ផ្ទះប្រគំប្រគង (Prefabrication) DSDHome - ដំណោះស្រាយឆ្លាតវៃសម្រាប់ផ្ទះអនាគត
DSDHome ចំណុះក្រុមហ៊ុនភាគហ៊ុនស្ថាបត្យកម្ម DSD ជាភ្នាក់ងារមួយក្នុងចំណោមភ្នាក់ងារនាំមុខ ខាងដំណោះស្រាយឆ្លាតវៃសម្រាប់ផ្ទះអនាគត ឆ្លើយតបតម្រូវការចាំបាច់ នៃសង្គមស៊ីវីស័យជឿនលឿន។
ចំពោះគោលគំនិតជំនាន់យុវវ័យជនជាតិវៀតណាមសម័យដើម គឺ “រកស៊ីលំនឹង ស្លៀកពាក់សមរម្យ” តែចំពោះគោលគំនិតជំនាន់យុវវ័យបច្ចុប្បន្ននេះ គឺ “រកស៊ីរហ័ស ស្លៀកពាក់ស្អាត”។ ហេតុដូចនេះ ទម្រង់ផ្ទះប្រគំប្រគង កំពុងក្លាយជានិន្នាការមួយ ឆ្លើយតបតម្រូវការពិសោធន៍បរិយាកាសរស់នៅបែបថ្មី របស់ពួកគាត់។
តាមលោកស្រី ង្វៀន ធីយុង (Nguyen Thi Dung) ជា CEO នៃក្រុមហ៊ុន DSDHome ផ្ទះប្រគំប្រគងមានគុណប្រយោជន៍លើសលុប ធ្វើឱ្យវាក្លាយជានិន្នាការមួយ។ លម្អិតជាក់ស្តែង ពេលវេលាសាងសង់រហ័ស កាត់បន្ថយហានិភ័យ ក្នុងដំណើរការសាងសង់ ប្រាក់ចំណាយទាបជាង បើប្រៀបនឹងផ្ទះប្រពៃណី ដោយមិនមានការធ្វើលើសប្រាក់នៃគ្រោងសាងសង់ គួបនឹងប្រាក់ចំណាយផ្សេងៗ។ល។
ផ្ទះប្រគំប្រគងមានប្រណីតភាពខ្ពស់ បានរចនាបែបវិទ្យាសាស្រ្ត ទំនើប ធានាគ្រប់គ្រាន់អំពីមុខងារប្រើប្រាស់ គ្មានចំណែកលម្អិតសល់ បរិយាកាសបៃតងបានរចនាសម្របគ្នា។ ក្រៅពីនោះ ចំពោះផ្ទះប្រពៃណី ការរេចល័តគឺមិនអាចធ្វើទៅរួច ផ្ទះដែលបានប្រគំប្រគងទាំងស្រុង អាចចល័តទៅដល់ទីកន្លែងផ្សេងៗ តាមតម្រូវការផ្លាស់ប្តូររបស់អ្នកម្ចាស់ផ្ទះ។
ទោះបីមានគុណវិបត្តិ ដូចជាគុណភាពសំណង់ ពឹងផ្អែកទាំងស្រុងលើភ្នាក់ងារសាងសង់ និង កម្រិងរឹងមាំមិនបានដូចផ្ទះប្រពៃណី ក៏ប៉ុន្តែគុណប្រយោជន៍ដែលពោលដូចខាងលើ តម្រូវការចំពោះផ្ទះប្រគំប្រគង បច្ចុប្បន្នកំពុងមានកំណើនសន្សឹមៗ។
លោកស្រី យុង (Dung) រៀបរាប់ថា បច្ចុប្បន្ន ៧០%អតិថិជននៃ DSDHome មានតម្រូវការសាងសង់ផ្ទះ secondhome ជាផ្ទះទីពីរសម្រាប់ឈប់សម្រាកលំហែកាយ នាចុងសប្តាហ៍។ អតិថិជនស្រទាប់នេះ តែងគ្មានពេលវេលាធ្វើដំណើរទៅមក ដើម្បីសង្កេតពិនិត្យគុណភាពសាងសង់ ទន្ទឹមនោះត្រូវការសេវាជួសជុល ថែទាំ ពេលមិនប្រើប្រាស់ផ្ទះរាប់ខែ។ ក្រៅពីនោះ DSDHome នៅពង្រាយសេវាកម្មទិញផ្ទះឡើងវិញ ដើម្បីឆ្លើយតបនឹងតម្រូវការផ្លាស់ប្តូរ ធ្វើថ្មីបរិយាកាសរស់នៅនៃវិនិយោគិន។ ២០%អតិថិជនរបស់ DSDHome បច្ចុប្បន្នជាម្ចាស់គម្រោង homestay។ ចំពោះអតិថិជនជំនាន់នេះ DSDHome បែរជាមានរបៀបរចនាចម្រុះ៣ ក្នុង ១ ដើម្បីអតិបរិមាក្នុងការធ្វើអាជីវកម្ម ទាញយកបរិយាកាស។
