• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទំនាក់ទំនងវៀតណាម-ឥណ្ឌាអភិវឌ្ឍន៍យ៉ាងល្អប្រសើរក្នុងអំឡុងពេល ៥០ ឆ្នាំកន្លងមក

គេហទំព័រ Moderndiplomacy.eu ទើបតែបានបង្ហោះអត្ថបទវាយតម្លៃអំពីទំនាក់ ទំនងល្អប្រសើររវាងវៀតណាម និងឥណ្ឌាក្នុងអំឡុងពេល ៥០ ឆ្នាំកន្លងមក។
  ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ទទួលជួបជាមួយប្រធានសភាជាន់ទាបឥណ្ឌាលោក Om Birla កាលពីខែមេសា ឆ្នាំ២០២២។ (រូបថត៖ Doan Tan/VNA)  

យោង តាមអត្ថបទនេះ ពី “ទំនាក់ទំនងទ្វេភាគី” ទៅ “ភាពជាដៃគូយុទ្ធសាស្ត្រ” ហើយរហូតមក ដល់ពេលនេះជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ប្រទេសទាំងពីរតែងតែ ចែករំលែកទំនាក់ទំនងការទូតយ៉ាងជិតស្និទ្ធ។ ទោះបីជាមានប្រព័ន្ធនយោបាយខុសគ្នា ក៏ដោយ ប៉ុន្តែមានការបំពេញទស្សនកិច្ចការទូតជាន់ខ្ពស់ជាច្រើន ហើយឥណ្ឌាបានដើរ តួនាទីកាន់តែសំខាន់សម្រាប់វៀតណាម ដោយគាំទ្រចំពោះខឿនឯករាជ្យជាតិ និង ឯកភាពជាតិ ឬសន្យាជួយឧបត្ថម្ភវៀតណាម អភិវឌ្ឍន៍វិស័យការពារជាតិវៀតណាម នាពេលបច្ចុប្បន្ន។ វៀតណាមជាដៃគូយុទ្ធសាស្ត្រហើយមានសារសំខាន់ខ្ពស់សម្រាប់ឥណ្ឌា។ ផ្នែកសំខាន់មួយនៃទំនាក់ទំនងឥណ្ឌា-វៀតណាម គឺកិច្ចសហប្រតិបត្តិការលើ គោលនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ប្រធានសភាជាន់ទាបឥណ្ឌា លោក Om Birla បានសម្ដែងគោលបំណងចង់បង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់ ១៥ ពាន់លាន ដុល្លាអាមេរិក ពីកម្រិត ១៣,២ ពាន់លានកាលពីមុន ព្រមទាំងបង្ហាញការចាប់អារម្មណ៍ ចំពោះការអភិវឌ្ឍរបស់វៀតណាមលើវិស័យសេដ្ឋកិច្ចជាច្រើនផងដែរ។

អត្ថបទនេះបានធ្វើសន្និដ្ឋានថា ទំនាក់ទំនងវៀតណាម-ឥណ្ឌា គឺជាទំនាក់ទំនងដ៏ យូរអង្វែង ដោយមានការយល់ដឹងយ៉ាងជ្រាលជ្រៅអំពីតម្រូវការ និងការគោរពគ្នា ទៅវិញទៅមក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top