បច្ចុប្បន្ននេះភូមិថាញ់ទៀន ស្ថិតក្នុងឃុំមៅតាយ ស្រុកភូវ៉ាង ខេត្តធឿធានហ្វេ ។ ភូមិនេះ ស្ថិតនៅ
ឆ្នេរខាងត្បូងនៃតំបន់ទន្លេហឿងក្រោមដ៏មនោរម្យ។
តាមពង្សប្រវត្តិកូលត្រឹន ដែលរស់នៅភូមិថាញ់ទៀន តាមសៀវភៅភូមិសាស្ត្រ"ដាយណាមញឹត
ថុងជី" និងសៀវភៅភូមិសាស្ត្រ "យឺឌៀជីវៀតណាម "បានចងក្រងនៅ រជ្ជកាលស្តេចទឺឌឹក
(សតវត្សទី១៩) ផ្នែកបញ្ជីឈ្មោះភូមិសិប្បកម្មនៅវៀតណាមចាប់ពីសតវត្សន៍ទី១៦ដល់ទី១៩ក៏
មានរំលឹកដល់ភូមិធ្វើផ្កាក្រដាសថាញ់ទៀនដែរ។
កាលពីដើម ផ្កាក្រដាសថាញ់ទៀនត្រូវបានគេប្រើសំរាប់តុបតែងនៅទីសក្ការៈបូជា ពីព្រោះ
ប្រជាជនរស់នៅហ្វេ មើលធ្ងន់ការគោរពបូជា។ ក៏ប៉ុន្តែមកពី អាកាសធាតុនៅហ្វេតឹងតែង ពេល
ក្តៅៗពេត ពេលភ្លៀងៗខ្លាំង ម្ល៉ោះហើយ គេដាំផ្កាមិនបាន។ ប៉ុន្តែផ្កាគឺជាគ្រឿងសំណែនមួយ ក្នុង
គ្រឿងសំណែនទាំងបួនគឺ៖ ” ធួប ផ្កា ចង្កៀងនិងចេក” ដូច្នេះ គេត្រូវប្រើប្រាស់ផ្កាក្រដាសជំនួស
ផ្កាស្រស់ យូរៗទៅក្លាយជាទំនៀមទំលាប់មួយនៅហ្វេ។
តាមទស្សនៈទានរបស់ប្រជាជនហ្វេ ផ្កាក្រដាសជាផ្កាបុរិសុទ្ធ មិនប្រឡាក់ជាតិក្រខ្វក់ ដោយការ
ដាក់ជីដូចផ្កាស្រស់ ដូច្នេះផ្កានេះសមស្របនឹងការធ្វើសក្ការៈបូជា។
ផ្កាឈូកធ្វើពីក្រដាសថាញ់ទៀន បង្ហាញនូវភាពស្រស់ស្អាតក្នុងទីស្ថាននៃផ្ទះបុរាណ។
ភាពស្រស់ស្អាតរបស់ផ្កាក្រដាស ធ្វើឲ្យផ្ទះឈើបុរាណនៅហ្វេ កាន់តែកើនសម្រស់ថែម។
បណ្តាចង្កៀងគោមធ្វើពីផ្កាឈូកក្រដាស ។
ចំពោះប្រជាជនហ្វេ ផ្កាឈូកធ្វើពីក្រដាស ត្រូវបានតុបតែងនៅកន្លែងសក្ការៈបូជា។
ផ្កាឈូកច្រើនបាច់និមិត្តរូបតំណាងឲ្យទឹកចិត្តមេត្តាធម៌របស់ព្រះពុទ្ធសាសនា។
ហើយវា ក៏បង្ហាញចរិតសុភាពរាបសារនិងថ្លៃថ្នូររបស់ម្ចាស់ផ្ទះ។
បណ្តែតអារម្មណ៍បន្តិច ជាមួយបាច់ផ្កាឈូកពណ៌សដ៏អាថ៌កំបាំង។
ផ្កាឈូកធ្វើពីក្រដាសមានពណ៌ដ៏ស្អាត។

ការរួមផ្សំស្ទីលបុរាណរវាង ផ្កានិងគំនូរ។
ទោះបីផ្កាក្រដាសត្រូវបានធ្វើយ៉ាងសាម័ញ្ញក៏ដោយ តែមានសម្រស់។ ផ្កាមានសម្រស់សមសួន
ស្អាតស្អំនិងថ្លៃថ្នូរ។ ពណ៌របស់ផ្កាសំបូរបែប តែមិនអួតអាង ឆើតឆាយ។ វារមទំ អាថ៌កំបាំង
ប្រហាក់ប្រហែល ដូចចរិកសុភាពរាបសាររបស់ប្រជាជនហ្វេ ជាពិសេសគឺផ្កាឈូកក្រដាស។
ផ្កាឈូកធ្វើពីក្រដាស មានពណ៌រាងផ្កាឈូកស្រស់ ឬពណ៌បៃតងខ្ចីរស់រវើក មើលពីឆ្ងាយ គេ
ស្មានថា៖ផ្កាក្រដាសនេះជាផ្កាពិត។
ឆ្លងកាត់រយៈកាលកន្លងមក របរធ្វើក្រដាសនៅភូមិថាញ់ទៀន ជួនកាលមានការអភិវឌ្ឍន៍ ជួន
កាលមានការអន់ថ្ថយ រហូតដល់គេបោះបង់ចោលមកពីស្ថានភាព។ សំណាងល្អក្នុងរយៈពេល
