• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផ្តោតលើការជំនះពុះពារលើផលវិបាកនៃជំនន់ទឹកភ្លៀងនិងការបាក់ដីនៅ Dien Bien, Son La និង Nghe An

ក្នុងឯកសារចុះនាថ្ងៃទី២ ខែសីហា នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានបញ្ជាឱ្យមូលដ្ឋាន ក្រសួងនិងផ្នែកពាក់ព័ន្ធ ផ្ដោតសំខាន់លើការជំនះពុះពារលើផលវិបាកដែលបណ្ដាលមកពីជំនន់ទឹកភ្លៀង ការបាក់ដី នៅខេត្ត Dien Bien ខេត្ត Son La និងខេត្ត Nghe An ឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។

ជំនន់ទឹកភ្លៀងរួមនឹងការបាក់ដីបានបំផ្លាញ់ផ្ទះជាច្រើនខ្នងក្នុងខេត្ត Dien Bien។ (រូបភាព៖ ផ្តល់ដោយឃុំ Na Son)

ក្នុងនោះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្តាប់ជាប់ស្ថានការណ៍ តម្រូវការស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ទឹកប្រើប្រាស់ប្រចាំថ្ងៃ និងតម្រូវការផ្សេងៗរបស់ប្រជាពលរដ្ឋ; រៀបចំការផ្តល់ជំនួយស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់ដល់ដៃប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយភ្លៀង ជំនន់ទឹកភ្លៀង និងការបាក់ដីឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន; កៀរគរកម្លាំង មធ្យោបាយ សម្ភារៈបរិក្ខារ និងរបស់របរចាំបាច់ តាមបាវចនា "ទាំង៤នៅនឹងកន្លែង" ដើម្បីជំនះពុះពារលើផលវិបាកឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។ ទន្ទឹមនឹងនោះ ជំនះពុះពារលើឧបទ្ទវហេតុ ស្ដារប្រព័ន្ធអគ្គិសនី និងទូរគមនាគមន៍ឡើងវិញជាបន្ទាន់ ដើម្បីធានាការផ្ដល់ព័ត៌មានឲ្យគ្រប់គ្រាន់ បន្តបន្ទាប់និងទាន់ពេលវេលា។

លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាឲ្យកៀរគរកម្លាំងយោធា នគរបាល កម្លាំងយុវជន ចូលរួមជួយឧបត្ថម្ភប្រជាពលរដ្ឋជាបន្ទាន់ក្នុងការងារជួសជុលផ្ទះ សំណង់ចរាចរណ៍ ធានាឱ្យចរាចរណ៍រលូន; ជួសជុលគ្រឹះស្ថានសុខាភិបាលដែលរងការខូចខាតដោយសារផលប៉ះពាល់នៃជំនន់ទឹកភ្លៀង និងការបាក់ដី ដើម្បីសង្គ្រោះព្យាបាលអ្នករបួសឲ្យបានទាន់ពេលវេលា និងថែទាំសុខភាពប្រជាពលរដ្ឋ; ជួសជុលសាលារៀន និងថ្នាក់រៀនដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង និងការបាក់ដី ដោយមិនបណ្ដោយឲ្យប៉ះពាល់ដល់ការសិក្សារបស់សិស្សានុសិស្ស។

កាលពីថ្ងៃទី ២ ខែសីហា រដ្ឋាភិបាលបានសម្រេចផ្តល់ជំនួយចំនួន ២៥០ ពាន់លានដុង (ជាង ៩,៥ លានដុល្លារអាមេរិក) ពីទុនបំរុងថវិកាមជ្ឈិមឆ្នាំ២០២៥ សម្រាប់មូលដ្ឋានទាំង ៣ ខាងលើ ដើម្បីជំនះពុះពារលើផលវិបាក និងស្ដារលំនឹងជីវភាពរស់នៅរបស់ប្រជាជនក្រោយពីជំនន់ទឹកភ្លៀង៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចុះត្រួតពិនិត្យគម្រោងផ្លូវក្រវ៉ាត់លេខ៣នៃទីក្រុងហូជីមិញ

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចុះត្រួតពិនិត្យគម្រោងផ្លូវក្រវ៉ាត់លេខ៣នៃទីក្រុងហូជីមិញ

ក្នុងដំណើរបំពេញទស្សនកិច្ចការងារទៅកាន់បណ្តាខេត្តភាគខាងត្បូង នាយប់ថ្ងៃទី ២ សីហា នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានចុះត្រួតពិនិត្យគម្រោងផ្លូវក្រវ៉ាត់លេខ ៣ នៃក្រុង ហូជីមិញ កំណាត់ Tan Van - Nhon Trach រួមទាំងស្ពាន Nhon Trach ផងដែរ។

Top