លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យកសាងយន្តការអនុគ្រោះការវិនិយោគដើម្បី ជំរុញកំណើនបៃតង និងយន្តការគាំទ្រគម្រោងសាកល្បងបៃតងនៅវៀតណាម ផងដែរ។
រហូតមកដល់ពេលនេះ ជារៀងរាល់ឆ្នាំ សហករណ៍កសិកម្មបច្ចេកទេសខ្ពស់ Kim Long សម្រេចបានប្រាក់ចំណូលរាប់សិបពាន់លានដុងក្នុងមួយឆ្នាំៗ។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ កាលពីថ្ងៃទី ៩ ធ្នូ បានចេញផ្សាយសារាចរណ៍ស្តីពីការអនុវត្តភារកិច្ច និងដំណោះស្រាយសំខាន់ៗមួយចំនួន ដើម្បីជំរុញការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីកំណើនបៃតង ដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យឆ្នាំ ២០៥០។ តាមនោះ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលបានសំណូមពរឲ្យ រដ្ឋមន្រ្តី ប្រធានស្ថាប័នថ្នាក់ក្រសួង ស្ថាប័នក្រោមឱវាទរដ្ឋាភិបាល ប្រធានគណៈ កម្មាធិការប្រជាជនខេត្ត-ក្រុងក្រោមឱវាទមជ្ឈិម រួមបញ្ចូលគ្នាឱ្យបានទាន់ពេលវេលា នូវគោលដៅ និងភារកិច្ច កំណើនបៃតងទៅក្នុងយុទ្ធសាស្ត្រ គម្រោង ផែនការមេ ផែនការ និងឯកសារច្បាប់របស់បណ្ដាផ្នែកនិងវិស័យ ដែលគ្រោងនឹងត្រូវបានចេញ ផ្សាយនាពេលខាងមុខ; ពិនិត្យឡើងវិញ និងវាយតម្លៃសក្តានុពលនៃផ្នែកនិងវិស័យថ្មី ក្នុងកំណើនបៃតង។ ពន្លឿនការអនុវត្តកម្មវិធី គម្រោង និងគម្រោងសាកល្បងនៃគំរូថ្មី ដោយផ្សាភ្ជាប់នឹងកំណើនបៃតង។
លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យកសាងយន្តការអនុគ្រោះការវិនិយោគដើម្បី ជំរុញកំណើនបៃតង និងយន្តការគាំទ្រគម្រោងសាកល្បងបៃតងនៅវៀតណាម ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម