រយៈពេលកន្លងហើយ ដើម្បីឆ្លើយតបនឹងតម្រូវការមួយថ្ងៃកាន់តែកើនឡើង មកពីទីផ្សារនាំចេញ ហាណូយបានអភិវឌ្ឍតំបន់ដំណាំលំដាប់ស្តង់ដារគុណភាព មានលេខកូដតំបន់ដាំដុះ ដើម្បីធានាប្រភពដើម និង ប្រភពផលិតផល។ ទន្ទឹមនោះ ហាណូយនៅកសាងប្រព័ន្ធតភ្ជាប់ទំនិញកសិផលសំខាន់ៗ ដើម្បីធានាស្តង់ដារនាំចេញ។ល។
ផលិតផលគ្រឿងទេសរបស់ក្រុមហ៊ុន DACE ក្នុងតាំងពិព័រណ៍ទំនិញកសិផល នៅទ្វីបអ៊ឺរ៉ុប។ រូបថត៖ អាញង្វៀត
រយៈពេលកន្លងហើយ ដើម្បីឆ្លើយតបនឹងតម្រូវការមួយថ្ងៃកាន់តែកើនឡើង មកពីទីផ្សារនាំចេញ ហាណូយបានអភិវឌ្ឍតំបន់ដំណាំលំដាប់ស្តង់ដារគុណភាព មានលេខកូដតំបន់ដាំដុះ ដើម្បីធានាប្រភពដើម និង ប្រភពផលិតផល។ ទន្ទឹមនោះ ហាណូយនៅកសាងប្រព័ន្ធតភ្ជាប់ទំនិញកសិផលសំខាន់ៗ ដើម្បីធានាស្តង់ដារនាំចេញ។ល។
ហាណូយ មានផ្ទៃដីផលិតកសិកម្មធំបង្គួរ ព្រមទាំងមានក្រុមវិស័យទំនិញសមស្រប់នឹងទម្រង់ផលិតដើម្បីការនាំចេញ។ បច្ចុប្បន្ន កសិផលនាំចេញចម្បងរបស់ក្រុងហាណូយ គឺឈើអែម ផ្កាយអានិស គ្រឿងទេស (ខ្ទឹមស ខ្ញី ម្ទេស) តែបៃតង តែខ្មៅ អង្ករ ផ្សិតក្រអូប (Shitake Mushroom) ផ្សិតត្រចៀកកណ្តុរ។ល។ ក្រុងហាណូយមានសហគ្រាសនាំចេញកសិផលទៅកាន់ទីផ្សារអាស៊ីបូព៌ាចំនួន៧០។ នេះក៏ជាទីផ្សារនាំចេញចម្បងនៃកសិផលហាណូយ។ ក្រៅពីនោះ កសិផលហាណូយនៅបាននាំចេញទៅកាន់ទីផ្សារអ៊ឺរ៉ុប អាមេរិក តំបន់អាស៊ីខាងត្បូង អាស៊ីបូព៌ា និង មជ្ឈិមបូព៌ា។ ឆ្នាំ២០២៣ នាំចេញកសិផល នាំមកជូនវិស័យកសិកម្មហាណូយជាង១,៣៥ពាន់លានដូល្លាអាមេរិក។ នេះជាតួលេខចំណាប់អារម្មណ៍ ពីព្រោះកសិកម្មហាណូយ បច្ចុប្បន្ននៅមានការជួបទុក្ខលំបាកមិនតិចឡើយ។
សហករណ៍តាមហឹង (Tam Hung) ពង្រាយទម្រង់ធ្វើស្រូវសរីរាង្គ។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
តាមលោកស្រី ង្វៀន ធីធូហាំង (Nguyen Thi Thu Hang) នាយកនៃអគ្គនាយកដ្ឋានគុណភាព កែច្នៃ និង អភិវឌ្ឍទីផ្សារហាណូយ ទីក្រុងបច្ចុប្បន្នមានមូលដ្ឋានផលិតនិងអាជីវកម្ម កសិកម្ម រុក្ខកម្ម និងជលផលជាង១៣.០០០កន្លែង។ ក្នុងនោះមានមូលដ្ឋានកែច្នៃជាង១.៧០០កន្លែង និង សហគ្រាសកែច្នៃកសិកម្ម រុក្ខកម្ម និងជលផលជាង២៥០កន្លែង។ ទីក្រុងបានផ្តល់ជូនលេខកូដចំនួន១៦ សម្រាប់តំបន់ដំណាំឈើហូបផ្លែ និង មូលដ្ឋានវេចខ្ចប់ជាមួយកម្លាំងផលិត ៣០ - ៥០តោន ក្នុងមួយថ្ងៃ ក្នុងមូលដ្ឋានមួយកន្លែង ដើម្បីបម្រើការនាំចេញ ក្នុងនោះលេខកូដចំនួន៨ បានផ្តល់ជូនតំបន់ដាំចេក និង លេខកូដចំនួន៨ បានផ្តល់ជូនតំបន់ដាំមៀន។
