ផ្ទះប្រគំប្រគង (Prefabrication) DSDHome - ដំណោះស្រាយឆ្លាតវៃសម្រាប់ផ្ទះអនាគត

ពាណិជ្ជសញ្ញាវៀតណាម

ផ្ទះប្រគំប្រគង (Prefabrication) DSDHome - ដំណោះស្រាយឆ្លាតវៃសម្រាប់ផ្ទះអនាគត

DSDHome ចំណុះក្រុមហ៊ុន​ភាគហ៊ុន​ស្ថាបត្យកម្ម​ DSD ជាភ្នាក់ងារ​​មួយ​ក្នុង​ចំណោម​ភ្នាក់ងារ​​នាំមុខ​ ខាង​ដំណោះស្រាយ​ឆ្លាតវៃ​សម្រាប់​ផ្ទះ​អនាគត​ ឆ្លើយ​តប​តម្រូវការ​ចាំបាច់ នៃ​​សង្គម​ស៊ីវីស័យ​ជឿន​លឿន​។​

DSDHome ចំណុះក្រុមហ៊ុន​ភាគហ៊ុន​ស្ថាបត្យកម្ម​ DSD ជាភ្នាក់ងារ​​មួយ​ក្នុង​ចំណោម​ភ្នាក់ងារ​​នាំមុខ​ ខាង​ដំណោះស្រាយ​ឆ្លាតវៃ​សម្រាប់​ផ្ទះ​អនាគត​ ឆ្លើយ​តប​តម្រូវការ​ចាំបាច់ នៃ​​សង្គម​ស៊ីវីស័យ​ជឿន​លឿន​។​

Cabin ផ្ទះ​គំរូ​ បាន​ពង្រាយ​សម្រាប់​មណ្ដល​ homestay​ មណ្ឌល resort​ នៃ​​វិនិយោគិន​។​

ចំពោះ​គោលគំនិត​ជំនាន់យុវវ័យ​ជនជាតិ​វៀតណាម​សម័យ​ដើម​ គឺ​ រកស៊ី​លំនឹង​ ស្លៀក​ពាក់​សមរម្យ​ តែចំពោះ​គោល​គំនិត​ជំនាន់យុវវ័យ​បច្ចុប្បន្ន​នេះ គឺ រកស៊ី​រហ័ស​ ស្លៀក​ពាក់ស្អាត។ ហេតុដូចនេះ ទម្រង់​ផ្ទះ​ប្រគំប្រគង​ កំពុង​ក្លាយ​ជា​និន្នាការ​មួយ​ ឆ្លើយ​តប​តម្រូវការ​ពិសោធន៍​បរិយាកាស​រស់នៅ​បែបថ្មី​ របស់ពួកគាត់​​។

តាម​លោក​ស្រី​ ង្វៀន​ ធី​យុង (Nguyen Thi Dung) ជា CEO នៃក្រុមហ៊ុន​ DSDHome ផ្ទះ​ប្រគំប្រគង​​មាន​គុណប្រយោជន៍​លើស​លុប ​ធ្វើ​ឱ្យ​វា​ក្លាយ​ជា​និន្នាការ​មួយ​។ លម្អិត​ជាក់ស្តែង​​ ពេលវេលាសាងសង់​រហ័ស​ កាត់បន្ថយ​ហានិភ័យ ​ក្នុង​ដំណើរ​ការសាងសង់​ ប្រាក់​ចំណាយ​​ទាប​ជាង​ បើប្រៀប​នឹង​ផ្ទះប្រពៃណី ​ដោយ​មិនមានការ​ធ្វើ​​លើស​ប្រាក់នៃគ្រោង​សាងសង់​ គួប​នឹង​ប្រាក់​ចំណាយ​ផ្សេងៗ​។ល។​

ផ្ទះ​ប្រគំប្រគង​មាន​ប្រណីត​ភាព​ខ្ពស់​ បានរចនាបែប​​វិទ្យាសាស្រ្ត​ ទំនើប​ ធានា​គ្រប់គ្រាន់​​អំពី​មុខងារ​ប្រើប្រាស់​ គ្មាន​ចំណែក​លម្អិត​សល់​ បរិយាកាសបៃតង​បាន​រចនា​សម្រប​គ្នា​។ ក្រៅពីនោះ​ ចំពោះ​ផ្ទះប្រពៃណី​ ការ​រេចល័ត​គឺមិនអាចធ្វើទៅ​រួច​ ផ្ទះ​ដែលបាន​ប្រគំប្រគង​ទាំងស្រុង​ អាច​ចល័ត​ទៅ​ដល់​ទីកន្លែង​ផ្សេង​ៗ​ តាមតម្រូវការ​​ផ្លាស់ប្តូរ​របស់​អ្នក​ម្ចាស់ផ្ទះ​។​


