មិត្តភក្តិជាមួយនឹងវៀតណាម ពាងដាក់កំបោរក្នុងវប្បធម៌វៀតណាម 10/10/2016 មិនមែនគ្រាន់តែជារបស់សម្រាប់ដាក់កំបោរ បម្រើឲ្យទំនៀមទម្លាប់ហូបស្លាម្លូរប៉ុណ្ណោះទេ ពាងកំបោរឆ្លងកាត់ជាច្រើនជំនាន់ នៅមានខ្សែស្រឡាយជិតឌិតជាមួយប្រពៃណី និង វប្បធម៌ ជាពិសេសរឿងព្រេងស្លាម្លូរ និង ទំនៀមហូបស្លាម្លូរ របស់ជនជាតិវៀតណាម។ មិនត្រឹមតែជនជាតិវៀតណាមទេ ហូបស្លាម្លូរនៅជាទំនៀមទម្លាប់មួយមានអាយុកាលយូរយារណាស់មកហើយ នៅតំបន់អាស៊ីអាគ្នេយ៍។ កញ្ចប់ស្លាម្លូរនៅជាស្ពានតភ្ជាប់ទំនាក់ទំនងសង្គម គ្រប់វណ្ណៈទាំងអស់។ ពាក្យស្លោកវៀតណាមមានឃ្លាមួយថា៖ “កញ្ចប់ស្លាម្លូរជាហេតុដើមនៃរឿងរ៉ាវទាំងឡាយ” បំផុតគឺក្នុងពិធីរៀបអាពាហ៍ពិពាហ៍មង្គល ស្លាម្លូរមានមកតាំងពីយូរយាណាស់មកហើយ ហើយបានក្លាយជារូបភាពតំណាងឲ្យក្តីប៉ងប្រាថ្នា ផ្សារភ្ជាប់ចង់ស្ពានមេត្រីរស់នៅជាមួយគ្នាអស់មួយជីវិត របស់គូស្នេហ៍វ័យក្មេង។ មេបាចាស់ទុំទាំងទ្វេនឹងហូបម្លូរបៀកកំបោរជាមួយស្លាខ្ចីស្រស់ ចាប់ពីនោះមក ពាងកំបោរកើតឡើង ពាងធុញតូចអាចដាក់ចូលក្នុងកាបូប ហឹបស្លា រហូតដល់ពាងធុញធំអាចដាក់កំបោរ រាប់គីឡូក្រាមឯណោះ។ ពាងកំបោរធម្មតាមានរូបមូល លើពាងមានមាត់តូចមួយ ជាទីកន្លែងសម្រាប់យកកំបោ ចេញពីពាងដោយស្លាបព្រាកំបោរ។ រាល់ពេលដែលស្លាបព្រាឆ្លងកាត់មាត់ពាង ឬដោយគោលគំនិតនៃអ្នកប្រើប្រាស់ កំបោរត្រូវកៀរបៀកផ្ទាល់នឹងមាត់ពាង។ តាមពេលវេលា មាត់ពីងនឹងក្រាស់ឡើងកើតជាករពាង ជួនកាលបិទជិតទាំងមាត់ពាងទៀតផង ខណៈនោះពាងកំបោរគឺមិនអាចប្រើប្រាស់បានទៀតឡើយ។ ក្នុងជីវភាពរស់នៅ ក្រុមគ្រូសារជនជាតិវៀតណាម ពាងកំបោរតែងបានប្រើប្រាស់ច្រើនក្នុងជីវភាពប្រចាំថ្ងៃ។ ពេលប្រើប្រាស់យូរទៅ កំបោរនៅក្នុងពាងរឹងឬពាងប្រែះ ម្ចាស់ផ្ទះនឹងទិញពាង ថ្មី។ពាងកំបោរចាស់ បានយកទៅដាក់ក្រោមដើមជ្រៃកល្បព្រឹក្ស ឬដាក់ក្បែរខ្ទមអ្នកតា ទីស្ការបូជាជាដើម...