកម្ម នៅទូទាំងឃុំ)។ ដើមផ្កាពិតប្រាកដបានកំឡាយឃុំក្រីក្រមួយ ដែលរាល់ឆ្នាំមានតែស្រូវ ទៅ​ជាតំបន់ឯកវប្បកម្មផ្កាធំបំផុត នៅរដ្ឋធានីហាណូយ។

សព្វថ្ងៃនេះ តីទឹវ ត្រូវបានវាយតំលៃ គឺជាតំបន់ដាំផ្កាសម្បូរប្រភេទផ្កាផង ផ្កា​មាន​គុណភាព​ឈាន​មុខ​គេ​នៅ​ភាគ​ខាងជើងផង រួមមានគ្រប់ប្រភេទផ្កាដូចជា៖ ផ្កាកូលាប ផ្កាឡេវអាវ ផ្កាដាលីយ៉ា ផ្កាចន្ធូវៀតណាម ផ្កា​គ្រី​សង​តែម​ គ្រប់ប្រភេទ…។ ជាមធ្យម មួយ ហិកតាដាំផ្ការបស់ឃុំតីទឹវ ប្រមូលផលបានប្រមាណ ៣០០ លាន​ដុង​ក្នុងមួយឆ្នាំ។

ពីឆ្នាំ២០០៨ អ្នកដាំផ្កានៅតីទឹវបន្តអនុវត្តមហាការប្តូររចនាសម្ព័ន្ធពូជផ្កា តាមសំណូមពរ​របស់​អ្នក​ប្រើ​ប្រាស់​។ ​ប្រជាជននៅភូមិដាផ្កាតីទឹវ បានប្តូរពីការដាំផ្កាប្រពៃណីទៅដាំប្រភេទផ្កាដែល ទាមទារ​បច្ចេកវិទ្យា​ថែ​ទាំ​ខ្ពស់​​ជាង គឺផ្កាលីលី។ ការប្តូររចនាសម្ព័ន្ធនេះនៅភូមិផ្កាតីទឹវ បានវាយតំលៃគឺជារបត់សំខាន់ៗមួយ លើក​ទី​តាំង​​​របស់ផ្កាតីទឹវឡើងដល់កំរិតកម្ពស់ថ្មី ស័ក្តិសមជាង ដោយពាណិជ្ជសញ្ញា​ផ្កា​មួយ​របស់រដ្ឋធានី​ហា​ណូយ​។​

…ដល់កកើតតំបន់ដាំផ្កាដោយបច្ចេកវិទ្យាខ្ពស់៖

ចាកចេញតំបន់ដាំផ្កាប្រពៃណីតីទឹវ ក្រុមយើងខ្ញុំត្រូវឆ្លងកាត់ឃុំថ្មីពីរទៀត ទើប​មក​ដល់​តំបន់​ដាំ​ផ្កា​លី​លី​ថ្មី​របស់​ប្រជាជនតីទឹវ គឺឃុំហាម៉ូ (ស្រុកដានភឿង)។ នៅទីនេះ ក្រុមយើងខ្ញុំ​បានមកទស្សនា​គ្រួសារ​បង​ង្វៀន​វ៉ាន់​ស្វឹន អ្នកដាំសាកល្បងពូជផ្កាលីលីដំបូង។ លើវាលដាំផ្កាលីលី មានទំហំជាង ៥ ហិកតា បងង្វៀន​វ៉ាន​ស្វឹន​ ណែនាំក្រុមយើងខ្ញុំអំពីប្រព័ន្ធផ្ទះសំណាញ់ទំនើប ប្រព័ន្ធបាញ់ស្រោចផ្កា វាស់​សីតុណ្ហភាព​ស្វ័យ​ប្រវត្តិ​...ត្រូវបានវិនិយោគព្រមៗគ្នា។ មើលសៀវភៅគំរូ (cataloge) ឧទ្ទេសនាម​ផ្ការបស់ក្រុមហ៊ុនផ្គត់ផ្គង់​ពូជ​ផ្កា​លី​លី​​​នៃប្រទេសហូឡង់ ដែលបងស្វឹនហុចឲ្យក្រុមយើងខ្ញុំមើល មានរាប់សិបពូជផ្កាលីលី សព្វថ្ងៃនេះ បាន​ដាំ​យ៉ាង​​​ជោគជ័យ និងយកទៅលក់នៅទីផ្សារ។ ផលិតផលផ្កាលីលីរបស់គ្រួសារបងស្វឹន ភាគច្រើនត្រូវបាន​ពាណិជ្ជក​រ​បញ្ជាទិញមុន ហើយបរិមាណផ្គត់ផ្គង់ មិនគ្រប់ តាមតំរូវការរបស់អ្នកប្រើប្រាស់ផង។