ទោះបី​មាន​គុណវិបត្តិ​ ដូចជា​គុណភាព​សំណង់​ ពឹង​ផ្អែក​ទាំងស្រុង​លើ​ភ្នាក់ងារ​សាងសង់​ និង កម្រិង​រឹង​មាំ​មិនបាន​ដូច​ផ្ទះប្រពៃណី​ ក៏ប៉ុន្តែ​គុណប្រយោជន៍ដែល​ពោល​ដូច​ខាងលើ​ តម្រូវការ​ចំពោះ​ផ្ទះ​ប្រគំប្រគង​ បច្ចុប្បន្ន​កំពុង​មាន​កំណើន​សន្សឹម​ៗ។​

លោក​ស្រី ​យុង (Dung) ​រៀប​រាប់ថា បច្ចុប្បន្ន​ ៧០%​អតិថិជន​នៃ​ DSDHome មាន​តម្រូវ​ការ​​សាងសង់​ផ្ទះ ​secondhome ជា​ផ្ទះទី​ពីរ​សម្រាប់​ឈប់សម្រាក​លំហែកាយ​ នា​ចុង​សប្តាហ៍​។ អតិថិ​ជន​ស្រទាប់នេះ​ តែង​គ្មានពេលវេលា​ធ្វើ​ដំណើរ​ទៅ​មក ដើម្បី​សង្កេតពិនិត្យ​​គុណភាព​សាងសង់​ ទន្ទឹមនោះ​ត្រូវការ​សេវា​ជួសជុល​ ថែទាំ​​ ពេល​មិន​ប្រើប្រាស់​ផ្ទះរាប់ខែ​។​ ក្រៅ​ពីនោះ DSDHome នៅ​ពង្រាយ​សេវាកម្ម​ទិញ​ផ្ទះ​ឡើងវិញ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​ផ្លាស់ប្តូរ​ ធ្វើ​ថ្មី​បរិយាកាស​រស់នៅ​នៃវិនិយោគិន​។​ ២០%អតិថិ​ជន​របស់ DSDHome បច្ចុប្បន្ន​ជា​ម្ចាស់​គម្រោង​ homestay។ ចំពោះ​អតិថិជនជំនាន់នេះ DSDHome បែរជា​មាន​របៀប​រចនា​ចម្រុះ​៣ ក្នុង ១​ ដើម្បី​អតិបរិមា​ក្នុងការ​ធ្វើ​អាជីវកម្ម​ ទាញ​យក​បរិយាកាស​។​


១០%អតិថិជន​នៅ​មក ​គឺ​ផ្ទះ​សង់ថ្មី​សម្រាប់​ប្តីប្រពន្ធ​ទើប​រៀបការ​រួច​​។ ចំពោះ​​ប្រាក់​ចំណាយ​​សម្រាប់សាងសង់​ផ្ទះប្រពៃណី​ ប្តីប្រពន្ធ​ទើបរៀបការ​រួច​មិនអាច​ណា​មាន​ប្រាក់​គ្រប់គ្រាន់​ ដើម្បី​សាងសង់​ផ្ទះ​មួយ​ខ្នង​សម្រាប់ខ្លួន​ឯងបាន​​។ ការ​ជ្រើស​ទម្រង់​ផ្ទះ​ប្រគំ​ប្រគង​នឹង​ជួយឱ្យ​​យុវវ័យ​តថូបនីយកម្ម​សុបិន​ ទទួលបាន​​ផ្ទះមួយ​ខ្នង​ មាន​បរិយាកាស​រស់នៅ​សម្រាប់ខ្លួន​​ឯង ដោយ​​ឆាប់​រហ័ស​ជាង​។​

បច្ចុប្បន្ន​នេះ DSDHome កំពុង​ជា​ភ្នាក់ងារ ដែលមាន​ពេលវេលា​សាងសង់​ខ្លី ត្រឹម​​​៣ ដល់៥​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ការ​​សង្កេត​មើល​ទីតាំង​ដំឡើង​ ក្នុងពេល​នោះ​ភ្នាក់ងារដទៃ​ត្រូវ​ចំណាយ​ពេល​ ២០ ដល់​២៥​ថ្ងៃ​ឯណោះ​។ Module ផ្ទះ​ DSDHome សុទ្ធតែ​បាន​សាងសង់​ បែប​ខ្ចប់​នៅ​កម្មន្តសាល​ ហេតុនេះ​ធានា​បាន​កក្តា​គុណភាព​សំណង់ សំរាម​នៅពេល​សាងសង់​ ឬ​អ្នកកម្មករ​​​មិនត្រូវ​រស់​នៅ​យូរ​ក្នុង​ការដ្ឋាន​​។​