។ល។ ពាងកំបោរមានអាយុកាលពីសម័យរាជ្យវង្សលី (Ly) (១០០៩ - ១២២៥)។ ពាងកំបោរមានអាយុកាលពីដើមសម័យរាជ្យវង្សត្រឹន (Tran) (១២២៦ - ១៤០០)។ ពាងកំបោរបង្ហាញពីការរួមប្រាស្រ័យ រវាងវប្បធម៌ត្រឹន (Tran) - ចម្បា ដំណាក់កាលរាជបុត្រី ហ្វៀនត្រឹន (Huyen Tran) បានមហាក្សត្រត្រឹន (Tran)លើកឲ្យស្តេចចម្បាធ្វើជាអ្នកម្នាងនៅដើមសតវត្សទី១៤។ ពាងកំបោរមានអាយុកាលពីរាជ្យវង្សម៉ាក (Mac) (១៥២៧ - ១៥៩២) ពាងកំបោរមានអាយុកាលពីសម័យកាលក្រោយហូវឡេ (Hau Le) (១៤២៧ - ១៥៩២) ធ្វើអំពីដីដុត។ ពាងកំបោរមានអាយុកាលពីរាជ្យវង្សង្វៀន (Nguyen) (១៨០២ - ១៩៤៥)។ ពាងកំបោរធ្វើពីសេរាមិច កីម៉ាយ (Cay Mai) នៅមានពណ៌កាចាបៃតងជាលក្ខណៈពិសេសដោយឡែក។ ពណ៌កាចាសេរាមិចលើពាងកំបោរនៅរក្សាបានដូចសភាពដើម ខណៈដែលឆ្លងកាត់រាប់រយឆ្នាំមកហើយ។ ពាងកំបោរខ្នាតធំ។ ពាងកំបោរអាចបានធ្វើពីវត្ថុធាតុដូចជាសេរាមិច មានលាបថ្នាំកាចា។ របៀបតុបតែងលើពាងកំបោរ ក៏សម្បូរបែបទៅដោយក្បូរក្បាច់រចនាផ្សេងគ្នា។ ពាងកំបោរមានបង្កាន់ដៃសម្រាប់កាន់ បានរចនាខុសពីគ្នា តាមសម័យកាលនីមួយៗ។ ប្រភេទពាងកំបោរសម្បូរបែបទៅដោយរូបរាងនិងខ្នាត។ ពាងកំបោរបានធ្វើអំពីវត្ថុធាតុផ្សេងៗពីគ្នាដូចជា៖ សេរាមិចលាបថ្នាំកាចាពណ៌ស ខៀវ ឬដោយជាតិស្ពាន់, មានដៃកាន់ ឬមិនមានដៃកាន់ ទំហំខ្នាតរបស់ពាងកំបោរមានច្រើនបែបណាស់ មានពាងប្រើប្រាស់ផ្ទាល់ខ្លួន ទំហំតូចល្មម ប៉ុន្តែ ពាងសម្រាប់ពិធីមានខ្នាតទំហំធំណាស់។ ក្បាច់រចនាលើពាងកំបោរក៏សម្បូរបែបដែរ ដោយមានក្បាច់រចនា ឬ រូបគំនូរពណ៌ដ៏ស្រទន់ ល្វត់ល្វន់។ ប្រភេទពាងខ្លះមានរូបរាងដូចប៉ាន់តែ ឬ ក្រឡ យោងទៅតាមអារម្មណ៍ច្នៃ របស់សិប្បករដែលបង្កើតពាងកំបោរ។ មិនមែនគ្រាន់តែជារបស់មួយ សម្រាប់ដាក់កំបោរបម្រើទំនៀមទម្លាប់ហូបស្លាម្លូរប៉ុណ្ណោះទេ ពាងកំបោរ បានឆ្លងកាត់សម័យកាលយូរលង់ណាស់មកហើយ នៅតែមានការទំនាក់ទំនងជិតស្និទ្ធ ជាមួយទំនៀមទម្លាប់ និងវប្បធម៌វៀតណាម។ ជាពិសេស ខណៈនិយាយដល់ពាងកំបោរ ជនជាតិវៀតណាមប្រើនាមសព្ទហៅថា “លោក” មិនបានប្រើវចនសព្ទ “ប្រដាប់” ឬ “គ្រឿង” ជាធម្មតានោះទេ។ ពេលហៅពាងកំបោរជា “លោកពាងកំបោរ” គឺគេបានប្រើវិធីបុគ្គលិកលក្ខណៈទៅលើពាងកំបោរ នៅទីនេះគឺបង្ហាញពីភាពគោរពរបស់ជនជាតិវៀតណាម ចាត់ទុកពាងកំបោរដូចជាសមាជិកម្នាក់ក្នុងគ្រួសារ។ ហើយជាធម្មតា “លោកពាងកំបោរ” មានតួនាទីសំខាន់ ជិតស្និទ្ធ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់គ្រួសារនីមួយៗ។ រូបភាព “លោកពាងកំបោរ” ជួនកាលងាយស្រួលធ្វើឲ្យមនុស្សយើងស្រមៃ ដល់រូបភាពសិ្នទ្ធស្នាល របស់លោកយាយ អ្នកម្តាយ, នឹកដល់ពិធីអាពាហ៍ពិពាហ៍មង្គល មនុស្សគ្រប់គ្នាជួបជុំគ្នា ពុះស្លា បៀកកំបោរ កញ្ចប់ស្លាម្លូរជាមួយសំណើច រឿងរ៉ាវពីនេះពីនោះ...