១០ឆ្នាំ មកនេះ របរធ្វើផ្កាក្រដាសត្រូវបានស្តារ និងអភិវឌ្ឍន៍ជាពិសេសនៅក្នុងឱកាសFestivalហ្វេ
ដែលជាព្រឹត្តការណ៍វប្បធម៌ជាតិសំខាន់មួយ មានទ្រង់ទ្រាយអន្តរជាតិ ទាក់ទាញភ្ញៀវទេសចរណ៍
ក្នុងស្រុកនិងភ្ញៀវបរទេស។
បច្ចុប្បន្ននេះភូមិថាញ់ទៀន មានសិល្បករមានថ្វីដៃជាច្រើន។ ជាគំរូគឺ៖ ថឹនវ៉ានហ៊ុយ ថឹនឌីញ
ហ្វាយ ង្វៀនហ្វា ដែលជាអ្នកមានស្នាដៃពិសេស ក្នុងការធ្វើផ្កាឈូកក្រដាសដ៏ល្បីឈ្មោះ នៅ
អតីតរាជធានីនេះ។ ផ្កាឈូកធ្វើដោយសិល្បករទាំងនេះ ដែលបានលក់នៅទូទាំងប្រទេសចាប់ពី
ខាងជើងរហូតដល់ខាងត្បូង។ គេប្រើសំរាប់តុបតែងកន្លែងរៀបចំព្រឹត្តការណ៍វប្បធម៌ធំៗ ដូចជា
Festivalហ្វេ
ក្នុងឱាស Festival ហ្វេ 2014 ភូមិថាញ់ទៀន បានបើកប្រារព្ធពិធីបុណ្យមួយ មានប្រធានបទ៖
“ពណ៌នៃភូមិថាញ់ទៀន”។ ក្នុងទិដ្ឋភាពដ៏សុខសាន្តនៃទីជនបទស្រុកហ្វេ រួមមានពណ៌បៃតង
នៃស្មៅនិងស្រែរួមផ្សំនឹង ពណ៌ស្លែបុរាណនៃវត្តអារាម និងផ្ទះឈើបុរាណទីស្ថានតាំងពិពណ៌
ផ្កាក្រដាសថាញ់ទៀនលេចចេញយ៉ាងស្អាតចំឡែក។ វាដូចជាកាដូរមួយរបស់ប្រជាជនរស់នៅ
ជនបទ ដែលខួបប្រាំង ខួបវស្សា ជើងដៃប្រឡាក់ភក់ ផ្កល់ជូនភ្ញៀវទេសចរណ៍មកពីគ្រប់កន្លែង
ទស្សន ហ្វេជាទីស្រឡាញ់។
ការរស់ឡើងវិញនូវរបរផ្កាក្រដាសនៅភូមិថាញ់ទៀន សព្វថ្ងៃនេះ មិនត្រឹមតែមានថ្វីដៃរបស់
សិល្បករ និងប្រជាជនរស់នៅភូមិថាញ់ទៀនប៉ុណ្ណោះទេ តែនេះក៏មានទឹកចិត្តរបស់កុលបុត្រ
នៅដែនដីហ្វេ ដូចជាលោកង្វៀនជីភឿក។ លោក បានចាកចេញពីភូមិថាញ់ទៀន មករស់នៅ
ទីក្រុងហូជីមិញក្នុងអំឡុងពេលជាង៥០ឆ្នាំ។ ប៉ុន្តែដោយទឹកចិត្តរបស់កូន ដែលនៅឆ្ងាយពីស្រុក
កំណើត លោកតែងតែអំពាវនាវបណ្តាអង្គការ បុគ្គលនៅក្នុងប្រទេស ក៏ដូចជាក្រៅប្រទេស
វិនិយោគលើគម្រោងកាណ៍អភិរក្ស និងអភិវឌ្ឍន៍មុខរបរធ្វើផ្កាក្រដាសនៅភូមិថាញ់ទៀន។
ហើយគឺមជ្ឈមណ្ឌលតាំង និងឧទេ្ទសនាមផ្កាក្រដាស នៅក្នុងបរិវេណវិហារភូមិថាញទៀន។
ថ្ងៃនេះគឺដោយសារការចលនារបស់លោក ចំពោះអង្កការ ROSE (អង្កការសប្បុរសធម៌មួយនៅ
ប្រទេស Canada) ជួយកសាង។
ទោះបីដឹងថារបរធ្វើផ្កាក្រដាស ដែលជាមុខរបរបន្ថែមមួយរបស់ប្រជាជននៅពេលទំនេរ ក៏ជាមុខ
របរជួបការលំបាកក្នុងសម័យសេដ្ឋកិច្ចទីផ្សារ ប៉ុន្តែទឹកចិត្តនិងចំណង់ចិត្តខ្លាំង លើមុខរបរនេះ
សង្ឃឹមថា ប្រជាជននៅភូមិថាញ់ទៀន នឹងរក្សាបានមុខរបរប្រពៃណីដ៏ស្អាត និងដោយឡែក
មានតែមួយគត់នៅទីនេះ៕
អត្ថបទ៖ ហ្វាថាញ់ រូបថត៖ ត្រឹនថាញ់យ៉ាង
|