• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម៉ូដសម្លៀកបំពាក់

ភាពប្រណិតអាវផាយវៀតណាម

ក្រោម​ប្រធាន​បទ៖ “ភាព​ប្រណិត​អាវផាយ​” អ្នក​រចនា​ម៉ូដ​ទាំង​៣២​នាក់ មក​ពីភូមិ​ភាគ​ខាង​ជើង កណ្តាល​ និង​ខាងត្បូង​ បាន​នាំម​ក​នូវភាព​រស់រវើក​ថ្មី ឲ្យស្បៃ​នៃអាវ​ផាយ​ប្រពៃណី​ នៅ​ក្នុង​“​ពិធី​បុណ្យ​អាវផាយ​ហាណូយ​ឆ្នាំ ២០១៦​”​។ ក្នុង​បរិយាកាស​ពន្លឺ​ភ្លឺផ្លេក​នៃអំពូល​ភ្លើង របស់​កេរ​ដំណែល​រាជ​វាំង​ថាំង​ឡុង​ មហាជន​រដ្ឋធានី​​និង​មិត្ត​ភក្កិ​អន្តរជាតិ​ បាន​ទស្សនា​ផ្ទាល់​ភ្នែក​នូវ​កម្រង​ម៉ូដ​សម្លៀក​បំពាក់​អាវផាយ​ ដែល​ពោរពេញ​ទៅដោយ​​លក្ខណៈ​​វប្បធម៌ និង​​ប្រវត្តិ​សាស្រ្ត​នៃ​តំបន់​ដី​រាជ​ធានី​មាន​អាយុ​កាល​ពាន់​ឆ្នាំ។​

បរិយាយ​រាត្រីសម្តែងម៉ូដ​អាវផាយ នៅ​រាជវាំង​ថាំងឡុង​ ក្នុ​ងក្រប​ខណ្ឌ​ Festival អាវ​ផាយ​ហាណូយ​ឆ្នាំ​២០១៦​ អ្នក​រចនា​ម៉ូដ​ មិញហាញ់ (Minh Hanh) ជា​នាយក​ច្នៃប្រឌិត​នៃកម្ម​វិធី​នេះឲ្យដឹង​ថា៖ អាវ​ផាយ​ជា​សម្លៀក​បំពាក់​មួយ​ដែល​ផ្សព្វ​ផ្សាយ​នូវ​សារ​អត្ថន័យ​ជាច្រើន​ ស្តី​ពីវប្ប​ធម៌វៀ​តណាម​។ រា​ត្រីសម្តែង​ម៉ូដ​អាវផា​យ ជាការ​ចាប់​ផ្តើម​មួយ​ សម្រា​ប់ចង្វាក់​សកម្មភាព​ផ្សារភ្ជា​ប់សម្លៀក​បំពាក់ជា​មួយទេ​សចរណ៍ ជា​ការ​បន្ត​ខ្សែ​រឿង​រ៉ាវ​ពណ៌​នា​ពី​វប្បធម៌​​ហាណូយ​ វប្បធម៌​វៀតណាម​ និង​ស្បៃអាវ​ផាយ​ជន​ជាតិ​។

ក្នុង​បរិយាកាស​នៃកេរដំណែល​រាជវាំង​ថាំងឡុ​ង ឆាក​សម្តែង​បាន​ដាក់​បំពាក់​នូវ​អំពូល​ភ្លើង​ចែង​ចាំង​ភ្លឺផេ្លក​ដ៏រូ​មែន​ទិក​ ក្រោម​ពន្លឺព​ណ៌នៃផ្កា​បញ្ចៈមាស ( European Michaelmas Daisy)។ ក្នុងទំនុក​បទ​ភ្លេង​បរិយាយ​ពីហាណូយ​បាន​ប្រគំដោយឧបករណ៍​តន្រ្តីជនជាតិ កម្រង​ម៉ូដ​អាវផាយ​របស់​អ្នក​រចនា​ម៉ូដ​រំលេច​នូវ​លក្ខណៈ​ស្រស់​ស្អាត និង​ល្វិតល្វន់​របស់ស្រី​ក្រមុំ​ហាណូយ​និយាយ​ដោយ​ឡែក និង​នារីវៀត​ណាម​និយាយរួម​។