។ល។ ទាំងអស់សុទ្ធតែជាតម្លៃវប្បធម៌ប្រពៃណីយូរលង់ណាស់មកហើយ ដែលមានអត្ថន័យជ្រាវជ្រៅនៅក្នុងជីវិតស្មារតី របស់ជនជាតិវៀតណាមជាច្រើនជំនាន់៕ អត្ថបទ៖ ង្វៀនវូថាញដាត រូបថត៖ ដាំងគីមផឿង

មិនមែនគ្រាន់តែជារបស់សម្រាប់ដាក់កំបោរ បម្រើឲ្យទំនៀមទម្លាប់ហូបស្លាម្លូរប៉ុណ្ណោះទេ ពាងកំបោរឆ្លងកាត់ជាច្រើនជំនាន់ នៅមានខ្សែស្រឡាយជិតឌិតជាមួយប្រពៃណី និង វប្បធម៌ ជាពិសេសរឿងព្រេងស្លាម្លូរ និង ទំនៀមហូបស្លាម្លូរ របស់ជនជាតិវៀតណាម។ មិនត្រឹមតែជនជាតិវៀតណាមទេ ហូបស្លាម្លូរនៅជាទំនៀមទម្លាប់មួយមានអាយុកាលយូរយារណាស់មកហើយ នៅតំបន់អាស៊ីអាគ្នេយ៍។ កញ្ចប់ស្លាម្លូរនៅជាស្ពានតភ្ជាប់ទំនាក់ទំនងសង្គម គ្រប់វណ្ណៈទាំងអស់។ ពាក្យស្លោកវៀតណាមមានឃ្លាមួយថា៖ “កញ្ចប់ស្លាម្លូរជាហេតុដើមនៃរឿងរ៉ាវទាំងឡាយ” បំផុតគឺក្នុងពិធីរៀបអាពាហ៍ពិពាហ៍មង្គល ស្លាម្លូរមានមកតាំងពីយូរយាណាស់មកហើយ ហើយបានក្លាយជារូបភាពតំណាងឲ្យក្តីប៉ងប្រាថ្នា ផ្សារភ្ជាប់ចង់ស្ពានមេត្រីរស់នៅជាមួយគ្នាអស់មួយជីវិត របស់គូស្នេហ៍វ័យក្មេង។ មេបាចាស់ទុំទាំងទ្វេនឹងហូបម្លូរបៀកកំបោរជាមួយស្លាខ្ចីស្រស់ ចាប់ពីនោះមក ពាងកំបោរកើតឡើង ពាងធុញតូចអាចដាក់ចូលក្នុងកាបូប ហឹបស្លា រហូតដល់ពាងធុញធំអាចដាក់កំបោរ រាប់គីឡូក្រាមឯណោះ។ ពាងកំបោរធម្មតាមានរូបមូល លើពាងមានមាត់តូចមួយ ជាទីកន្លែងសម្រាប់យកកំបោ ចេញពីពាងដោយស្លាបព្រាកំបោរ។ រាល់ពេលដែលស្លាបព្រាឆ្លងកាត់មាត់ពាង ឬដោយគោលគំនិតនៃអ្នកប្រើប្រាស់ កំបោរត្រូវកៀរបៀកផ្ទាល់នឹងមាត់ពាង។ តាមពេលវេលា មាត់ពីងនឹងក្រាស់ឡើងកើតជាករពាង ជួនកាលបិទជិតទាំងមាត់ពាងទៀតផង ខណៈនោះពាងកំបោរគឺមិនអាចប្រើប្រាស់បានទៀតឡើយ។ ក្នុងជីវភាពរស់នៅ ក្រុមគ្រូសារជនជាតិវៀតណាម ពាងកំបោរតែងបានប្រើប្រាស់ច្រើនក្នុងជីវភាពប្រចាំថ្ងៃ។ ពេលប្រើប្រាស់យូរទៅ កំបោរនៅក្នុងពាងរឹងឬពាងប្រែះ ម្ចាស់ផ្ទះនឹងទិញពាង ថ្មី។ពាងកំបោរចាស់ បានយកទៅដាក់ក្រោមដើមជ្រៃកល្បព្រឹក្ស ឬដាក់ក្បែរខ្ទមអ្នកតា ទីស្ការបូជាជាដើម...