មិត្តភក្តិជាមួយនឹងវៀតណាម ទីសក្ការៈបូជាសរ ដំបូងបំផុតនៅសឺដ័យ (Xu Doai) 14/03/2016 ស្ថិតនៅលើទីតាំងហុងស៊ុយដ៏ពិសេស និងលក្ខណៈស្ថាបត្យកម្មបូរាណដ៍សំបូរបែប ទីសក្ការបូជាសរ (ភូមិសរ ឃុំកុងហ័្វរ ស្រុកក្វឹកអាយ ហាណូយ) មានប្រសិទ្ធិនាមថាជាទីសក្ការបូជាបូរាណល្អបំផុតនៅសឺដ័យ ដោយមានអាយុកាលជាង៣៥០ឆ្នាំ។ ទីតាំងដែលមាននាមថាសឺដ័យជាឈ្មោះហៅរបស់ខេត្តសើនតី (ចាស់) ជាខេត្តមួយក្នុងចំណោមខេត្តទាំង១៣ បានបង្កើតឡើងដំបូងបង្អស់ នៅភូមិភាគខាងជើង (ចាប់ពីឆ្នាំ១៨៣១) រួមទាំងផ្ទៃដីរបស់ខេត្តវិញភុក ហាតី ភាគខាងជើងនៃខេត្តភូថ័រ មួយចំណែកនៃខេត្តត្វៀនក្វាង និងទីក្រុងហាណូយសព្វថ្ងៃ។ ទោះបី ទីតាំងនាមសឺដ័យមិនមានទៀតទេ ប៉ុន្តែតំបន់មួយមានផ្ទៃដីធំទូលាយនេះ មានទីសក្ការបូជាបូរាណរាប់រយ តែក្នុងចំណោមនោះទីសក្ការបូជាសរ មានប្រសិទ្ធិនាមជា “ដំបូងបំផុត” ទីសក្ការបូជា របស់សឺដ័យ។ ប្រការនោះ បញ្ជាក់ឲ្យឃើញថាតួនាទីដ៏សំខាន់នៃទីសក្ការបូជានេះ ក្នុងឃ្លាំងស្ថាបត្យកម្មបូរាណ របស់តំបន់ភាគខាងជើងកាលពីដើម។ ស្ថាបត្យកម្មរបស់ទីសក្ការបូជាសរ បានអ្នកស្រាវជ្រាវវាយតម្លៃ និងទទួលស្គាល់ថា មួយក្នុងចំណោមទីសក្ការបូជាបូរាណ មានស្ថាបត្យកម្មគំរូល្អបំផុត។ ទីសក្កាបូជាមេទ័ពទាំងបី ជាមេទ័ពអមបម្រើស្តេចឌិញតៀនហ្វាង បង្រ្កាបក្រុមទ័ពបះបោលទាំង១២ (ពាក់កណ្តាលសតវត្សរ៍ទី១០)។ ទីសក្ការបូជាសរ ស្ថិតនៅភូមិសរ ឃុំកុងហ័រ ស្រុកក្វឹកអាយ ហាណួយ ទីសក្ការបូជាមានអាយុកាលជា៣៥០ឆ្នាំ។ ខ្លោងទ្វារទីសក្ការបូជាសរ។ នាគថ្មនៅសងខាងកាំជណ្តើរឡើងទៅកាន់ទ្វារទីសក្ការបូជា។ កាំជណ្តើរថ្មខៀវទាំង១៨កាំឡើងទៅកាន់ខ្លោងទ្វារទីសក្ការបូជាសរ។ ទីសក្ការបូជាសរ គោរពបូជាមេទ័ពទាំងបី ជាមេទ័ពមានគុណសម្បត្តិបម្រើស្តេចឌិញតៀនហ្វាងបង្រ្កាបក្រុមទ័ពបះបោលទាំង១២។ កម្រងដំបងផ្លាកនៅសងខាងក្នុងល្វែងកណ្តាលនៃទីសក្ការបូជាសរ។ ក្បាច់ចម្លាក់ដ៏ប្រណិតនៅសងខាងទ្វារទីសក្ការបូជាសរ។ ទ្វារចូលល្វែងកណ្តាលនៃទីសក្ការបូជាសរ។ ជ្រុងដំបូលខាងត្បូងនៃទីសក្ការបូជាសរ។ ជ្រុងទាំងបួនរបស់ទីសក្ការបូជាសរ សុទ្ធតែមានក្បាលកោងរាងដ៏ស្រទន់ ជក់ចិត្ត។ ក្បាលកែវរបស់ទីសក្ការបូជាសរ សុទ្ធតែបានឆ្លាក់នាគ ហង្ស ដ៏វិចិត្រ ជក់ចិត្ត។ ទីសក្ការបូជាមានសសរគ្រញូងធំតូចចំនួន៦៤ដើម ជើងសសរថ្កល់ដោយថ្មខៀវរឹងមាំនិងអង់អាច។ សន្លឹកទ្វារ ជញ្ជាំង ធ្វើអំពីឈើគ្រញូងមានអាយុកាលជាង៣៥០ឆ្នាំ ដាក់ព័ទជុំវិញមុខទាំងបីទីសក្ការបូជាសរ ។ បច្ចេកទេសចម្លាក់លយនិងចម្លាក់លឹបដ៏វិចិត្រលើគ្រឿងទីសក្ការបូជាសរ។ ទីសក្ការបូជាសរ ជាទីកន្លែងសម្រាប់រៀបចំបីពិធីបុណ្យធំក្នុងឆ្នាំ របស់អ្នកស្រុកកុងហ្វ័រ គឺពិធីបុណ្យស្រុកប្រព្រឹត្តទៅក្នុងបីថ្ងៃចាប់ពីថ្ងៃ៨ខែ២ ចន្ទគតិ ពិធីជប់លៀងទ័ពរៀបចំឡើងនៅថ្ងៃទី១០ខែ៧ ចន្ទគតិ និងថ្ងៃដំឡើងដំណែងអាទិទេពបានរៀបចំនៅថ្ងៃទី១០ខែ១២ ចន្ទគតិ។ សព្វថ្ងៃមិនដឹងច្បាស់លាស់ថាទីសក្ការបូជាសរ បានកកើតនៅឆ្នាំណានៅឡើង។ តាមសៀវភៅ ”ភូមិសាស្រ្តខេត្តសើនតី” ចុះផ្សាយនៅឆ្នាំ១៩៤១ របស់អ្នកនិពន្ធផាមស្វឹនដូ ទីសក្ការបូជាសរ បានស្ថិតនៅនិងជួសជុលនៅឆ្នាំ១៦៧៣ ក្នុងសម័យរាជការស្តេចឡេថាញតុង។ បើតាមសីលាចារឹក “ទូសាង់ហ័្វរឌិញប៊ិគី” ចារ ក្នុងឆ្នាំយឿងដឹងទីបី (ស្តេចឡេយ៉ាតុង) (១៦៧៤) សព្វថ្ងៃកំពុងតាំងនៅក្នុងទីសក្ការបូជា ទីសក្ការបូជាបានជួសជុលនៅក្នុងឆ្នាំថោះ(១៦៦៣)។ សីលាចារឹកឲ្យដឹងថ្ងៃចាប់ផ្តើមជួលជុល នៅថ្ងៃទី២៧ ខែ៧ ឆ្នាំថោះ ជាងពីរខែ ទើបធ្វើបានសម្រេច។ ទីសក្ការបូជាបានឆ្លងកាត់ការជួលជុលបួនលើក នៅឆ្នាំ១៧៤៣ ១៩២៤ ១៩២៨ ១៩៥៣។ ទម្រង់រូបភាពសព្វថ្ងៃរបស់ទីសក្ការបូជា ជាស្ថាបត្យកម្មបែបរូបបួនជ្រុងទ្រវែងនៅលើផ្ទៃដី១.១០០ម៉ែត្រការេ។ បូកទាំងល្វែងទទឹង បណ្តោយរបស់ទីសក្ការបូជា គឺមាន៥៥ខណ្ឌ(បន្ទប់) និង៦៤សសរតូចធំ។ ឆ្លងកាត់ពេលវេលា ទីសក្ការបូជានៅតែរក្សាបានលក្ខណៈវិចិត្រប្រណិត និងភាពបូរាណ។ ទីសក្ការបូជាដេកផ្អែកលើភ្នំអណ្តើក ខាងមុខគឺទន្លេដាយ បត់បែនបង្កើតជារូបភាពដូចជាបឹងអឌ្ឍច័ន្ទមួយ។ ខ្លោងទ្វារមានស្ថាបត្យកម្ម ពីរជាន់ បីល្វែង ៤ដំបូល សងខាងគឺទ្វារតូចសម្រាប់ចេញចូល។ ក្បូរក្បាច់តុបតែងនិងចម្លាក់លើខ្លោងទ្វារ នៅរក្សាបានភាពដើម យ៉ាងស្អាតនិងវិចិត្រ។ ពិសេសគឺរូបភាពគូនាគដណ្តើមចាប់ចន្ទ តាំងនៅខាងលើខ្ពស់ រួមជាមួយសត្វទេពទាំងបួនដេកក្រោមជើងសសរយ៉ាងអង់អាច។ ឆ្លងកាត់ខ្លោងទ្វារ គឺមកដល់ល្វែងទាំងបីនៃទីសក្ការបូជា។ ល្វែងទាំងបីមានទំហំ៥៤ម៉ែត្រការេ នៅជ្រុងទាំងបួនកោងឡើងបង្កើតបានភាពទន់ភ្លន់។ ទីសក្ការបូជាមានទាំងអស់៧ល្វែង ពីរល្វែងស្លាបដំបូល បួនដំបូលប្រកក្បឿង។ ខាងក្នុងទីសក្ការបូជាមាន៣២សសរគ្រញូងធំតូច រៀបជាប្រាំមួយជួរទទឹង។ ក្រោយល្វែងបូជាគឺ “វិមាន” បើកទ្វារតែពេលមានបុណ្យទាន នៃទីសក្ការបូជា។ ទីធ្លាក្នុងទីសក្ការបូជាបានក្រាលដោយឈើគ្រញូង។ ក្នុងទីសក្ការបូជានៅរក្សាបាន៤០ផ្លាកដំឡើងដំណែងជាអាទិទេព តាំងពីឆ្នាំហ្វាំងឌិញទី២ (១៦០១) សម័យរាជការឡេ មកដល់ឆ្នាំខាយឌិញទី៩(១៩២៤) សម័យរាជការង្វៀន និងថាវកុង កំណាព្យឆ្លើយឆ្លង។ ដូចនេះ ឆ្នាំ១៩៨០ ទីសក្ការបូជាសរ បានក្រសួងវប្បធម៌កីឡានិងទេសចរណ៍ រៀបចូលកេរដំណែលជាតិត្រូវការអភិរក្សា៕ អត្ថបទ៖ ថាវវី រូបថត៖វៀតកឿង

ស្ថិតនៅលើទីតាំងហុងស៊ុយដ៏ពិសេស និងលក្ខណៈស្ថាបត្យកម្មបូរាណដ៍សំបូរបែប ទីសក្ការបូជាសរ (ភូមិសរ ឃុំកុងហ័្វរ ស្រុកក្វឹកអាយ ហាណូយ) មានប្រសិទ្ធិនាមថាជាទីសក្ការបូជាបូរាណល្អបំផុតនៅសឺដ័យ ដោយមានអាយុកាលជាង៣៥០ឆ្នាំ។ ទីតាំងដែលមាននាមថាសឺដ័យជាឈ្មោះហៅរបស់ខេត្តសើនតី (ចាស់) ជាខេត្តមួយក្នុងចំណោមខេត្តទាំង១៣ បានបង្កើតឡើងដំបូងបង្អស់ នៅភូមិភាគខាងជើង (ចាប់ពីឆ្នាំ១៨៣១) រួមទាំងផ្ទៃដីរបស់ខេត្តវិញភុក ហាតី ភាគខាងជើងនៃខេត្តភូថ័រ មួយចំណែកនៃខេត្តត្វៀនក្វាង