ក្រុមអ្នកជំនាញនៃគណៈកម្មការអ៊ឺរ៉ុប ទៅត្រួតពិនិត្យតំបន់វត្ថុធាតុដើមឈើអែមនៅខេត្តកាវបាំង (Cao Bang)។ រូបថត៖ អាញ់ង្វៀត
ហាណូយ បាននិងកំពុងសហការរឹងមាំជាមួយ៤៣ខេត្តក្រុង ដើម្បីរក្សា និង ឧបត្ថម្ភអភិវឌ្ឍ ៩២៦ ប្រព័ន្ធផ្គត់ផ្គង់ស្បៀងអាហារសុវត្ថិភាព តភ្ជាប់សហគ្រាសនាំចេញរបស់ទីក្រុង ជាមួយនឹងប្រព័ន្ធផលិតកម្មនៅមូលដ្ឋានជាច្រើន គូសបញ្ជាក់សហការសកម្ម និង ម្ចាស់ការ។ ហាណូយសព្វថ្ងៃ មានកសិផលគុណភាពខ្ពស់នាំចេញមួយចំនួន ទៅកាន់ប្រទេសនានាដូចជា៖ អាមេរិក (នាំចេញមៀនដាយថាញ - Dai Thanh) អាល្លឺម៉ង់ (នាំចេញអង្ករសរីរាង្គដុងភូ - Dong Phu) កូរ៉េខាងត្បូង (នាំចេញបន្លែសុវត្ថិភាពវ៉ាន់ដឹក - Van Duc) ចិន (នាំចេញចេកលឿង) ។ល។ ទន្ទឹមនោះ ហាណូយនៅមានកសិផលជាច្រើន មានសក្តានុពលនាំចេញដូចជាអង្ករ (ស្រូវ Japonica ប្រហែល៧.០០០ហិកតា) បន្លែសុវត្ថិភាព (ជាង៥.០០០ហិកតា) បន្លែសរីរាង្គ (ជាង៥០ហិកតា) និង ផលិតផលកែច្នៃគុណភាពខ្ពស់នៅមានមិនតិចទៀត។
បែងចែកផលិតផលចេកលឿងនាំចេញ របស់ក្រុមហ៊ុន 3T។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
ម៉ាស៊ីនកិនឈើអែមវត្ថុធាតុមានគ្រប់ទំហំ របស់ក្រុមហ៊ុន DACE នៅស្រុកសុកសឺន (Soc Son) ទីក្រុងហាណូយ។ រូបថត៖ ហ្វាងហា/កាសែតរូបភាពវៀតណាម
លោកស្រី ផាម ធីប៊ិចធ្វី (Pham Thi Bich Thuy) នាយកក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតអភិវឌ្ឍកសិកម្ម និង ពីគ្រោះទីផ្សារឱ្យដឹងថា ក្រុមហ៊ុនជំនាញកែច្នៃផលិតផលគ្រឿងទេសសរីរាង្គ មកពីមើមខ្ញី រមៀត ឈើអែម ផ្កាយអានិស ខ្ទឹមស ម្ទេស ស្លឹកគ្រៃ។ តំបន់វត្ថុធាតុដើមទាំងពីរ របស់ក្រុមហ៊ុន គឺខេត្តកាវបាំង (Cao Bang) និង ខេត្តហាយ៉ាង (Ha Giang)។ រយៈពេលកន្លង ក្រុងហាណូយបានឧប្ថម្ភសហគ្រាសជាច្រើន ក្នុងនោះមានក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតអភិវឌ្ឍកសិកម្ម និង ពីគ្រោះបរិស្ថានធ្វើអាជីវកម្មបៀបខាំង អនុគ្រោះនៅក្នុង FTA ដូចជា៖ កិច្ចព្រមព្រៀង CPTPP, EVFTA កិច្ចសន្យាថ្មីមួយចំនួនជាមួយនឹងប្រទេសអង់គ្លេស និង UAE។ល។ ដើម្បីជំរុញការនាំចេញ។ បច្ចុប្បន្ន មធ្យមជារៀងរាល់ឆ្នាំ ក្រុមហ៊ុនផលិតកម្មឈើអែមសម្ងួតចំនួន៣០០តោន ផ្កាយអានិសសម្ងួតចំនួន២០០តោន មើមខ្ញីស្រស់ចំនួន៥០០តោន រមៀតសម្ងួតចំនួន ១០០តោន និងម្ទេសស្រស់ចំនួន២០០តោន។ល។ ផលិតផលចម្បងនាំចេញទៅកាន់ប្រទេសអាមេរិក ប្រទេសមួយចំនួននៅទ្វីបអាមេរិក កូរ៉េខាងត្បូង ជប៉ុន រុស្ស៊ី អូស្រ្តាលី។ល។
