ចិញ្ចឹមសត្វកន្ទាទូក៖ ទម្រង់ថ្មីនៃប្រជាកសិករហាណូយ
បច្ចុប្បន្ន ដោយសារឃើញបានតម្លៃ ក៏ដូចជាទីផ្សារប្រើប្រាស់ធំទូលាយ នៃសត្វកន្ទាទូក គ្រួសារជាច្រើននៅរដ្ឋធានីហាណូយ (Ha Noi) បានជំរុញការវិនិយោគអាងចិញ្ចឹមសត្វកន្ទាទូកយ៉ាងខ្លាំង រកបានប្រាក់ចំណូលយ៉ាងច្រើន។
សត្វកន្ទាទូក នៅហៅថាកណ្តូបសេះទឹក ជាប្រភេទសត្វមួយអំបូរ (Hemiptera)។ ពួកវាតែងមាននៅតាមតំបន់ទឹកសាបលើពិភពលោក។ សត្វកន្ទាទូកមានរាងវែង ខ្លួនស្តើង ពណ៌ត្នោត ឬខ្មៅ។ វាមានគូស្លាបមុខខ្លី គូស្លាបខាងក្រោយធំ សម្រាប់ហែលទឹក។ សត្វកន្ទាទូកមានក្បាលធំ ផ្នែកធំ ប្រមោយវែង និងស្រួច។ វាប្រើប្រមោយបឺតទឹក និង ស៊ីចំណី។
សត្វកន្ទាទូកជាប្រភេទសត្វស៊ីសាច់ វាស៊ីសត្វល្អិតតូច រួមមានសត្វល្អិត ដឹកដឿ និងកូនត្រីតូច។ វាជាប្រភេទសត្វប្រមាញ់ចំណីខ្លាំង នៅក្នុងប្រព័ន្ធអេកូឡូស៊ីទឹកសាប ហើយវាមានតួនាទីសំខាន់ក្នុងការងារគ្រប់គ្រងសហគមន៍សត្វចំណី។
សត្វកន្ទាទូក ក៏ជាប្រភពស្បៀងអាហារសំខាន់ចំពោះមនុស្ស។ នៅខឿនវប្បធម៌មួយចំនួន វាអាចបានចម្អិនដោយរបៀបផ្សេងៗ រួមមានចៀន អាំង និងចំហុយ។ នៅវៀតណាម សត្វកន្ទាទូកបានស្គាល់ច្រើនបំផុត គឺប្រើធ្វើជាគ្រឿងទេសសម្រាប់គុយទាវកាត់ នំបញ្ចុកប្រហិត។ល។
ដោយសារបរិស្ថានរស់នៅមានការផ្លាស់ប្តូរច្រើន សត្វកន្ទាទូកធម្មជាតិត្រូវផុតពូជជាសន្សឹមៗក្នុងធម្មជាតិ។ នៅរយៈពេលមួយយ៉ាងយូរ ប្រជាជនហាក់ដូចជាមិនបានឃើញសត្វកន្ទាទូករស់បែបធម្មជាតិនៅវៀតណាមឡើយ។ ក៏ប៉ុន្តែ វាជាប្រភេទសត្វល្អិតនៅចំណោម “ម្ហូបភ្នំ គ្រឿងសមុទ្រ” របស់ជនជាតិវៀតណាម ឥឡូវនេះកំពុងតែលូតលាស់ បង្កាត់ពូជល្អនៅតាមកសិដ្ឋានចិញ្ចឹមសត្វកន្ទាទូក របស់បងហ្វាង អាញ (Hoang Anh) (ភូមិមិត (Mit) ឃុំដុងង៉ាន (Dong Ngan) ស្រុកដុងអាញ (Dong Anh) ហាណូយ)។
បងហ្វាងអាញ (Hoang Anh) អនុវត្តទម្រង់ចិញ្ចឹមសត្វកន្ទាទូកគ្មានចន្លោះ តាំងពីវគ្គផលិតកូនពូជរហូតដល់ប្រើប្រាស់ផលិតផល។ កូនពូជបានបង្កាត់ដោយធានាគុណភាពល្អ។ សត្វកន្ទាទូកបានចិញ្ចឹមក្នុងអាងស៊ីម៉ង ជាមួយប្រព័ន្ធទឹកស្អាត និង ចំណីគ្រប់គ្រាន់។
ផលិតផលចម្បងនៃកសិដ្ឋានសត្វកន្ទាទូកហ្វាងអាញ (Hoang Anh) គឺសត្វកន្ទាទូក និង ប្រេងសត្វកន្ទាទូក។ សត្វកន្ទាទូកផលិតផល លក់សម្រាប់ភោជនីយដ្ឋាន ហាង និងអ្នកពិសា។ ប្រេងកន្ទាទូក បានប្រើប្រាស់នៅក្នុងវេជ្ជសាស្រ្តបុរាណ កែសម្ផស្ស។
