មានស្រុកកំណើតនៅក្រុងសាយហ្គន ក្នុងគ្រួសារពោរពេញទៅដោយលក្ខណៈណាមបូ តាំងពីតូចទ្រីង្វៀន (Tri Nguyen) បានគ្រួសារអនុញ្ញាតឲ្យទៅរៀនពិណនិងស្វែងយល់ពីតន្រ្តីប្រពៃណីជនជាតិ។ ក្រោយពេលបញ្ចប់ការសិក្សានៅសាលាជាតិតន្រ្តីនិងល្ខោនសាយហ្គន (សព្វថ្ងៃជាវិទ្យាស្ថានតន្ត្រីទីក្រុងហូជីមិញ) បងបន្តទៅរៀននៅសាលាគរុកោសល្យតន្រ្តីប៉ារីស (បារាំង) ជាមួយសាស្រ្តាចារ្យល្បីៗ។
ដោយសារទេពកោសល្យរួមជាមួយទឹកចិត្តស្នេហាពិសេស ចំពោះពិណ ទ្រីង្វៀន (Tri Nguyen) អាចប្រគំសម្រប់ទំនុកភ្លេងតន្រ្តីពេញនិយមរបស់វៀតណាម សមស្របជាមួយប្រភេទឧបករណ៍តន្រ្តីលោកខាងលិច។ ដោយពីប្រភពធាតុនោះ រួមជាមួយការបទពិសោធន៍រស់នៅ និងទឹកចិត្តពិសេសលើ ស្រុកកំណើត ជាប្រភពបង្កើតអារម្មណ៍ សម្រាប់បងនិពន្ធបទភ្លេងនឹងពិណនៃជនជាតិ។
![]() សិល្បករពិណទ្រីង្វៀន (Tri Nguyen) ។ រូបថត៖ ថុងហាយ ![]() សិល្បករសម្តែង piano និង ពិណទ្រីង្វៀន (Tri Nguyen) សម្តែងលើឆាកល្ខោន Idecaf នៅទីក្រុងហូជីមិញ ខែកុម្ភៈ ឆ្នាំ២០១៧។ រូបថត៖ ថុងហាយ ![]() ដៃដែលមានទេព្យកោសល្យ ![]() សិល្បករ ទ្រីង្វៀន (Tri Nguyen) ត្រចះត្រចង់ជាមួយសំឡេងពិណរបស់ខ្លួន ក្នុងពិធីសម្តែង។ រូបថត៖ ថុងហាយ ![]() សិល្បករទ្រីង្វៀន (Tri Nguyen) ឧទ្ទេសនាមរចនាសម្ពន្ធពិណវៀតណាមជូនអ្នកទស្សនា។ រូបថត៖ ថុងហាយ ![]() សិល្បករទ្រីង្វៀន (Tri Nguyen) នៅពិធីពិភាក្សាក្រោមប្រធានបទ “អភិវឌ្ឍន៍ពាណិជ្ជសញ្ញាតាមរយៈដំណើរវប្បធម៌” នៅសាលាឧត្តមវិជ្ជាវៀតណាមអាមេរិក - ទីក្រុងហូជីមិញ។ រូបថត៖ ថុងហាយ ![]() សិល្បករទ្រីង្វៀន (Tri Nguyen) នៅក្នុងពិធីរួមប្រាស្រ័យជាមួយទស្សនិកជននៅទីក្រុងហូជីមិញ។ រូបថត៖ ថុងហាយ ![]() ពិណទ្រីង្វៀន (Tri Nguyen) ជាមួយការប្រគំ piano ក្នុងរាត្រីសម្តែងលើឆាកល្ខោន Idecaf នៅទីក្រុងហូជីមិញ។ រូបថត៖ ថុងហាយ ![]() អ្នកគាំទ្រថតរូបអនុស្សាវរីយជាមួយសិល្បករទ្រីង្វៀន (Tri Nguyen) ក្រោយរាត្រីសម្តែងលើឆាកល្ខោន Idecaf នៅទីក្រុងហូជីមិញ ខែកុម្ភៈ ឆ្នាំ២០១៧។ រូបថត៖ ថុងហាយ |
