នាព្រឹកថ្ងៃទី ២៨ ខែធ្នូ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញបានអញ្ជើញចូលរួមកិច្ចប្រជុំបូករសុបការងារឆ្នាំ ២០២៤ និងដាក់ពង្រាយភារកិច្ចឆ្នាំ ២០២៥ របស់ក្រសួងផែនការ និងវិនិយោគ។ កិច្ចប្រជុំនេះត្រូវបានតភ្ជាប់បណ្តាញអ៊ីនធឺណែតទៅកាន់ទីតាំងនានាក្នុងខេត្ត ក្រុងចំណុះមជ្ឈិម ទាំង ៦៣ លើទូទាំងប្រទេស។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបការងារឆ្នាំ ២០២៤ និងដាក់ពង្រាយអនុវត្តភារកិច្ចឆ្នាំ ២០២៥ របស់ក្រសួងផែនការ និងវិនិយោគ (រូបថត៖ VOV)
អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញបានវាយតម្លៃថា ក្នុងឆ្នាំ២០២៤ វិស័យផែនការនិងវិនិយោគបានអនុវត្តភារកិច្ចរបស់ខ្លួនបានល្អ ជាពិសេសការបើកចំណាយដើមទុន វិនិយោគ សាធារណៈត្រូវបានអនុវត្តយ៉ាងខ្លាំងក្លា។ ការចាប់ផ្ដើមអាជីវកម្ម និងការច្នៃប្រឌិតបានអភិវឌ្ឍយ៉ាងខ្លាំងក្លា បង្កើតប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍នៅវៀតណាម។ ក្នុងឆ្នាំ២០២៥ខាងមុខ ដើម្បីពន្លឿន ស្ទុះផ្លោះ មកដល់គោលដៅ និងអនុវត្តដោយជោគជ័យនូវរាល់គោលដៅទាំងអស់ លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ “ទីមួយ ជាអ្នកត្រួសត្រាយផ្លូវក្នុងការច្នៃប្រឌិតក្នុងការគិត គិតឱ្យស៊ីជម្រៅ មានចក្ខវិស័យវែងឆ្ងាយ និយាយចេញត្រូវធ្វើឲ្យបាន ពេលធ្វើគឺធ្វើឲ្យមានប្រសិទ្ធភាព។ ទី២ ត្រួសត្រាយផ្លូវក្នុងការកសាងសុក្រិតរបៀបរបប ព្រោះ របៀបរបបជាកម្លាំងជំរុញដល់ការអភិវឌ្ឍ។ ទីបី ត្រួសត្រាយផ្លូវក្នុងការនាំមុខ និងទាក់ទាញធនធាន; ទី៤ ការត្រួសត្រាយលើការច្នៃប្រឌិត ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង ការអភិវឌ្ឍសេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចចែករំលែក សេដ្ឋកិច្ចពេលយប់ និងរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ។ ទី ៥ ត្រូវត្រួសត្រាយផ្លូវក្នុងការកសាងមូលដ្ឋានទិន្នន័យជាតិ ដើម្បីបង្កើតគោលនយោបាយផ្អែកលើទិន្នន័យជាតិតាមរបៀបវិទ្យាសាស្ត្រនិងមានប្រសិទ្ធភាព”។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងផែនការ និងវិនិយោគបន្តធ្វើឱ្យកាន់តែល្អប្រសើរក្នុងការគ្រប់គ្រងផែនការ និងការសម្របសម្រួលម៉ាក្រូសេដ្ឋកិច្ច; បង្កើនការទាក់ទាញនៃធនធានទាំងអស់សម្រាប់ការវិនិយោគក្នុងការអភិវឌ្ឍប្រទេសជាតិ; បំពេញភារកិច្ចដែលបានប្រគល់ជូន រួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍប្រទេសជាតិ ក្នុងស្មារតីនៃផលប្រយោជន៍ប្រកបដោយសុខដុមរមនារវាងបុគ្គល រដ្ឋ និងធុរកិច្ច៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម