បន្ទាប់ពីបានអញ្ជើញដល់សាធារណរដ្ឋសង្គមនិយមវៀតណាម សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយលោក Nguyen Duc Hai អនុប្រធានរដ្ឋសភាវៀតណាម និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាវៀតណាម-កម្ពុជា។
នៅក្នុងឱកាសនោះ លោក Nguyen Duc Hai បានអបអរសាទរចំពោះការបោះឆ្នោតដោយជោគជ័យរបស់កម្ពុជាកាលពីខែកក្កដាកន្លងមក ក៏ដូចជាការបង្កើតនូវរដ្ឋសភានិងរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលទទួលបានការគំាទ្រយ៉ាងច្រើនលើសលប់ពីសំណាក់ប្រជាពលរដ្ឋ។ លោកអនុប្រធានរដ្ឋសភាបានអបអរសាទរជូនសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដែលត្រូវ បានរដ្ឋសភាបោះឆ្នោតជ្រើសតំាងជាប្រធានរដ្ឋសភាអាណត្តិថ្មី និងស្រ្តីទីមួយដែលទទួលបានតួនាទីដ៏ឧត្តុង្គឧត្តមនេះ។