“ខ្ញុំចង់បានសំឡេងពិណ ជានិច្ចជាសំឡេងចម្បងប្រគំជាមួយក្រុមតន្រ្តីលោកខាងលិច។ ប្រើសំឡេងពិណលោកខាងលិច ដើម្បីលើកសារជាតិសំឡេងពិសេស នៃសំឡេងពិណឡើងមួយកម្រិតថ្មី បង្កើតភាពខុសប្លែក” ទ្រីង្វៀន(Tri Nguyen) ចែករំលែកពីរចនាបទច្នៃនិពន្ធរបស់ខ្លួន។
ក្នុងស្នាដៃជាច្រើនរបស់បង អាចឮសំឡេងពិណរក្សាតួនាទីផ្សេងគ្នា។ មានពេលពិណប្រគំអូសបន្លាយទៅតាមក្រុមឧបករណ៍តន្រ្តីខ្សែ របស់លោកខាងលិច មានពេលសំឡេងពិណថយមកក្រោយ ពួនប្រាណស៊ីទំនុកភ្លេងជាមួយក្រុមឧបករណ៍តន្រ្តី ពេលខ្លះរួមជាមួយសំឡេង violin ប្រគំឌឺដងលើកស្ទួយគ្នា ជំនួយគ្នា ឬប្រទល់ប្រឈមគ្នារួចហើយសម្រប់គ្នាបង្កើតភាពភ្ញាក់ផ្អើរ។ ក្រៅពីនោះ ទ្រីង្វៀន (Tri Nguyen) បានមានទំនុកចិត្តនាំចូលបទភ្លេង ទំនុកហ័រ (Ho) ទំនុកភ្លេងមនោសញ្ចេតនា ទំនុកបំពេរ...។ល។ ជិតដិតនឹងជនជាតិវៀតណាម ប៉ុន្តែបានសម្តែងបង្ហាញដោយបច្ចេកទេសថ្មី តែនៅរក្សាបានលក្ខណៈតន្រ្តីប្រពៃណីវៀតណាម។
ចាប់ពីឆ្នាំ២០១៤ ទ្រីង្វៀន (Tri Nguyen) ប្រសូតចេញកម្រង album តន្រ្តី ប្រគំពិណ រូមមាន៖ Consonnances (ប្រគំតន្រ្តី ឆ្នាំ២០១៤) A journey between worlds (ដំណើរកម្សាន្តលោកិយ ឆ្នាំ២០១៦) ថ្មីនេះ Beyond borders (ឆ្លងកាត់រាល់ព្រំដែន)។ ស្នាដៃរបស់បងបានទស្សនិកជនលើពិភពលោក ទទួលស្គាល់ ក្នុងនោះវិស៊ីឌីផលិតដំបូង “Consonnances” ទទួលបានរង្វាន់មាស Album world music ដ៏ឆ្នើម (Global Music Award) និងរង្វាន់ប្រគំតន្រ្តីពិរោះបំផុត(Akademia USA)។
“ខ្ញុំមានមោទនភាពពេលតន្រ្តីរបស់ខ្លួន បានទស្សនិកជនអន្តរជាតិទទួលស្គាល់។ រង្វាន់នេះកត់សម្គាល់តន្រ្តីប្រពៃណីរបស់វៀតណាម បានឆ្លងកាត់ ដែនកំណត់ ឆ្លើយតបបានតម្រូវការស្តាប់តន្រ្តីរបស់អ្នកស្តាប់លើពិភពលោក បានពិភពលោកទទួលស្គាល់ សន្តាប់និងលើកស្ទួយកិត្តិយស” ទ្រីង្វៀន (Tri Nguyen) ចែករំលែកពីពានរង្វាន់នេះ។