។ល។ ពាងកំបោរមានអាយុកាលពីសម័យរាជ្យវង្សលី (Ly) (១០០៩ - ១២២៥)។ ពាងកំបោរមានអាយុកាលពីដើមសម័យរាជ្យវង្សត្រឹន (Tran) (១២២៦ - ១៤០០)។ ពាងកំបោរបង្ហាញពីការរួមប្រាស្រ័យ រវាងវប្បធម៌ត្រឹន (Tran) - ចម្បា ដំណាក់កាលរាជបុត្រី ហ្វៀនត្រឹន (Huyen Tran) បានមហាក្សត្រត្រឹន (Tran)លើកឲ្យស្តេចចម្បាធ្វើជាអ្នកម្នាងនៅដើមសតវត្សទី១៤។ ពាងកំបោរមានអាយុកាលពីរាជ្យវង្សម៉ាក (Mac) (១៥២៧ - ១៥៩២) ពាងកំបោរមានអាយុកាលពីសម័យកាលក្រោយហូវឡេ (Hau Le) (១៤២៧ - ១៥៩២) ធ្វើអំពីដីដុត។ ពាងកំបោរមានអាយុកាលពីរាជ្យវង្សង្វៀន (Nguyen) (១៨០២ - ១៩៤៥)។ ពាងកំបោរធ្វើពីសេរាមិច កីម៉ាយ (Cay Mai) នៅមានពណ៌កាចាបៃតងជាលក្ខណៈពិសេសដោយឡែក។ ពណ៌កាចាសេរាមិចលើពាងកំបោរនៅរក្សាបានដូចសភាពដើម ខណៈដែលឆ្លងកាត់រាប់រយឆ្នាំមកហើយ។ ពាងកំបោរខ្នាតធំ។ ពាងកំបោរអាចបានធ្វើពីវត្ថុធាតុដូចជាសេរាមិច មានលាបថ្នាំកាចា។ របៀបតុបតែងលើពាងកំបោរ ក៏សម្បូរបែបទៅដោយក្បូរក្បាច់រចនាផ្សេងគ្នា។ ពាងកំបោរមានបង្កាន់ដៃសម្រាប់កាន់ បានរចនាខុសពីគ្នា តាមសម័យកាលនីមួយៗ។ ប្រភេទពាងកំបោរសម្បូរបែបទៅដោយរូបរាងនិងខ្នាត។ ពាងកំបោរបានធ្វើអំពីវត្ថុធាតុផ្សេងៗពីគ្នាដូចជា៖ សេរាមិចលាបថ្នាំកាចាពណ៌ស ខៀវ ឬដោយជាតិស្ពាន់, មានដៃកាន់ ឬមិនមានដៃកាន់ ទំហំខ្នាតរបស់ពាងកំបោរមានច្រើនបែបណាស់ មានពាងប្រើប្រាស់ផ្ទាល់ខ្លួន ទំហំតូចល្មម ប៉ុន្តែ ពាងសម្រាប់ពិធីមានខ្នាតទំហំធំណាស់។ ក្បាច់រចនាលើពាងកំបោរក៏សម្បូរបែបដែរ ដោយមានក្បាច់រចនា ឬ រូបគំនូរពណ៌ដ៏ស្រទន់ ល្វត់ល្វន់។ ប្រភេទពាងខ្លះមានរូបរាងដូចប៉ាន់តែ ឬ ក្រឡ យោងទៅតាមអារម្មណ៍ច្នៃ របស់សិប្បករដែលបង្កើតពាងកំបោរ។ មិនមែនគ្រាន់តែជារបស់មួយ សម្រាប់ដាក់កំបោរបម្រើទំនៀមទម្លាប់ហូបស្លាម្លូរប៉ុណ្ណោះទេ ពាងកំបោរ បានឆ្លងកាត់សម័យកាលយូរលង់ណាស់មកហើយ នៅតែមានការទំនាក់ទំនងជិតស្និទ្ធ ជាមួយទំនៀមទម្លាប់ និងវប្បធម៌វៀតណាម។ ជាពិសេស ខណៈនិយាយដល់ពាងកំបោរ ជនជាតិវៀតណាមប្រើនាមសព្ទហៅថា “លោក” មិនបានប្រើវចនសព្ទ “ប្រដាប់” ឬ “គ្រឿង” ជាធម្មតានោះទេ។ ពេលហៅពាងកំបោរជា “លោកពាងកំបោរ” គឺគេបានប្រើវិធីបុគ្គលិកលក្ខណៈទៅលើពាងកំបោរ នៅទីនេះគឺបង្ហាញពីភាពគោរពរបស់ជនជាតិវៀតណាម ចាត់ទុកពាងកំបោរដូចជាសមាជិកម្នាក់ក្នុងគ្រួសារ។ ហើយជាធម្មតា “លោកពាងកំបោរ” មានតួនាទីសំខាន់ ជិតស្និទ្ធ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់គ្រួសារនីមួយៗ។ រូបភាព “លោកពាងកំបោរ” ជួនកាលងាយស្រួលធ្វើឲ្យមនុស្សយើងស្រមៃ ដល់រូបភាពសិ្នទ្ធស្នាល របស់លោកយាយ អ្នកម្តាយ, នឹកដល់ពិធីអាពាហ៍ពិពាហ៍មង្គល មនុស្សគ្រប់គ្នាជួបជុំគ្នា ពុះស្លា បៀកកំបោរ កញ្ចប់ស្លាម្លូរជាមួយសំណើច រឿងរ៉ាវពីនេះពីនោះ...។ល។ ទាំងអស់សុទ្ធតែជាតម្លៃវប្បធម៌ប្រពៃណីយូរលង់ណាស់មកហើយ ដែលមានអត្ថន័យជ្រាវជ្រៅនៅក្នុងជីវិតស្មារតី របស់ជនជាតិវៀតណាមជាច្រើនជំនាន់៕ អត្ថបទ៖ ង្វៀនវូថាញដាត រូបថត៖ ដាំងគីមផឿង
អត្ថបទផ្សេងទៀត ការបោះឆ្នោតនៅថ្ងៃទី១៥ ខែមីនា គឺជាជំហានដ៏សំខាន់នាំវៀតណាមរឹងមាំបោះជំហានឈានចូលយុគសម័យអភិវឌ្ឍន៍ថ្មី13/03/2026មិត្តភក្តិជាមួយនឹងវៀតណាម ការបោះឆ្នោតរដ្ឋសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦-២០៣១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមីនា គឺជាជំហានដ៏សំខាន់សំដៅសម្រេចគោលដៅយុទ្ធសាស្ត្រ នៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលនាំវៀតណាមបោះជំហានយ៉ាងរឹងមាំ ចូលយុគសម័យអភិវឌ្ឍន៍ថ្មី។ “ការបោះឆ្នោតឆ្នាំ២០២៦ ឆ្លុះបញ្ចាំងពីសមត្ថភាពអភិបាលកិច្ចនិងភាពចាស់ទុំរបស់ប្រទេសវៀតណាម”13/03/2026មិត្តភក្តិជាមួយនឹងវៀតណាមដំណើរបេតិកភណ្ឌនៅ "ផ្ទះរួម" នៃ៥៤ជនជាតិវៀតណាម21/02/2026មិត្តភក្តិជាមួយនឹងវៀតណាម“គ្រួសារការទូតអំណរបុណ្យតេត ២០២៦” - ស្ពានវប្បធម៌ដែលតភ្ជាប់ទំនាក់ទំនងការទូតនៅទីក្រុងហូជីមិញ09/02/2026មិត្តភក្តិជាមួយនឹងវៀតណាមកម្មវិធី និទាឃរដូវស្រុកកំណើតឆ្នាំ២០២៦ ប្រព្រឹត្តទៅនៅប្រទេសជាច្រើន03/02/2026មិត្តភក្តិជាមួយនឹងវៀតណាម“អាវុធមុតស្រួច” នៃកិច្ចការបរទេសការពារជាតិ និងការទូតប្រជាជន14/01/2026មិត្តភក្តិជាមួយនឹងវៀតណាមYoshioka Norihiko – អ្នកតភ្ជាប់ស្ពានវប្បធម៌ជប៉ុន - វៀតណាម12/01/2026មិត្តភក្តិជាមួយនឹងវៀតណាម អត្ថបទផ្សេងទៀត