ក្រៅពីការផ្សព្វផ្សាយបទប្បញ្ញត្តិ កងកម្លាំងប៉ូលិសចរាចរណ៍ក៏បានសង្កត់ធ្ងន់ការទទួលខុសត្រូវរបស់គ្រួសារនីមួយៗ ផងដែរ។ ពាក្យពេចន៍ក្រើនរំលឹកដូចជា ដាច់ខាតមិនបើកបរក្រោយពីពិសាស្រាបៀរ មិនប្រគល់ម៉ូតូឱ្យទៅអនីតិជនជាដើម ហើយត្រូវបានប្រាប់ម្តងហើយម្តងទៀតជាច្រើនលើកច្រើនសារ ប្រៀបដូចជាបណ្តុះសតិសម្បជញ្ញៈផ្តើមពីឫសគល់ ពីគ្រួសារនីមួយៗ រហូតដល់មនុស្សគ្រប់គ្នានៅក្នុងភូមិ។