អញ្ជើញមកចូលរួមព្រឹត្តិការណ៍នេះ មានលោកស្រីប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) និងថ្នាក់ដឹកនាំទីក្រុងហាណូយជាច្រើនរូបទៀត។

បរិយាកាសនៃកេរដំណែលរាជវាំងថាំងឡុង បានរៀបចំឡើងត្រចះត្រចង់ ក្រោមពន្លឺពណ៌អំពូលភ្លើងភ្លឺផ្លេក។

អ្នកបង្ហាញម៉ូដទាំង២០០នាក់ ដែលពាក់សម្លៀកបំពាក់អាវផាយ ពាក់មួកស្លឹក ផ្តើមបើកឈុតសម្តែងនៅក្នុងរាត្រី។

ក្នុងបរិយាកាសសម្តែងបង្ហាញម៉ូដអាវផាយ នៅមានវត្តមាននៃសិល្បករប្រគំឧករណ៍តន្រ្តីជនជាតិជាច្រើន។


សូរសំឡេងញីឈ្មោលរបស់ពិណចិន ខ្លុយ ទ្រ...។ល។ ហាក់ដូចជាអម ដំណើរអ្នកបង្ហាញម៉ូដសម្លៀកបំពាក់អាវផាយ។

រាត្រីសម្តែងទាក់ទាញអ្នកទស្សនានិងភ្ញៀវទេសចរណ៍អន្តរជាតិមកចូលរួមយ៉ាងច្រើនកុះករ។

កម្ម​វិធី “​ភាពប្រ​ណិតអា​វផាយ”​ មាន​ការ​ចូល​រួម​​នៃ​សមាជិកកា​រិយាល័យ​នយោបាយ លោក​​ស្រី​ប្រធាន​រដ្ឋសភា​ ង្វៀន​ធីគីម​ង៉ឹន​ (Nguyen​ Thi Kim ​Ngan)ឯក​អគ្គ​រដ្ឋ​ទូត​និង​អ្នក​តំណាង​ស្ថានទូត​នៃប្រទេស​នានា អង្គការ​អន្តរជាតិនៅ​វៀត​ណាម អ្នក​ស្រាវ​ជ្រាវ ប្រមូ​លផ្តុំ សិល្បក​រសិល្បការិនី​ សិប្បករ អ្នក​រចនាម៉ូដ​ រ​បស់រដ្ឋធានី​ហាណូយ និង​ខេត្ត​ ក្រុង​ទូទាំង​ប្រទេស។​

ដោយ​គោលគំនិត​ច្នៃប្រឌិត​របស់​ខ្លួន អ្នក​រចនាម៉ូដ​ទាំង៣២​នាក់ បង្កើ​តបាន​ភាពរស់រ​វើក​ផុស​ផុល​ថ្មី សម្រាប់​ស្បៃអាវ​ផាយ​ប្រពៃណី​។ នោះគឺ​រូបភាព​កញ្ញា​ដ៏ស្រស់​ស្អាត ដង​វិថី​សេរាមិច ខ្លោង​ទ្វារ​រម្មណីយ​ដ្ឋា​ន​​វ៉ាន់មីវ-ក្វឹក​ទឺយ៉ាម (Van Mieu - Quoc Tu Giam) ប្រាង្គអ​ណ្តើក វិថី​បូរាណ​ហាណូយ​...។ល។ ជួ​ន​កាលនៅមា​នទាំងរូប​គំនូរ​ចលករ បាន​អ្នក​រចនាម៉ូដ​ប៉ិន​ប្រសប់​រៀប​ចំ​ដាក់​បញ្ចូល ដោយ​បច្ចេកទេស​ថ្មី ធ្វើ​ឲ្យស្បៃអា​វផាយ​ មាន​​ភាព​ទំ​នើប​​ផង តែ​​នៅ​រក្សា​បាន​​សភាព​​ស្រទន់​​ល្វិត​ល្វន់​​ជានិច្ច​។​

