• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើឱ្យផ្តោតលើការឆ្លើយតបទៅនឹងព្យុះទីហ្វុង CHA BA

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទើបបានចុះហត្ថលេខាលើសារទូរលេខដែលស្នើឱ្យក្រសួង ស្ថាប័ន និងមូលដ្ឋាន ផ្តោតការយកចិត្តទុកដាក់ឆ្លើយតបទៅនឹងព្យុះទីហ្វុង CHA BA។

តាមនោះ លោកនាយករដ្ឋមន្ត្រី បានស្នើឲ្យគណៈកម្មាធិការជាតិ ដឹកនាំការ​ប្រយុទ្ធ​ប្រឆាំង​គ្រោះមហន្តរាយ​ធម្មជាតិ, គណៈកម្មាធិការជាតិឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ និងស្វែងរក​និងជួយសង្គ្រោះ, រដ្ឋមន្ត្រីនិងប្រធានគណៈកម្មាធិការប្រជាជនបណ្តាខេត្ត ក្រុងឲ្យតាមដានយ៉ាងដិតដល់ការវិវិឌ្ឍន៍របស់ខ្យល់ព្យុះ ដើម្បីដឹកនាំ និងឆ្លើយតបភ្លាមៗទៅតាមមុខងារ និងភារកិច្ចដែលបានកំណត់ មិនត្រូវមានការធ្វេសប្រហែស ដែលក្នុងនោះ ផ្តោតសំខាន់លើការធានាសុវត្ថិភាពសម្រាប់មនុស្ស  នាវានិងមធ្យោបាយធ្វើសកម្មភាពលើសមុទ្រ។ ជាមួយគ្នានោះ ត្រូវពិនិត្យឡើងវិញរាល់វិធានការ ត្រៀមខ្លួនជាស្រេចក្នុងការជម្លៀស និងផ្លាស់ប្តូរទីតាំងប្រជាជន ដើម្បីធានាសុវត្ថិភាពនៃការរស់នៅរបស់ប្រជាជននៅក្នុងតំបន់គ្រោះថ្នាក់។ លើសពីនេះ អនុវត្តន៍រាល់វិធានការ ការពារផលិតកម្មកសិកម្ម ឧស្សាហកម្ម និងទប់ស្កាត់ទឹកជំនន់ក្នុងតំបន់ទីក្រុង និងតំបន់លំនៅដ្ឋាន; ពិនិត្យផែនការ ត្រៀមប្រមូលកម្លាំង គ្រឿងផ្គត់ផ្គង់ និងយានជំនិះ ដើម្បីបំពេញការងារជួយសង្គ្រោះ និងជំនះឧប្បត្តិហេតុនានា ដោយធានាឱ្យចរាចរណ៍រលូនលើអ័ក្សចរាចរណ៍សំខាន់ៗ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top