• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សក្តានុពលមូលដ្ឋាន

ផូមី (Phu My) អភិវឌ្ឍន៍មុខរបរសិប្បកម្មធ្វើអំពីដើមកក់

ពី​ដើម​កក់​ធម្មជាតិ​ ដុះនៅ​តាម​តំបន់​ព្រំដែន ចំណុះ​ឃុំ​​​ផូមី​ (Phu My)​ ស្រុក​យ៉ាង​ថាញ​ (Giang Thanh) ខេត្ត​កៀន​យ៉ាង​ (Kien Giang) បងប្អូន​ខ្មែរបាន​​​កម្លាយ​ធ្វើទៅ​​ជា​​ប្រដាប់​សិប្បកម្ម​ជក់ចិត្ត​ ជំនួយ​​ឱ្យ​​អ្នក​ស្រុក​រក​បាន​ប្រាក់ចំណូល​លំនឹង​ មកពី​មុខរបរ​ប្រពៃណី​នេះ​។​

សព្វ​ថ្ងៃ វាលកក់​នៅ​ឃុំ​ផូមី​ (Phu My) មាន​ផ្ទៃដី​ធម្មជាតិ​ជាង​២.៥០០​ហិកតា​ ផ្តល់​ទិន្នផល​ពេញ​មួយ​ឆ្នាំ​ តែ​ច្រើន​បំផុត​គឺនៅ​រដូវ​ទឹក​លិច​​ ចាប់ពី​ខែ​សីហា ដល់​ខែ​វិច្ឆិកា​ ជា​រៀង​រាល់​ឆ្នាំ​។ នារី​ខ្មែរ​នៅ​ឃុំ​ផូ​មី​​ (Phu My) ស្ទើរ​ទាំងគ្នា​សុទ្ធតែ​​ចេះ​តម្បាញ​កក់​តាំងតែពីតូច​ ពីព្រោះ​ការងារ​នេះ មិនធ្ងន់​ប៉ុន្មាន​ គ្រាន់តែ​ព្យាយាម​ឧស្សាហ៍​ ទ្រាំក្រោក​ពេល​ព្រឹក​ព្រលឹម​​ ​ដើម្បី​ប្រមូល​ដើម​កក់តែ​ប៉ុណ្ណោះ ។​

យើង​ខ្ញុំ​ឆៀង​ចូល​ផ្ទះបងស្រី​ ត្រឹន​ ធី​សេម​ (Tran Thi Xem) នៅ​ភូមិ​គិញ​ថ្មី (Kinh Moi) ឃុំ​ផូមី (Phu My) ចំពេល​បងស្រី​កំពុង​តម្បាញ​កន្ទេល​។ ដៃ​ទាំង​គូ​ស្វាហាប់​ បង្កើត​ជា​គន្លង​តម្បាញ​ស្មើរ​គ្នា​ និង​ ភាព​ប៉ិនប្រសប់របស់​អ្នកស្រុក​​ ដែលធ្លាប់​​ប្រកបមុខរបរ​នេះ​ជាង​២០​ឆ្នាំ​ កំពុង​ត្រៀម​ធ្វើ​សម្រេច​នូវ​​ផលិត​ផល​មួយ​សំឡឹង​ទៅ​ជក់ចិត្ត​ឌិត​អារម្មណ៍​។ ទីលានទូលាយ​នៅ​មុខ​ផ្ទះ​ ជាទីកន្លែង​សម្រាប់​ហាលបាចកក់​ ដែល​បងស្រី​ទើប​តែ​ប្រមូល​ផលរួច​។ បងស្រី​សេម Xem) ​បរិយាយថា រៀងរាល់ថ្ងៃ​បងស្រី​ត្រូវ​ក្រោក​​តាំងពី​ព្រឹក​​ ធ្វើ​ដំណើរ​ទៅ​កាត់ដើម​​កក់​ រហូតដល់​ពេល​ប្រហែល​ម៉ោង​៩ ឬ ម៉ោង​១០​ព្រឹក​ ទើបនាំ​យក​មក​ហាល​ពីពីរ​ទៅ​ដល់​បី​ថ្ងៃនៅ​លើ​ទីលាន​ផ្ទះ​​ ឱ្យ​វា​ស្ងួត​។ បងស្រី​សេម​ (Xem) ឱ្យ​ដឹងថា​ កាត់​ដើម​កក់​ក៏ត្រូវចេះ​​របៀបដែរ​ បើ​មិន​ដូច្នេះ​នឹង​ដាច់​គល់​អស់​ ឬ​ត្រូវ​ខ្ទាំជើង​កក់​ ទង​កក់​នឹង​មិនស្មើរ​គ្នាទេ​។​