១០%អតិថិជននៅមក គឺផ្ទះសង់ថ្មីសម្រាប់ប្តីប្រពន្ធទើបរៀបការរួច។ ចំពោះប្រាក់ចំណាយសម្រាប់សាងសង់ផ្ទះប្រពៃណី ប្តីប្រពន្ធទើបរៀបការរួចមិនអាចណាមានប្រាក់គ្រប់គ្រាន់ ដើម្បីសាងសង់ផ្ទះមួយខ្នងសម្រាប់ខ្លួនឯងបាន។ ការជ្រើសទម្រង់ផ្ទះប្រគំប្រគងនឹងជួយឱ្យយុវវ័យតថូបនីយកម្មសុបិន ទទួលបានផ្ទះមួយខ្នង មានបរិយាកាសរស់នៅសម្រាប់ខ្លួនឯង ដោយឆាប់រហ័សជាង។
បច្ចុប្បន្ននេះ DSDHome កំពុងជាភ្នាក់ងារ ដែលមានពេលវេលាសាងសង់ខ្លី ត្រឹម៣ ដល់៥ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការសង្កេតមើលទីតាំងដំឡើង ក្នុងពេលនោះភ្នាក់ងារដទៃត្រូវចំណាយពេល ២០ ដល់២៥ថ្ងៃឯណោះ។ Module ផ្ទះ DSDHome សុទ្ធតែបានសាងសង់ បែបខ្ចប់នៅកម្មន្តសាល ហេតុនេះធានាបានកក្តាគុណភាពសំណង់ សំរាមនៅពេលសាងសង់ ឬអ្នកកម្មករមិនត្រូវរស់នៅយូរក្នុងការដ្ឋាន។
ទោះបី ទើបតែមានវត្តមានថ្មីៗនៅទីផ្សារជិត៣ឆ្នាំចុងក្រោយនេះ DSDHome បានក្លាយជាភ្នាក់ងារផលិតផ្ទះប្រគំប្រគងលេខ១នៅវៀតណាម ជាមួយនឹងសេវាកម្មជួល សេវាកម្មពិសោធន៍សម្រាកលំហែ និងគម្រោងប្រើប្រាស់ផ្ទះប្រគំប្រគងបៃតងការពារបរិស្ថាន។ DSDHome នាំមកដំណោះស្រាយឆ្លាតវៃសម្រាប់ផ្ទះអនាគត - ការពារបរិស្ថាន សំចៃវត្ថុធាតុ ពេលវេលា និងកម្លាំងពលកម្ម ធានាមុខងារប្រើប្រាស់ វិចិត្រ និងតម្លៃមនុស្សធម៌ខ្ពស់ សម្រប់នឹងធម្មជាតិ។
ចក្ខុវិស័យ DSDHome គឺជាការផ្លាស់ប្តូរ៤០%តម្រូវការប្រើប្រាស់ផ្ទះសាងសង់មូលដ្ឋាន ជួយកាត់បន្ថយប្រាក់ចំណាយពលករ ពេលវេលា និងសំរាមសាងសង់ចេញបរិស្ថាន៕
DSD បានសកម្មភាពក្នុងវិស័យរចនាសាងសង់តាំងពី២០១៥ ដោយមានពាណិជ្ជសញ្ញា DSDArchitecture។ នៅឆ្នាំ២០១៧ ក្រុមហ៊ុនបង្កើតពាណិជ្ជសញ្ញាគ្រឿងសង្ហារិមកុមារ DSDkids - មានកិត្តិនាមជាផលិតផលសេវាគុណភាពអាស៊ី ជាភ្នាក់ងាររចនា និងផលិតគ្រឿងសង្ហារិមកុមារលេខ១ នៅវៀតណាម។ នៅឆ្នាំ២០២១ ក្រុមហ៊ុន DSD បង្កើត និងអភិវឌ្ឍ DSDHome។
អត្ថបទ៖ ថាវវី - រូបថត៖ DSDHome
ប្រែសម្រួល៖ រីកើង