• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន

ក្នុងនាមជាសមាជិកដ៏សកម្ម និងមានការទទួលខុសត្រូវរបស់អាស៊ាន លោកប្រធានរដ្ឋបានស្នើឱ្យក្រសួងយុត្តិធម៌ជប៉ុនពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុនលើវិស័យច្បាប់ និងយុត្តិធម៌។
  ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន (រូបថត៖ VNA)  

នារសៀលថ្ងៃទី ២៨ មិថុនា ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន លោក Furukawa Yoshihisa និងគណៈប្រតិភូក្រសួងយុត្តិធម៌ជប៉ុនអញ្ជើញមកបំពេញទស្សនកិច្ច ការងារនៅវៀតណាមនោះ លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc បានស្នើឲ្យក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរបន្តជំរុញខ្លាំងថែមទៀតសកម្មភាព សហប្រតិបត្តិការជាក់ស្តែង និងស៊ីជម្រៅនាពេលខាងមុខដូចជា៖ ជំរុញកិច្ចសហប្រតិបត្តិការជួយឧបត្ថម្ភលើផ្នែកយុត្តិធម៌ក្នុងបរិបទដែលប្រតិបត្តិការស៊ីវិល ពាណិជ្ជកម្ម និងការវិនិយោគកាន់តែកើនឡើង។ ដោះស្រាយបញ្ហាសញ្ជាតិ និងអត្រានុកូលដ្ឋានសម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរដើម្បីស្ថិរភាពជីវភាពរស់នៅ            ជួយឧបត្ថម្ភពលរដ្ឋ វៀតណាមក្នុងការបណ្តុះបណ្តាល និងបំប៉នធនធានមនុស្សផ្នែកច្បាប់ និងយុត្តិធម៌ថ្នាក់តំបន់ និង សមាហរណកម្មអន្តរជាតិ។

  ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន (រូបថត៖ VNA)  

ក្នុងនាមជាសមាជិកដ៏សកម្ម និងមានការទទួលខុសត្រូវរបស់អាស៊ាន លោកប្រធានរដ្ឋបានស្នើឱ្យក្រសួងយុត្តិធម៌ជប៉ុនពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុនលើវិស័យច្បាប់ និងយុត្តិធម៌។ លោកប្រធានរដ្ឋបានអះអាងថា វៀតណាមគាំទ្រសំណើរបស់ជប៉ុនក្នុងការជំរុញកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងយុត្តិធម៌រវាងអាស៊ាន-ជប៉ុន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top