តំបន់​ដាំ​ដើម​កក់​សាកល្ប​ង នៃគណៈ​កម្មការ​គ្រប់​គ្រង​​តំបន់​អភិរក្ស​សត្វ​និង​រុក្ខជាតិ​ផូមី​ (Phu My) រួម​ចំណែក​អភិរក្ស​ ពង្រីក​ផ្ទៃដី​វាល​កក់​ និង ប្រព័ន្ធ​​អេកូឡូស៊ី​តំបន់​។


 នារី​ខ្មែរ​ប្រមូល​ផល​ដើម​កក់​។​


 ដើម​កក់​បន្ទាប់ពី​ប្រមូលផល​ នឹង​បាន​យក​ទៅ​​ហាល​សម្ងួត​។​


 ដំណាក់កាល​នាំយក​ដើម​កក់​ បន្ទាប់ពី​ហាលសម្ងួត​​យកទៅ​គាប​ ជម្រើស​ និង កាត់​តន្រ្តឹមតាម​ខ្នាតឱ្យ​ស្មើរ​គ្នា​។​


 ដើម​កក់​មាន​ខ្នាត​​ផ្សេង​គ្នា នឹង​ធ្វើ​ចេញ​ផលិតផល​សិប្បកម្ម​ផ្សេង​គ្នា។​


 ដៃទាំង​គូដ៏ប៉ិនប្រសប់​របស់នារី​ខ្មែរ ត្បាញ​ក្រង​នូវ​ទង​កក់ តភ្ជាប់​​តម្រៀប​​ស្មើ​រ​ មើលទៅ​គូរ​ចំណាប់អារម្មណ៍​។​​


 កម្រាលកក់​ បន្ទាប់ពី​តម្បាញ​រួច​នឹង​បាន​នាំយក​ទៅ​ហាល​​ ឱ្យ​មាន​កម្រិត​សម្ងួត​តាម​កំណត់​។​


 ដំណាក់​កាល​បិទ​កំណាត់​សំពត់​ ឬ​ផ្ទាំង​ស្បែក​ ដើម្បី​ធ្វើ​បង្កាន់ដៃ​នៃ​កំប្រោង​ធ្វើ​អំពីដើម​កក់​។​


 ប្រើម៉ាស៊ីន​ ដេរ​ផ្ទាំង​បិទ​ឱ្យ​ជាប់​រឹង​មាំ​។​


 កម្មករ​កំពុង​ធ្វើ​ការ​នៅ​តំបន់​អភិរក្ស​សត្វ​និង​រុក្ខជាតិ​ផូមី (Phu My)។​

 

បន្ទាប់ពី​ហាលសម្ងួត​ ជ្រើស​ទងកក់​ស្មើរ​គ្នា​ ក្រោយ​មក​នាំយកទៅ​ម៉ាស៊ីន​គាប​សង្កត់​ ធ្វើ​ឱ្យ​ទងកក់​​​ស្ពៀតស្មើរ​ រួច​យកទៅ​ជ្រលក់ពណ៌​ ហាល​សម្ងួត​មុនពេល​តម្បាញ​។ ការងារ​តម្បាញ​ផលិតផល​មកពី​ដើម​កក់​​ ត្រូវ​ធ្វើ​ស្រាល​ដៃ​ ទាម​ទារ​ភាព​ប៉ិនប្រសប់​ ម្លោះ​ហើយ​ការងារ​នេះ សមស្រប់​សម្រាប់​នារី​ និង កុមារ​។​

