ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិននិងអភិបាលខេត្ត Nagasaki លោក Oishii Kengo (រូបថត៖ VOV)
ក្នុងជំនួបទាំងនេះ ប្រធានរដ្ឋសភាលោកត្រឹន ថាញ់មិន បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកកិច្ចសហប្រតិបត្តិការក្នុងតំបន់រវាងប្រទេសទាំងពីរជាបណ្តាញកិច្ចសហប្រតិបត្តិការដ៏សំខាន់និងមានប្រសិទ្ធភាព ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការការងារ និងជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។ លោកប្រធានរដ្ឋសភាបានឲ្យដឹងថា គណៈប្រតិភូជាន់ខ្ពស់វៀតណាមលើកនេះ មានការចូលរួមរបស់ថ្នាក់ដឹកនាំខេត្ត-ក្រុងចំនួន ៥ គឺខេត្ត Bac Ninh, Binh Duong, Ha Tinh, Thua Thien - Hue និងទីក្រុង Can Tho ដែលមានប្រៀបខ្លាំងលើវិស័យជាច្រើន។ មូលដ្ឋានទាំងនេះមានបំណងប្រាថ្នាដូចគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុនក៏ដូចជាខេត្ត Nagasaki ផងដែរ។
ចំណែកខ្លួនវិញ ថ្នាក់ដឹកនាំខេត្ត Nagasaki បានចាត់ទុកថា ភាគីទាំងពីរមានភាពស្រដៀងគ្នាជាច្រើននិងមានទំនាក់ទំនងយ៉ាងស៊ីជម្រៅ; ការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការរវាងមូលដ្ឋាននៃប្រទេសទាំងពីរ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់ រួមចំណែកលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ៕