និងទីក្រុងហាណូយសព្វថ្ងៃ។ ទោះបី ទីតាំងនាមសឺដ័យមិនមានទៀតទេ ប៉ុន្តែតំបន់មួយមានផ្ទៃដីធំទូលាយនេះ មានទីសក្ការបូជាបូរាណរាប់រយ តែក្នុងចំណោមនោះទីសក្ការបូជាសរ មានប្រសិទ្ធិនាមជា “ដំបូងបំផុត” ទីសក្ការបូជា របស់សឺដ័យ។ ប្រការនោះ បញ្ជាក់ឲ្យឃើញថាតួនាទីដ៏សំខាន់នៃទីសក្ការបូជានេះ ក្នុងឃ្លាំងស្ថាបត្យកម្មបូរាណ របស់តំបន់ភាគខាងជើងកាលពីដើម។ ស្ថាបត្យកម្មរបស់ទីសក្ការបូជាសរ បានអ្នកស្រាវជ្រាវវាយតម្លៃ និងទទួលស្គាល់ថា មួយក្នុងចំណោមទីសក្ការបូជាបូរាណ មានស្ថាបត្យកម្មគំរូល្អបំផុត។ ទីសក្កាបូជាមេទ័ពទាំងបី ជាមេទ័ពអមបម្រើស្តេចឌិញតៀនហ្វាង បង្រ្កាបក្រុមទ័ពបះបោលទាំង១២ (ពាក់កណ្តាលសតវត្សរ៍ទី១០)។ ទីសក្ការបូជាសរ ស្ថិតនៅភូមិសរ ឃុំកុងហ័រ ស្រុកក្វឹកអាយ ហាណួយ ទីសក្ការបូជាមានអាយុកាលជា៣៥០ឆ្នាំ។ ខ្លោងទ្វារទីសក្ការបូជាសរ។ នាគថ្មនៅសងខាងកាំជណ្តើរឡើងទៅកាន់ទ្វារទីសក្ការបូជា។ កាំជណ្តើរថ្មខៀវទាំង១៨កាំឡើងទៅកាន់ខ្លោងទ្វារទីសក្ការបូជាសរ។ ទីសក្ការបូជាសរ គោរពបូជាមេទ័ពទាំងបី ជាមេទ័ពមានគុណសម្បត្តិបម្រើស្តេចឌិញតៀនហ្វាងបង្រ្កាបក្រុមទ័ពបះបោលទាំង១២។ កម្រងដំបងផ្លាកនៅសងខាងក្នុងល្វែងកណ្តាលនៃទីសក្ការបូជាសរ។ ក្បាច់ចម្លាក់ដ៏ប្រណិតនៅសងខាងទ្វារទីសក្ការបូជាសរ។ ទ្វារចូលល្វែងកណ្តាលនៃទីសក្ការបូជាសរ។ ជ្រុងដំបូលខាងត្បូងនៃទីសក្ការបូជាសរ។ ជ្រុងទាំងបួនរបស់ទីសក្ការបូជាសរ សុទ្ធតែមានក្បាលកោងរាងដ៏ស្រទន់ ជក់ចិត្ត។ ក្បាលកែវរបស់ទីសក្ការបូជាសរ សុទ្ធតែបានឆ្លាក់នាគ ហង្ស ដ៏វិចិត្រ ជក់ចិត្ត។ ទីសក្ការបូជាមានសសរគ្រញូងធំតូចចំនួន៦៤ដើម ជើងសសរថ្កល់ដោយថ្មខៀវរឹងមាំនិងអង់អាច។ សន្លឹកទ្វារ ជញ្ជាំង ធ្វើអំពីឈើគ្រញូងមានអាយុកាលជាង៣៥០ឆ្នាំ ដាក់ព័ទជុំវិញមុខទាំងបីទីសក្ការបូជាសរ ។ បច្ចេកទេសចម្លាក់លយនិងចម្លាក់លឹបដ៏វិចិត្រលើគ្រឿងទីសក្ការបូជាសរ។ ទីសក្ការបូជាសរ ជាទីកន្លែងសម្រាប់រៀបចំបីពិធីបុណ្យធំក្នុងឆ្នាំ របស់អ្នកស្រុកកុងហ្វ័រ គឺពិធីបុណ្យស្រុកប្រព្រឹត្តទៅក្នុងបីថ្ងៃចាប់ពីថ្ងៃ៨ខែ២ ចន្ទគតិ ពិធីជប់លៀងទ័ពរៀបចំឡើងនៅថ្ងៃទី១០ខែ៧ ចន្ទគតិ និងថ្ងៃដំឡើងដំណែងអាទិទេពបានរៀបចំនៅថ្ងៃទី១០ខែ១២ ចន្ទគតិ។ សព្វថ្ងៃមិនដឹងច្បាស់លាស់ថាទីសក្ការបូជាសរ បានកកើតនៅឆ្នាំណានៅឡើង។ តាមសៀវភៅ ”ភូមិសាស្រ្តខេត្តសើនតី” ចុះផ្សាយនៅឆ្នាំ១៩៤១ របស់អ្នកនិពន្ធផាមស្វឹនដូ ទីសក្ការបូជាសរ បានស្ថិតនៅនិងជួសជុលនៅឆ្នាំ១៦៧៣ ក្នុងសម័យរាជការស្តេចឡេថាញតុង។ បើតាមសីលាចារឹក “ទូសាង់ហ័្វរឌិញប៊ិគី” ចារ ក្នុងឆ្នាំយឿងដឹងទីបី (ស្តេចឡេយ៉ាតុង) (១៦៧៤) សព្វថ្ងៃកំពុងតាំងនៅក្នុងទីសក្ការបូជា ទីសក្ការបូជាបានជួសជុលនៅក្នុងឆ្នាំថោះ(១៦៦៣)។ សីលាចារឹកឲ្យដឹងថ្ងៃចាប់ផ្តើមជួលជុល នៅថ្ងៃទី២៧ ខែ៧ ឆ្នាំថោះ ជាងពីរខែ ទើបធ្វើបានសម្រេច។ ទីសក្ការបូជាបានឆ្លងកាត់ការជួលជុលបួនលើក នៅឆ្នាំ១៧៤៣ ១៩២៤ ១៩២៨ ១៩៥៣។ ទម្រង់រូបភាពសព្វថ្ងៃរបស់ទីសក្ការបូជា ជាស្ថាបត្យកម្មបែបរូបបួនជ្រុងទ្រវែងនៅលើផ្ទៃដី១.១០០ម៉ែត្រការេ។ បូកទាំងល្វែងទទឹង បណ្តោយរបស់ទីសក្ការបូជា គឺមាន៥៥ខណ្ឌ(បន្ទប់) និង៦៤សសរតូចធំ។ ឆ្លងកាត់ពេលវេលា ទីសក្ការបូជានៅតែរក្សាបានលក្ខណៈវិចិត្រប្រណិត និងភាពបូរាណ។ ទីសក្ការបូជាដេកផ្អែកលើភ្នំអណ្តើក ខាងមុខគឺទន្លេដាយ បត់បែនបង្កើតជារូបភាពដូចជាបឹងអឌ្ឍច័ន្ទមួយ។ ខ្លោងទ្វារមានស្ថាបត្យកម្ម ពីរជាន់ បីល្វែង ៤ដំបូល សងខាងគឺទ្វារតូចសម្រាប់ចេញចូល។ ក្បូរក្បាច់តុបតែងនិងចម្លាក់លើខ្លោងទ្វារ នៅរក្សាបានភាពដើម យ៉ាងស្អាតនិងវិចិត្រ។ ពិសេសគឺរូបភាពគូនាគដណ្តើមចាប់ចន្ទ តាំងនៅខាងលើខ្ពស់ រួមជាមួយសត្វទេពទាំងបួនដេកក្រោមជើងសសរយ៉ាងអង់អាច។ ឆ្លងកាត់ខ្លោងទ្វារ គឺមកដល់ល្វែងទាំងបីនៃទីសក្ការបូជា។ ល្វែងទាំងបីមានទំហំ៥៤ម៉ែត្រការេ នៅជ្រុងទាំងបួនកោងឡើងបង្កើតបានភាពទន់ភ្លន់។ ទីសក្ការបូជាមានទាំងអស់៧ល្វែង ពីរល្វែងស្លាបដំបូល បួនដំបូលប្រកក្បឿង។ ខាងក្នុងទីសក្ការបូជាមាន៣២សសរគ្រញូងធំតូច រៀបជាប្រាំមួយជួរទទឹង។ ក្រោយល្វែងបូជាគឺ “វិមាន” បើកទ្វារតែពេលមានបុណ្យទាន នៃទីសក្ការបូជា។ ទីធ្លាក្នុងទីសក្ការបូជាបានក្រាលដោយឈើគ្រញូង។ ក្នុងទីសក្ការបូជានៅរក្សាបាន៤០ផ្លាកដំឡើងដំណែងជាអាទិទេព តាំងពីឆ្នាំហ្វាំងឌិញទី២ (១៦០១) សម័យរាជការឡេ មកដល់ឆ្នាំខាយឌិញទី៩(១៩២៤) សម័យរាជការង្វៀន និងថាវកុង កំណាព្យឆ្លើយឆ្លង។ ដូចនេះ ឆ្នាំ១៩៨០ ទីសក្ការបូជាសរ បានក្រសួងវប្បធម៌កីឡានិងទេសចរណ៍ រៀបចូលកេរដំណែលជាតិត្រូវការអភិរក្សា៕ អត្ថបទ៖ ថាវវី រូបថត៖វៀតកឿង
អត្ថបទផ្សេងទៀត “គ្រួសារការទូតអំណរបុណ្យតេត ២០២៦” - ស្ពានវប្បធម៌ដែលតភ្ជាប់ទំនាក់ទំនងការទូតនៅទីក្រុងហូជីមិញ09/02/2026មិត្តភក្តិជាមួយនឹងវៀតណាមនាថ្ងៃទី ៧ ខែកុម្ភ នៅទីក្រុង ហូជីមិញ សហភាពបណ្តាអង្គការមិត្តភាពទីក្រុងហូជីមិញ (HUFO) បានរៀបចំកម្មវិធី “គ្រួសារការទូតអំណរបុណ្យតេត ២០២៦” សម្រាប់គ្រួសារអគ្គកុងស៊ុលនៃបណ្តាប្រទេស នៅក្នុងទីក្រុង។ កម្មវិធី និទាឃរដូវស្រុកកំណើតឆ្នាំ២០២៦ ប្រព្រឹត្តទៅនៅប្រទេសជាច្រើន03/02/2026មិត្តភក្តិជាមួយនឹងវៀតណាម“អាវុធមុតស្រួច” នៃកិច្ចការបរទេសការពារជាតិ និងការទូតប្រជាជន14/01/2026មិត្តភក្តិជាមួយនឹងវៀតណាមYoshioka Norihiko – អ្នកតភ្ជាប់ស្ពានវប្បធម៌ជប៉ុន - វៀតណាម12/01/2026មិត្តភក្តិជាមួយនឹងវៀតណាមលោក Andy Soloman៖ បីទសវត្សរ៍និទានរឿងវៀតណាមដោយពន្លឺ01/01/2026មិត្តភក្តិជាមួយនឹងវៀតណាមសាស្រ្តាចារ្យ បណ្ឌិត Furuta Motoo៖ ពីអ្នកវៀតណាមវិទ្យា ក្លាយជាអ្នកឈានមុខ សម្រាប់សាកលវិទ្យាល័យសកល30/11/2025មិត្តភក្តិជាមួយនឹងវៀតណាមវិចិត្រករ Yuichi Kimura និងកម្រងសៀវភៅ "លេងជាមួយកូន"12/11/2025មិត្តភក្តិជាមួយនឹងវៀតណាម អត្ថបទផ្សេងទៀត