មើមផ្កាលីលី ក្រោយពេលប្រមូលផល ត្រូវបានប្រមូលផ្តុំ ដើម្បីដាំបន្តនៅលើកក្រោយ។

បណ្តាដើមពូជផ្កាលីលី មានអាយុមួយសប្តាហ៍ ទើបតែយកចេញពីផ្ទះត្រជាក់។

បងង្វៀនវ៉ាន់ស្វឹន ឧទេ្ទសនាមបណ្តាមើមផ្កាលីលី ដែលមានអាយុជាង ១៥ ថ្ងៃ ត្រៀមយកទៅដាំនៅវាលដាំផ្កា។

 វាលផ្កា​លី​លី​នៅ​តីទឹវ​ ត្រូវបាន​វិនិយោគ​ និង​ថែទាំ​យ៉ាង​ម៉ត់ចត់ ដើម្បី​​ផ្តល់​ផ្កាស្មើគ្នាំ ធំនិង​ស្អាត។


ជាមធ្យមក្នុងមួយថ្ងៃ គ្រួសារបងង្វៀនវ៉ាន់ស្វឹន ជួលពលកររាប់សិបនាក់ ដើម្បីថែទាំនិងប្រមូលផលផ្កាលីលី។

ពាណិជ្ជករ មកដល់តីទឹវ ជ្រើសរើសទិញផ្កាលីលី របស់គ្រួសារបងង្វៀនវ៉ាន់ស្វឹន។ 
 

អ្នកជំនាញការជនជាតិហូឡង់ កំពុងណែនាំរបៀបថែទាំពូជផ្កាលីលី ដែលបានដាំសាកល្បងលើវាល
ដាំផ្កាតីទឹវ។


«
     ចំនួន ២៥០ លានផ្កា គឺជា​បរិមាណ​ប៉ាន់​ស្មាន​ក្នុងមួយឆ្នាំ នៅភូមិផ្កាតីទឹវ ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ប្រើប្រាស់នៅភាគខាងជើង។ ទូ​ទាំង​​ឃុំ​តីទឹវមាន ២៦០០ គ្រួសារ ក្នុង​ចំណោម​នេះ​មាន ៩៥%​គ្រួសារ​​ដាំផ្កា។
     តាមតួលេខប៉ាន់ស្មានរបស់ឃុំ តីទឹវ ដើមទុនវិនិយោគ​ដាំ​ផ្កា​លីលី​របស់​ប្រជាជន​ គឺប្រមាណពី ៥០០ ដល់ ៦០០ពាន់​លាន តួលេខ​ឯតទគ្គៈ​មួយ របស់​ប្រជាជន​តីទឹវ ដែល​វិនិយោគ​ឲ្យ​មុខ​របរ​ដាំ​ផ្កា​។​              
»

តាមបងស្វឹនចែករំលែក ពេលចាប់ផ្តើមដាំផ្កាលីលីដំបូងនៅតីទឹវ គឺឆ្នាំ២០០០​។ នៅពេលនោះ ផ្កាលីលីគឺជាពូជផ្កាចំឡែក ចំពោះ​ប្រជាជន​នៅ​តី​​ទឹវ។ ដោយសារមានបទពិសោធន៍ដាំផ្កាប្រណៃណីច្រើនឆ្នាំមកហើយ ពីវាលស្រែមួយចំនួននៅពេលដំបូង បងស្វឹន​បាន​ហ៊ាន​បើក​ទូលាយ​ផ្ទៃ​ដី​ដាំ​ផ្កាលីលី មានទំហំដូចសព្វថ្ងៃនេះ។ ដូច្នេះ នៅតីទឹវ បងស្វឹន ត្រូវ​បាន​អ្នក​ដាំផ្កាកោតសរសើរ និងដាក់ឈ្មោះថា “មហាសេដ្ឋីផ្កាលីលី” ។

