• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ ខេត្ត Yen Bai ចាំបាច់ត្រូវជំរុញយ៉ាងខ្លាំងក្លានូវសក្តានុពល ឱកាសលេចធ្លោនិងគុណសម្បត្តិប្រកួតប្រជែង

នាព្រឹកថ្ងៃទី ២៥ ខែកញ្ញា នៅខេត្ត Yen Bai នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងគណៈប្រតិភូរដ្ឋាភិបាល បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្ត Yen Bai។
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងក្នុងជំនួបធ្វើការជាមួយថ្នាកើដឹកនាំខេត្ត Yen Bai  

ក្នុងជំនួបធ្វើការនេ លេខាគណៈកម្មាធិការបក្សខេត្ត Yen Bai លោក Do Duc Duy បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ទោះបីជាជួបប្រទះនឹងការលំបាកនិងបញ្ហាប្រឈមជាច្រើន ជាពិសេសជំងឺរាតត្បាតកូវីដ ១៩ ប៉ុន្តែ បក្សភាគ អាជ្ញាធរមូលដ្ឋាន និងប្រជាជន Yen Bai តែងតែសមាគ្គីគ្នា មានការប្តេជ្ញាខ្ពស់ ខិតខំប្រឹងប្រែង ដើម្បីជំនះរាល់ការលំបាក ដោយអនុវត្តន៍ព្រមៗគ្នាប្រកបដោយប្រសិទ្ធភាពរាល់ដំណោះស្រាយ ហើយទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់លើគ្រប់វិស័យ។  ពោលគឺ ផលិតផលក្នុងស្រុកសរុបនៅក្នុងខេត្ត តែងតែរក្សាបាននូវអត្រាកំណើនដ៏ល្អជាមួយនឹងរចនាសម្ព័ន្ធសេដ្ឋកិច្ចវិជ្ជមាន ដោយហេតុនេះ ធ្វើអោយជីវភាពរស់នៅរបស់ប្រជាជនមានភាពប្រសើរឡើងឥតឈប់ឈរ។ ជាមួយគ្នានោះ វិស័យ ការពារជាតិនិងសន្តិសុខត្រូវបានរក្សា; សណ្តាប់ធ្នាប់សង្គមនិងសុវត្ថិភាពត្រូវបានធានា; សកម្មភាពកិច្ចការបរទេសត្រូវបានជំរុញយ៉ាងខ្លាំង។

អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា Yen Bai គឺជាទឹកដីដែលសម្បូរទៅដោយប្រវត្តិសាស្ត្រ វប្បធម៌ និងបដិវត្តន៍  ពាសពេញដោយសក្តានុពល គុណសម្បត្តិ និងឱកាសលេចធ្លោ។ Yen Bai មានកត្តាទាំងអស់សម្រាប់ការអភិវឌ្ឍឆាប់រហ័ស និងនិរន្តរភាព ហើយអាចក្លាយជាខេត្តល្អនៅឆ្នាំ២០២៥ និងស្ថិតក្នុងក្រុមខេត្តអភិវឌ្ឍន៍ឈានមុខគេនៃភាគខាងជើង និងតំបន់ភ្នំនៅឆ្នាំ២០៣០។

  លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ  

 

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្ត Yen Bai ជំរុញយ៉ាងខ្លាំងក្លានូវសក្តានុពល ឱកាសលេចធ្លោ និងគុណសម្បត្តិប្រកួតប្រជែង។ យ៉ាងណាមិញ ខេត្តត្រូវមានការច្នៃប្រឌិតឥតឈប់ឈរដើម្បីអភិវឌ្ឍន៍ប្រកបដោយជោគជ័យនូវគោលដៅ និងភារកិច្ចក្នុងឆ្នាំ ២០២២ និងដំណាក់កាល ២០២១-២០២៥។ ជាពិសេស ខេត្តត្រូវយកចិត្តទុកដាក់លើការអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ -សង្គមប្រកបដោយសុខដុមរមនា និងការការពារបរិស្ថានអេកូឡូស៊ី ដោយផ្សារភ្ជាប់ជាមួយនឹងការធានាការពារជាតិ និងសន្តិសុខ។

នាថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីតាំងរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Nghia Lo៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top