នាព្រឹកថ្ងៃទី ១០ ធ្នូ នៅវិមានរដ្ឋសភា ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកសម័យប្រជុំជាប្រចាំលើកទី៤០ ជាសម័យប្រជុំចុងក្រោយនៃឆ្នាំ២០២៤។ ថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន បានឲ្យដឹងថា ក្នុងរយៈពេលពីរថ្ងៃ (ថ្ងៃទី១០-១១ ខែធ្នូ) គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងពិចារណាបូកសរុប និងដកបទពិសោធន៍ពីសម័យប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី១៥ និងការងារនីតិបញ្ញត្តិ ធ្វើការពិចារណាអនុម័តលើកម្មវិធីរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាឆ្នាំ២០២៥ ដោយផ្តល់យោបល់ជាបឋមអំពីការរៀបចំសម្រាប់សម័យប្រជុំលើកទី ៩ នៃរដ្ឋសភា។
រធានរដ្ឋសភាលោក ត្រិន ថាញ់មិន ថ្លែងក្នុងកិច្ចប្រជុំ។ រូបថត៖ VNA
លើសពីនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានពិចារណា និងស្នើឲ្យបំពេញបន្ថែមគម្រោងច្បាប់ចំនួន០៦ ទៅក្នុងកម្មវិធីកសាងច្បាប់ និងបទបញ្ញត្តិឆ្នាំ២០២៥ រួមមាន៖ គម្រោងច្បាប់ស្តីពីការក្ស័យធន (វិសោធនកម្ម); គម្រោងច្បាប់ការពារទិន្នន័យផ្ទាល់ខ្លួន; គម្រោងច្បាប់សារព័ត៌មាន (វិសោធនកម្ម) ។
លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា នាពេលខាងមុខស្ថាប័នមានសមត្ថកិច្ចត្រូវប្រញាប់ប្រញាល់រៀបចំលក្ខខណ្ឌសម្រាប់ការអនុវត្តច្បាប់ដែលសម័យប្រជុំលើកទី៨រដ្ឋសភានីតិកាលទី១៥បានអនុម័ត កាត់បន្ថយពេលវេលារៀបចំឯកសារណៃនាំ សម្រាប់បទបញ្ញត្តិថ្មីត្រូវបានអនុវត្តឱ្យបានឆាប់ៗ ហើយធានាថាច្បាប់ទាំងនោះត្រូវបានអនុវត្តជាក់ស្តែង បើកលំហូរចរន្តឥណទានដើម្បីបំពេញតម្រូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ប្រធានរដ្ឋសភាលោកក៏បានស្នើឲ្យសុក្រិតផែនការ គម្រោង និងធ្វើវិសោធនកម្មច្បាប់ជាបន្ទាន់ដើម្បីច្នៃប្រឌិតនិងបង្រួមក្បាលម៉ាស៊ីនឱ្យដំណើរការប្រកបដោយប្រសិទ្ធភាព៕