• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ចូលរួមពិធីប្រកាសបើកឲ្យដំណើរការកិច្ចពិភាក្សាអំពីក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីវិបុលភាពតាមប្រព័ន្ធវិដេអូ

នារសៀលថ្ងៃទី ២៣ ឧសភា នៅទីក្រុងតូក្យូ (ប្រទេសជប៉ុន) បានប្រព្រឹត្តទៅពិធីប្រកាសបើកឲ្យដំណើរការកិច្ចពិភាក្សាស្តីពីក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិកដើម្បីវិបុលភាព (IPEF) ក្នុងទម្រង់ផ្ទាល់និងតាមអ៊ីនធឺណិត។
  លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងក្នុងពិធីប្រកាសឲ្យដំណើរការកិច្ចពិភាក្សា IPEF (រូបថត៖ TTXVN)  

ពិធីនេះមានការចូលរួមពីនាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fusimo នាយករដ្ឋមន្ត្រីឥណ្ឌា នូវែលសេឡង់ ថៃ សិង្ហបុរី និងវៀតណាម; ប្រធានាធិបតីសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងរដ្ឋមន្ត្រីសេដ្ឋកិច្ចនៃប្រទេស ប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន។

នៅក្នុងពិធីនេះ ថ្នាក់ដឹកនាំបានឯកភាពក្នុងការចាប់ផ្តើមដំណើរការកិច្ចពិភាក្សាអំពី IPEF ហើយបានត្រៀមខ្លួនរួចជាស្រេចដើម្បីអញ្ជើញប្រទេសដែលមានចំណាប់អារម្មណ៍នៅក្នុងតំបន់ឱ្យចូលរួម ដោយសង្ឃឹមថា ក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះនឹងជួយសេដ្ឋកិច្ចឱ្យពង្រឹងភាពធន់ ជាពិសេសនៅក្នុងដំណើរការស្តារឡើងវិញក្រោយជំងឺរាតត្បាត សំដៅរួមចំណែកដល់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ស្ថិរភាព វិបុលភាព ការអភិវឌ្ឍ និងសន្តិភាព ដើម្បីផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជន។ ថ្លែងមតិក្នុងពិធីប្រកាសបើកឲ្យដំណើរការកិច្ចពិភាក្សាអំពី IPEF នាយករដ្ឋមន្ត្រី វៀតណាម លោក Pham Minh Chinh បានសង្កត់ធ្ងន់លើតម្រូវការកែសម្រួលគំរូកំណើន។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងដំណើរការពិភាក្សាអំពី IPEF ចាំបាច់ត្រូវមានគោលបំណងក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជន។ យ៉ាងណាមិញ វៀតណាមនឹងរួមជាមួយបណ្តាប្រទេសអាស៊ាន និងដៃគូពាក់ព័ន្ធ ដើម្បីបន្តពិភាក្សា និងបញ្ជាក់ខ្លឹមសារនៃសសរស្តម្ភកិច្ចសហប្រតិបត្តិការ នាំមកនូវរបៀបវារៈសេដ្ឋកិច្ចវិជ្ជមាន ប្រសិទ្ធភាពសម្រាប់តំបន់ និងសម្រាប់ប្រទេសនីមួយៗ; ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់ និងជុំវិញពិភពលោក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top