• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋលោក To Lam អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតមកជូនសារតាំង

នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក To Lam បាន ទទួលជួបឯកអគ្គរដ្ឋទូតនីការ៉ាហ្គា (Nicaragua) អ៊ីស្លង់ (Iceland) តូមិននីស្ថាន (Turkmenistan) និងសាធារណរដ្ឋស៊ីប (Cyprus) ដែលមកជូនសារតាំង ទទួលបេសកម្មការទូតនៅវៀតណាម។
ប្រធានរដ្ឋ លោក To Lam ទទួលឯកអគ្គរដ្ឋទូតអ៊ីស្លង់ Thórir Isben (រូបថត៖ Nhan Sang/TTXVN)

ទទួលជួបឯកអគ្គរដ្ឋទូតនីការ៉ាហ្គាលោក Mario Jose Armengol Campos ប្រធានរដ្ឋ លោក  To Lam បានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋនីការ៉ាហ្គាក្នុងការបើកស្ថានទូតនៅវៀតណាម។ លោកប្រធានរដ្ឋបានស្នើឱ្យឯកអគ្គរដ្ឋទូតក្នុងអាណត្តិ បន្តជំរុញការអភិវឌ្ឍកិច្ចសហប្រតិបត្តិការដែលជាប្រៀបខ្លាំង របស់ប្រទេសទាំងពីរ ជាពិសេសលើវិស័យដូចជា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វប្បធម៌ ការអប់រំ សំណង់ និងការអនុវត្តការដោះស្រាយការប្រែប្រួលអាកាសធាតុ។

អបអរសាទរចំពោះលោក Thórir Isben ក្នុងការតែងតាំងជាឯកអគ្គរដ្ឋទូតអ៊ីស្លង់ប្រចាំនៅវៀតណាម ប្រធានរដ្ឋលោក To Lam ជឿជាក់ថា លោកឯកអគ្គរដ្ឋទូតនឹងរួមចំណែកជាក់ស្តែងជាច្រើន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពល។ លោកប្រធានរដ្ឋក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែករបស់អ៊ីស្លង់ក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាម និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA); ជឿជាក់ថា ការបញ្ចប់ដំណាក់កាលដំបូងនៃកិច្ចចរចា ការចុះហត្ថលេខា និងការអនុវត្តកិច្ចព្រមព្រៀង FTA វៀតណាម - EFTA នឹងជាព្រឹត្តិការណ៍សំខាន់ បង្កើតក្របខ័ណ្ឌរឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងវៀតណាម និងប្លុក EFTA និយាយរួម និងអ៊ីស្លង់និយាយដោយឡែក។

ទទួលជួបឯកអគ្គរដ្ឋទូត Turkmenistan លោក Parakhat Durdyev ប្រធានរដ្ឋលោក To Lam បានអះអាងថា វៀតណាមមានបំណងចង់ពង្រឹងថែមទៀតកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរ ហើយត្រៀមខ្លួនជាស្រេចដើម្បីដើរតួជាស្ពានជំរុញកិច្ចសហប្រតិបត្តិការរវាងតូមិននីស្ថាន និងក្រុម C៥ (៥ប្រទេសអាស៊ីកណ្តាល) ជាមួយអាស៊ាននិងបណ្តាប្រទេសក្នុងតំបន់។

ទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋស៊ីប លោក Evagoras Vryonides លោកប្រធានរដ្ឋបានអះអាងថា វៀតណាមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងទំនាក់ទំនងល្អជាមួយស៊ីប; ស្នើឱ្យប្រទេសនេះ គាំទ្រ និងលើកទឹកចិត្តសភាអឺរ៉ុប (EC) ឲ្យឆាប់ដកកាតលឿង IUU សម្រាប់អាហារសមុទ្រវៀតណាម គាំទ្រវៀតណាមក្នុងការអភិវឌ្ឍជលផលប្រកបដោយនិរន្តរភាព៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយបណ្តាប្រទេសក្នុងក្របខ័ណ្ឌ ADMM និង ADMM

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយបណ្តាប្រទេសក្នុងក្របខ័ណ្ឌ ADMM និង ADMM+

នៅខាងក្រៅកិច្ចប្រជុំមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ាន (ADSOM) និងកិច្ចប្រជុំមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ានបើកទូលាយ (ADSOM+) ដែលប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ នាថ្ងៃទី ២៦ កញ្ញា លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានជួបប្រជុំទ្វេភាគីជាមួយប្រមុខគណៈប្រតិភូឡាវនិងថៃ និងជួបពិភាក្សាជាមួយប្រមុខគណៈប្រតិភូមកពីសិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី ចិន រុស្ស៊ី និងសហរដ្ឋអាមេរិក។

Top