អនុប្រធានរដ្ឋសភា លោកស្រី ង្វៀន ធី ថាញ់ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា អញ្ជើញថ្លែងមតិក្នុងសន្និសីទ (រូបថត៖ VOVកម្ពុជា)
អនុប្រធានរដ្ឋសភាលោកស្រី ង្វៀន ធី ថាញ់ ប្រធានសមាគមមិត្តភាព វៀតណាម-កម្ពុជានិងប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាអនុប្រធានប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម អញ្ជើញជាសហប្រធាននៃសន្និសីទ។
ក្នុងសន្និសីទ លោកស្រីអនុប្រធានរដ្ឋសភា ង្វៀន ធី ថាញ់ បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់សមាគមទាំងពីរនាពេលថ្មីៗនេះ ដោយបំពេញល្អនូវតួនាទីជាស្ពានមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ជំរុញកិច្ច សហប្រតិបត្តិការរវាងមូលដ្ឋាន អាជីវកម្មដោយឈរលើមូលដ្ឋានមានផលប្រយោជន៍ទៅវិញទៅមក។ លោកស្រីអនុប្រធានរដ្ឋសភា ង្វៀន ធី ថាញ់ សង្ឃឹមថា នាពេលខាងមុខ សមាគមមិត្តភាពកម្ពុជា-វៀតណាម នឹងបន្តជួយឧពត្ថម្ភសហគមន៍ជនវៀតណាមក្នុងការរស់នៅ សិក្សា និងធ្វើការនៅកម្ពុជា ដោយបានសម្របខ្លួនយ៉ាងល្អជាមួយប្រទេសម្ចាស់ផ្ទះ និងមានជីវភាពរស់នៅប្រកបដោយស្ថិរភាព។
ភាគីទាំងពីរបានឯកភាពបន្តកិច្ចសហប្រតិបត្តិការក្នុងការកសាងអង្គការនិងសកម្មភាពនៃសមាគមមិត្តភាពរបស់ប្រទេសនីមួយៗ ដើម្បីបន្តរួមចំណែកក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ៕