• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីសម្ពោធសៀវភៅស្តីពីការប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong

សៀវភៅគឺជាឯកសារដ៏មានតម្លៃអំពីផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្ដែង ហើយជា “សៀវភៅមគ្គុទេសន៍” អំពីការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអសកម្មនៅវៀតណាម។
សមាជិកអចិន្ត្រៃយ៍នៃគណៈលេខា លោក Vo Van Thuong

នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ពិធីសម្ពោធសៀវភៅរបស់ លោកអគ្គលេខាបក្ស Nguyen Phu Trong ក្រោមចំណងជើងថា  ប្ដូរផ្ដាច់ ព្យាយាមតស៊ូប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអសកម្ម រួមចំណែកកសាងបក្ស និងរដ្ឋយើងឲ្យកាន់តែស្អាតស្អំ និងខ្លាំងមាំមួន

អញ្ជើញថ្លែងក្នុងពិធីនេះ សមាជិកអចិន្ត្រៃយ៍នៃគណៈលេខា លោក Vo Van Thuong បានលើកច្បាស់ថា សៀវភៅគឺជាឯកសារដ៏មានតម្លៃអំពីផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្ដែង ហើយជា សៀវភៅមគ្គុទេសន៍អំពីការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអសកម្មនៅវៀតណាម។ តាមរយៈសៀវភៅនេះ មិត្តអ្នកអានទាំងក្នុង និងក្រៅប្រទេសយល់ដឹងកាន់តែច្បាស់លាស់អំពីគោលនយោបាយ គោលការណ៍ និងការប្តេជ្ញាចិត្តតស៊ូ ប្រយុទ្ធប្រឆាំង អំពើពុករលួយ ទប់ស្កាត់ រុញថយនិងធ្វើចំណាត់ការយ៉ាងម៉ឺងម៉ាត់អំពើពុករលួយ និងភាពអសកម្ម៖ ចាប់ពីការយល់ដឹងរហូតដល់សកម្មភាព គឺតម្រូវឲ្យមានសេចក្ដីប្ដេជ្ញាចិត្តខ្ពស់ការខិតខំប្រឹងប្រែងខ្ពស់ វិធីសាស្រ្តត្រូវតែត្រឹមត្រូវតាមរបៀបរៀបរយ វិទ្យាសាស្រ្ត និងម៉ត់ចត់។ គណៈកម្មាធិការបក្ស អង្គការបក្ស ស្ថាប័នគ្រប់ជាន់ថ្នាក់ និង ខេត្ត ក្រុងនានាចាំបាច់ត្រូវអនុវត្តន៍ឲ្យបានត្រឹមត្រូវ និងសមស្របនឹងមេរៀនបទពិសោធន៍ ដែលទទួលបានពីដំណើរការដឹកនាំការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអសកម្ម ដែលបានសសេរក្នុងសៀវភៅនេះ។ ត្រូវប្រែក្លាយការប្ដេជ្ញាចិត្តនយោបាយឲ្យក្លាយទៅជាសកម្មភាពជាក់ស្ដែង។ កៀរគរកម្លាំងពលំទាំងអស់របស់ប្រព័ន្ធនយោបាយ និងសង្គមទាំងមូល។ អនុវត្តន៍ដំណោះស្រាយ ប្រយុទ្ធប្រឆាំងអំពើពុករលួយដោយព្រមៗគ្នាផងដែរ

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top