ហាណូយនាំចេញកសិផល

ហាណូយនាំចេញកសិផល

ផលិតផល​គ្រឿងទេស​របស់​ក្រុមហ៊ុន DACE ​ ក្នុង​តាំងពិព័រណ៍​ទំនិញ​កសិផល​ នៅ​ទ្វីប​អ៊ឺរ៉ុប​។ រូបថត៖ អាញ​ង្វៀត​

រយៈពេល​កន្លង​ហើយ​ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​មួយ​ថ្ងៃកាន់តែកើន​ឡើង​ មកពី​ទីផ្សារ​នាំចេញ​ ហាណូយបាន​​អភិវឌ្ឍ​តំបន់​ដំណាំ​លំដាប់​​ស្តង់ដារ​គុណភាព​ មាន​លេខកូដ​តំបន់​ដាំដុះ​ ដើម្បី​ធានា​ប្រភព​ដើម​ និង ប្រភព​ផលិតផល​។ ទន្ទឹមនោះ​ ហាណូយ​នៅកសាង​ប្រព័ន្ធ​តភ្ជាប់​​ទំនិញ​កសិផល​សំខាន់ៗ​ ដើម្បី​ធានា​ស្តង់ដារ​នាំចេញ​។ល។​

ហាណូយ​ ​មាន​ផ្ទៃដី​ផលិតកសិកម្ម​ធំបង្គួរ​ ព្រមទាំងមាន​ក្រុមវិស័យ​ទំនិញ​សមស្រប់នឹង​​ទម្រង់​​ផលិតដើម្បី​ការ​​នាំចេញ​។ បច្ចុប្បន្ន​ កសិផល​នាំចេញ​ចម្បង​របស់​ក្រុង​ហាណូយ​ គឺឈើអែម ផ្កាយ​អានិស ​គ្រឿងទេស​ (ខ្ទឹម​ស ខ្ញី ម្ទេស) តែបៃតង តែខ្មៅ អង្ករ ផ្សិត​ក្រអូប (Shitake Mushroom) ផ្សិត​ត្រចៀក​កណ្តុរ​។ល។ ក្រុងហាណូយ​មាន​សហគ្រាសនាំចេញ​កសិផលទៅកាន់ទីផ្សារ​អាស៊ី​បូព៌ាចំនួន​៧០​។ នេះក៏ជា​ទីផ្សារ​នាំចេញ​ចម្បង​នៃកសិផល​ហាណូយ​។ ក្រៅពីនោះ​ កសិផល​ហាណូយ​នៅបាន​នាំចេញទៅកាន់​ទីផ្សារ​អ៊ឺរ៉ុប​ អាមេរិក​ តំបន់​អាស៊ី​ខាងត្បូង អាស៊ី​បូព៌ា​ និង មជ្ឈិមបូព៌ា​។ ឆ្នាំ២០២៣ នាំចេញ​កសិផល​ នាំមកជូនវិស័យ​​កសិកម្ម​ហាណូយ​​ជាង​១,៣៥ពាន់លាន​ដូល្លាអាមេរិក​។ នេះជា​តួលេខ​ចំណាប់អារម្មណ៍​ ពីព្រោះ​កសិកម្ម​ហាណូយ​ បច្ចុប្បន្ននៅ​មានការ​ជួប​ទុក្ខលំបាក​មិនតិចឡើយ​។​

សហករណ៍​តាម​ហឹង (Tam Hung) ​​ពង្រាយ​ទម្រង់​ធ្វើស្រូវ​សរីរាង្គ​។ រូបថត៖ កុងដាត​/កាសែតរូបភាពវៀតណាម​


តាម​លោក​ស្រី​ ង្វៀន ធី​ធូ​ហាំង​ (Nguyen Thi Thu Hang) ​នាយកនៃអគ្គនាយកដ្ឋាន​គុណភាព​ កែច្នៃ និង អភិវឌ្ឍ​ទីផ្សារ​ហាណូយ​ ទីក្រុង​បច្ចុប្បន្ន​មាន​មូលដ្ឋាន​ផលិត​និងអាជីវកម្ម​ កសិកម្ម រុក្ខកម្ម​ និងជលផល​​ជាង​១៣.០០០កន្លែង​។ ក្នុងនោះ​មាន​មូលដ្ឋាន​កែច្នៃ​ជាង​១.៧០០កន្លែង​ និង ​សហគ្រាស​កែច្នៃ​កសិកម្ម​ រុក្ខកម្ម និង​ជលផល​​ជាង​២៥០កន្លែង​។ ទីក្រុង​បាន​ផ្តល់ជូន​លេខកូដ​​ចំនួន​១៦​ សម្រាប់​តំបន់​ដំណាំឈើហូប​ផ្លែ និង មូលដ្ឋាន​វេចខ្ចប់​ជាមួយ​កម្លាំង​ផលិត ​៣០ - ៥០តោន ​ក្នុងមួយ​ថ្ងៃ ​ក្នុង​មូលដ្ឋានមួយកន្លែង​ ដើម្បី​បម្រើការ​នាំចេញ​ ក្នុងនោះ​លេខកូដ​ចំនួន​​៨ បាន​ផ្តល់ជូន​តំបន់​ដាំចេក និង លេខកូដ​ចំនួន៨ បាន​ផ្តល់ជូន​តំបន់​ដាំមៀន​។​

ក្រុមអ្នកជំនាញ​នៃគណៈ​កម្ម​ការ​អ៊ឺរ៉ុប​ ទៅ​ត្រួតពិនិត្យ​តំបន់​វត្ថុធាតុដើម​ឈើអែម​នៅខេត្ត​កាវ​បាំង (Cao Bang)​។​ រូបថត៖ អាញ់ង្វៀត​

ហាណូយ ​បាន​និងកំពុង​សហការ​រឹងមាំ​ជាមួយ​​៤៣ខេត្ត​ក្រុង​ ដើម្បី​រក្សា​ និង ឧបត្ថម្ភអភិវឌ្ឍ ​៩២៦​ ប្រព័ន្ធ​ផ្គត់ផ្គង់​ស្បៀង​អាហារ​សុវត្ថិភាព​ តភ្ជាប់​សហគ្រាស​​នាំចេញ​របស់ទីក្រុង​ ជាមួយនឹង​​ប្រព័ន្ធ​ផលិតកម្មនៅមូលដ្ឋាន​ជាច្រើន​ គូសបញ្ជាក់​​​​សហការ​សកម្ម​ និង​ ម្ចាស់ការ​​។ ហាណូយ​សព្វថ្ងៃ មាន​កសិផល​គុណភាពខ្ពស់នាំចេញមួយ​ចំនួន ទៅកាន់ប្រទេសនានាដូចជា​៖ អាមេរិក​ (នាំចេញ​មៀន​ដាយ​ថាញ​  - Dai Thanh​) អាល្លឺម៉ង់ (នាំចេញ​អង្ករ​សរីរាង្គដុង​ភូ​ -  Dong Phu) កូរ៉េខាងត្បូង​ (​នាំចេញ​បន្លែ​សុវត្ថិភាព​វ៉ាន់ដឹក - Van Duc​) ចិន (នាំចេញ​ចេកលឿង​​) ។ល។ ទន្ទឹមនោះ​ ហាណូយ​នៅមាន​កសិផល​ជាច្រើន​ មាន​សក្តានុពល​នាំចេញ​ដូចជា​អង្ករ (ស្រូវ ​Japonica ប្រហែល​៧.០០០ហិកតា​) បន្លែ​សុវត្ថិភាព​ (ជាង​៥.០០០ហិកតា) បន្លែសរីរាង្គ​ (ជាង​៥០ហិកតា) និង ផលិតផល​កែច្នៃ​គុណភាពខ្ពស់​នៅមាន​មិនតិច​​ទៀត​។​

បែងចែក​ផលិតផល​ចេកលឿង​​នាំចេញ របស់​ក្រុមហ៊ុន​ 3T។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
ម៉ាស៊ីន​កិនឈើអែម​វត្ថុធាតុ​​មានគ្រប់ទំហំ របស់​ក្រុមហ៊ុន​ DACE នៅ​ស្រុក​សុក​សឺន​ (Soc Son) ទីក្រុ​ង​ហាណូយ​។ រូបថត៖ ហ្វាងហា/កាសែតរូបភាពវៀតណាម​