ទន្ទឹម​នោះ អ្នករចនាម៉ូ​ដមួយចំ​នួនយក​អារម្មណ៍​ច្នៃចេញ​ពីសិល្បៈ​គំនូរ​ រប​ស់​វិចិត្រករ​ ប៊ុយ​ស្វឹន​ផាយ (Bui Xuan Phai) ត្រឹន​ង្វៀន​ដាន (Tran Nguyen Dan) ផាមប៊ិញ​ចឿង (Pham Binh Chuong) ធ្វើជា​គោល​គំនិត​ច្នៃ នាំ​ទៅបង្ហាញនៅ​រាត្រីស​ម្តែង​បង្ហាញរ​ចនាម៉ូដ​អាវផាយ​ប្រពៃណី ផ្សព្វ​ផ្សាយ​ទេព​កោសល្យរ​បស់អ្នក​ស្រុក​ថាំង​ឡុង​-ហាណូយ។​

វត្តមាន​នៃកញ្ញាសម្តែងដ៏ស្រស់ស្អាត នៅលើឆាក​សម្តែង ក្នុង​បរិបទសកម្មភាព​ប្រចាំថ្ងៃដូច​ជា៖ រែក​អង្រែក​ផ្កា ធាក់​កង់​ ស៊ី​​ក្លូតាម​ដង​វិ​ថី…​។ល។ បា​នបង្ហាញ​ជាក្រុង​ហាណូយ​មួយ​ បូ​រាណ ជិ​តស្និទ្ធិ ឌិត​ជាប់​ក្នុង​អារម្មណ៍​អ្នកទស្សនា​។ ជាពិសេ​ស ចំណុះសំខា​ន់នៃកម្មវិ​ធីនេះ ​គឺ​មាន​​ការ​ចូល​រួម​​របស់​លោក​​ស្រី ង្វៀន​​ធីស៊ីញ ​(Nguyen Thi Sinh)​ (អាយុ​៩២ឆ្នាំ) ជា​ភរិយា​អតីត​វិចិត្រករ ប៊ុយ​ស្វឹន​ផាយ​ (Bui Xuan Phai) ជាសក្ខីភាព​នៃផ្ទាំង​គំនូរ "ភោ ​ផាយ (Pho Phai)” ដ៏ល្បី​ឈ្មោះដែលគូ​រពណ៌​នាពី​ក្រុង​ហាណូយ​។

លោក​ង្វៀន​ឌឹក​ចុង (Nguyen Duc Chung) - សមាជិកមជ្ឈឹមបក្ស និង​ជាប្រ​ធា​ន​គណៈកម្មការ​ប្រជា​ជន​ទីក្រុង​ហាណូយ​ ឲ្យ​ដឹងថា៖​ Fest​ival អាវ​ផាយហាណូយ​ឆ្នាំ​២០១៦ ជា​ឱកាស​សម្រាប់​សហគ្រិន​សកម្មភាព​ក្នុង​វិស័យ​ម៉ូដ​សម្លៀក​បំពាក់ ទេ​សចរណ៍​ រប​ស់ក្រុង​ហាណូយ រួម​ប្រាស្រ័យ​ ឧទ្ទេ​សនាម ​សហការ​ ចុះហត្ថ​លេខា​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍​៕


រូបភាពអតីតស្រីក្រមុំទីក្រុងពាក់អាវផាយប្រពៃណីជិះស៊ីក្លូ។

សិល្បករឆ្នើម ធូហា (Thu Ha) មានវត្តមាននៅក្នុង កម្រងម៉ូដសម្លៀកបំពាក់ របស់អ្នករចនាម៉ូដឡាហាំង
(La Hang) ធ្វើអំពីអំបោះសូត្រវ៉ានភុក (Van Phuc) (ហាដុង - Ha Dong)។


រាត្រីសម្តែង នៅមានការចូលរួមនៃអ្នកបង្ហាញ​ម៉ូដគឺ​កុមារា​កុមារី។

ភរិយាលោកឯកអគ្គរដ្ឋទូត Haiti មានវត្តមានក្នុងឈុតរចនាម៉ូដអាវផាយរបស់អ្នករចនាម៉ូដ
យៀងហឿង (Duyen Huong)។


ភ្ញៀវអញ្ជើញពិសេសក្នុងរាត្រីសម្តែង គឺលោកស្រី ង្វៀនធីស៊ីញ (Nguyen Thi Sinh) (អាយុ៩២ឆ្នាំ)
ជាភរិយាអតីតវិចិត្រករប៊ុយស្វឹនផាយ (Bui Xuan Phai)។