ទោះបី​ ទើប​តែមាន​វត្តមាន​ថ្មី​ៗ​នៅ​ទីផ្សារ​ជិត​៣ឆ្នាំចុងក្រោយនេះ​ DSDHome បាន​ក្លាយ​ជា​ភ្នាក់ងារ​ផលិត​ផ្ទះ​ប្រគំប្រគង​លេខ​១​នៅ​វៀតណាម​ ជាមួយនឹង​សេវាកម្ម​ជួល​ សេវាកម្ម​ពិសោធន៍​​សម្រាក​លំហែ​ និង​គម្រោង​ប្រើប្រាស់​ផ្ទះ​ប្រគំប្រគង​បៃតង​ការ​ពារ​បរិស្ថាន​។ DSDHome នាំមក​ដំណោះស្រាយ​ឆ្លាត​វៃ​សម្រាប់​ផ្ទះ​អនាគត​ - ការពារ​បរិស្ថាន​ សំចៃ​វត្ថុធាតុ​ ពេលវេលា​ និង​កម្លាំង​ពលកម្ម​ ធានាមុខងារ​ប្រើប្រាស់​ វិចិត្រ​ និង​តម្លៃមនុស្ស​ធម៌​ខ្ពស់​ សម្រប់​នឹង​ធម្មជាតិ​។​

ចក្ខុវិស័យ ​DSDHome គឺ​ជាការ​ផ្លាស់ប្តូរ​៤០%​តម្រូវការ​ប្រើប្រាស់​ផ្ទះ​សាងសង់​មូលដ្ឋាន​ ជួយ​កាត់បន្ថយ​ប្រាក់ចំណាយ​ពលករ​ ពេលវេលា​ និង​សំរាម​សាងសង់​ចេញ​បរិស្ថាន​៕​


អតិថិជន​ពិសោធន៍​បរិស្ថាន​រាត្រី​នៅ​របៀង​​ផ្ទះ​គំរូ ​DSDHome។

DSD បាន​សកម្មភាព​ក្នុងវិស័យ​រចនា​សាងសង់​តាំងពី​២០១៥​ ដោយមាន​ពាណិជ្ជសញ្ញា ​DSDArchitecture។ នៅ​ឆ្នាំ២០១៧ ក្រុមហ៊ុន​បង្កើត​ពាណិជ្ជសញ្ញា​គ្រឿង​សង្ហារិម​​កុមារ​ DSDkids - មាន​កិត្តិនាម​ជា​ផលិតផល​សេវា​គុណភាព​អាស៊ី​ ជា​ភ្នាក់ងារ​រចនា ​និង​ផលិត​​គ្រឿង​សង្ហារិម​កុមារ​លេខ​១ នៅ​វៀតណាម​។ នៅ​ឆ្នាំ២០២១ ក្រុមហ៊ុន DSD បង្កើត​​ និង​អភិវឌ្ឍ DSDHome។​

 អត្ថបទ៖ ថាវវី​ - រូបថត៖ DSDHome

ប្រែសម្រួល៖ រីកើង

អត្ថបទ៖ ថាវវី - រូបថត៖ DSDHome ប្រែសម្រួល៖ រីកើង

តភ្ជាប់ការជួញដូរប្រើប្រាស់កសិផល រុក្ខផល និង ជលផល រវាងក្រុងហាណូយ និង បណ្តាខេត្ត ក្រុង

តភ្ជាប់ការជួញដូរប្រើប្រាស់កសិផល រុក្ខផល និង ជលផល រវាងក្រុងហាណូយ និង បណ្តាខេត្ត ក្រុង

ដើម្បី​បន្ត​ជំរុញ​ការ​ជួញ​ដូរ​រវាង​ក្រុង​ហាណូយ​ និង បណ្តាខេត្ត​ក្រុង​ ឆ្ពោះទៅ​ដល់​ការ​នាំចេញ​នូវកសិផល​ រុក្ខផល​ និង ​ជល​ផល​ ផលិតផល​នៃភូមិ​របរ ​រវាងក្រុង​ហាណូយ​ និង បណ្តាខេត្ត​ក្រុង​...

Top