• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បុណ្យវិសាខបូជាឆ្នាំ ២០២៣៖ សារ និងពាក្យប្រៀនប្រដៅព្រះពុទ្ធសាសនា រួមចំណែកកសាង និងពង្រឹងទំនាក់ទំនងវៀតណាម-ឥណ្ឌា

ព្រះតេជគុណ Thich Thanh Nhieu អនុប្រធានអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាប្រតិបត្តិនៃសមាគមន៍ពុទ្ធសាសនាវៀតនាមបានអានសាររបស់ប្រធានសមាគមន៍ពុទ្ធសាសនាវៀតណាម ព្រះតេជគុណ Thich Tri Quang ជូនចំពោះព្រះសង្ឃ ដូនជី និង ពុទ្ធសាសនិក វៀតណាមទាំងក្នុង និងក្រៅប្រទេស ដោយចែករំលែកអំពីអត្ថន័យនៃបុណវិសាខបូជា ដើម្បីប្រតិភូយល់ដឹងយ៉ាងច្បាស់លាស់អំពីវិសាកបូជា ក៏ដូចជាសាររបស់ព្រះពុទ្ធ។
បុណ្យវិសាខបូជាឆ្នាំ ២០២៣

ក្នុងឱកាសពិធីបុណ្យវិសាខបូជា ពុទ្ធសករាជ ២០២៣ នាយប់ថ្ងៃទី ២៥ ឧសភា ពោលគឺ ថ្ងៃទី៧ ខែទី៤ តាមច័ន្ទគតិ នៅវត្ត Tran Quoc ទីក្រុងហាណូយ សមាគមន៍ពុទ្ធសាសនាវៀតណាម សមាគមមិត្តភាពវៀតណាម-ឥណ្ឌា ទីក្រុងហាណូយបានសហការជាមួយ ស្ថានទូតឥណ្ឌាបានរៀបចំពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៣។ ក្នុងពិធីនេះ ព្រះតេជគុណ Thich Thanh Nhieu អនុប្រធានអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាប្រតិបត្តិនៃសមាគមន៍ពុទ្ធសាសនាវៀតនាមបានអានសាររបស់ប្រធានសមាគមន៍ពុទ្ធសាសនាវៀតណាម ព្រះតេជគុណ Thich Tri Quang ជូនចំពោះព្រះសង្ឃ ដូនជី និងពុទ្ធសាសនិក វៀតណាមទាំងក្នុង និងក្រៅប្រទេស ដោយចែករំលែកអំពីអត្ថន័យនៃបុណវិសាខបូជា ដើម្បីប្រតិភូយល់ដឹងយ៉ាងច្បាស់លាស់អំពីវិសាកបូជា ក៏ដូចជាសាររបស់ព្រះពុទ្ធ។

អញ្ជើញថ្លែងមតិក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាមលោក Sandeep បានអះអាងថា ក្នុងដំណើរការនៃសហប្រតិបត្តិការដ៏ល្អរប្រសើរវាងវៀតណាម និងឥណ្ឌានាបច្ចុប្បន្ន ព្រះពុទ្ធសាសនាបានក្លាយទៅជាស្ពានវប្បធម៌ ព្រលឹងវិញ្ញាណ ក៏ដូចជាទំនាក់ទំនងមិត្តភាពដ៏ស្អិតរមួត ហើយបានក្លាយទៅជាការតភ្ជាប់ពិសេសដែលចែករំលែកតម្លៃខាងស្មារតី និងវប្បធម៌រួមរវាង ប្រជាជននៃប្រទេសទាំងពីរ។ លោកឯកអគ្គរដ្ឋទូតមានក្ដីសង្ឃឹមថា តាមរយៈពិធីបុណ្យនេះ សារ និងពាក្យប្រៀនប្រដៅព្រះពុទ្ធសាសនានឹងត្រូវបានរីកសុះសាយ រួមចំណែកតភ្ជាប់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកកសាងនិងពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ឥណ្ឌា៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អភិវឌ្ឍន៍តំបន់ដីសណ្តទន្លេក្រហម ប្រពៃណី តភ្ជាប់ របកគំហើញ បរិយាប័ន្ន គ្រប់ជ្រុងជ្រោយ និងនិរន្តរភាព

អភិវឌ្ឍន៍តំបន់ដីសណ្តទន្លេក្រហម “ប្រពៃណី តភ្ជាប់ របកគំហើញ បរិយាប័ន្ន គ្រប់ជ្រុងជ្រោយ និងនិរន្តរភាព”

នាព្រឹកថ្ងៃទី៩ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានក្រុមប្រឹក្សាសម្របសម្រួលតំបន់ដីសណ្ដទន្លេក្រហម (ក្រុមប្រឹក្សា) បានអញ្ជើញជាអធិបតីសន្និសីទលើកទី៣ នៃក្រុមប្រឹក្សា ដើម្បីប្រកាសផែនការមេសម្រាប់តំបន់ ដីសណ្តទន្លេក្រហម ដំណាក់កាលឆ្នាំ ២០២១- ២០៣០ ចក្ខុវិស័យដល់ ២០៥០។

Top