បរិយាកាសលើឆាកសម្តែង បានរំលឹកឡើងនូវលក្ខណៈសកម្មភាពពីអតីតកាលរបស់ស្រីក្រមុំទីក្រុង។ 

ស្រីក្រមុំវៀតណាមសមសួនក្នុងសម្លៀកបំពាក់អាវផាយ និងមួកស្លឹក របស់វៀតណាម

ស្បៃអាវផាយបានរចនាឡើង ដោយយកគំនិតច្នៃពីរម្មណីយដ្ឋាន របស់ក្រុងហាណូយ។

ក្បាច់ស្ថាបត្យកម្មបូរាណរបស់ហាណូយ បានអ្នករចនាម៉ូដ Chula ប៉ិនប្រសប់យកទៅប្រឌិតលើស្បៃអាវផាយ។

វគ្គសម្តែងនូវកម្រងម៉ូដសម្លៀកបំពាក់អាវផាយទាំងអស់ គឺយករម្មណ៍ច្នៃពីរម្មណីយដ្ឋានក្នុងស្រុកជនបទវៀតណាម។

ទង់ជាតិនៃប្រទេសនានាបានបង្ហាញរស់វើកលើស្បៃអាវផាយវៀតណាម។

រូបភាពផ្កាឈូកប្រពៃណីរបស់ជនជាតិវៀតណាម បានអណ្តែតរំលេចយ៉ាងប្រណិតនៅលើស្បៃអាវផាយ។


Festival អាវផាយ​ហាណូយឆ្នាំ២០១៦ ដោយ​គណៈកម្មការ​ប្រជាជន​ទីក្រុង​ហាណូយ និង​មជ្ឈឹម​សម្ពន្ធ​សមាគម​​នារីវៀត​ណាម​រៀបចំ នៅមជ្ឈមណ្ឌលអភិរក្ស​កេរដំណែល​ថាំង​ឡុង ចាប់​ពីថ្ងៃទី​១៤ ដល់​ថ្ងៃ​ទី១​៦ ខែ​តុលា ​ឆ្នាំ២០១៦​។ Fe​stival ​អាវផាយ​ហាណូយឆ្នាំ​២០១៦ ​ជាកន្លែង​ប្រព្រឹត្ត​ទៅនូវ​សកម្មភាព​ជា​ច្រើន​​ដូច​ជា​៖ តាំង​ពិព័រណ៍ ​និងបង្ហាញ​ឧទ្ទេសនាម​ផលិត​ផល​អាវផាយ​ បម្រើ​ភ្ញៀវទេ​សចរណ៍ សិក្ខា​សាលា​ពីអាវ​ផាយ ប្រឡ​ងគូរគំនូរ​លើអាវ​ផាយស​ម្រាប់កុ​មារាកុមារី​, សម្តែង​​អាវផាយនិង​តន្រ្តីជន​ជាតិ, ព្យូ​ហយាត្រា​លើ​ដង​វិថីដោយ​ស៊ីក្លូ និង​កង់, ពិធី​ដង្ហែលើក​តម្កើង​គ្រូដើម​នៃមុខរបរ​និងសិប្បករ​របរ​អាវ​ផាយ​។

 

អត្ថបទ៖ ង៉ឹនហា រូបថត៖ ខាញ់ឡុង


រដ្ឋធានី ហាណូយ (Ha Noi) អតីតកាល និងបច្ចុប្បន្នតាមរយៈអាវផាយ

រដ្ឋធានី ហាណូយ (Ha Noi) អតីតកាល និងបច្ចុប្បន្នតាមរយៈអាវផាយ

រដ្ឋធានី ហាណូយ (Ha Noi) ឈានចូលក្នុងរដូវស្លឹកឈើជ្រុះគឺជារយៈពេលដែលស្រស់ស្អាតបំផុតក្នុងឆ្នាំ។ ទេសភាព​រ៉ូមែន​ទិចនៃរដូវស្លឹកឈើជ្រុះដែលគ្របដណ្តប់ដោយពណ៌ស្រស់ៗសម្រាប់ជ្រុងផ្លូវបុរាណនៃរាជធានី...

Top