• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមធ្វើជាប្រធានសន្និសីទទូទាំងប្រទេសស្តីពីការអប់រំសិទ្ធិមនុស្ស

ថ្លែងសុន្ទរកថានៅសន្និសីទនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បាន ចង្អុលបង្ហាញថា ការងារសិទ្ធិមនុស្សរបស់វៀតណាម ត្រូវបានអនុវត្តន៍ជាប្រចាំ និង បន្តបន្ទាប់តាមរយៈការងារជាក់ស្ដែង។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បាន អញ្ជើញធ្វើជាប្រធានសន្និសីទទូទាំងប្រទេសស្តីពីការអប់រំសិទ្ធិមនុស្ស។ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី ១១ ធ្នូ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បាន អញ្ជើញធ្វើជាប្រធានសន្និសីទទូទាំងប្រទេសស្តីពីការអប់រំសិទ្ធិមនុស្ស។ សន្និសីទនេះ ត្រូវបាន បណ្ឌិតសភានយោបាយជាតិហូជីមិញរៀបចំឡើងដោយផ្ទាល់នៅឯទីក្រុង ហាណូយ និងតភ្ជាប់តាមអ៊ីនធឺណិតទៅកាន់ខេត្តនិងទីក្រុងចំនួន ៦៣។
ថ្លែងសុន្ទរកថានៅសន្និសីទនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បាន ចង្អុលបង្ហាញថា ការងារសិទ្ធិមនុស្សរបស់វៀតណាម ត្រូវបានអនុវត្តន៍ជាប្រចាំ និង បន្តបន្ទាប់តាមរយៈការងារជាក់ស្ដែង។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ថា ការការពារសិទ្ធិមនុស្ស និងការអប់រំសិទ្ធិមនុស្ស គឺជាភារកិច្ចរបស់ប្រជាពលរដ្ឋទាំងមូលដោយមានលក្ខណៈ បរិយាប័ន្ន។
កម្មវិធីអប់រំសិទ្ធិមនុស្ស គឺជាកម្មវិធីផ្លូវការមួយដែលយកសិស្សនិងនិស្សិត ជាមជ្ឈភាព និងកម្មវត្ថុ; គ្រូបង្រៀនគឺជាកម្លាំងចលករ; សាលារៀនដើរតួនាទីជាជើង ទម្រ; គ្រួសារគឺជាទីបង្អែក; សង្គមគឺជាមូលដ្ឋានគ្រឹះ។ លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា៖
“យើងជឿជាក់ថា ដោយមានសាមគ្គីភាព ឯកភាព ការរួមកម្លាំងកាយចិត្តរបស់ ប្រព័ន្ធនយោបាយទាំងមូល ប្រជាជន និងកងទ័ពទាំងមូល ការងារការពារសិទ្ធិមនុស្ស និងការអប់រំសិទ្ធិមនុស្សនឹងកាន់តែទទួលបានលទ្ធផលល្អប្រសើរ រួមចំណែកយ៉ាង សំខាន់ដើម្បីសម្រេចបាននូវសេចក្តីប្រាថ្នាកសាងប្រទេសវៀតណាមដែលប្រជាជន សម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌ ឈានចូល យុគសម័យថ្មី ជាយុគសម័យសម្បូររុងរឿងរបស់ប្រជាជាតិ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top