• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១០ នៃក្រុមប្រឹក្សាប្រឡងប្រណាំង-កោតសរសើរមជ្ឈិម

នាព្រឹកថ្ងៃទី៩ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញ បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី១០ នៃក្រុមប្រឹក្សាប្រឡងប្រណាំង-កោតសរសើរមជ្ឈិម។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ VOV)

ថ្លែងមតិក្នុងពិធីបើកកិច្ចប្រជុំ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញបានសង្កត់ធ្ងន់ថា ដោយសារការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ស៊ីសង្វាក់គ្នា និងអនុវត្តន៍រាល់ភារកិច្ចប្រកបដោយសមកាលកម្ម វៀតណាមសម្រេចបាននូវគោលដៅរួមដែលបានដាក់ចេញក្នុងឆ្នាំនេះ លើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាសន្តិសុខ ការពារជាតិ និងជំរុញកិច្ចការបរទេស។ លទ្ធផលទាំងនេះមានការរួមចំណែកជាវិជ្ជមាន និងសំខាន់នៃចលនាប្រឡងប្រណាំងលើទូទាំងប្រទេស។

លោកនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ដែរថា ការវាយតម្លៃស្ថានភាពបច្ចុប្បន្ននៃការងារប្រឡងប្រណាំង-កោតសរសើរឆ្នាំនេះ ក៏ចាំបាច់ត្រូវភ្ជាប់មកជាមួយនូវចំណុចខ្វះខាត និងកំហិតច្បាស់លាស់ ដោយធ្វើការវិភាគ និងបញ្ជាក់ឱ្យច្បាស់អំពីមូលហេតុ និងមេរៀនបទពិសោធន៍។ ដូច្នេះ អនុវត្តការងារឆ្នាំក្រោយឱ្យកាន់តែមានប្រសិទ្ធភាព ដែលជាឆ្នាំដ៏សំខាន់នៅពេលដែលប្រទេសជាតិមានពិធីបុណ្យធំៗ សំខាន់ៗជាច្រើន ហើយក្នុងពេលជាមួយគ្នានោះ គឺប្រព្រឹត្តទៅមហាសសន្និបាតបក្សគ្រប់ជាន់ថ្នាក់ ឆ្ពោះទៅកាន់មហាសន្និបាតបក្សលើកទី១៤៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top