• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបើកមហោស្រពផ្កាដាឡាត់លើកទី១០ ឆ្នាំ២០២៤

មហោស្រពផ្កាដាឡាត់លើកទី ១០ ឆ្នាំ ២០២៤ ក្រោមប្រធានបទ “ផ្កាដាឡាត់ - ស៊ីមហ្វូនីចម្រុះពណ៌” បានបើកជាផ្លូវការនាយប់ថ្ងៃទី ៥ ខែធ្នូ នៅទីលាន Lam Vien ។ នេះគឺជាពិធីបុណ្យមានលក្ខណៈជាប្រចាំរបស់ទីក្រុងខ្ពង់រាបដ៏មនោរម្យនេះ ដែលជាទីក្រុងច្នៃប្រឌិតនៅក្នុងវិស័យតន្ត្រីរបស់អង្គការយូណេស្កូ និងជាទីក្រុងមួយស្ថិតនៅក្នុង "ក្រុមនៃទីក្រុងមហោស្រពដ៏គួរឱ្យចាប់អារម្មណ៍ចំនួន ៥ នៃទ្វីបអាស៊ី"។

ថ្លែងមតិក្នុងពិធីបើកមហោស្រពនេះ  លោក Tran Hong Thai ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Lam Dong បានមានប្រសាសន៍ថា៖ “តាមរយៈផ្កា និងភ្លេង យើងអាចបង្ហាញពីដួងចិត្តមាសរបស់ប្រជាជន Lam Dong ដោយបានជំនះរាល់ការលំបាក និងបញ្ហាប្រឈម ដើម្បីផ្កាដាឡាត់មិនត្រឹមតែនាំមកនូវតម្លៃសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជានិមិត្តសញ្ញាកម្លាំងរបស់ជនជាតិចំនួន ៤៧ ជាមួយនឹងភាពធន់នឹងអតីតកាល ភាពក្លាហានក្នុងបច្ចុប្បន្ន និងបំណងប្រាថ្នាបោះជំហានទៅមុខជាមួយយុគសម័យថ្មី "យុគសម័យនៃការស្ទុះឈានទៅមុខរបស់វៀតណាម"។ យើងជឿជាក់ថា “មហោស្រពផ្កាដាឡាត់” មិនត្រឹមតែជាស្ពានតភ្ជាប់ប៉ុណ្ណោះទេ ថែមទាំងជាទិសដៅសម្រាប់អ្នកដែលស្រឡាញ់ផ្កា ស្រឡាញ់សិល្បៈ ស្រឡាញ់ទឹកដី និងប្រជាជនទីក្រុង Da Lat - Lam Dong ទៀតផង”។

ភ្ញៀវទេសចរមកលេង​ឧទ្យាន​ផ្កា ស្ថិត​នៅផ្លូវ Tran Quoc Toan ក្នុង​ថ្ងៃដែលបើក​ ផ្កាដាក់ឡាក់។ រូបថត៖​ Nguyễn Dũng – TTXVN

អញ្ជើញចូលរួមព្រឹត្តិការណ៍នេះ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Nguyen Hoa Binh បានវាយតម្លៃចំពោះសមិទ្ធិផលដែលទីក្រុង Da Lat សម្រេចបានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ; ទន្ទឹមនឹងនោះសូមកត់សម្គាល់ថា នាពេលខាងមុខខេត្តត្រូវបន្តយកចិត្តទុកដាក់ការពារបរិស្ថាន ផ្តោតលើបច្ចេកវិទ្យាផលិតកម្ម។ ទន្ទឹមនឹងនោះ លើកទឹកចិត្តដល់កម្មវិធីបណ្តាក់ទុនរួមគ្នា ទំនាក់ទំនងរវាងអាជីវកម្ម និងអ្នកផលិត ការពារ និងអភិវឌ្ឍម៉ាកយីហោ ដើម្បីរួមបញ្ចូលជាមួយទីផ្សារអន្តរជាតិ។ លោកឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍បានសង្កត់ធ្ងន់ថា៖ “ខ្ញុំជឿជាក់ថា រដ្ឋាភិបាល និងប្រជាជននៃបណ្តាជនជាតិនៅខេត្ត Lam Dong នឹងបន្តសាមគ្គីគ្នានិងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនូវសក្ដានុពល និងភាពរឹងមាំក្នុងមូលដ្ឋាន ដើម្បីស្ទុះឈានឡើងជាមួយប្រទេសជាតិ និងឈានចូលយុគសម័យថ្មី - យុគសម័យនៃការស្ទុះឈានទៅមុខរបស់ប្រទេសជាតិ” បន្តធ្វើជាគំរូអំពីកំណើនបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍ និងសេវាកម្មប្រកបដោយភាពសុខដុមរមនាជាមួយការរក្សាអត្តសញ្ញាណវប្បធម៌ជាតិ កសាងជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែរីកចម្រើនប្រកបដោយសុភមង្គល”។

ពិធីបុណ្យផ្កាដាឡាត់លើកទី ១០ ក្នុងឆ្នាំ ២០២៤ ប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ជាមួយនឹងខ្លឹមសារ និងកម្មវិធីដ៏វិសេសវិសាលជាច្រើន៕

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top