វៀតណាម - យុគសម័យថ្មី

នាំយកច្បាប់ឱ្យកាន់តែខិតជិតនឹងបងប្អូនបណ្តាជនជាតិភាគតិចថែមទៀត

ដើម្បីធានាសុវត្ថិភាពជូនប្រជាជនដែលជាបងប្អូនជនជាតិភាគតិចពេលចូលរួមចរាចរនៅក្នុងភូមិសាស្រ្ត ​រយៈពេល​កន្លង ការិយាល័យប៉ូលិសចរាចរណ៍ (នគរបាលខេត្ត ឡាយចូវ) បាន បង្កើនការចាត់ចែងកម្មាភិបាល យុទ្ធជនទៅ​កាន់​ផ្សារណាត់ ដើម្បី​ផ្សព្វផ្សាយ និងចែកផ្សាយខិត្តប័ណ្ណជូនប្រជាជន។ គ្មានវេទិកាបង្រៀន រោងប្រជុំ ថ្នាក់រៀន កម្មាភិបាល យុទ្ធជនក្រុមប៉ូលិសចរាចរណ៍ល្បាតផ្លូវគោកលេខ ១ ទៅ​កាន់ស្តង់​នីមួយៗ ចែកជូនខិត្តប័ណ្ណបណ្តើរ ផ្សព្វផ្សាយដោយផ្ទាល់បណ្តើរអំពីបទប្បញ្ញត្តិនានាដូចជា៖ ការពាក់​មួកសុវត្ថិភាព មិនឌុបអ្នកដំណើរ​លើសកំណត់ មិនបំពានកម្រិតជាតិស្រវឹងក្នុងពេលបើកបរតាមផ្លូវគោក។ ព័ត៌មានទាំងនេះត្រូវបានផ្សព្វផ្សាយជាភាសា ម៉ុង ជួយឱ្យ​មាមីងបងប្អូនងាយយល់ ងាយចងចាំ។
កម្មាភិបាលក្រុមលេខ ១ ការិយាល័យប៉ូលិសចរាចរណ៍ នគរបាលខេត្ត ឡាយចូវ បានទៅកាន់ផ្សារណាត់ សានថាង ដើម្បីចែកខិត្តប័ណ្ណ និងផ្សព្វផ្សាយជូនប្រជាជនដែលជាបងប្អូនជនជាតិភាគតិច។

ក្រៅពីការផ្សព្វផ្សាយបទប្បញ្ញត្តិ កងកម្លាំងប៉ូលិសចរាចរណ៍ក៏បានសង្កត់ធ្ងន់ការទទួលខុសត្រូវរបស់គ្រួសារ​នីមួយៗ ផង​ដែរ។ ពាក្យពេចន៍ក្រើនរំលឹកដូចជា ដាច់ខាតមិនបើកបរក្រោយពីពិសាស្រាបៀរ មិនប្រគល់ម៉ូតូឱ្យ​ទៅអនីតិជនជាដើម ហើយត្រូវបានប្រាប់ម្តងហើយម្តងទៀតជាច្រើនលើកច្រើនសារ ប្រៀបដូចជា​បណ្តុះ​សតិសម្បជញ្ញៈផ្តើមពីឫសគល់ ពីគ្រួសារ​នីមួយៗ រហូតដល់មនុស្សគ្រប់គ្នានៅក្នុងភូមិ។

កម្មាភិបាលក្រុមលេខ ១ ការិយាល័យប៉ូលិសចរាចរណ៍ នគរបាលខេត្ត ឡាយចូវ បានទៅកាន់ស្តង់នីមួយៗ នៅផ្សារណាត់ សានថាង ដើម្បីចែកខិត្តប័ណ្ណ និងផ្សព្វផ្សាយអំពីច្បាប់ជូនបងប្អូនជនជាតិភាគតិច។

 

កិច្ចការផ្សព្វផ្សាយបានរៀបចំឡើងជាប្រចាំចំនួន ៤០ ពេល ទាក់ទាញអ្នកចូលរួមរាប់ពាន់លើកនាក់ មកចូលរួម គ្របដណ្តប់ចាប់ពី​ផ្សារ​ណាត់រហូតដល់ភូមិនិគមនីមួយៗ។ ចំនួននេះឆ្លុះបញ្ចាំងពីការខិតខំតស៊ូរបស់កងកម្លាំង​ប៉ូលិស​ចរាចរណ៍ក្នុងការនាំយកច្បាប់​ចរាចរណ៍​ឱ្យកាន់តែខិតជិតនឹងបងប្អូនបណ្តាជនជាតិភាគតិចបន្ថែមទៀតនៅតំបន់ភ្នំពេល​ចូលរួម​ចរាចរ។

