កីឡា ពិសេសក្បាច់គុនក្រមា 28/03/2020 ក្រមាធា្លប់ជាវត្ថុជិតស្និទ្ធនឹងប្រជាជននៅភូមិភាគខាងត្បូងវៀតណាម ប៉ុន្តែក្នុងកាលៈទេសៈស្ថានភាពកំណត់ណាមួយ ក្រមាបានក្លាយជាអាវុធសម្រាប់ការពារខ្លួនយ៉ាងមានប្រសិទ្ធភាព។ គ្រូគុន ហូតឿង (Ho Tuong) (បក្សពិភពគុន តឹនខាញបាត្រា (Tan Khanh Ba Tra) - Takhado) ទទួលស្គាល់ក្រមាជាអាវុធមួយប្រភេទ នៅក្នុងឃ្លាំងក្បាច់គុនបុរាណវៀតណាម។ ប្រភេទអាវុធនេះ ក៏មានក្បាច់គុនពិសេសដោយឡែក ដូចជាអាវុធជិតដិតដទៃទៀត នៅក្នុងក្បាច់គុនដូចជា៖ ដាវ កាំបិត លំពែង ដំបងជាដើម។ល។ បក្សគុនជាច្រើន តែងមានក្បាច់គុនក្រមា ដោយមានរបៀបវាយ របៀបប្រើប្រាស់ខុសប្លែកពីគ្នា ក្នុងនោះបក្សគុន ថាញឡុង (Thanh Long) មានក្បាច់គុន “ញុងធឹត (Nhung Thuat) (ក្បាច់គុនចេញពីសំពត់)” បក្សពិភពគុន តឹនខាញបាត្រា (Tan Khanh Ba Tra) មានក្បាច់គុន “ដាវវូធៀនកឹន (Dao Vu Thien can)” (កន្សែងមេឃាធ្វើភ្លៀងវឹកវរ)។ “ក៏ដូចជាដងរែក កណ្តៀវ ប្រភេទអាវុធក្រមា ក៏ជាគ្រឿងប្រើប្រាស់ប្រចាំថ្ងៃ របស់ប្រជាជន។ តែម្យ៉ាង ដោយថតភាពជាក់ស្តែងនៃជីវភាពរស់នៅ បានប្រែក្លាយប្រភេទគ្រឿងប្រើប្រាស់នេះ ឱ្យទៅជាអាវុធប្រយុទ្ធ ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិនៃអ្នកប្រើប្រាស់” គ្រូគុន ហូតឿង (Ho Tuong) ផ្តល់មតិបន្ថែម។ ក្បាច់គុនក្រមាពិសេស នៅក្នុងប្រព័ន្ធក្បាច់គុនបុរាណវៀតណាម បង្កើតដោយដូនតាយើង។ ក្នុងប្រព័ន្ធក្បាច់គុនបុរាណវៀតណាម បក្សគុននិយមជាច្រើន មានក្បាច់គុនបង្កើតចេញពីក្រមា បក្សគុនថាញឡុង (Thanh Long) មានក្បាច់គុន “ញូងធឹត(Nhung Thuat)” - ក្បាច់គុនចេញពីសំពត់។ បក្សពិភពគុនតឹនខាញបាត្រា (Tan Khanh Ba Tra) (Takhado) មានក្បាច់គុន “ដាវវូធៀនកឹន (Dao Vu Thien can)” - កន្សែងមេឃាធ្វើភ្ញៀវវឹកវរ។ ប្រើកម្លាំងបោះកន្សែងវាយប្រហារ។ ក្រមាប្រើធ្វើជាអាវុធ តែងបានអ្នកស្រុកប្រើប្រាស់រមូលធ្វើឱ្យកម្រាស់ ធ្ងន់ ដើម្បីងាយប្រើប្រាស់ និងបង្កររបួសខ្លាំង។ ក្រមាបានបញ្ចូលទៅក្នុងប្រភេទអាវុធទន់ ម្លោះហើយការប្រើប្រាស់កន្សែងទន់ ស្តើង និងស្រាលក្លាយជាអាវុធមួយ យ៉ាងមានប្រសិទ្ធភាព ទាមទារអ្នកប្រើប្រាស់ត្រូវមានមូលដ្ឋានក្បាច់គុន និងហ្វឹកហាត់ស្ទាត់ជំនាញ។ ចំណុះកម្រងអាវុធទន់ ម្លោះហើយក្រមាមានបច្ចេកទេសដោយឡែក ទាមទារសិស្សគណ ត្រូវមានបំណិនរឹងមាំ។ លម្អិត កម្លាំងនៃអាវុធក្រមា ស្ថិតនៅលើបច្ចេកទេសគ្រវាត់ ថ្ពុក ខ្ទាស់ ចងជាដើម។ល។ លក្ខណៈទន់ ស្វិត ងាយបោះចេញ ទាញចូល ម្លោះហើយអ្នកប្រើប្រាស់ពូកែ អាចវាយប្រហារចន្លោះពីចម្ងាយ ជិត ដោយសភាពរស់រវើក។ ព័ត៌មានបន្ថែមអំពីប្រភេទអាវុធនិយាយខាងលើ អ្នកគ្រូគុន ហា ធីអៀនអ្វ័ញ (Ha Thi Yen Oanh) អនុប្រធានសហសម្ពន្ធក្បាច់គុនបុរាណទីក្រុងហូជីមិញឱ្យដឹងថា ជាអាវុធទន់មួយប្រភេទ ក្រមាងាយរុំព័ទ ចងដៃគូជាដើម។ល។ កម្លាំងនៃក្រមាមានប្រសិទ្ធភាពគ្រប់គ្រាន់ ពឹងផ្អែកលើអ្នកប្រើប្រាស់ទាញយកបានសភាពរស់រវើកនៃដៃ កដៃ និងសាច់ដុំផ្សំនឹងស្នៀតដើរ ស្នៀតនៃដងខ្លួន។ ហេតុនោះហើយ ដើម្បីបញ្ចេញក្បាច់គុនឱ្យបានគ្រប់គ្រាន់ នៃអាវុធដែលហាក់ដូចជាប្លែកឆ្ងាយ តែធ្លាប់ជិតដិតនេះ ទាមទារសិស្សគណត្រូវស៊ីចង្វាក់ បត់បែន ស្រទន់ រហ័ស ខ្លាំងពូកែ លំនឹងជាដើម។ល។ ឧទាហរណ៍ ពេលសិស្សគណប្រើក្រមាទុកគ្រវាត់រុំអាវុធដៃគូ អាចកន្ត្រាក់ឱ្យធ្លាក់ ពេលវាយក្រមាទៅលើដៃគូ អាចធ្វើឱ្យដៃគូក្រហារ ស្រវាំងភ្នែក។ ក៏តាម អ្នកគ្រូគុន ហា ធីអៀនអ្វ័ញ (Ha Thi Yen Oanh) សិស្សគណកម្រិតមធ្យម (ខ្សែក្រវាត់ខៀវចំណាស់ មានន័យថាហាត់មានគុនតាំងពីមួយឆ្នាំឡើងទៅ) ឡើងទៅ សុទ្ធតែអាចហាត់ក្បាច់គុន ដាវវូធៀនកឹន (Dao Vu Thien Can)។ ម្យ៉ាង ដើម្បីហាត់និងបញ្ចេញបានត្រឹមត្រូវនូវក្បាច់គុនពិសេសនេះ សិស្សគណត្រូវសម្រេចវិជ្ជាកម្រិតអ្នកបង្វឹក (ក្រវាត់លឿង មានន័យថាហាត់មានគុនបាន៣ឆ្នាំឡើងទៅ)។ ក្រមាយកតាមខ្លួន ប្រើប្រាស់ដូចគ្រឿងអាលង្ការ ប៉ុន្តែពេលចាំបាច់នឹងក្លាយជាអាវុធខ្លាំងសម្រាប់ការពារខ្លួន។ ប្រើក្រមាគ្រវាត់រុំ ក និងវាយបង្រ្កាបដៃគូ។ ប្រើក្រមាខ្ទាស់ដៃដៃគូយ៉ាងមានប្រសិទ្ធភាព។ លាក្រមាវាយប្រហារចំមុខនិងភ្នែកដៃគូ ជាក្បាច់វាយប្រហារចៃដន្យយ៉ាងមានប្រសិទ្ធភាព។ ប្រើក្រមាខ្ទាស់ជើងដៃគូ និងកន្រ្តាក់ខ្លាំងធ្វើដៃគូដួលរលំ។ ប្រើក្រមាខ្ទាស់ដៃដៃគូ។ បានដឹង ក្បាច់គុន ដាវវូធៀនកឹន (Dao Vu Thien can) សម្តែងដោយគ្រូបង្វឹក ង្វៀន ត្រុងណាម (Nguyen Trung Nam) ដណ្តើមបានមេដៃសំរឹទ្ធពីរគ្រឿង នាមហោស្រពក្បាច់គុនបុរាណ នៃដែនដីភូមិភាគខាងត្បូងវៀតណាមទាំងពីរលើក រៀបចំដោយមហោស្រពសហសម្ពន្ធក្បាច់គុនបុរាណទីក្រុងហូជីមិញ។ រីឯតាមអ្នកគ្រូគុន ហា ធីអៀនអ្វ័ញ (Ha Thi Yen Oanh) នាមហោស្រពក្បាច់គុនបុរាណអន្តរជាតិ បានរៀបចំនៅបរទេស សិស្សគណតំណាងឱ្យក្រុមវៀតណាម បាននាំយកក្បាច់គុនក្រមានេះចេញសម្តែង។ ម្យ៉ាង ចាំបាច់ត្រូវការប្រើក្រមា នៃអ្នកស្រុកនៅភូមិភាគខាងត្បូងវៀតណាម តែលោកស្រីបានឱ្យសិស្សគណសម្តែងជាមួយនឹងកន្សែងធម្មតា។ បកស្រាយអំពីប្រការនេះ អ្នកគ្រូគុន អៀនអ្វ័ញ (Yen Oanh) ឱ្យដឹងថា៖ “ខ្ញុំចង់ឱ្យមិត្តភក្តិពិភពលោកឃើញថា មិនត្រឹមតែក្រមារបស់វៀតណាម ទើបក្លាយជាអាវុធក្នុងក្បាច់គុន កន្សែងគ្រប់ប្រភេទនៃប្រទេសនានា លើពិភពលោក ក៏អាចធ្វើជាអាវុធបានដែរ ប្រសិនបើបានហាត់ត្រឹមត្រូវ សុទ្ធតែអាចក្លាយជាអាវុធសម្រាប់ការពារខ្លួន។ ជាងនេះទៅទៀត ការប្រើកន្សែងធម្មតា ធ្វើឱ្យប្រភេទអាវុធនិងក្បាច់គុននេះ ក្លាយជាជិតដិតនឹងមនុស្សគ្រប់គ្នាជាង។ ហេតុនោះហើយ បន្ទាប់ពីសម្តែង មិត្តភក្តិអន្តរជាតិចូលចិត្តក្បាច់គុននេះជាខ្លាំង”៕ អត្ថបទនិងរូបថត៖ សើនងៀ

ក្រមាធា្លប់ជាវត្ថុជិតស្និទ្ធនឹងប្រជាជននៅភូមិភាគខាងត្បូងវៀតណាម ប៉ុន្តែក្នុងកាលៈទេសៈស្ថានភាពកំណត់ណាមួយ ក្រមាបានក្លាយជាអាវុធសម្រាប់ការពារខ្លួនយ៉ាងមានប្រសិទ្ធភាព។ គ្រូគុន ហូតឿង (Ho Tuong) (បក្សពិភពគុន តឹនខាញបាត្រា (Tan Khanh Ba Tra) - Takhado) ទទួលស្គាល់ក្រមាជាអាវុធមួយប្រភេទ នៅក្នុងឃ្លាំងក្បាច់គុនបុរាណវៀតណាម។ ប្រភេទអាវុធនេះ ក៏មានក្បាច់គុនពិសេសដោយឡែក