![]() ក្រប album ដំបូងរបស់សិល្បករ ទ្រីង្វៀន (Tri Nguyen) មានឈ្មោះ Consonnances (ប្រគំសំឡេង)។ រូបថត៖ ឯកសារ ![]() ក្រប album ទីពីររបស់សិល្បករ ទ្រីង្វៀន (Tri Nguyen) មានឈ្នោះថា A journey betwwen worlds - ដំណើរកម្សាន្តលោកិយ។ រូបថត៖ ឯកសារ ![]() ក្រប album ទីបីរបស់សិល្បករ ទ្រីង្វៀន (Tri Nguyen) មានឈ្មោះថា Beyond borders - ឆ្លងកាត់រាល់ព្រំដែន។ រូបថត៖ ឯកសារ ![]() យល់ច្បាស់ពីតន្រ្តីជនជាតិ ទាំងតន្រ្តីលោកខាងលិច បទភ្លេងដោយសិល្បករទ្រីង្វៀន (Tri Nguyen) និពន្ធសម្រាប់ពិណប្រគំជាមួយឧបករណ៍តន្រ្តីផ្សេងៗលើពិភពលោក។ រូបថត៖ ថុងហាយ |
គ្រូបង្រៀនឆ្នើម - តន្រ្តីករ ផាមធ្វីហ្វារ (Pham Thuy Hoan) វាយតម្លៃពីវិថីដែលទ្រីង្វៀន (Tri Nguyen) កំពុងធ្វើដំណើរ៖ “ខ្ញុំមានអារម្មណ៍សប្បាយចិត្តណាស់ ពីព្រោះទ្រីង្វៀន (Tri Nguyen) បានខិតខំនាំសំឡេងពិណរបស់ជនជាតិ ប្រគំជាមួយឧបករណ៍តន្រ្តីផ្សេងៗលើពិភពលោក។ ប្រការគួរឲ្យកោតសរសើរ ទ្រីង្វៀន (Tri Nguyen) ជាអ្នកនាំយកលក្ខណៈពិសេសដោយឡែកមួយចំនួនរបស់តន្រ្តីប្រពៃណីដូច បទភ្លេងកាយឡឿង បទហ័រ (Ho) ទំនុកភ្លេងមនោសញ្ចេតនាជិតស្និទ្ធ ងាយស្តាប់ ដើម្បីឧទ្ទេសនាមដល់ទស្សនិកជន - អ្នកស្តាប់បរទេស ជួយពួកគេមួយជំហានទៅមួយជំហានខិតជិតនឹងតន្រ្តីជនជាតិរបស់ពួកយើង”។
ថ្មីៗនេះ ទ្រីង្វៀន (Tri Nguyen) តែងផ្តល់ពេលវេលាត្រឡប់មកវៀតណាមដើម្បីឧទ្ទេសនាមផលិតផលរបស់បង ដល់ទស្សនិកជនក្នុងប្រទេស។ រៀងរាល់ឆ្នាំបងសុទ្ធតែរៀបចំតិចបំផុតមួយរាត្រីសម្តែងតន្រ្តី ដើម្បីឧទ្ទេសនាម album ទើបចុះផ្សាយ ឬនិពន្ធថ្មីសម្រាប់ទស្សនិកជន។ ខែកុម្ភៈ កន្លងហើយ ទ្រីង្វៀន (Tri Nguyen) បានមានពិធីឧទ្ទេសនាម album "Beyond borders" នៅទីក្រុងហូជីមិញ។ បងចែករំលែកផែនការមួយក្នុងចំណោមផែនការនៅពេលខាងមុខ គឺបន្តឧទ្ទេសនាមដល់មហាជនក្នុងប្រទេសនូវស្នាដៃ ដែលបងទើបនិពន្ធថ្មីៗ នាខែតុលាឆ្នាំ២០១៧។ ពីព្រោះតាមបង “ទោះបីទៅទីណាឬធ្វើអ្វី បងក៏ជាជនជាតិវៀតណាម ទស្សនិកជន - អ្នកស្តាប់ក្នុងប្រទេស ទើបជាអ្នកសំខាន់បំផុតដែលបងឆ្ពោះទៅរកដើម្បីបម្រើ”៕
អត្ថបទ៖ សើនងៀ រូបថត៖ ថុងហាយ និង ឯកសារ