• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វៀតណាម ៖ សម័យថ្មី

បំផុសគំនិត ការច្នៃប្រតិដ្ឋជួយសិស្ស និស្សិតផ្តើមអាជីព

នៅរសៀលថ្ងៃទី២៩ ខែមេសា នៅសង្កាត់បាកលីវ ខេត្តកាម៉ាវ នៅជុំផ្តាច់ព្រ័ត្រការប្រកួត "គំនិតសិស្ស និស្សិតផ្តើមអាជីពតំបន់​វាល​ទំនាបទន្លេគឺវឡុង - INNOBE លើកទី៤ ឆ្នាំ២០២៦” រៀបចំឡើងដោយសកលវិទ្យាល័យ បាកលីវ បានបញ្ចប់ក្រោយ​រយៈ​ពេលមួយថ្ងៃប្រកួតប្រជែងយ៉ាងអ៊ូអរ។

 
គណៈកម្មការរៀបចំជុំផ្តាច់ព្រ័ត្រការប្រកួត “គំនិតសិស្ស និស្សិតផ្តើមអាជីពតំបន់វាលទំនាបទន្លេគឺវឡុង - INNOBE លើកទី៤ ឆ្នាំ២០២៦ ”ជូនពានរង្វាន់លើកទឹកចិត្តទៅក្រុមវិទ្យាល័យ ផាន វ៉ាន់ទ្រី និងវិទ្យាល័យ យ៉ារ៉ាយ។

 

ពិធីប្រកួត "គំនិតសិស្ស និស្សិតផ្តើមអាជីពតំបន់វាលទំនាបទន្លេគឺវឡុង” ត្រូវបានរៀបចំជារៀងរាល់ឆ្នាំដោយបណ្តាញឧបត្ថម្ភ​សិស្ស និស្សិតផ្តើមអាជីពតំបន់វាលទំនាបទន្លេគឺវឡុងសំដៅវាយតម្លៃ និងជ្រើសរើសគំនិត គម្រោងផ្តើមអាជីពដើម្បីលើក​សរសើរ រួមចំណែកផ្សព្វផ្សាយគំនិត គម្រោងល្អៗ និងភ្ជាប់នឹងតថភាព។

ការប្រកួតឆ្នាំនេះទទួលបានការយកចិត្តទុកដាក់ គាំទ្រយ៉ាងខ្លាំងពីគ្រឹះស្ថានអប់រំនានានៅក្នុងតំបន់។ គំនិត គម្រោងចូលរួមបាន​ពង្រីកទូលាយគ្របដណ្តប់លើវិស័យជាច្រើនដូចជា៖ វិទ្យាសាស្ត្រ - បច្ចេកវិទ្យា កសិកម្ម ជលផល អប់រំ សុខាភិបាល ទេសចរណ៍ សេវាកម្ម និងគំរូអាជីវកម្មនវានុវត្តន៍ច្នៃប្រតិដ្ឋ។

លោក ង្វៀន មិញលន់ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត កាម៉ាវ ជូនពានរង្វាន់លេខមួយទៅក្រុម Banagut - មាំមួនពី​ពោះវៀន ស្អាតពីធម្មជាតិ (សកលវិទ្យាល័យ កៀនយ៉ាង) នៅតារាងក្រុមនិស្សិត។

នៅជុំផ្តាច់ព្រ័ត្របានប្រមូលផ្តុំគម្រោងចូលរួមចំនួន ១០១ ក្នុងនោះតារាងក្រុមនិស្សិតចំនួន ៣១ គម្រោង តារាងក្រុមសិស្សចំនួន ៧០ គម្រោង។ គម្រោងទាំងនេះបានឆ្លងកាត់ជុំជម្រើសជាច្រើនយ៉ាងម៉ឺងម៉ាត់ តម្លាភាព និងគុណភាព។ ក្រុមទាំងឡាយចូលរួម​ប្រកួតប្រជែង ៣ វិញ្ញាសា រួមមាន៖ ធ្វើបទបង្ហាញ សួរនិងឆ្លើយ បទបង្ហាញអំពាវនាវទុនវិនិយោគ។

អនុសាស្ត្រាចារ្យ បណ្ឌិត ង្វៀន មិញហ្វា នាយកសាកលវិទ្យាល័យ ត្រាវិញ និងជាប្រធានក្រុមប្រឹក្សាភិបាលបណ្តាញជួយឧបត្ថម្ភ​សិស្ស និស្សិតផ្តើមអាជីពតំបន់វាលទំនាបទន្លេគឺវឡុងវាយតម្លៃខ្ពស់ចំពោះប្អូនៗសិស្ស និស្សិតដែលបានជម្នះឧបសគ្គ ការលំបាក​ជាច្រើនឈានដល់ជុំផ្តាច់ព្រ័ត្រនៃការប្រកួតប្រជែង។ ប្អូនៗគឺជាវង់ភ័ក្រ្តឆ្នើម និងជាគំរូក្លាហាន។ ទោះបីជានៅសិក្សានៅ​ឡើយ ប៉ុន្តែប្អូនៗបានបង្ហាញពីភាពក្លាហាន បំផុសគំនិតច្នៃប្រតិដ្ឋ និងបន្តរហូតដល់ទីបញ្ចប់។

គណៈកម្មការរៀបចំជុំផ្តាច់ព្រ័ត្រការប្រកួត “គំនិតសិស្ស និស្សិតផ្តើមអាជីពតំបន់វាលទំនាបទន្លេគឺវឡុង - INNOBE លើកទី៤ ឆ្នាំ២០២៦ ”ជូនពានរង្វាន់លើកទឹកចិត្តទៅក្រុមវិទ្យាល័យ ផាន វ៉ាន់ទ្រី និងវិទ្យាល័យ យ៉ារ៉ាយ។

បណ្ឌិត ផាន វ៉ាន់ដាន ចាងហ្វាងសាកលវិទ្យាល័យ បាកលីវ ចែករំលែកថា៖ នវានុវត្តន៍ច្នៃប្រតិដ្ឋ និងផ្តើមអាជីពមិនត្រឹមតែជា​និន្នាការចាំបាច់ប៉ុននោះទេ ថែមទាំងជាកម្លាំងចលករដ៏សំខាន់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមទៀតផង។ ក្នុងរយៈពេលកន្លង​មក សាកលវិទ្យាល័យ បាកលីវ តែងតែកសាងបរិយាកាសឧបត្ថម្ភផ្តើមអាជីពសម្រាប់និស្សិត ពង្រីកបណ្តាញទីប្រឹក្សា តភ្ជាប់​សហគ្រាស រៀបចំសកម្មភាពបណ្តុះបណ្តាល បំផុសគំនិត និងជួយឧបត្ថម្ភគំនិតផ្តើមអាជីព។

តាមរយៈការប្រកួត សាលារៀនសង្ឃឹមថានឹងពង្រឹងទំនាក់ទំនងរវាងគ្រឹះស្ថានអប់រំ សហគ្រាស និងសហគមន៍ផ្តើមអាជីព រួម​ចំណែកសាយភាយស្មារតីផ្តើមអាជីព នវានុវត្តន៍ច្នៃប្រតិដ្ឋក្នុងចំណោមសិស្ស និស្សិត៕

តាម km-dantocmiennui.baotintuc.vn

ការបោះឆ្នោតថ្ងៃទី១៥ ខែមីនា គឺជាការរួមបញ្ចូលនៃឆន្ទៈរបស់បក្ស ទឹកចិត្តរបស់ប្រជាជននិងបំណងប្រាថ្នាអភិវឌ្ឍជាតិរបស់ប្រទេសជាតិ

ការបោះឆ្នោតថ្ងៃទី១៥ ខែមីនា គឺជាការរួមបញ្ចូលនៃឆន្ទៈរបស់បក្ស ទឹកចិត្តរបស់ប្រជាជននិងបំណងប្រាថ្នាអភិវឌ្ឍជាតិរបស់ប្រទេសជាតិ

នារសៀលថ្ងៃទី៣១ ខែមីនា នៅវិមានរដ្ឋសភាបានប្រារព្ធឡើងសន្និសីទជាតិ បូកសរុបការងារបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦ និងសមាជិកប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិ ២០២៦-២០៣១ ។

Top