ដូចជាអាវុធជិតដិតដទៃទៀត នៅក្នុងក្បាច់គុនដូចជា៖ ដាវ កាំបិត លំពែង ដំបងជាដើម។ល។ បក្សគុនជាច្រើន តែងមានក្បាច់គុនក្រមា ដោយមានរបៀបវាយ របៀបប្រើប្រាស់ខុសប្លែកពីគ្នា ក្នុងនោះបក្សគុន ថាញឡុង (Thanh Long) មានក្បាច់គុន “ញុងធឹត (Nhung Thuat) (ក្បាច់គុនចេញពីសំពត់)” បក្សពិភពគុន តឹនខាញបាត្រា (Tan Khanh Ba Tra) មានក្បាច់គុន “ដាវវូធៀនកឹន (Dao Vu Thien can)” (កន្សែងមេឃាធ្វើភ្លៀងវឹកវរ)។ “ក៏ដូចជាដងរែក កណ្តៀវ ប្រភេទអាវុធក្រមា ក៏ជាគ្រឿងប្រើប្រាស់ប្រចាំថ្ងៃ របស់ប្រជាជន។ តែម្យ៉ាង ដោយថតភាពជាក់ស្តែងនៃជីវភាពរស់នៅ បានប្រែក្លាយប្រភេទគ្រឿងប្រើប្រាស់នេះ ឱ្យទៅជាអាវុធប្រយុទ្ធ ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិនៃអ្នកប្រើប្រាស់” គ្រូគុន ហូតឿង (Ho Tuong) ផ្តល់មតិបន្ថែម។ ក្បាច់គុនក្រមាពិសេស នៅក្នុងប្រព័ន្ធក្បាច់គុនបុរាណវៀតណាម បង្កើតដោយដូនតាយើង។ ក្នុងប្រព័ន្ធក្បាច់គុនបុរាណវៀតណាម បក្សគុននិយមជាច្រើន មានក្បាច់គុនបង្កើតចេញពីក្រមា បក្សគុនថាញឡុង (Thanh Long) មានក្បាច់គុន “ញូងធឹត(Nhung Thuat)” - ក្បាច់គុនចេញពីសំពត់។ បក្សពិភពគុនតឹនខាញបាត្រា (Tan Khanh Ba Tra) (Takhado) មានក្បាច់គុន “ដាវវូធៀនកឹន (Dao Vu Thien can)” - កន្សែងមេឃាធ្វើភ្ញៀវវឹកវរ។ ប្រើកម្លាំងបោះកន្សែងវាយប្រហារ។ ក្រមាប្រើធ្វើជាអាវុធ តែងបានអ្នកស្រុកប្រើប្រាស់រមូលធ្វើឱ្យកម្រាស់ ធ្ងន់ ដើម្បីងាយប្រើប្រាស់ និងបង្កររបួសខ្លាំង។ ក្រមាបានបញ្ចូលទៅក្នុងប្រភេទអាវុធទន់ ម្លោះហើយការប្រើប្រាស់កន្សែងទន់ ស្តើង និងស្រាលក្លាយជាអាវុធមួយ យ៉ាងមានប្រសិទ្ធភាព ទាមទារអ្នកប្រើប្រាស់ត្រូវមានមូលដ្ឋានក្បាច់គុន និងហ្វឹកហាត់ស្ទាត់ជំនាញ។ ចំណុះកម្រងអាវុធទន់ ម្លោះហើយក្រមាមានបច្ចេកទេសដោយឡែក ទាមទារសិស្សគណ ត្រូវមានបំណិនរឹងមាំ។ លម្អិត កម្លាំងនៃអាវុធក្រមា ស្ថិតនៅលើបច្ចេកទេសគ្រវាត់ ថ្ពុក ខ្ទាស់ ចងជាដើម។ល។ លក្ខណៈទន់ ស្វិត ងាយបោះចេញ ទាញចូល ម្លោះហើយអ្នកប្រើប្រាស់ពូកែ អាចវាយប្រហារចន្លោះពីចម្ងាយ ជិត ដោយសភាពរស់រវើក។ ព័ត៌មានបន្ថែមអំពីប្រភេទអាវុធនិយាយខាងលើ អ្នកគ្រូគុន ហា ធីអៀនអ្វ័ញ (Ha Thi Yen Oanh) អនុប្រធានសហសម្ពន្ធក្បាច់គុនបុរាណទីក្រុងហូជីមិញឱ្យដឹងថា ជាអាវុធទន់មួយប្រភេទ ក្រមាងាយរុំព័ទ ចងដៃគូជាដើម។ល។ កម្លាំងនៃក្រមាមានប្រសិទ្ធភាពគ្រប់គ្រាន់ ពឹងផ្អែកលើអ្នកប្រើប្រាស់ទាញយកបានសភាពរស់រវើកនៃដៃ កដៃ និងសាច់ដុំផ្សំនឹងស្នៀតដើរ ស្នៀតនៃដងខ្លួន។ ហេតុនោះហើយ ដើម្បីបញ្ចេញក្បាច់គុនឱ្យបានគ្រប់គ្រាន់ នៃអាវុធដែលហាក់ដូចជាប្លែកឆ្ងាយ តែធ្លាប់ជិតដិតនេះ ទាមទារសិស្សគណត្រូវស៊ីចង្វាក់ បត់បែន ស្រទន់ រហ័ស ខ្លាំងពូកែ លំនឹងជាដើម។ល។ ឧទាហរណ៍ ពេលសិស្សគណប្រើក្រមាទុកគ្រវាត់រុំអាវុធដៃគូ អាចកន្ត្រាក់ឱ្យធ្លាក់ ពេលវាយក្រមាទៅលើដៃគូ អាចធ្វើឱ្យដៃគូក្រហារ ស្រវាំងភ្នែក។ ក៏តាម អ្នកគ្រូគុន ហា ធីអៀនអ្វ័ញ (Ha Thi Yen Oanh) សិស្សគណកម្រិតមធ្យម (ខ្សែក្រវាត់ខៀវចំណាស់ មានន័យថាហាត់មានគុនតាំងពីមួយឆ្នាំឡើងទៅ) ឡើងទៅ សុទ្ធតែអាចហាត់ក្បាច់គុន ដាវវូធៀនកឹន (Dao Vu Thien Can)។ ម្យ៉ាង ដើម្បីហាត់និងបញ្ចេញបានត្រឹមត្រូវនូវក្បាច់គុនពិសេសនេះ សិស្សគណត្រូវសម្រេចវិជ្ជាកម្រិតអ្នកបង្វឹក (ក្រវាត់លឿង មានន័យថាហាត់មានគុនបាន៣ឆ្នាំឡើងទៅ)។ ក្រមាយកតាមខ្លួន ប្រើប្រាស់ដូចគ្រឿងអាលង្ការ ប៉ុន្តែពេលចាំបាច់នឹងក្លាយជាអាវុធខ្លាំងសម្រាប់ការពារខ្លួន។ ប្រើក្រមាគ្រវាត់រុំ ក និងវាយបង្រ្កាបដៃគូ។ ប្រើក្រមាខ្ទាស់ដៃដៃគូយ៉ាងមានប្រសិទ្ធភាព។ លាក្រមាវាយប្រហារចំមុខនិងភ្នែកដៃគូ ជាក្បាច់វាយប្រហារចៃដន្យយ៉ាងមានប្រសិទ្ធភាព។ ប្រើក្រមាខ្ទាស់ជើងដៃគូ និងកន្រ្តាក់ខ្លាំងធ្វើដៃគូដួលរលំ។ ប្រើក្រមាខ្ទាស់ដៃដៃគូ។ បានដឹង ក្បាច់គុន ដាវវូធៀនកឹន (Dao Vu Thien can) សម្តែងដោយគ្រូបង្វឹក ង្វៀន ត្រុងណាម (Nguyen Trung Nam) ដណ្តើមបានមេដៃសំរឹទ្ធពីរគ្រឿង នាមហោស្រពក្បាច់គុនបុរាណ នៃដែនដីភូមិភាគខាងត្បូងវៀតណាមទាំងពីរលើក