លោក​ស្រី ផាម ធី​ប៊ិច​ធ្វី​ (Pham Thi Bich Thuy) ​នាយក​ក្រុមហ៊ុន​ទទួលខុសត្រូវមានកម្រិត​​អភិវឌ្ឍ​កសិកម្ម​ និង ពីគ្រោះទីផ្សារ​ឱ្យ​ដឹងថា​ ក្រុមហ៊ុន​ជំនាញ​កែច្នៃ​ផលិតផល​គ្រឿងទេស​សរីរាង្គ ​មកពីមើម​​ខ្ញី រមៀត​ ឈើអែម ផ្កាយ​អានិស ខ្ទឹមស ម្ទេស ស្លឹក​គ្រៃ។ តំបន់វត្ថុធាតុ​ដើមទាំងពីរ របស់ក្រុមហ៊ុន​ គឺខេត្តកាវ​បាំង (Cao Bang) និង ខេត្ត​ហាយ៉ាង (Ha Giang)​។ រយៈ​ពេល​កន្លង​ ក្រុងហាណូយ​បាន​ឧប្ថម្ភ​សហគ្រាស​ជាច្រើន​ ក្នុងនោះ​មាន​ក្រុមហ៊ុន​ទទួលខុសត្រូវមានកម្រិត​អភិវឌ្ឍ​កសិកម្ម​ និង ពីគ្រោះ​បរិស្ថាន​ធ្វើ​អាជីវកម្ម​បៀប​ខាំង​ អនុគ្រោះ​នៅក្នុង​ FTA ដូចជា៖ កិច្ច​ព្រមព្រៀង​ CPTPP, EVFTA កិច្ចសន្យា​ថ្មី​មួយ​ចំនួន​ជាមួយ​នឹងប្រទេស​​អង់គ្លេស​ និង UAE។ល។ ដើម្បី​ជំរុញ​ការនាំចេញ​។ បច្ចុប្បន្ន​ មធ្យមជារៀង​រាល់ឆ្នាំ ក្រុមហ៊ុន​ផលិតកម្មឈើអែមសម្ងួត​​ចំនួន​​៣០០តោន ផ្កាយ​អានិសសម្ងួត​ចំនួន​​២០០តោន មើម​ខ្ញីស្រស់ចំនួន​​៥០០តោន​​ រមៀតសម្ងួត​ចំនួន​​ ១០០តោន និងម្ទេសស្រស់ចំនួន​​២០០តោន​។ល។ ផលិតផល​ចម្បងនាំចេញ​ទៅកាន់ប្រទេសអាមេរិក ​ប្រទេសមួយ​ចំនួន​នៅ​ទ្វីបអាមេរិក កូរ៉េខាងត្បូង​ ជប៉ុន រុស្ស៊ី អូស្រ្តាលី​។ល។​



លោក​ ង្វៀន វ៉ាន់មិញ (Nguyen Van Minh) នាយក​​នៃ​សហករណ៍​ផលិតកម្ម​ អាជីវកម្មសេវាកម្ម ​កសិកម្ម ​វ៉ាន់ដឹក​ (Van Duc) (ស្រុក​យ៉ាឡឹម - Gia Lam) ចែករំលែក​ថា សហករណ៍​ ​មាន​បន្លែ​សុវត្ថិភាព​ចំនួន​២២០ហិកតា​ ក្នុងនោះ​មាន​​ផលិតកម្ម​តាម​បទដ្ឋាន​​ស្តង់ដារ​​ VietGAP ចំនួន​​២៧ហិកតា​។ បច្ចុប្បន្ន​ ក្រៅ​ពី​ផ្គត់ផ្គង់​សម្រាប់ផ្សារទំនើប​ ផ្សារលក់ដុំ​ បណ្តា​ខេត្ត​ជិត​ខាង​ សហករណ៍​​នៅ​រក្សា​ការ​នាំចេញបន្លែសុវត្ថិភាព​ជាង​៣០០តោន​​ក្នុងមួយ​ឆ្នាំ ទៅកាន់ទីផ្សារ​​តៃវ៉ាន់ (ចិន) កូរ៉េខាងត្បូង​។ល។ ក៏ជា​ទំនិញបន្លែ​ត្រកូន​ស្តង់ដារ​ VietGAP ផងដែរ​ ប្រសិនបើ​លក់ក្នុង​ផ្សារ​ទំនើប​​​នៅ​ហាណូយ​ មានតម្លៃប្រហែល​១៥.០០០​ដុង​ក្នុងមួយ​​បាច (ប្រហែល​​០,៦ដូល្លាអាមេរិក) ប៉ុន្តែ​​ពេល​នាំចេញទៅ​​ប្រទេសកូរ៉េខាងត្បូង​ បែរជា​មានតម្លៃ​ឡើងទៅដល់ ​៥២.០០០​ដុង​​ក្នុងមួយ​បាច​ (ប្រហែល ២.៨៨០ won)។


