• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទិវាហ្វើវៀតណាមនៅអាហ្រ្វិកខាងត្បូងរួមចំណែកផ្សព្វផ្សាយភោជនាហារវៀតណាមដល់មិត្តភក្តិអាហ្រ្វិក

ទិវាហ្វើវៀតណាមនៅអាហ្រ្វិកខាងត្បូងគឺជាគំនិតផ្តួចផ្តើមមួយរបស់ស្ថានទូតវៀតណាមប្រចាំនៅអាហ្រ្វិកខាងត្បូង ដែលសហការជាមួយស្ថាប័នតំណាងវៀតណាមប្រចាំនៅអាហ្វ្រិកខាងត្បូងផ្សេងទៀត ក្នុងគោលបំណងផ្សព្វផ្សាយភោជនាហារវៀតណាមដល់មិត្តភក្តិក្នុងស្រុក និងអន្តរជាតិ។
ហ្វើវៀតណាមត្រូវបានភ្ញៀវអន្តរជាតិនិយមចូលចិត្តយ៉ាងខ្លាំង។ (រូបថត៖ Hong Minh/TTXVN)

កាលពីថ្ងៃទី ៧ ខែធ្នូ - ទិវា ហ្វើ វៀតណាមនៅអាហ្វ្រិកខាងត្បូងឆ្នាំ ២០២៤ បានប្រព្រឹត្តទៅនៅទីផ្សារអាហារ Hazel ដ៏ល្បីល្បាញនៃរដ្ឋធានី Pretoria ប្រទេសអាហ្វ្រិកខាងត្បូង។ នេះជាឆ្នាំទី ២ ជាប់ៗគ្នាហើយដែលព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងនៅក្នុង "ប្រទេសឥន្ទធនូ" ហើយត្រូវបានទទួលស្វាគមន៍យ៉ាងទូលំទូលាយពីប្រជាជនក្នុងតំបន់។

ទិវាហ្វើវៀតណាមនៅអាហ្រ្វិកខាងត្បូងគឺជាគំនិតផ្តួចផ្តើមមួយរបស់ស្ថានទូតវៀតណាមប្រចាំនៅអាហ្រ្វិកខាងត្បូង ដែលសហការជាមួយស្ថាប័នតំណាងវៀតណាមប្រចាំនៅអាហ្វ្រិកខាងត្បូងផ្សេងទៀត ក្នុងគោលបំណងផ្សព្វផ្សាយភោជនាហារវៀតណាមដល់មិត្តភក្តិក្នុងស្រុក និងអន្តរជាតិ។

នៅក្នុងព្រឹត្តិការណ៍នេះ ប្រជាជនអាហ្រ្វិកខាងត្បូង សមាជិកស្ថាប័នការទូតមកពីប្រទេសផ្សេងៗ និងសហគមន៍ជនវៀតណាមដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅអាហ្រ្វិកខាងត្បូងបានមកដល់តំបន់ដែលឧទ្ទេសនាមអំពីម្ហូប ហ្វើ និងមុខម្ហូបវៀតណាមដទៃទៀត។ បណ្ដាភ្ញៀរបានស្វែងយល់អំពីការជ្រើសរើសគ្រឿងផ្សំ ការចម្អិនទឹកស៊ុប និងការរៀបចំម្ហូបចំហៀងផងដែរ។

ក្នុងឱកាសនេះ ប្រជាជនអាហ្រ្វិកខាងត្បូង និងអន្តរជាតិក៏មានឱកាសទទួលទានម្ហូបណែមឆាប្រពៃណី និងកាហ្វេវៀតណាមផងដែរ។ ផលិតផលម៉ាកវៀតណាមមួយចំនួនដូចជា អង្ករ កាហ្វេ បាញ់ត្រាង ស្ករគ្រាប់ មីកញ្ចប់ ក៏ត្រូវបានតាំងបង្ហាញនៅព្រឹត្តិការណ៍នេះដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top