រៀបចំដោយមហោស្រពសហសម្ពន្ធក្បាច់គុនបុរាណទីក្រុងហូជីមិញ។ រីឯតាមអ្នកគ្រូគុន ហា ធីអៀនអ្វ័ញ (Ha Thi Yen Oanh) នាមហោស្រពក្បាច់គុនបុរាណអន្តរជាតិ បានរៀបចំនៅបរទេស សិស្សគណតំណាងឱ្យក្រុមវៀតណាម បាននាំយកក្បាច់គុនក្រមានេះចេញសម្តែង។ ម្យ៉ាង ចាំបាច់ត្រូវការប្រើក្រមា នៃអ្នកស្រុកនៅភូមិភាគខាងត្បូងវៀតណាម តែលោកស្រីបានឱ្យសិស្សគណសម្តែងជាមួយនឹងកន្សែងធម្មតា។ បកស្រាយអំពីប្រការនេះ អ្នកគ្រូគុន អៀនអ្វ័ញ (Yen Oanh) ឱ្យដឹងថា៖ “ខ្ញុំចង់ឱ្យមិត្តភក្តិពិភពលោកឃើញថា មិនត្រឹមតែក្រមារបស់វៀតណាម ទើបក្លាយជាអាវុធក្នុងក្បាច់គុន កន្សែងគ្រប់ប្រភេទនៃប្រទេសនានា លើពិភពលោក ក៏អាចធ្វើជាអាវុធបានដែរ ប្រសិនបើបានហាត់ត្រឹមត្រូវ សុទ្ធតែអាចក្លាយជាអាវុធសម្រាប់ការពារខ្លួន។ ជាងនេះទៅទៀត ការប្រើកន្សែងធម្មតា ធ្វើឱ្យប្រភេទអាវុធនិងក្បាច់គុននេះ ក្លាយជាជិតដិតនឹងមនុស្សគ្រប់គ្នាជាង។ ហេតុនោះហើយ បន្ទាប់ពីសម្តែង មិត្តភក្តិអន្តរជាតិចូលចិត្តក្បាច់គុននេះជាខ្លាំង”៕ អត្ថបទនិងរូបថត៖ សើនងៀ
អត្ថបទផ្សេងទៀត Pickleball - កីឡាថ្មីទាក់ទាញប្រជាជនវៀតណាម01/02/2025កីឡាPickleball គឺជាកីឡាដែលមានដើមកំណើតពីសហរដ្ឋអាមេរិក បន្ទាប់មកបានរាលដាលទៅកាន់បណ្តាប្រទេសជុំវិញពិភពលោក។ ថ្មីៗនេះ បានក្លាយជាកីឡាថ្មីមួយដ៏ពេញនិយម នៅប្រទេសវៀតណាម ខណៈពេលដែលកីឡានេះនាំមកនូវបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ និងការសាកល្បងសម្រាប់កីឡាករ។ បុរស១០X បង្កើតលំនាំយន្តហោះស្លាបស្មើរាប់រយគ្រឿង02/01/2025កីឡាប្លែកភ្នែកជាមួយពានរង្វាន់ប្រណាំងម៉ូតូទឹកពិភពលោក UIM-ABP Aquabike World Championship26/03/2024កីឡាភូមិឋានក្បាច់គុនតីសឺន (Tay Son) ខាងលើ25/03/2024កីឡាពិធីប្រកួតប្រណាំងម៉ូតូ Off - road វៀតណាម04/01/2024កីឡាមជ្ឈមណ្ឌលបណ្តុះបណ្តាលកីឡាករ កីឡាការិនី dancesport នៅប្រទេសវៀតណាម16/08/2023កីឡាភាពប្រណីតនៃក្បាច់គុន សឺនដុងឡាកហុង (Son Dong Lac Hong)29/05/2023កីឡា អត្ថបទផ្សេងទៀត