• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក លឿង គឿងនិងភរិយា ចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអេហ្ស៊ីបនិងអង់ហ្គោឡា

អេហ្ស៊ីប និងអង់ហ្គោឡា ជាប្រទេសដែលមានតួនាទី និងទីតាំងសំខាន់ៗ ហើយជាប្រទេសមានសេដ្ឋកិច្ចឈានមុខគេក្នុងតំបន់អាហ្រ្វិក។

ប្រធានរដ្ឋវៀតណាមលោក លឿង គឿងនិងលោកជំទាវភរិយាចាកចេញពីទីក្រុងហាណូយទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអេហ្ស៊ីបនិងអង់ហ្គោឡា។ (រូបថត៖ VNA)

 

នាព្រឹកថ្ងៃទី ៣ សីហា ប្រធានរដ្ឋវៀតណាមលោក លឿង គឿងនិងលោកជំទាវភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីទីក្រុងហាណូយទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋអេហ្ស៊ីប តបតាមការអញ្ជើញរបស់ប្រធានាធិបតី លោក Abdel Fattah Al Sisi និងភរិយាចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៦ ខែសីហា និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋ អង់ហ្គោឡា តាមការអញ្ជើញរបស់ប្រធានាធិបតី លោក João Manuel Gonçalves Lourenco និងភរិយាចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ សីហា។

អេហ្ស៊ីប និងអង់ហ្គោឡា ជាប្រទេសដែលមានតួនាទី និងទីតាំងសំខាន់ៗ ហើយជាប្រទេសមានសេដ្ឋកិច្ចឈានមុខគេក្នុងតំបន់អាហ្រ្វិក។ ក្នុងនោះ អេហ្ស៊ីបមានទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រដ៏សំខាន់ ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានឥទ្ធិពលធំបំផុតនៅមជ្ឈិមបូព៌ា អាហ្វ្រិក និងពិភពអារ៉ាប់ ហើយជាកន្លែងដែលមានទីស្នាក់ការនៃសម្ព័ន្ធអារ៉ាប់ផងដែរ។ ចំណែកឯអង់ហ្គោឡានាបច្ចុប្បន្ន កំពុងកាន់តំណែងជាប្រធាននៃសហភាពអាហ្រ្វិក រួមមានប្រទេសសមាជិកចំនួន ៥៤ ដែលជាកម្លាំងដ៏សំខាន់នៅក្នុងអង្គការសហប្រជាជាតិ និងវេទិកាពហុភាគីនានា។

ដំណើរទស្សនកិច្ចលើកនេះរបស់លោកប្រធានរដ្ឋ លឿង គឿងនិងភរិយាមិនត្រឹមតែបញ្ជាក់ពីទំនាក់ទំនងល្អប្រសើរដែលត្រូវបានបង្កើតឡើង និងពូនជ្រុំក្នុងដំណាក់កាលតស៊ូរំដោះជាតិប៉ុណ្ណោះទេ ថែមទាំងផ្តល់ឱកាសសម្រាប់វៀតណាម និងអេហ្ស៊ីប ក៏ដូចជាអង់ហ្គោឡាផ្លាស់ប្តូរទិសដៅនិងវិធានការដើម្បីនាំទំនាក់ទំនងឡើងដល់កម្រិតថ្មី តាមទិសដៅជាក់ស្តែង ប្រសិទ្ធភាព និងនិរន្តរភាព បំពេញតម្រូវការអភិវឌ្ឍន៍ និងសមាហរណកម្មអន្តរជាតិក្នុងស្ថានភាពថ្មីនៃប្រទេសនីមួយៗ។ ទន្ទឹមនឹងនោះ ក៏អះអាងនូវឋានៈថ្មីរបស់វៀតណាម ក្នុងការត្រៀមខ្លួនរួមចំណែកយ៉ាងសកម្មថែមទៀតចំពោះសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងទ្វីប និងលើពិភពលោកផងដែរ។

ក្នុងបរិបទដែលវៀតណាមកំពុងជំរុញ និងលើកកំពស់ការទូតពហុភាគីនោះ ដំណើរទស្សនកិច្ចលើកនេះនឹងរួមចំណែកកៀងគរការគាំទ្ររបស់អេហ្ស៊ីប អង់ហ្គោឡា និងមិត្តភក្តិអាហ្រ្វិកសម្រាប់វៀតណាម ក្នុងការលើកកំពស់តួនាទីរបស់ខ្លួននៅអង្គការសហប្រជាជាតិ វេទិកានិងអង្គការពហុភាគីនានា ព្រមទាំងរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាមួយសម្ព័ន្ធអារ៉ាប់ (AL) និងសហភាពអាហ្វ្រិក (AU)៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

ផ្តោតលើការជំនះពុះពារលើផលវិបាកនៃជំនន់ទឹកភ្លៀងនិងការបាក់ដីនៅ Dien Bien, Son La និង Nghe An

ផ្តោតលើការជំនះពុះពារលើផលវិបាកនៃជំនន់ទឹកភ្លៀងនិងការបាក់ដីនៅ Dien Bien, Son La និង Nghe An

ក្នុងឯកសារចុះនាថ្ងៃទី២ ខែសីហា នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានបញ្ជាឱ្យមូលដ្ឋាន ក្រសួងនិងផ្នែកពាក់ព័ន្ធ ផ្ដោតសំខាន់លើការជំនះពុះពារលើផលវិបាកដែលបណ្ដាលមកពីជំនន់ទឹកភ្លៀង ការបាក់ដី នៅខេត្ត Dien Bien ខេត្ត Son La និងខេត្ត Nghe An ឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។

Top