តាម​លោក​ ង្វៀន ឌិញ​ហ្វ័រ (Nguyen Dinh Hoa) នាយករង​នៃមន្ទីរ​កសិកម្ម​ និង អភិវឌ្ឍ​ជនបទ​ហាណូយ​ វិស័យ​កសិកម្ម​ហាណូយ​នឹង​បន្ត​សេនាធិការ​ ដាក់​ស្នើ​ឱ្យ​ទីក្រុង​កែសម្រួល​ បំពេញ​បន្ថែម​ ចុះប្រកាស​ជាថ្មី​នូវ​យន្តការ​ គោលនយោបាយ​ ដើម្បី​ជំរុញ​ការ​នាំចេញ​កសិផល​ បំផុតគឺ​កសិផល​សំខាន់ៗ​​ បង្កើន​ការហ្វឹកហាត់​សម្រាប់​សហគ្រាស​ មូលដ្ឋាន​ផលិតកម្ម អាជីវកម្ម​កសិកម្ម  រុក្ខកម្ម និង​ជលផល​  អំពី​បទប្បញ្ញត្តិ​ធានា​គុណភាព​ សុវត្ថិភាព​ស្បៀង​អាហារ​ និង ត្រួតពិនិត្យ​ស្បៀងអាហារ​នាំចេញ​។ វិស័យ​កសិកម្ម​ហាណូយ​ ក៏បង្កើន​ការ​ឃោសនាផ្សព្វផ្សាយ​ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ និង លក្ខណៈ​នាំចេញ​នៃប្រទេស​នានា ​ដើម្បីលើកកម្ពស់​កម្លាំង​ផលិតកម្ម​ គុណភាព​កសិផល​។ ទន្ទឹមនោះ​ រៀបចំ​តភ្ជាប់​ ជំរុញ​ពាណិជ្ជកម្ម​ ផ្សព្វផ្សាយ​ផលិផល​នៅ​បរទេសដូចជា៖ ចំណែក​ដ៏សំខាន់មួយ​ ក្នុង​យុទ្ធសាស្រ្ត​នាំចេញ​កសិផល​របស់ទីក្រុ​ងហាណូយ​។​

ឧទ្ទេសនាម​ផលិតផល​ជូន​អតិថិជន​បរទេស​របស់​ក្រុមហ៊ុន DACE នៅលើទីផ្សារ​អាល្លឺម៉ង់។ រូបថត៖ អាញ់ង្វៀត​

លោក​ ង្វៀន ម៉ាញ​ក្វេន (Nguyen Manh Quyen) អនុប្រធាន​គណៈ​កម្មការប្រជាជន​ទីក្រុង​ហាណូយ​រៀបរាប់ថា ដើម្បី​ជំរុញ​ផលិតកម្ម នាំចេញ​កសិផល​ វិស័យ​កសិកម្ម​ហាណូយ ​ត្រូវ​ឆោងឈាន​ឱ្យ​ក្លាយ​ជា​ចំណុច​ភ្លឺ​ ដើរនាំមុខ​ទូទាំងប្រទេស​ អំពី​បច្ចេកវិទ្យា និង កែច្នៃ។ ហាណូយ​ត្រូវ​ក្លាយ​ជា​មជ្ឈមណ្ឌល​ដឹក​ជញ្ជូន​ កែច្នៃកសិផល​។ កសិកម្ម​ហាណូយ​ ត្រូវ​បាន​តភ្ជាប់​ជាមួយនឹង​ខេត្ត​ក្រុង​នានា​ តាមលំដាប់​​ស្តង់ដារ​អន្តរជាតិ​ ដើម្បី​​បម្រើ​អ្នក​ប្រើប្រាស់​ក្នុងស្រុក​ និង ​ជំរុញ​ការនាំចេញ៕​

 អត្ថបទ និង រូបថត៖ ហ្វាង​ហា កុង​ដាត ថាញ​យ៉ាង​ អាញ់ង្វៀត/កាសែតរូបភាពវៀតណាម ​ប្រែសម្រួលដោយ​រីកើង


Top