• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីសម្ពោធសៀវភៅរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ស្ដីពីវប្បធម៌

សៀវភៅនេះនឹងត្រូវបានអនុវត្តន៍ចាប់ពីខែមិនា ឆ្នាំ ២០២៣ និងបើកសម្ពោធក្នុងឱកាសរំលឹកខួបលើកទី ៩៩ ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ មិថុនា ១៩២៥ - ២១ ខែមិថុនា ២០២៤)។
សៀវភៅរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ស្ដីពីវប្បធម៌ (រូបថត៖ VGP/Nguyen Hoang)

នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ គណៈឃោសនាអប់រំមជ្ឈឹម ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ គ្រឹះស្ថានបោះពុម្ពផ្សាយនយោបាយជាតិ Su that (ការពិត)បានសហការគ្នារៀបចំពិធីសម្ពោធសៀវភៅ កសាង និងអភិវឌ្ឍន៍វប្បធម៌វៀតណាមជឿនលឿនសម្បូរដោយអត្តសញ្ញាណជាតិ របស់លោកអគ្គលេខាបក្ស Nguyen Phu Trong។ សៀវភៅនេះនឹងត្រូវបានអនុវត្តន៍ចាប់ពីខែមិនា ឆ្នាំ ២០២៣ និងបើកសម្ពោធក្នុងឱកាសរំលឹកខួបលើកទី ៩៩ ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ មិថុនា ១៩២៥ - ២១ ខែមិថុនា ២០២៤)។

សៀវភៅនេះមានអត្ថបទ សុន្ទរកថា បទសម្ភាសន៍ និងលិខិតចំនួន ៩២ ច្បាប់ របស់អគ្គលេខាបក្សលោក Nguyen Phu Trong ស្តីពីការកសាង និងអភិវឌ្ឍន៍វប្បធម៌វៀតណាម។ ខ្លឹមសារនៃសុន្ទរកថា និងអត្ថបទបានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងស៊ីជម្រៅរបស់លោកអគ្គលេខាបក្សចំពោះការកសាង ថែរក្សា និងអភិវឌ្ឍន៍ខឿនវប្បធម៌វៀតណាមជាមួយនឹងកត្តាប្រពៃណី និងទំនើប អត្តសញ្ញាណ  និងសមាហរណកម្ម បង្កើតកម្លាំងផ្ទៃក្នុង និងប្រមូលកម្លាំងនៃវប្បធម៌ និងមនុស្សវៀតណាមក្នុងការកសាង និងអភិវដ្ឍន៍ប្រទេសជាតិសម្បូរធូធារនិងសុភមង្គល។

សៀវភៅនេះត្រូវបានរៀបចំជា ៣ ផ្នែកគឺ៖ វប្បធម៌ជាព្រលឹងជាតិ ការអភិវឌ្ឍន៍យ៉ាងទូលំទូលាយ ដើម្បីវប្បធម៌ពិតជាកម្លាំងផ្ទៃក្នុង កម្លាំងចលករអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយចីរភាព និងពីទ្រឹស្ដីរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ដល់ជីវភាពជាក់ស្ដែងផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយបណ្តាប្រទេសក្នុងក្របខ័ណ្ឌ ADMM និង ADMM

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយបណ្តាប្រទេសក្នុងក្របខ័ណ្ឌ ADMM និង ADMM+

នៅខាងក្រៅកិច្ចប្រជុំមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ាន (ADSOM) និងកិច្ចប្រជុំមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ានបើកទូលាយ (ADSOM+) ដែលប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ នាថ្ងៃទី ២៦ កញ្ញា លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានជួបប្រជុំទ្វេភាគីជាមួយប្រមុខគណៈប្រតិភូឡាវនិងថៃ និងជួបពិភាក្សាជាមួយប្រមុខគណៈប្រតិភូមកពីសិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី ចិន រុស្ស៊ី និងសហរដ្ឋអាមេរិក។

Top