• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុនលោក Furukawa Yoshihisa

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន លោក Furukawa Yoshihisa បានអះអាងថា ភាគីជប៉ុននឹងគាំទ្រយ៉ាង សកម្មនិងចែករំលែកបទពិសោធន៍ជាមួយវៀតណាមលើវិស័យផ្សេងៗ ជាពិសេសគឺលើវិស័យយុត្តិធម៌។
  នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុនលោក Furukawa Yoshihisa (រូបថត៖ VGP)  
  ទិដ្ឋភាពនៃជំនួប (រូបថត៖ VGP)  

នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ អញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុនលោក Furukawa Yoshihisa និងគណៈប្រតិភូក្រសួងយុត្តិធម៌ជប៉ុនមកបំពេញទស្សនកិច្ច ការងារនៅវៀតណាម នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអះអាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលយកចិត្តទុកដាក់គាំទ្រ និងបង្កលក្ខណៈអំណោយផលដល់ការជំរុញកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងយុត្តិធម៌រវាងប្រទេសទាំងពីរ រួមចំណែកជាក់ស្តែងក្នុងការអភិវឌ្ឍរបស់វៀតណាម និងពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រយ៉ាងទូលំទូលាយរវាងវៀតណាម និងជប៉ុនដែលកាន់តែស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យលោករដ្ឋមន្ត្រីបន្តយកចិត្តទុកដាក់គាំទ្រ និងជំរុញការអភិវឌ្ឍកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការលើការងារជំនួយផ្នែកយុត្តិធម៌ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា និងគាំទ្រវៀតណាមដើម្បីលើកកំពស់សមត្ថភាពរបស់ប្រព័ន្ធតុលាការតាមរយៈកម្មវិធី និងគម្រោងជាក់លាក់ ជាពិសេសក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ភាគីវៀតណាមក្នុងការដោះស្រាយជម្លោះវិនិយោគ ពាណិជ្ជកម្មអន្តរជាតិ។

ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន លោក Furukawa Yoshihisa បានអះអាងថា ភាគីជប៉ុននឹងគាំទ្រយ៉ាង សកម្មនិងចែករំលែកបទពិសោធន៍ជាមួយវៀតណាមលើវិស័យផ្សេងៗ ជាពិសេសគឺលើវិស័យយុត្តិធម៌ ការបណ្តុះបណ្តាលធនធានមនុស្ស ការកសាងនិងសុក្រិតរបប ច្បាប់ ការផ្លាស់ប្ដូរឌីជីថល ក៏ដូចជាបង្កលក្ខណៈងាយស្រួលបំផុតដល់សហគមន៍ជនវៀតណាមនៅជប៉ុន តាមសំណើរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top