កម្មាភិបាលតេស្តសាកល្បងផ្នែកទ្រឹស្តីនៃការប្រឡងសំណួរនិងចម្លើយបេក្ខជនដោយផ្ទាល់ ជំនួសឲ្យការប្រឡង​នៅ​លើកុំព្យូទ័រ​សម្រាប់អ្នក​មិនចេះអក្សរ​។

ទន្ទឹមនឹងការជំរុញកិច្ចការឃោសនា ការិយាល័យប៉ូលិសចរាចរណ៍ (នគរបាលខេត្ត ឡាយចូវ) បានដឹកនាំក្រុម​ពិនិត្យការប្រឡងយក​បណ្ណបើកបរ ផ្តល់បណ្ណបើកបរយានយន្តផ្លូវគោកឲ្យរឹតបន្តឹងការប្រឡង និងការផ្តល់បណ្ណបើកបរ ប្រភេទ A1 នៅរាល់វគ្គប្រឡង​ទាំងអស់ ចាប់ពីការផ្ទៀងផ្ទាត់ឯកសាររហូតដល់ដំណើរការប្រឡងរបស់បេក្ខជន​ម្នាក់ៗ។ ជាពិសេស អង្គភាពសហការ​ជាមួយនឹងក្រុមហ៊ុនភាគហ៊ុនដឹកជញ្ជូន ឡាវកាយ - សាខា ឡាយចូវ រក​វិធានការ​លើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាល​ជូនបងប្អូនបណ្តាជនជាតិភាគតិចដែលមិនចេះអក្សរ មិន​ចេះអាន មិនចេះសរសេរអក្សរប្រើជាផ្លូវការនៅពេលចូលរៀន និងប្រឡងយកបណ្ណបើកបរប្រភេទ A1។

vna-potal-lai-chau-tuyen-truyen-sat-hach-cap-giay-phep-lai-xe-cho-dong-bao-dan-toc-thieu-so-8766770.jpg បេក្ខជនជាបងប្អូនជនជាតិភាគតិចដែលមិនចេះអក្សរប្រើជាផ្លូវការត្រូវបានផ្សព្វផ្សាយជូនតាមរយៈរូបភាព និង​សំឡេងអំពីសភាពការណ៍​អសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

ដើម្បីលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាល គ្រឹះស្ថានទាំងឡាយបានម្ចាស់ការកែសម្រួលកម្មវិធី។ បើតាម​បទប្បញ្ញត្តិ វគ្គ​សិក្សាទ្រឹស្តីមានរយៈពេលត្រឹមតែប្រហែល ១ ថ្ងៃកន្លះប៉ុននោះ ប៉ុន្តែចំពោះសិក្ខាកាមជាជនជាតិ​ភាគតិច អង្គភាពជាច្រើនបាន​បង្កើនវេលាចាប់ពី ៣ ទៅ ៤ ថ្ងៃ។ ថ្នាក់រៀនមានចាត់ចែងគ្រូបង្រៀនចំនួន ២ នាក់៖ ម្នាក់បង្រៀនតាមកម្មវិធីសិក្សាស្តង់ដារ និង​គ្រូបង្រៀនម្នាក់ទៀតជាបងប្អូនជនជាតិជួយបកប្រែ ពន្យល់ជាភាសា​អ្នកស្រុក។ លើសពីនេះ គ្រឹះស្ថានទាំងឡាយបង្កើនការ​ឃោសនាដោយរូបភាព និងវីដេអូបង្ហាញផ្ទាល់ភ្នែកអំពី​សភាពការណ៍​ ម៉ាស៊ីនបញ្ចាំងកំពុងត្រូវបានប្រើប្រាស់ជាអតិបរមាជួយឲ្យសិក្ខាកាមងាយទទួលយក ជាជាង​ពឹង​ផ្អែកលើអក្សរសរសេរដែលប្រើជាផ្លូវការ។

ប៉ូលិសចរាចរណ៍ផ្សព្វផ្សាយជូនបងប្អូនជនជាតិអំពីសុវត្ថិភាពពេលចូលរួមចរាចរតាមរយៈខិត្តប័ណ្ណ។

 

ប៉ូលិសចរាចរណ៍ផ្សព្វផ្សាយជូនបងប្អូនជនជាតិអំពីសុវត្ថិភាពពេលចូលរួមចរាចរតាមរយៈខិត្តប័ណ្ណ។

ការរឹតបន្តឹងការបណ្តុះបណ្តាលដល់ការប្រឡងមិនត្រឹមតែបង្កើនគុណភាពនៃការជូនបណ្ណបើកបរប៉ុននោះទេ ថែមទាំង​បង្កើនការយល់ដឹងមូលដ្ឋានជូនប្រជាជនផងដែរ ជាពិសេសគឺបងប្អូនជនជាតិភាគតិចនៅតំបន់ភ្នំ រួមចំណែកធានា​សុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ទៀតផងជាដើម៕


top