កសិដ្ឋានសត្វកន្ទាទូករបស់ហ្វាងអាញ (Hoang Anh) ជាទម្រង់គំរូសម្រាប់ការចិញ្ចឹមសត្វកន្ទាទូកមានប្រសិទ្ធភាព។ ទម្រង់របស់បងបានអ្នកសិក្សាជាច្រើនយកអនុវត្ត ចូលរួមចំណែកអភិវឌ្ឍវិស័យចិញ្ចឹមសត្វកន្ទាទូកនៅវៀតណាម។
អាងចិញ្ចឹមសត្វកន្ទាទូកអាចធ្វើដោយស៊ីម៉ង ជ័រ ឬសង្គសី។ អាងមានទំហំសមស្រប់នឹងចំនួនសត្វកន្ទាទូករស់នៅ។ ទឹកចិញ្ចឹមកន្ទាទូកត្រូវជាទឹកស្អាត គ្មានជាតិបំពុល។ ដើម្បីធានាបានប្រភពទឹកស្អាតចិញ្ចឹម អ្នកចិញ្ចឹមត្រូវផ្លាស់ទឹក សម្អាតអាងជាប្រចាំ។
តាមហ្វាងអាញ (Hoang Anh) ចិញ្ចឹមសត្វកន្ទាទូក មិនពិបាក ឬលំបាកអ្វីទេ ក៏ប៉ុន្តែត្រូវមានការព្យាយាម ដោយសារប្រភេទសត្វនេះ វារស់នៅបែបធម្មជាតិ។ ហេតុនេះ អ្នកចិញ្ចឹមមិនចាំបាច់ប៉ះពាល់ដល់អាងចិញ្ចឹមច្រើននោះទេ ប៉ុន្តែត្រូវសង្កេតជាប្រចាំ ជៀសវាងស្ថានភាពស៊ីគ្នា ឬត្រីនៅក្នុងអាងទឹកងាប់។ ពីព្រោះសត្វកន្ទាទូកមិនស៊ីចំណីងាប់ ស៊ីតែចំណីស្រស់ៗ។
ដឹកដឿសត្វកន្ទាទូកបានញាស់ចេញពីស៊ុត ក្រោយមកបានចិញ្ចឹមក្នុងអាងទឹកស្អាត ជាមួយចំណីគឺកន្ទុក។ ក្រោយពេលលូតលាស់ដល់ទំហំកំណត់មួយ កូនដឹកដឿនេះ នឹងក្លាយជាដង្កូវទឹក។ សត្វកន្ទាទូកក្រោយពេលធំពេញវ័យ នឹងបានយកទៅចិញ្ចឹមក្នុងអាងដោយឡែក ជាមួយនឹងចំណីគឺត្រីតូច បង្គា និងសត្វល្អិត។
បច្ចុប្បន្ន អ្នកប្រើប្រាស់ដឹងតែផលិតផលដែលបានចម្អិន មកពីសាច់កន្ទាទូកដូចជាចៀន អាំង និងចំហុយ។ល។ ដោយសារសាច់ និង ពងសត្វកន្ទាទូកមាន protein, lipid ច្រើន។ ក៏ប៉ុន្តែមានតម្លៃបំផុតនៃសត្វកន្ទាទូក គឺថង់ប្រេង (នៅត្រង់ខ្នែងពោះវៀនកូនឈ្មោល)។
នៅខ្នងកន្ទាទូកឈ្មោលមានខ្នែងពោះវៀន២ ហៅថាថង់ប្រេង ពណ៌ស ក្លិនក្រអូប។ ហេតុនេះ មនុស្សជាច្រើន ផ្ចិតផ្ចង់ចម្រាញ់យកប្រេង ដាក់ទុកក្នុងដប រាល់ពេលពិសាគ្រាន់តែដាក់ ១ ដល់២តំណក់ ចូលចានទឹកជ្រលក់ ដើម្បីបន្ថែមរសជាតិ។
ចិញ្ចឹមសត្វកន្ទាទូកនៅហាណូយកំពុងរីកចម្រើនខ្លាំង ពីព្រោះនេះជាទម្រង់សេដ្ឋកិច្ចមានប្រសិទ្ធភាពមួយ នាំមកប្រាក់ចំណូលខ្ពស់ជូនអ្នកចិញ្ចឹម។ ក៏ប៉ុន្តែដើម្បីចិញ្ចឹមសត្វកន្ទាទូកជោគជ័យ អ្នកចិញ្ចឹមត្រូវស្វែងយល់ច្បាស់ពីបច្ចេកទេសចិញ្ចឹម និងមានបទពិសោធន៍ថែទាំផង៕
បទនិងរូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង