តំបន់ Abyei គឺជាតំបន់មានដីស្ងួតរឹង និងជម្លោះនៅកណ្តាលទ្វីបអាហ្វ្រិក អាកាសធាតុមិនត្រឹមតែក្តៅខ្លាំងដោយសីតុណ្ហភាពប៉ុណ្ណោះទេ ថែមទាំងការលំបាកនៃការរស់នៅទៀតផង។ ថ្វីត្បិត ក្រោមព្រះអាទិត្យ និងខ្យល់ក្ដៅក៏ដោយក៏នៅមានផ្កាដ៏មោះមុតបង្ហាញភាពស្រស់ស្អាតយ៉ាងស្ងៀមស្ងាត់។
នោះគឺជាយោធិននារីរក្សាសន្តិភាពវៀតណាមនៃកងវិស្វកម្មលេខ ៤ ដែលបានប្រែការលំបាកទៅជាកម្លាំងចលករដើម្បីបញ្ជាក់ពីសមត្ថភាពដ៏អស្ចារ្យរបស់នារីកងទ័ពវៀតណាម។
នៅពេលឈានជើងដល់តំបន់ Abyei យោធិននារីវៀតណាមត្រូវប្រឈមមុខនឹងការពិតដ៏លំបាកបំផុត។ សីតុណ្ហភាពលើសពី ៤០ អង្សាសេ កំដៅ រួមផ្សំជាមួយនឹងព្យុះធូលីបានធ្វើឱ្យមនុស្សជាច្រើនពិបាកដកដង្ហើម។ កង្វះទឹកស្អាតសម្រាប់ជីវភាពប្រចាំថ្ងៃនិងហានិភ័យនៃជំងឺរាតត្បាតអាចកើតឡើងនៅពេលណាក៏ដោយ។ ចំពោះស្ត្រី ដែលមានរាងកាយទន់ភ្លន់ រស់នៅទីនេះដែលទាមទារមានកម្លាំងខ្លាំងនិងឆន្ទៈដ៏មោះមុត។
យោធិននារីវៀតណាមមានក្ដីសប្បាយរីករាយ និងមោទនភាពទៅបំពេញភារកិច្ចអន្ដរជាតិ។ រូបថត៖ VNA
យោធិននារីវៀតណាមមានក្ដីសប្បាយរីករាយ និងមោទនភាពទៅបំពេញភារកិច្ចអន្ដរជាតិ។ រូបថត៖ VNA
ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងស្មារតី "នៅទីណាមានការលំបាក ទីនោះមានភាពក្លាហានរបស់យោធិននារីវៀតណាម" បញ្ហាប្រឈមទាំងនេះមិនត្រឹមតែមិនធ្វើឲ្យពួកគេបាក់ទឹកចិត្ដប៉ុណ្ណោះទេ ថែមទាំងបានធ្វើឱ្យពួកគេកាន់តែរឹងមាំទៀតផង។
យកឈ្នះលើការនឹកផ្ទះ ការលំបាកក្នុងការប្រើប្រាស់ភាសា និងលក្ខខណ្ឌអាកាសធាតុដ៏អាក្រក់ រួមជាមួយនឹងការបំពេញភារកិច្ច កងកម្លាំងមួកខៀវនារីបានរីកសាយភាពសេចក្តីស្រឡាញ់របស់វៀតណាមទៅកាន់តំបន់ Abyei យ៉ាងស្ងៀមស្ងាត់។ ជាមួយនឹងស្នាមញញឹមរួសរាយរាក់ទាក់នៅពេលចែកសម្លៀកបំពាក់ និងសម្ភារៈសិក្សាដល់កុមារ ឬ ប៉ុន្មានថ្ងៃដឹកជញ្ជូនទឹកស្អាតដល់ប្រជាពលរដ្ឋ ប្រការនេះបានបង្ហាញថា ការលះបង់និងមនោសញ្ចេតនាពិតជាភាសាដ៏មានឥទ្ធិពលបំផុតដើម្បីតភ្ជាប់ និងកាត់បន្ថយការលំបាកនៅក្នុងតំបន់ក្រីក្រនេះ។ មិនត្រឹមតែផ្ដល់អំណោយដ៏មានអត្ថន័យ កងកម្លាំងមួកខៀវនារីក៏បាននាំមកនូវភាពកក់ក្តៅដល់កុមារនៅក្នុងតំបន់ដែលមានជម្លោះនេះផងដែរ។
ទោះបីជាមានព្យុះធូលី និងព្រះអាទិត្យដ៏ក្ដៅនៅតំបន់ Abyei ក៏ដោយ នារីកងទ័ពវៀតណាមនៅបង្ហាញភាពស្រស់ស្អាត និងឆន្ទះដ៏មោះមុត។ រូបថត៖ កាសែតកងទ័ពប្រជាជន
លោកវរសេនីយ៍ទោ Nguyen Van Cong ប្រធាននយោបាយនៃកងវិស្វកម្មលេខ ៤ បានចែករំលែកថា “វត្តមានរបស់យោធិននារីគឺជាផ្នែកមួយដែលមិនអាចខ្វះបានទេ ពួកគេមិនត្រឹមតែបំពេញល្អក្នុងការងារភស្តុភារនិងជំនាញវេជ្ជសាស្ដ្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នកនាំសារសន្តិភាពក្នុងការទូតប្រជាជនទៀងដែរ។ ពួកគេពិតជាផ្កាដ៏មោះមុត និងស្រស់ស្អាតបំផុត។ យោធិននារីនៃកងវិស្វកម្មលេខ ៤ នៅតំបន់ Abyei មិនត្រឹមតែជាសក្ខីភាពដ៏រស់រវើកនូវអត្ដចរិតល្អរបស់យោធិននារីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជារឿងដ៏រំជួលចិត្តនូវទឹកចិត្ដមនុស្សធម៌ទៀតផង៕
តាម kh.qdnd.vn