ក្រោយជោគជ័យរបស់គ្រួសារបងង្វៀនវ៉ាន់ស្វឹន គ្រួសារ​ដាំ​ផ្កា​ក្នុង​ឃុំ​តី​ទឹវ​ជា​ច្រើន បានស្វះស្វែងរៀនសូត្របទពិសោធន៍ និង​ចាប់​ផ្តើមប្តូរ​រចនាសម្ព័ន្ធ​​ពូជផ្កា។ បើសិនជានាឆ្នាំ២០០៨ ទើបតែមាន​គ្រួសារ​មួយ​ចំ​
​នួន​ ដែលប្តូរទៅដាំផ្កាលីលី ដល់ឆ្នាំ ២០១២ និង ២០១៣ នៅ​ទូទាំង​ឃុំ​តី​ទឹ​វ​​មានជាង ៦០% គ្រួសារដាំផ្កាលីលី។ ផ្ទៃដីដាំផ្កាលីលី​ទូទាំង​ឃុំក៏​កើន​ឡើង​​គួរឲ្យកត់សម្គាល់គឺ ប្រមាណ ២០០ ហិកតា (២០១៣) ក្នុងនោះ​ទំ​ហំ​​ដីដាំផ្កាលីលីនៅឃុំតីទឹវគឺ ៣៨ ហិកតា ក្រៅពីនោះ​គឺជួល​ដីនៅ​ឃុំ​ផ្សេង​ៗ​ទៀត នៅក្នុងស្រុកហ្វាយឌឹក ដានភឿង ថាច់ថិត… ក៏ចាប់​ពីពេល​នេះ​ អ្នកមានប្រាក់រាប់លាន អ្នកមានប្រាក់រាប់រយកោដិ ដោយសារដាំផ្កា លីលី​ នៅតីទឹវ កាន់តែលេចឡើងជាច្រើន ។

៥ ឆ្នាំ ក្រោយពេលពូជផ្កាលីលី “ដោតឫស” លើតំបន់តីទឹវ គឺជារយៈ​ពេល​ខ្លី​ណាស់ បើប្រៀបធៀបនឹងជាង ៨០ឆ្នាំ ដាឡាតកសាង ពាណិជ្ជសញ្ញា “តំ​បន់ផ្កា​របស់វៀតណាម”។ ប៉ុន្តែ ចំពោះបណ្តាជោគជ័យដំបូង ដែលផ្កាលីលីផ្តល់ឲ្យប្រជាជនតីទឹវ ក្រុម​យើង​ខ្ញុំជឿជាក់ថា នៅពេលអនាគតមិនឆ្ងាយទេ ទីនេះគឺជា​តំបន់​ដាំ​ផ្កា​ដោយ​បច្ចេកវិទ្យា​ខ្ពស់​របស់​រដ្ឋធានី​ហា​ណូយ ផ្គត់ផ្គង់ឲ្យទូទាំងទីផ្សារនៅភាគខាងជើង។ ហើយមិនត្រឹមតែឈប់នៅត្រឹមបណ្តាផ្កាប្រពៃណី សកល ដូចពីមុននោះទេ តំបន់ឯកវប្បកម្មផ្កាធំរបស់រដ្ឋធានីហាណូយ ក៏នឹងផ្តល់ចេញទៅ​ដល់​ទីផ្សារ​បណ្តា​ប្រភេទ​ផ្កា ដែលត្រូវបានថែទាំដោយបច្ចេកវិទ្យាខ្ពស់ ដូចជាពូជផ្កាលីលី ដាំសាកល្បងប្រកបដោយ​ជោគ​ជ័យ​​ និងជាងនេះទៅទៀត…៕

អត្ថបទ៖ ថាវវី រូបថត៖ វ៉ាន់គ្វៀន

 

nguyenhuonggiang

របរធ្វើកូនជ្រូកដីនៅឡាយធេវ (Lai Thieu)

របរធ្វើកូនជ្រូកដីនៅឡាយធេវ (Lai Thieu)

កូន​ជ្រូកដី​​ក្រមិចក្រមើម​  មាន​គ្រប់ពណ៌​ ផ្សារភ្ជាប់នឹង​វ័យ​កុមារ​ នៅតែ​បាន​អភិរក្ស​ និង​អភិវឌ្ឍ​ជិត​ពាក់កណ្តាល​សតវត្សរ៍​ នៅ​ឡាយ​ធេវ​ (Lai Thieu) ខេត្តប៊ិញ​យឿង ​(Binh Duong)

Top