បង​​លី​ ហ្វាង​បាវ​ (Ly Hoang Bao) ទទួល​បន្ទុក​​ផ្នែក​សិប្បកម្ម​វិចិត្រករ​​នៃ​​តំបន់​អភិរក្ស​សត្វ​និង​រុក្ខជាតិ​ផូមី​ (Phu My) ឱ្យ​ដឹងថា​ កាល​ពី​មុន បងប្អូន​ជនជាតិ​ខ្មែរ​ ប្រើប្រាស់​ដើម​កក់​សម្រាប់​ធ្វើតែ​​កម្រាល ថង ប៉ុន្តែ​ដោយ​សព្វ​ថ្ងៃ​​និន្នាការ​​នៃទីផ្សារ​ ព្រម​ទាំង​បាន​​ជំនួយ​បង្រៀន​វិជ្ជាជីវៈ​​ ដូច្នេះ​បងប្អូន​ចេះ​តម្បាញ​នូវ​ប្រភេទ​ផលិតផល​សិប្បកម្ម​វិចិត្រ​​ធ្វើ​អំពីដើម​​កក់​ ក្នុងនោះ​មាន​ផលិតផល​ចម្បង​ដូចជា​៖ ម៉ូដ​សម្លៀក​បំពាក់​ ប្រដាប់​ប្រើប្រាស់​ កន្ទេល មួក កំប្រោង​ ថង​ខ្ចប់​ជាដើម​។​

មុខ​របរ​តម្បាញ​កក់​នៅ​ផូមី​ (Phu My) សព្វថ្ងៃ​​មាន​សក្តានុពល​ជាច្រើន​ ដោយ​​នេះ​ ជា​ផលិតផល​ជិត​ស្និទ្ធ​​​នឹង​បរិស្ថាន​ មនុស្សគ្រប់គ្នា​ពេញ​និយម​ បំផុត​គឺនៅ​ប្រទេស​អភិវឌ្ឍន៍​។ តំបន់​អភិរក្ស​សត្វ​និង​រុក្ខជាតិ​​​ផូមី (Phu My) កំពុង​បង្កើត​ការងារ​រកស៊ី​ជូន​ពលករ​រាប់​រយនាក់​ ដោយ​ទទួល​យក​ផលិតផលដើម​​កក់ ទៅ​ធ្វើ​​នៅ​តាម​ផ្ទះ​ ក៏ដូចជាធ្វើ​​ផ្ទាល់​នៅ​នឹង​​​មូលដ្ឋាន​ ក្នុង​នោះ​៩០% ​គឺជនជាតិ​ខ្មែរ​។​

ផលិតផល​ដើម​កក់​ ដែល​​​បងប្អូន​ផលិត​ចេញ​ តែង​បាន​ចុះបញ្ជី​​ផ្តល់​ទៅ​ក្រុមហ៊ុន​ភាគហ៊ុន​​ផលិត​អាជីវកម្ម​​ នាំចេញ​ នាំចូល​វិញ​ឡុង (Vinh Long) ធានា​ប្រភព​នាំ​ចេញ​១០០%​។ សរុប​បរិមាណ​មុខ​ទំនិញ​ផលិតផល​ នៃភូមិ​របរប្រពៃណី​​​ប្រហែល​២០០.០០០ផលិតផល​ក្នុង​មួយ​ឆ្នាំ​ ប្រាក់​ចំណូល​សម្រេច​បាន​៦ ឬ ៧ពាន់​លាន​ដុង​។ ផលិតផល​ធ្វើ​អំពីដើម​​កក់ ​នាំចេញទៅ​ប្រទេស​នានា នៅ​ទ្វីប​អ៊ឺរ៉ុប​ ជប៉ុន និង​ចិន៕​

 

 ផលិតផល​សិប្បកម្ម​ជក់ចិត្ត​​មួយ​ចំនួន​​ បាន​ធ្វើ​អំពី​ដើម​កក់​៖













 

 អត្ថបទ​និង​រូបថត៖ សើន​ងៀ ថាញ​ដាត​
 

របរធ្វើកូនជ្រូកដីនៅឡាយធេវ (Lai Thieu)

របរធ្វើកូនជ្រូកដីនៅឡាយធេវ (Lai Thieu)

កូន​ជ្រូកដី​​ក្រមិចក្រមើម​  មាន​គ្រប់ពណ៌​ ផ្សារភ្ជាប់នឹង​វ័យ​កុមារ​ នៅតែ​បាន​អភិរក្ស​ និង​អភិវឌ្ឍ​ជិត​ពាក់កណ្តាល​សតវត្សរ៍​ នៅ​ឡាយ​ធេវ​ (Lai Thieu) ខេត្តប៊ិញ​យឿង ​(Binh Duong)

Top