• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រគល់ពានរង្វាន់និងតាំងពិព័រណ៍គំនូរក្រាហ្វិកនៃបណ្តាប្រទេសអាស៊ាន

នារសៀលថ្ងៃទី ៦ ធ្នូ នៅទីក្រុង Hai Phong ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានសម្របសម្រួលជាមួយគណៈកម្មាធិ ការប្រជាជនទីក្រុង Hai Phong រៀបចំការប្រឡង និងការតាំងពិព័រណ៍គំនូរក្រាហ្វិកនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៤ វៀតណាមឆ្នាំ ២០២៤។

ការប្រឡងនិងពិព័រណ៍ជាព្រឹត្តិការណ៍សិល្បៈខ្នាតអន្តរជាតិ ដែលធ្វើឡើងជារៀងរាល់៤ឆ្នាំម្ដង។ លើកនេះ ដោយមានស្នាដៃចំនួន ៥៣០ របស់អ្នកនិពន្ធចំនួន ២៨៣ នាក់មកពីប្រទេសសមាជិកអាស៊ានចំនួន ១០ បានចុះឈ្មោះចូលរួម ហើយក្រុមប្រឹក្សាសិល្បៈដែលមានអ្នកជំនាញផ្នែកក្រាហ្វិកមកពីប្រទេសវៀតណាម ថៃ និងជប៉ុនបានជ្រើសរើសស្នាដៃចំនួន ១៥១ របស់អ្នកនិពន្ធចំនួន ១៣១ នាក់ ដើម្បីដាក់តាំងបង្ហាញ និងណែនាំនៅក្នុងពិព័រណ៍នេះ។ ក្នុងចំណោមស្នាដៃដែលត្រូវបានជ្រើសរើសនោះ ស្នាដៃល្អចំនួន១៦ត្រូវបានប្រគល់ជូនរួមមាន៖ រង្វាន់លេខ ១ មាន១រង្វាន់ (ស្នាដៃរបស់វិចិត្រករជនជាតិហ្វីលីពីន) រង្វាន់លេខ ២ មាន ៣ រង្វាន់ (ស្នាដៃរបស់វិចិត្រករជនជាតិថៃ និងវៀតណាម) រង្វាន់លេខ ៣ មាន ៥ រង្វាន់ (ស្នាដៃរបស់វិចិត្រករថៃ) និងរង្វាន់លើកទឹកចិត្តចំនួន ៧ រង្វាន់។

ស្នាដៃដែលត្រូវបានជ្រើសរើសសម្រាប់ដាក់តាំងពិពណ៌គឺជាស្នាដៃសិល្បៈពីឆ្នាំ ២០២០ ដល់បច្ចុប្បន្ន។ ជាមួយប្រធានបទអំពីជីវភាពរស់នៅមនុស្ស ទេសភាពធម្មជាតិ ប្រទេសសន្តិភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ មិត្តភាព និងបញ្ហានៃជីវភាពសហសម័យ ដែលបណ្តាប្រទេសអាស៊ានយកចិត្តទុកដាក់ និងចែករំលែក៕

  
 
 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top