លោក ង្វៀន វ៉ាន់មិញ (Nguyen Van Minh) នាយកនៃសហករណ៍ផលិតកម្ម អាជីវកម្មសេវាកម្ម កសិកម្ម វ៉ាន់ដឹក (Van Duc) (ស្រុកយ៉ាឡឹម - Gia Lam) ចែករំលែកថា សហករណ៍ មានបន្លែសុវត្ថិភាពចំនួន២២០ហិកតា ក្នុងនោះមានផលិតកម្មតាមបទដ្ឋានស្តង់ដារ VietGAP ចំនួន២៧ហិកតា។ បច្ចុប្បន្ន ក្រៅពីផ្គត់ផ្គង់សម្រាប់ផ្សារទំនើប ផ្សារលក់ដុំ បណ្តាខេត្តជិតខាង សហករណ៍នៅរក្សាការនាំចេញបន្លែសុវត្ថិភាពជាង៣០០តោនក្នុងមួយឆ្នាំ ទៅកាន់ទីផ្សារតៃវ៉ាន់ (ចិន) កូរ៉េខាងត្បូង។ល។ ក៏ជាទំនិញបន្លែត្រកូនស្តង់ដារ VietGAP ផងដែរ ប្រសិនបើលក់ក្នុងផ្សារទំនើបនៅហាណូយ មានតម្លៃប្រហែល១៥.០០០ដុងក្នុងមួយបាច (ប្រហែល០,៦ដូល្លាអាមេរិក) ប៉ុន្តែពេលនាំចេញទៅប្រទេសកូរ៉េខាងត្បូង បែរជាមានតម្លៃឡើងទៅដល់ ៥២.០០០ដុងក្នុងមួយបាច (ប្រហែល ២.៨៨០ won)។
តាមលោក ង្វៀន ឌិញហ្វ័រ (Nguyen Dinh Hoa) នាយករងនៃមន្ទីរកសិកម្ម និង អភិវឌ្ឍជនបទហាណូយ វិស័យកសិកម្មហាណូយនឹងបន្តសេនាធិការ ដាក់ស្នើឱ្យទីក្រុងកែសម្រួល បំពេញបន្ថែម ចុះប្រកាសជាថ្មីនូវយន្តការ គោលនយោបាយ ដើម្បីជំរុញការនាំចេញកសិផល បំផុតគឺកសិផលសំខាន់ៗ បង្កើនការហ្វឹកហាត់សម្រាប់សហគ្រាស មូលដ្ឋានផលិតកម្ម អាជីវកម្មកសិកម្ម រុក្ខកម្ម និងជលផល អំពីបទប្បញ្ញត្តិធានាគុណភាព សុវត្ថិភាពស្បៀងអាហារ និង ត្រួតពិនិត្យស្បៀងអាហារនាំចេញ។ វិស័យកសិកម្មហាណូយ ក៏បង្កើនការឃោសនាផ្សព្វផ្សាយ កិច្ចព្រមព្រៀងពាណិជ្ជកម្ម និង លក្ខណៈនាំចេញនៃប្រទេសនានា ដើម្បីលើកកម្ពស់កម្លាំងផលិតកម្ម គុណភាពកសិផល។ ទន្ទឹមនោះ រៀបចំតភ្ជាប់ ជំរុញពាណិជ្ជកម្ម ផ្សព្វផ្សាយផលិផលនៅបរទេសដូចជា៖ ចំណែកដ៏សំខាន់មួយ ក្នុងយុទ្ធសាស្រ្តនាំចេញកសិផលរបស់ទីក្រុងហាណូយ។
ឧទ្ទេសនាមផលិតផលជូនអតិថិជនបរទេសរបស់ក្រុមហ៊ុន DACE នៅលើទីផ្សារអាល្លឺម៉ង់។ រូបថត៖ អាញ់ង្វៀត
លោក ង្វៀន ម៉ាញក្វេន (Nguyen Manh Quyen) អនុប្រធានគណៈកម្មការប្រជាជនទីក្រុងហាណូយរៀបរាប់ថា ដើម្បីជំរុញផលិតកម្ម នាំចេញកសិផល វិស័យកសិកម្មហាណូយ ត្រូវឆោងឈានឱ្យក្លាយជាចំណុចភ្លឺ ដើរនាំមុខទូទាំងប្រទេស អំពីបច្ចេកវិទ្យា និង កែច្នៃ។ ហាណូយត្រូវក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូន កែច្នៃកសិផល។ កសិកម្មហាណូយ ត្រូវបានតភ្ជាប់ជាមួយនឹងខេត្តក្រុងនានា តាមលំដាប់ស្តង់ដារអន្តរជាតិ ដើម្បីបម្រើអ្នកប្រើប្រាស់ក្នុងស្រុក និង ជំរុញការនាំចេញ៕
អត្ថបទ និង រូបថត៖ ហ្វាងហា កុងដាត ថាញយ៉ាង អាញ់ង្វៀត/កាសែតរូបភាពវៀតណាម ប្រែសម្រួលដោយរីកើង